ខេត្ត Ba Ria-Vung Tau លើកកំពស់គុណភាពជីវភាពរបស់ជនរួមជាតិជាជនជាតិភាគតិច

(VOVWORLD) - ខេត្ត Ba Ria-Vung Tau មានគ្រួសារជិត ៩០០០ ដោយមានប្រជាជនចំនួន ២៥៧០០នាក់ ជាជនជាតិភាគតិច ដែលមកពីជនជាតិចចំនួន ៣៨ ស្រូបយក ២,៣% នៃចំនួនប្រជាជនខេត្តសរុប។ ជនរួមជាតិជាជនជាតិភាគតិចរបស់ខេត្តភាគច្រើនគឺជនជាតិ Hoa ខ្មែរ Tay Nung Chau ro... រស់នៅជាមួយជនជាតិ Kinh នៅស្រុក Chau Duc, Xuyen Moc និងទីក្រុង Vung Tau។ អាស្រ័យដោយមានការយកចិត្តទុកដាក់ ការថែទាំនិងការលើកកំពស់គុណភាពជីវភាពរបស់អាជ្ញាធរមូលដ្ឋាន ជនរួមជាតិជាជនជាតិភាគតិចប្រចាំមូលដ្ឋាន បានឈានឡើងពីមួយថ្ងៃទៅមួយថ្ងៃក្នុងជីវភាពរស់នៅ រួបរួមគ្នាកសាងស្រុកកំណើត។

ខេត្ត Ba Ria-Vung Tau លើកកំពស់គុណភាពជីវភាពរបស់ជនរួមជាតិជាជនជាតិភាគតិច - ảnh 1រូបថតឧទាហរណ៍៖ VOV

“រដ្ឋយកចិត្តទុកដាក់ដល់ជនជាតិភាគតិចច្រើនណាស់ ផ្តល់ផ្ទះសម្បែង សត្វពពែ សត្វគោ សាង
សង់ផ្លូវថ្នល់... មើលទៅល្អប្រសើរណាស់។ ជនរួមជាតិយើងក៏ខិតខំប្រឹងប្រែងប្រកបរបរចិញ្ចឹមគោ និងពពែ។ សំខាន់គឺត្រូវខិតខំប្រឹងប្រែងទើបអភិវឌ្ឍន៍សេដ្ឋកិច្ចបាន”។

“ប្តីខ្ញុំជាកម្មករ គ្រួសារលំបាកណាស់ ផ្ទះតោកយ៉ាក។ យើងខ្ញុំក៏ទទួលបានការឧបត្ថម្ភជាប្រាក់ពីរដ្ឋ បន្ទាប់មកបងប្អូនបានឧបត្ថម្ភបន្ថែមដើម្បីសាងសង់ផ្ទះឲ្យយើងខ្ញុំ ឥឡូវនេះជីវភាពមានលំនឹងហើយ”។

ខាងលើគឺជាការចែករំលែករបស់ប្រជាពលរដ្ឋជនជាតិភាគតិចខ្លះនៅស្រុក Xuyen Moc និងស្រុក Chau Duc ខេត្ត Ba Ria-Vung Tau។ ការផ្លាស់ប្តូរក្នុងជីវភាពរស់នៅរបស់ប្រជាជនបានមកពីការយកចិត្តទុកដាក់ ជួយឧបត្ថម្ភរបស់អាជ្ញាធរ និងការខិតខំប្រឹងប្រែងរបស់ជនរួមជាតិជនជាតិភាគតិច។

ស្រុក Chau Duc មានគ្រួសារចំនួនជាង ២២២០ ដែលមានប្រជាជនជិត ៩៥០០ នាក់ ជាជនជាតិភាគតិច ចំណុះជនជាតិចំនួន ១៣។ កាលពីច្រើនឆ្នាំមុន ប្រាក់ចំណូលរបស់ប្រជាជន
ភាគច្រើន មកពីការធ្វើកសិកម្ម ការដាំដុះ និងការចិញ្ចឹមសត្វខ្នាតតូចៗ។ គ្រួសារខ្លះគ្មានដីធ្លីឬខ្វះដីផលិតកម្ម ត្រូវប្រឈមនឹងការលំបាកជាច្រើន។ ចាប់តាំងពីបានអនុវត្តសេចក្តីសម្រេចចិត្តរបស់ខេត្ត Ba Ria-Vung Tau ស្ដីពីកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ជនរួមជាតិជាជនជាតិភាគតិច ដំណាក់កាល ២០២២-២០២៥ រហូតមកដល់បច្ចុប្បន្ន គ្រួសារភាគច្រើនក្នុងតំបន់ជនជាតិភាគតិចមានផ្ទះសម្បែងរឹងមាំ ប្រើប្រាស់អគ្គិសនីពីបណ្តាញអគ្គិសនីបម្រើជីវភាពប្រចាំថ្ងៃនិងការធ្វើផលិតកម្ម ទទួលបានឧបត្ថម្ភជាកូនឈើ កូនពូជ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត...

ខេត្ត Ba Ria-Vung Tau លើកកំពស់គុណភាពជីវភាពរបស់ជនរួមជាតិជាជនជាតិភាគតិច - ảnh 2លោក Nguyen Tan Ban ប្រធានគណៈកម្មាធិការប្រជាជនស្រុក Chau Duc។ (រូបថត៖ baria-vungtau.gov.vn)

លោក Nguyen Tan Ban ប្រធានគណៈកម្មាធិការប្រជាជនស្រុក Chau Duc បានឲ្យដឹងថា គោលនយោបាយជួយឧបត្ថម្ភជនជាតិភាគតិចត្រូវបានរួមបញ្ចូលជាមួយនឹងខ្លឹមសារ និងលក្ខណៈវិនិច្ឆ័យនៃការកសាងជនបទថ្មី ក្រុងស៊ីវិល័យនៅមូលដ្ឋាន ដូច្នេះការអនុវត្តនាំមកនូវប្រសិទ្ធភាព។ រហូតមកដល់ពេលនេះ ជីវភាពរស់នៅរបស់ជនរួមជាតិជាជនជាតិភាគតិចបានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ហើយគុណភាពជីវភាពក៏ត្រូវបានកែលម្អផងដែរ៖

“អាជ្ញាធរត្រូវបន្តច្បាមជាប់ ដើម្បីជួយឧបត្ថម្ភប្រជាជន ហើយត្រូវមានការចូលរួមយ៉ាងជាក់លាក់ ពោលគឺសមូហភាពណាទទួលបន្ទុក អង្គភាព និងសាខាបក្សណាទទួលបន្ទុកវិស័យណា ត្រូវកំណត់ឲ្យបានច្បាស់លាស់ ហើយត្រូវតែមានការទទួលខុសត្រូវរបស់មេភូមិផងដែរ។ ឆ្លៀតយកការគាំទ្រពីព្រឹទ្ធាចារ្យភូមិ មេភូមិ និងអ្នកមានកិត្យានុភាពដទៃទៀតក្នុងសហគមន៍ជនជាតិភាគតិច គឺមនសិការបស់ប្រជាជននឹងបន្តផ្លាស់ប្តូរជាវិជ្ជមាន”។

ដោយបានកំណត់ថា ការអនុវត្តគោលនយោបាយជនជាតិបានល្អ គឺពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រក្សាស្ថិរភាពសន្តិសុខនយោបាយ ដូច្នេះខេត្ត Ba Ria-Vung Tau បានអនុវត្តន៍យ៉ាងពេញលេញនូវគោលនយោបាយជនជាតិរបស់បក្ស និងរដ្ឋចូលក្នុងតថភាពជាក់ស្ដែងនៅមូលដ្ឋាន។ ទន្ទឹមនឹងនោះ ខេត្តបានកៀរគរធនធានទាំងអស់ រួមបញ្ចូលប្រភពទុនក្នុងកម្មវិធី គម្រោង គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច ដោយផ្តល់អាទិភាពដល់ការវិនិយោគលើតំបន់ដែលមានការលំបាកពិសេស។ ជារៀងរាល់ឆ្នាំ ខេត្ត Ba Ria-Vung Tau ចំណាយថវិកាជាង ២០០ ពាន់លានដុង (ជាង ៨,៦ លានដុល្លារអាមេរិក) ដើម្បីសាង
សង់សំណង់ស៊ីវិលរាប់រយកន្លែង សម្រាប់តំបន់ជនជាតិភាគតិច។ ខេត្តក៏បានចំណាយថវិកាជិត ២៥ ពាន់លានដុង (ជាង ១ លានដុល្លារអាមេរិក) ជារៀងរាល់ឆ្នាំ ដើម្បីអនុវត្តន៍គោលនយោបាយ
ជួយឧបត្ថម្ភផ្ទាល់ដល់គ្រួសារជនជាតិភាគតិចក្រីក្រ ក្នុងការកសាងថ្មីនិងជួសជុលផ្ទះ ដំឡើងអគ្គិសនី ទឹកប្រើប្រាស់ និងអភិវឌ្ឍន៍ផលិតកម្មផងដែរ។ រហូតមកដល់បច្ចុប្បន្ន តំបន់ដែលមានជនរួមជាតិជាជនជាតិភាគតិចច្រើនបានជាប់បទដ្ឋានជនបទថ្មី គ្រួសារជនជាតិភាគតិចជិត ១០០% ប្រើប្រាស់អគ្គិសនីពីបណ្តាញជាតិ ប្រើប្រាស់ប្រភពទឹកអនាម័យ និងមានផ្ទះសម្បែងកម្រិតពាក់កណ្ដាលរឹងមាំឡើងទៅ។ លោក Tong Van Chien នៅស្រុក Xuyen Moc បានចែករំលែកថា៖

“កាលពីមុន អត់មានភ្លើង ទឹក គ្មានផ្លូវថ្នល់ ឬមានប៉ុន្តែតូចចង្អៀតណាស់... ឥឡូវនេះអាស្រ័យដោយមានការជួយឧបត្ថម្ភរបស់រដ្ឋសម្រាប់ជនរួមជាតិជាជនជាតិភាគតិច យើងខ្ញុំសប្បាយរីករាយយ៉ាងក្រៃលែង។ ឥឡូវនេះ ធ្វើដំណើរបានយ៉ាងរលូនហើយ ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់”។

ប្រសិនបើនៅដើមឆ្នាំ ២០១៦ ខេត្ត Ba Ria-Vung Tau មានគ្រួសារជនជាតិភាគតិចក្រីក្រចំនួន ១.៤៦៧ គ្រួសារ គឺឥឡូវនេះមានតែ ១៩៣ គ្រួសារប៉ុណ្ណោះ។ កម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមសម្រាប់ជនរួមជាតិជាជនជាតិភាគតិចនៅខេត្ត Ba Ria-Vung Tau ដំណាក់កាលឆ្នាំ ២០២២-២០២៥ ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៥ ប្រាក់ចំណូលជាមធ្យមរបស់ជនរួមជាតិជាជនជាតិភាគតិចខ្ពង់ជាងយ៉ាងហោចណាស់ទ្វេដងបើធៀបនឹងឆ្នាំ ២០២០; កាត់បន្ថយអត្រាគ្រួសារក្រីក្រពី ៣-៥% ដល់ឆ្នាំ ២០២៥ ថយចុះមកតិចជាង ២% យោងតាមស្តង់ដារភាពក្រីក្រថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ