ការរៀនសូត្ររបស់ជនជាតិ Mong នៅ Hua Nhan, Son La


ការរៀនសូត្ររបស់ជនជាតិ Mong នៅ Hua Nhan, Son La - ảnh 1
ការរៀនសូត្ររបស់ជនជាតិ Mong នៅ Hua Nhan, Son La (VOV)

        Vovworld-កំណាត់ផ្លូវប្រវែង១៥គីឡូម៉ែត្រដែលតភ្ជាប់ឃុំជាមួយផ្លូវជាតិហាក់ ដូចជាគ្មានចប់ដុងសំរាប់អ្នក​ណាដែលឆ្លងកាត់ជាលើកដំបូង។ មេឃភ្លៀង ភួកលិច​ជ្រៅធ្វើឲ្យការធ្វើដំណើរជួបការលំបាកណាស់។ មធ្យោបាយតែមួយគត់ធ្វើដំណើរ​
បាន​គឺម៉ូតូ។ ការធ្វើដំណើរលំបាកដូច្នេះ ទើបការធ្វើចម្ការស្រែកាន់តែលំបាកថែម​
ទៀត។ ប្រជាជន Hua Nhan ត្រូវច្បាមចន្លោះដីចន្លោះថ្មដើម្បីដាំពោត។ ស្បៀងអាហារ សំខាន់នៅទីនេះគឺពោត។ គ្រួសារមួយចំនួនចញ្ចឹមបន្ថែមសត្វ​ពពែ ជ្រូក ម៉ាន់ដើម្បីបង្កា
ទុកទុកពេលគ្រួសារមានពិធីផ្សេងៗ។ ជីវភាពរស់នៅរបស់​ជនជាតិ Mong នៅ Hua Nhan មានការលំបាកជាច្រើន ដោយហេតុនេះគេមិន​សូវយកចិត្តទុកដាក់ដល់ការបញ្ជូនកូន
ចៅទៅរៀនសូត្រ។ អ្នកពេញវ័យលៃទុក​ពេលវេលាដើម្បីរកស៊ី កូមារបានប្រសូត្រ
ចេញនិងធំដឹងក្តីដូចជាដើម​ឈើ​ដុះក្នុងព្រៃ។ លោក Giang A Lenh លេខាគណៈកម្មាធិការ
បក្សឃុំ Hua Nhan បានឲ្យដឹងថា៖

        “ជនរួមជាតិ Mong មុននេះមិនឲ្យកូនស្រីទៅ​រៀនឡើយ។ ប៉ុន្តែដល់ឥឡូវនេះកូនស្រី
ក៏ដូចជាកូនប្រុសដែរបានទៅរៀនទាំងអស់។ ជនរួមជាតិ Mong រំពឹងគិតថា កូនស្រីទៅ
រៀនក្រោយនេះពិបាករកបានការងារធ្វើហើយមកធ្វើចម្ការស្រែក៏មិនចេះដែរ។”

        ទោះបីជាហេដ្ឋានរចនាសម្ព័ន្ធមិនទាន់ស្អាតបាតសមសួននៅឡើយ ប៉ុន្តែដោយ
ការជួយ​ឧបត្ថម្ភ​របស់អគ្គក្រុមហ៊ុនក្រដាស់វៀតណាម នាពេលថ្មីៗនេះឃុំបានកសាង​បាន​សាលាអនុវិទ្យាល័យអន្តេវាសិកដ្ឋានស្អាតបាតសំរាប់សិស្សានុសិស្សជាង២រយនាក់។ ប៉ុន្តែប្អូនៗជាច្រើនផ្ទះនៅឆ្ងាយសាលាដល់៤០គីឡូម៉ែត្រ ដោយហេតុនេះពីសាលា​មក
ផ្ទះត្រូវចំណាយពេលអស់មួយថ្ងៃ។ បើចង់រៀនវិទ្យាល័យ ប្អូនៗត្រូវមកស្រុកនិង​ខេត្តដើម្បី
រៀន។ រីឯសាលាមត្តេយ្យសាលានិងសាលាបថមសិក្សា ភាកច្រើននៅជា​បន្ទប់​រៀន
បណ្ដោះអាសន្ន ខ្វះខាតសម្ភារៈបង្រៀននិងរៀនសូត្រ។​ប៉ុន្តែលោក​គ្រូ​អ្នកគ្រូនិងសិស្សា
នុស្សិសបានឈានឡើងលើការលំបាកនោះដើម្បីរក្សាការបង្រៀននិងរៀនសូត្រ។ អ្នកគ្រូ
Do Thi Lan នាយិការមត្តេយ្យសាលា Hua Nhan បានឲ្យ​ដឹង​ថា ដើម្បីទាក់ទាញប្អូនៗ
សិស្សានុស្សិសចំនួន៤០០នាក់នៅវ័យមត្តេយ្យទៅសាលា​នោះ លោកគ្រូអ្នកគ្រូបាន
សហការជាមួយរដ្ឋអំណាចមកគ្រួសារនីមួយៗចលនា​ក្នុងរយៈពេលដ៏វែងមួយ។

        “ពិបាកណាស់ដើម្បីកូនៗទៅសាលារៀន។ អ្នកគ្រូទាំងអស់ត្រូវមកគ្រួសារ​នីមួយៗ​ដើម្បីនាំប្អូនៗទៅរៀន។ ការដំណើរមានការលំបាកប៉ុន្តែដើម្បីចលនាក៏​ពិបាក​ដែរ។ ដោយការយកចិត្តទុកដាក់បណ្ដាអ្នកគ្រូបានមកដល់ផ្ទះនីមួយៗចលនា​ឃោសនាជា
មួយឪពុកម្ដាយដើម្បីឲ្យប្អូនៗទៅរៀន។”

        នាពេលកន្លងមក​ដោយការឃោសនារបស់រដ្ឋអំណាចឃុំក៏ដូចជា​លោកគ្រូអ្នកគ្រូ ទស្សនាទានអំពីការរៀនសូត្ររបស់ជនជាតិ Mong នៅឃុំ Hua Nhan បានផ្លាស់ប្តូរ។
លោក Giang A Lenh លេខាគណៈកម្មាធិការបក្សឃុំ Hua Nhan បានឲ្យដឹងថា៖

        “ការចលនាប្អូនៗគ្រប់វ័យទៅសាលានាបច្ចុប្បន្នខ្ពស់ជាងប៉ុន្មានឆ្នាំមុន ដោយសារ
បក្សនិងរដ្ឋបានយកចិត្តទុកដាក់ដល់កូនចៅក្នុងឃុំ ឪពុកម្ដាយ​សិស្សានុស្សិសនិងគេ
មានការយល់ដឹងទទយលខុសត្រូវជាងក្នុងការឲ្យកូនចៅទៅរៀនគ្រប់គ្រាន់។ រដ្ឋអំណាច
បានឃោសនាជាមួយប្រជាជនថា ទៅរៀនមិន​មែនដើម្បីធ្វើកម្មាភិបាលទេ ប៉ុន្តែចេះអក្សរ
គឺធ្វើអ្វីក៏បានដែរនិងប្រសិទ្ធភាព​ជាង។”

        នាពេលថ្មីៗនេះ ប្អូនកុមារមត្តេយ្យជាង៤០នាក់ត្រូវបានរៀនក្នុងបន្ទប់ស្អាត​បាតជា
មួយឧបកររៀនសូត្រជាច្រើនដោយសមាគមកុមារភាពនិងសុខភាព (Vinaes-សាធារណៈ
រដ្ឋបារាំង) ជួយឧបត្ថម្ភ។ លោក Nguyen Huu Nghia ដំណាង​សមាគមកុមារភាពនិង
សុខភាពប្រចាំនៅវៀតណាមក្នុងពិធីប្រគល់សំណង់បានចែករំលែកថា៖

        “ជាលើកដំបូងខ្ញុំបានមកទីនេះឃើញថា ជីវភាបរស់នៅសុខសាន្តត្រាណ​ប៉ុន្តែ​​លំបាក
ណាស់ ដោយហេតុនេះចង់រួមចំណែកជាមួយដំបន់ថែទាំឲ្យ​បុព្វហេតុ​អប់រំសំរាប់​ប្អូនៗ។ ក្នុងដំណើរការអនុវត្ត ថ្ងៃនេះជាលទ្ធផលរបស់​សម្ព័ន្ធ​ក្រុមហ៊ុន សមាគមនិងរដ្ឋអំណាច
ដំបន់និងប្រជាជនឃុំ Hua Nhan។ សង្ឃឹមថា​ដំបន់ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពសំណង់
និងលើកកំពស់គុណភាពអប់រំ​របស់ឃុំយើង។”

          បណ្ដាកុមារបានច្រៀងលាន់រន្ទឺប៉ុន្តែទឹកមុខមិនអាចលាក់ភាពចម្លែកនិង​សប្បាយក្នុង
ពេលបានអង្គុយនៅបន្ទប់រៀនស្អាតបាត។​ ឃើញកុមារសប្បាយ​រីករាយ លោក Vang A Lenh និងលោកគ្រូអ្នកគ្រូនានាសុទ្ធតែរំភើបចិត្ត។​ ការ​រួមដៃរបស់សហគមន៍បានរួមចំណែក
ឲ្យសប្បាយចិត្តកូនចៅជនជាតិ Mong និងចលនាលោកគ្រូអ្នកគ្រូផ្សាភ្ជាប់នឹងបុព្វហេតុបណ្ដុះ
បណ្ដាលមនុស្ស​នៅ​ដំបន់ឆ្ងាយដូចជា Hua Nhan នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ