Tung Tung da da- របាំសក្ការថ្វាយទេវតារបស់ជនរួមជាតិជាជនជាតិ Co Tu។
LAN ANH -  
(VOV) /  
|
Tung Tung da da- របាំសក្ការថ្វាយទេវតារបស់ជនរួមជាតិជាជនជាតិ Co Tu។ (namgiang.quangnam.gov.vn) |
VOV-របាំ Tung Tung da da បានផ្សាភ្ជាប់ជាមួយសហគមន៍ដែលច្រើន ប្រារព្ធ
ឡើងក្នុងជីវភាពរស់នៅសហគមន៍និងពិធីបុណ្យធំៗរបស់ជនរួមជាតិជាជនជាតិ
Co Tu ដូចជាពិធីបុណ្យចាក់ក្របី ពិធីអំណរស្រូវថ្មី ពិធីសាងសង់ភូមិ សាងសង់ផ្ទះ
Guol ជាដើម។ គ្មានជន Co Tu ណាពី Quang Nam, Da Nang រឺ Thua Thien Hue ដែល
មិនស្គាល់ដល់របាំនេះឡើយ។ គេគោរពនិងមានការយល់ដឹងថែរក្សានិងពង្រីក
ប្រភេទសិល្បៈដ៏វិសេសវិសាលនេះរបស់ជនជាតិខ្លួន។ ជារៀងរាល់ថ្ងៃ ក្រោយ
ពេលមកពីស្រែ បងស្រី Bling Thi Xiec នៅស្រុក Dong Giang បានលៃទុកពេលវេលាបង្រៀនឲ្យកុមារក្នុងភូមិហាត់រៀនរាំរបាំ Tung Tung da da ទៀតផង។
“ក្នុងទូទាំងភូមិនេះអ្នកណាក៏ចេះរាំដែរ។ រាំពិបាកណាស់ ពីព្រោះយើងត្រូវ
ហាត់។ ពីជនចាស់ជរាដល់កុមារសុទ្ធតែចេះពីព្រោះអ្នកចាស់បង្រៀនឲ្យកុមារ។ ដូចជាខ្ញុំត្រូវបានជនចាស់ជរាបង្រៀនឲ្យ និងខ្ញុំបានបង្រៀនឲ្យកុមារ។ ពីព្រោះខ្ញុំ
ចង់ថែរក្សាផ្នែកវប្បធម៍ប្រពៃណីដើម្បីក្រោយនេះមិនឲ្យសាបសូន្យឡើយ។”
ទោះបីគ្មានសម្លេងអ៊ូអរដូចជានៅពិធីបុណ្យក្តី ប៉ុន្តែពួកកុមារពីអាយុទើបនឹង
ចេះដើរដល់អាយុពេញក្រមុំកំពុងយកចិត្តទុកដាក់រាំតាមការណែនាំរបស់បងស្រី
Xiec។ ទោះបីបានរាំស្ទាត់ហើយក្តី ប៉ុន្តែប្អូនៗនៅចង់បានរាំល្អជាងទៀតដើម្បីមានឱកាសសម្ដែងចំពោះអ្នកភូមិ។ Briu Lii មានអាយុ១៤ឆ្នាំ បានឲ្យដឹងថា ប្អូនចូលចិត្ត
រៀនរាំណាស់៖
“ខ្ញុំហាត់បាន១ខែហើយ។ ខ្ញុំចូលចិត្តហាត់រាំពីព្រោះនេះជារបាំប្រពៃណីរបស់
ជនជាតិ Co Tu។ ប្អូនបានឃើញបងពូមារាំដូច្នេះប្អូនក៏ចូលចិត្តរាំដែរ។ ខ្ញុំចង់រាំល្អ
ដូចជាពូមាដែរ។”
|
កុមារក្នុងភូមិហាត់រៀនរាំរបាំ Tung Tung da da (namgiang.quangnam.gov.vn) |
Tung Tung តាមភាសា Co Tu មានន័យថា ឈានឡើងខ្ពស់ខ្លាំងក្លានិងរឹងមាំ
ជាងទៀត។ នេះក៏ជាបំណងប្រាថ្នាចង់ឲ្យមនុស្សមានជីវភាពថ្មីល្អប្រសើរជាង។
ដូច្នេះរបាំ Tung tung សំរាប់បុរស។ រីឯ da da មាននៃថាត្រង់តាមជួរ សង្វាក់មាន
បំណងប្រាថ្នារបស់អត្ថន័យព្រលឹងគឺស្វាគមន៍ថ្លែងអំណរគុណចំពោះមេឃដី។
បង Tinh Pai នៅស្រុក Dong Giang បានឲ្យដឹងថា ដោយសារងត្ថន័យដូច្នេះ ដែល
ក្នុងពេលរាំនារីលើកដៃឡើងដើម្បីបង្ហាញការស្មោះត្រង់។
“បរុសរាំបង្ហាញឲ្យកំលាំងរបស់ខ្លួន រីឯនារីរាំបង្ហាញភាពស្លូតបូតនិងចុះចាញ់។ គេលើកដៃឡើងខ្ពស់ដើម្បីចុះចាញ់ជាមួយមេឃដីនិងថ្លែងអំណរគុណចំពោះមេឃ
ដី។ រួមផ្សំនឹងជើងរបស់ខ្លួនផង។ អ្នកណាមិនធ្លាប់គឺមិនរាំរបាំ Tung Tung da da បាន
ឡើយ ដើម្បីបង្ហាញភាពស្លូតបូតរបស់នារីក្នុងរបាំ។”
ក្នុងរបាំជាច្រើន ជនរួមជាតិជាជនជាតិ Co Tu ចូលចិត្តបំផុតគឺរបាំ Tung Tung
da da។ Tung Tung da da ជារបាំប្រជាជនរួមផ្សំសឲ្យឃើញពីការរួមកំលាំងរបស់
បុរសនារី Co Tu។ ក្នុងបរិយាកាសដ៏ទូលំទូលាយរបស់ភ្នំព្រៃ វង់បុរសនារីយុវជនរាំ
ដ៏រស់រវើករួមជាមួយសម្លេងគងឃ្មោះនិងបណ្ដាប្រភេទប្រពៃណីផ្សេងៗដូចជាការបួងសួងរបស់ជនរួមជាតិជាជនជាតិ Co Tu ផ្ញើរជូនទេវតានិងជីដូនជីតា។ គេជឿជាក់
ថា ទេវតាដី ទេវតាទន្លេបានឲ្យគេមានការហូបចុកនិង Giang គឺជាមេឃឲ្យគេការគិតគូរការជឿជាក់ទៅលើកំលាំងពលំដើម្បីឆ្លងផុត រស់យ៉ាងខ្លាំងក្លាជាមួយកំដៅខ្យល់
និងព្រៃភ្នំ Truong Son ដ៏មហិមារ៕
LAN ANH
-VOV