ខេត្ត Binh Dinh រក្សាភាពស្រស់ស្អាតនៃវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិច
(VOVWORLD) - ក្នុងចំណោមជនជាតិភាគតិចនៅខេត្ត Binh Dinh ជនជាតិភាគតិចចំនួន៣ដែល មានចំនួនប្រជាជនច្រើនជាងគេរួមមាន Ba Na Cham និង H're។ ជនជាតិនីមួយៗមានអត្ត សញ្ញាណវប្បធម៌រៀងៗខ្លួន ដែលតែងតែថែរក្សា និងពង្រីកតម្លៃប្រពៃណីរបស់ជនជាតិ ខ្លួន។
ពិធីអំណរផ្ទះថ្មីរបស់ជនជាតិ Cham ស្រុក Van Canh ខេត្ត Binh Dinh។ (រូបថត៖ VOV) |
បណ្ដាជនជាតិភាគតិចនៅខេត្ត Binh Dinh ទោះបីជាស្រូបយកត្រឹមតែ ២% នៃចំនួនប្រជាជនសរុបក្នុងខេត្តក៏ដោយ ប៉ុន្តែបានរស់នៅសព្វទីកន្លែងលើភូមិសាស្ត្រខេត្ត។ ជនជាតិ Cham នៅស្រុក Van Canh ខេត្ត Binh Dinh មានពិធីបុណ្យបួងសួងសុំទឹក ភ្លៀង ពិធីបុណ្យហូបសត្វជ្រូក ពិធីសែនអាទិទេពភូមិ ឬពិធីអំណរផ្ទះថ្មី ជាដើម។ ចំណុចរួមនៃពិធីបុណ្យទាំងនេះ គឺដើម្បីបង្កើតភាពស្និទ្ធស្នាល សាមគ្គីភាពក្នុង សហគមន៍ ជាពិសេសពិធីអំណរផ្ទះថ្មីត្រូវបានប្រជាជន Cham យកចិត្តទុកដាក់យ៉ាងខ្លាំង។ ក្នុងពិធីអំណរផ្ទះថ្មី អ្នកចូលរួមគ្រប់គ្នាសុទ្ធតែស្លៀកពាក់សម្លៀកបំពាក់ចរបាប់ ប្រពៃណីរបស់ជនជាតិខ្លួន។ ពេលដែលសំឡេងគងឃ្មោះលាន់រន្ទឺឡើង ក៏ជាពេលដែល គ្រូសែន និងព្រឹទ្ធាចារ្យភូមិតំណាងឲ្យម្ចាស់ផ្ទះ ថ្វាយគ្រឿងសំណែនជូនព្រះអាទិទេព ហើយបួងសួងសុំប្រទានពរជ័យឲ្យអាកាសធាតុអំណោយផល ដំណាំលូតលាស់បានល្ង ការងាររលូន និងសុខភាពមាំមួនដល់មនុស្សទាំងអស់គ្នា។
ពិធីអំណរផ្ទះថ្មីរបស់ជនជាតិ Cham មិនអាចខ្វះបានដើមឈើ “Neu” ដាក់នៅពីមុខផ្ទះឡើយ។ ដើមឈើនេះត្រូវលូតឡើងខ្ពស់ បង្កើតជារាងស្លាបរបស់សត្វបក្សី Ktang ដែលជាបក្សីតំណាងឲ្យសុខសន្តិភាព។ ទើបតែផ្លាស់ទីមកផ្ទះថ្មី គ្រួសាររបស់លោក Dinh Van Lich (ជនជាតិ Cham នៅភូមិ Canh Thanh ស្រុក Van Canh) បានធ្វើពិធី អំណរផ្ទះថ្មីតែម្ដង។ “ដំបូងឡើយ ប្ដីប្រពន្ធខិតខំប្រឹងប្រែងរកលុយ រកដើមឈើសង់ផ្ទះ។ គ្រឿងសំណែននោះរួមមានមាន់មួយក្បាល និងជ្រូកមួយក្បាល។ ជ្រូកថ្ងៃនេះ គឺយកក្បាលទៅសែន ចំណែកឯដងខ្លួនដើម្បីធ្វើម្ហូប អញ្ជើញអ្នកភូមិ និងអ្នកជិតខាងមកចូលរួមទទួលទាន។ បងប្អូនទាំងអស់រួមគ្នាច្រៀងរាំក្នុងពិធីអំណរផ្ទះថ្មីដើម្បីរក្សាប្រពៃណីរបស់ជនជាតិខ្លួន”។
នារីជនជាតិ Ba Na ច្រៀងរាំក្នុងពិធីបុណ្យ។ (រូបថត៖ VOV) |
សម្រាប់ជនជាតិ Ba Na នៅស្រុក Vinh Thanh ពិធីទទួលព្រះអាទិទេពស្រូវ មុនរដូវប្រមូលផល គឺពិសិដ្ឋណាស់។ គ្រួសារ និងភូមិនីមួយៗ សុទ្ធតែធ្វើពិធីទទួលព្រះ អាទិទេពស្រូវមកភូមិវិញ ដោយជម្រាបជូនព្រះអាទិទេពថា ក្រោយរយៈពេល១ឆ្នាំធ្វើ ការយ៉ាងឧស្សាហ៍ព្យាយាម រដូវប្រមូលផលក៏មកដល់ហើយ។ គ្រឿងសំណែនសម្រាប់ ថ្វាយព្រះអាទិទេព រួមមានជ្រូក មាន់ ស្រាពាង អំបុក បាយ ជាដើម។ អ្នកភូមិរួមគ្នាវាយ គងឃ្មោះ ច្រៀងរាំយ៉ាងសប្បាយរីករាយ។ លោកស្រី Vo Thi Hong Lien នាយិកាមជ្ឈ មណ្ឌលវប្បធម៌ ព័ត៌មាន និងកីឡាស្រុក Vinh Thanh បានឲ្យដឹងថា៖ “អំណររដូវអំណោយផល គឺប្រជាជនហៅថា ជាការទទួលព្រះអាទិទេពស្រូវមកភូមិ ហើយគេធ្វើពិធីបុណ្យដើម្បីអបអរ។ ចំពោះពិធីបុណ្យរបស់ប្រជាជន យើង ត្រូវអនុវត្តន៍ការងារអភិរក្ស ថែរក្សា និងពង្រីកប្រពៃណីរបស់បងប្អូនជនជាតិ Ba Na នៅស្រុក Vinh Thanh។ ទេសចរណ៍សហគមន៍ចាំបាច់ត្រូវផ្សាភ្ជាប់ជាមួយវប្បធម៌ ប្រពៃណីនៃតំបន់នីមួយៗ ដើម្បីមានលក្ខណៈពិសេសដោយឡែកផ្ទាល់ខ្លួន ដើម្បីបម្រើ ការងារវប្បធម៌ និងទេសចរណ៍”។
ផ្នែកវប្បធម៌ និងកីឡាខេត្ត Binh Dinh តែងតែរៀបចំសកម្មភាពជាច្រើនដើម្បី ថែរក្សានិងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌របស់បងប្អូនជនជាតិភាគតិច។ នាពេល ថ្មីៗនេះ មន្ទីរវប្បធម៌ និងកីឡាខេត្ត Binh Dinh បានរៀបចំទិវាបុណ្យវប្បធម៌ កីឡាលើក ទី ១៦ របស់បណ្ដាជនជាតិភាគតិចនៅតាមតំបន់ព្រៃភ្នំឆ្នាំ ២០២២ ក្រោមប្រធានបទ “អភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌របស់បណ្ដាជនជាតិភាគតិច ខេត្ត Binh Dinh ក្នុងសម័យសមាហរណកម្ម និងអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ”។ ចូលរួមក្នុងទិវាបុណ្យឆ្នាំនេះ មានសិប្បករ តារាសម្ដែង និងកីឡាករជាង ៦០០នាក់ នៃក្រុមចំនួន ៦ មកពីស្រុកនានានៃខេត្ត Binh Dinh។ លោក Ta Xuan Chanh នាយក មន្ទីរវប្បធម៌ និងកីឡាខេត្ត Binh Dinh បានឲ្យដឹងថា៖ “ដើម្បីពង្រីកបាននូវវិស័យទេសចរណ៍របស់ខេត្ត ហើយជាពិសេសបង្កប់នូវអត្ត សញ្ញាណរបស់ជនជាតិភាគតិចនៅខេត្ត Binh Dinh យើងខ្ញុំនឹងផ្តោតលើការរៀបចំនៅ តាមទីតាំងមួយចំនួនដែលមានប្រពៃណីដូចជា Tay Son Vinh Thanh An Lao Van Canh ដើម្បីទាក់ទាញភ្ញៀវទេសចរ តាមរយៈសកម្មភាពវប្បធម៌ សិល្បៈ ក៏ដូចជាសកម្មភាពផលិតកម្មប្រពៃណីរបស់បងប្អូនជនជាតិភាគតិចនៅតាមភូមិនីមួយៗ”។
អត្តសញ្ញាណវប្បធម៌ពិសេសដោយឡែករបស់ជនជាតិ Cham Bana និង H're នៅខេត្ត Binh Dinh មានភាពសម្បូរបែប ដោយត្រូវបានឆ្លុះបញ្ចាំងនៅក្នុងសកម្មភាធ្វើព លកម្ម ផលិតកម្ម ជីវភាពរស់នៅ សង្គម និងវិញ្ញាណ... អត្តសញ្ញាណវប្បធម៌ទាំងនោះ បានក្លាយទៅជាលក្ខណៈស្រស់ស្អាត និងស្តង់ដារវប្បធម៌ ដែលត្រូវបានប្រជាជន ជាជនជាតិភាគតិចនៅខេត្ត Binh Dinh អភិរក្សនិងរក្សាទុកពីជំនាន់មួយទៅជំនាន់ មួយ៕