Thao Thi Chua អ្នករក្សាវប្បធម៍ Mong

Thao Thi Chua អ្នករក្សាវប្បធម៍ Mong - ảnh 1
លោកស្រី Thao Thi Chua ជាជនមួយនាក់ដែលចង់ការពារព្រលឹងវប្បធម៍របស់ជនជាតិ Mong។ (baotintuc.vn)


        Vovworld-ខ្ញុំបានជួបលោកស្រី Thao Thi Chua នៅភូមិវប្បធម៍បណ្ដា​ជនជាតិ​
វៀត​ណាម​នៅ Dong Mo ជាយទីក្រុងហាណូយ។ នារីជនជាតិ Mong ក្នុងសម្លៀក់​
បំពាក់សំពត Xoe ស្រស់ស្រាយឧទ្ទេសនាមអំពីជនជាតិខ្លួន។

        “ខ្ញុំស្រឡាញ់ជនជាតិខ្ញុំដូចជាអ្នកចាស់ទំ ខ្ញុំត្រូវរក្សាឲ្យបាននូវវប្បធម៍ប្រពៃណី​
សំរាប់ជំនាន់​កូន​ចៅក្រោយៗនេះ។ កូនចៅទើបអាចស្គាល់ដល់ប្រភពដើមនៃ​ជន
ជាតិ​ខ្លួន។ ហេតុនេះហើយខ្ញុំចង់ការពារអ្វីៗទាំងអស់នៃវប្បធម៍ជនជាតិខ្ញុំ។”

        លោកស្រីបានយកជូនភូមិវប្បធម៍បណ្ដាជនជាតិវៀតណាមនូវ​វត្ថុបុរាណជា
ច្រើនរបស់ជនជាតិ Mong។ ​លោក​ស្រីត្រូវស្រាវជ្រាវបានវត្ថុដ៏មានតំលៃដូចជាក្រឡ
ប្រាក់បុរាណ។ លោក​ស្រី Thao Thi Chua បានឲ្យដឹងថា វត្ថុបុរាណរបស់ជនរួមជាតិ
Mong មិន​ច្រើន​ទេ បើគ្មានការ​រក្សាវានឹងសាបសូន្យបាត់ទៅជាបណ្ដើរៗ។

        “មនុស្សអាចបាត់ទៅ ប៉ុន្តែវត្ថុនៅសល់ជារៀងរហូត។ ដល់ថ្ងៃណាមួយនោះ
ខ្ញុំមិនអាចធ្វើបានតទៅទៀត ខ្ញុំនឹងជូន​សារមន្ទីរវៀតណាមរឺសារមន្ទីរខេត្តដើម្បី
រក្សាទុកសំរាប់ជំនាន់ក្រោយៗ។”

        ក្រៅពីការស្រាវជ្រាវវត្ថុប្រើប្រាស់ក្នុងជីវភាពរស់នៅនោះ លោកស្រី Thao Thi
Chua នៅមានការទាក់ទាញចំពោះខែននានាទៀតផង។ រកបាន​ខែន​​​បុរាណ​មួយ
គ្រឿង លោកស្រីរក្សាយ៉ាងម៉ត់ចត់ក្នុងទូ។ មានតែភ្ញៀវពិសេសទើប​ទស្សនាបាន។
លោកស្រី Chua ឲ្យដឹងថា ខែនមានសារៈ​សំខាន់ចំពោះជនរួម​ជាតិ Mong ជាខ្សែ
តភ្ជាប់រវាងពិភពទេវតាជាមួយ​មនុស្ស។

        “ខែនជាឧបករភ្លេងមិនអាចខ្វះបានចំពោះជនរួមជាតិ Mong។ ខែនជានិច្ចកាល
ជាមិត្តរួមដំណើរ។ ស្នូរខែនជ្រៅរន្លង់រន្លោចបាន​ទាក់​ទាញ​ទឹកចិត្តមនុស្ស ប៉ុន្តែស្នូរ
ខែនក៏ផ្ដល់នូវភាពទុក្ខព្រួយផងដែរក្នុងពេលជូនដំណើរអ្នកស្លាប់ទៅកាន់បរិលោក។ ដោយហេតុនេះស្នូរខែនជានិច្ចកាលជិតស្និទ្ធជាមួយជនរួមជាតិ Mongណាស់។”

        លោកស្រី Chua ក៏បានបើកថ្នាក់បង្រៀនខែនសំរាប់យុវជន Mong សំដៅ​ចង្វាក់
ខែនបានរក្សា​ដល់​ជំនាន់ក្រោយៗទៀត។

        “នាគ្រាដំបូងខ្ញុំទៅគេមិនយល់ព្រមឡើយ ដោយសារគេនិយាយថា គ្មាន​​ផល​ប្រយោជន៍គេមិនធ្វើ។ ខ្ញុំបានប្រាប់ជាមួយក្មួយៗថា ក្រោយពីរៀនយើងនឹង​បាន​ទៅ​ទស្សនារដ្ឋធានីហាណូយ ទស្សនាខេត្តផ្សេងៗ។ ក្នុងភូមិមានក្មួយៗ​ជាច្រើនដឹងលឺ
ពីខែនប៉ុន្តែមិនទាន់អាចលេងបាន ដោយហេតុនេះគួរបង្កលក្ខណៈងាយ​ស្រួល​​សំរាប់​​
ក្មួយៗ​ទៅរៀន។”

        ការប្តេជ្ញាចិត្តអស់មួយជីវិតរបស់លោកស្រី Thao Thi Chua គឺថែរក្សាវប្បធម៍
Mong មិនឲ្យរលាយសាបសូន្យ។ ​កូនចៅជនរួមជាតិ Mong បានស្គាល់ដល់ប្រភព​
ដើម​នៃ​ជនជាតិ។ ចំពោះលោកស្រីនេះជាក្តីសប្បាយរីករាយនិងសុភមង្គលបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ