Kpan -កៅអីរិទ្ធានុភាពរបស់ជនជាតិ E de

(VOVWORLD) -Kpan ជាឈ្មោះប្រភេទកៅអីវែងរបស់ជនជាតិ E de ដែលបានធ្វើពីឈើនិងតែង តែបានប្រើសម្រាប់ក្រុមវាយគងឃ្មោះអង្គុយនៅក្នុងពិធីបុណ្យនានានិងពិធីសែន សំខាន់ៗ។ ជនជាតិ E de ចាត់ទុក Kpan ជាកៅអីមានរិទ្ធានុភាព ព្រោះថា ត្រឹមតែអ្នក មានដែលមានផ្ទះល្វែងធំទូលាយទើបប្រើប្រាស់កៅអី Kpan នេះបាន។
Kpan -កៅអីរិទ្ធានុភាពរបស់ជនជាតិ E de - ảnh 1 កៅអី Kpan របស់ជនជាតិ  E de

Kpan ជាប្រភេទកៅអីដែលធ្វើពីដើមឈើមានប្រវែងពី៥ទៅដល់ ១៥ ម៉ែត្រនិងទទឹងពី៧០ដល់៩០សង់ទីម៉ែត្រ ដោយមានកម្រាស់៨សង់ ទីម៉ែត្រ កោង បន្តិចនៅចុងទាំងពីរ មើលទៅទន់ភ្លន់ប៉ុន្តែតាមពិតទៅគឺរឹងមាំណាស់។ ធ្វើសម្រេច បាន Kpan មួយគឺទាមទារកម្លាំងរួមនិងធ្វើក្នុងរយៈពេល៧ថ្ងៃ ១១ថ្ងៃ ឬ ១៣ថ្ងៃ។ ម្ចាស់ផ្ទះធ្វើ Kpan មិនត្រឹមតែត្រៀមរៀបចំសាច់ក្របី សាច់ជ្រូក សាច់មាន់ ស្រា និង អង្កបម្រើអ្នកភូមិក្នុងប៉ុន្មានថ្ងៃធ្វើ Kpan ប៉ុណ្ណោះទេ ថែមទាំងតាមទំនៀមទម្លាប់ គឺ ត្រូវរៀបចំ ពិធីបន់ស្រន់សូមសេចក្តីសុខនិងរៀបចំពិធីជប់លៀងជូនអ្នកទាំងអស់ ទៀតផង។ ព្រឹទ្ធាចា្យភូមិ Ae Hao នៅភូមិ Tu ឃំ Ea Tul ស្រុក Cư Mgar ខេត្ត Dak Lak បានឲ្យដឹងថា ការស្វែងរកនិងកាប់ឈើធ្វើកៅអីត្រូវបានពិភាក្សាមុន ជាមួយគ្រួ សារខាងប្រពន្ធ។ បន្ទាប់មក ត្រូវទៅច្រាស់បំណែកតូចនៃសំបក់ឈើ យកមកសែន ទេវតាសូមការអនុញ្ញត្តិកាប់ដើមឈើនោះ។ ពេលព្រឹកព្រលឹមស្រស់បំព្រងទើប បានទៅកាប់ដើមឈើ។ ហើយក្នុងថ្ងៃទៅកាប់ដើមឈើនោះនៅក្នុងភូមិពុំមានបុណ្យ សពទើបល្អ។ ព្រឹទ្ធាចា្យ Aê Hao បានឲ្យដឹងថែមទៀតថា៖

        “មុននឹងកាប់ឈើមកធ្វើជាកៅអី Kpan គឺយុវជន៣នាក់និងយុវនារី៣នាក់ក្នុង ភូមិ នឹងនាំគ្នារាំនៅជុំវិញដើមឈើនោះ។ កំលោះ ក្រមុំទាំង៦នាក់នេះគឺស្លៀកពាក់ សម្លៀកបំពាក់ប្រពៃណី ពោលគឺ នារីនឹងស្លៀកសំពត់ប៉ាក់ក្បូរក្បាច់ស្អាត ហើយ បុរសវិញគឺវ័ណ្ណកន្ទប។ បន្ទាប់ មក គ្រូសែននឹងសែនផង កាប់ដើមឈើផង។ តាម ទស្សនៈទានរបស់អ្នកភូមិ បើធ្វើដូចពោលខាងលើ ទើប Kpan នឹងស្អាតជាង គ្មាន ការប្រេះស្រាំ ឬបែកបាក់ឡើយ”។

        ខណៈដែលធ្វើ Kpan រួចរាល់មក ម្ចាស់ផ្ទះនឹងរៀបចំពិធីដង្ហែ Kpan ដូចជា ពិធីទទួលសមាជិកថ្មីចូលផ្ទះអញ្ចឹង។ យោងតាមព្រឹទ្ធាចារ្យភូមិ Aê Vui នៅភូមិ Puôr ឃំ Hoa Dong ស្រុក Krông Pach ខេត្ត Dak Lak ថា សម្រាប់ជនជាតិ E de កៅអី Kpan ក៏ដូចជាមនុស្សមានព្រលឹងម្នាក់ដែរ តាមនោះ ពេលទទួល Kpan មក ផ្ទះ គឺត្រូវមានភួយ វាំងនន និងខោអាវ៖

        “ដើម្បីរៀបចំពិធីដង្ហែ Kpan ម្ចាស់ផ្ទះត្រូវត្រៀមប្រដាប់ប្រដាជាច្រើន។ នារី គឺត្រៀមភួយ សម្លៀកបំពាក់ចរបាប់ ហើយបុរសគឺត្រៀមកន្ទប់និងអាវដើម្បីគ្រប ដណ្តប់លើ Kpan ដូចជាទទួលសមាជិកថ្មីចូលផ្ទះដែរ។ ស្រាពាងគឺត្រូវបានរៀបចំ មុននោះ៣ដល់៥ឆ្នាំដែរ”។

        ចាប់ផ្តើមពិធីដង្ហែ  ញាតិសណ្តានរបស់ម្ចាស់ផ្ទះនឹងរៀបជាពីរជួរ ទះដៃ អំណរទទួល Kpan មកផ្ទះ។ នៅពេលដែល កៅអី Kpan ដល់ជើងជណ្តើរ គូ្រសែននឹងចេញមុខជាមួយលំពែងមួយលើដៃ ដោតលំពែងនោះលើមុខ Kpan។ ប្រការនេះមានន័យថា បណ្តេញចង្រៃអាក្រក់ចេញពី Kpan កុំឲ្យប៉ះពាល់គ្រោះ ចង្រៃដល់ម្ចាស់ផ្ទះ។ កៅអី Kpan នឹងបានដាក់ក្នុងបន្ទប់ទទួលភ្ញៀវ ហើយខណៈ នោះគឺគ្មាននរណាបានអង្គុយលើ Kpan ឡើយ សូម្បីតែក្រុមវាយគងឃ្មោះក៏មិន បានអង្គុយដែរ។ គ្រូសែននឹងដឹកដៃម្ចាស់ផ្ទះ ឡើងចុះ Kpan ចំនួន៣ លើក។ ប្រ ការនេះបង្ហាញ ពីឥឡូវទៅ ម្ចាស់ផ្ទះនឹងជាម្ចាស់ថ្មីរបស់ Kpan។ ព្រឹទ្ធាចា្យ Aê Hao រៀបរាប់ថា៖

        “គ្រូសែននឹងហៅឈ្មោះទេវតាទឹក ទេវតាភ្នំ ឬ ទេវតាព្រៃ ពោលគឺមិនរំលង ចោលទេវតាណាឡើយ រួមទាំងជីដូនជីតាទៀតផង។ គ្រូសែននឹងឧទ្ទិសកុសល់ សូមសេចក្តីសម្បូររុងរឿង សុខសាន្តត្រាណនិងរដូវអំណោយផលជូនអ្នកភូមិ។ ក្នុង ពីធីដង្ហែ Kpan នេះ ប្រសិនបើញាតិសណ្តានដែលមិនមកចូលរួមនឹងជួបគ្រោះចង្រៃ អកុសលក្នុងជីវភាពផងដែរ”។

        បញ្ចប់ពិធីសែនឲ្យ Kpan ក៏ជាពេលវាលាជប់លៀងជូនអ្នកភូមិ។ គ្រូសែន នឹងអញ្ជើញប្តីប្រពន្ធម្ចាស់ផ្ទះផឹកស្រានិងអញ្ជើញអ្នកភូមិចូលរួមផង។ តាមទស្សន ទានរបស់ជនជាតិ E de កៅអី Kpan ជាកៅអីជីដូនជីតា និងជានិមិត្តរូបឲ្យភាព រាប់អានគ្នា។ ខណៈដែលអង្គុយលើ Kpan គំនុំគំគួននិងគម្លាតអំពីវណ្ណៈនឹងត្រូវ ផុតរលត់ មានតែមនោ សញ្ជេតនានៅគងវង្សជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ