ខេត្ត Son La អភិរក្សវប្បធម៌របស់ជនជាតិ Thai

(VOVWORLD) - ជាសហគមន៍ធំបំផុតនៃខេត្ត Son La ដោយស្រូបយក ៥៤%នៃចំនួន ប្រជាជនរបស់ខេត្តទាំងមូល ជនជាតិ Thai បានបង្កើតឡើងតំបន់បេតិកភណ្ឌ មួយពោរពេញទៅដោយអត្តសញ្ញាណជនជាតិ ដែលចូលរួមចំណែកធ្វើឲ្យផ្ទាំងគំនូរ វប្បធម៌ចម្រុះពណ៌របស់ខេត្ត Son La និយាយដោយឡែកនិងតំបន់ពាយ័ព្យនិយាយ រួមកាន់តែស្រស់បំព្រងថែមទៀត។ ប៉ុន្តែ ក្នុងបរិបទនៃការធ្វើសមាហរណកម្មនិងការអភិវឌ្ឍ ដូចសព្វ ថ្ងៃនេះ ខេត្ត Son La កំពុងកសាងគម្រោងការណ៍ជាច្រើនក្នុងគោលដៅថែរក្សានិង អភិរក្សរាល់តម្លៃវប្បធម៌ប្រពៃណី។

ខេត្ត Son La អភិរក្សវប្បធម៌របស់ជនជាតិ Thai - ảnh 1រូបភាពនារីជនជាតិ Thai អង្គុយត្បាញ ក្រណាត់ ឬបង្រៀនកូនស្រីឲ្យចេះប៉ាក់មុនពេលរៀបការ ក៏កាន់តែកម្រជួបផងដែរ។ (រូបថត៖ VOV)

អញ្ជើញមកដល់ភូមិជនជាតិ Thai នៅខេត្ត Son La នាសព្វថ្ងៃ លោកអ្នក អាចឃើញផ្ទះឈើផុតពីដីជាប្រពៃណី ត្រូវបានជំនួសដោយផ្ទះចាក់បេតុងដ៏រឹង មាំតាមស្ថាបត្យកម្មបែបទំនើប។ រូបភាពនារីជនជាតិ Thai អង្គុយត្បាញ ក្រណាត់ ឬបង្រៀនកូនស្រីឲ្យចេះប៉ាក់មុនពេលរៀបការ ក៏កាន់តែកម្រជួបផងដែរ។

អ្នកស្រី Lo Luu Ly នៅភូមិ Dia ស្រុក Song Ma បានចែករំលែកថា តាម ទំនៀមទំលាប់នាបច្ចុប្បន្នមិនទាមទារយ៉ាងម៉ឺងម៉ាត់ចំពោះបញ្ហាទាំងនោះទៀតឡើយ។ ឧទាហរណ៍ថា នៅពេលកូនក្រមុំទៅនៅផ្ទះស្វាមី នាងមិនចាំបាច់ត្រូវ ចំណាយពេលវេលាជាច្រើនសម្រាប់ការកាត់ដេរ ប៉ាក់ខោអាវទៀតឡើយ ប៉ុន្តែ អាចទិញផលិតផលមានស្រាប់នៅផ្សារក៏បានដែរ។ អ្នកស្រី Lo Luu Ly បានឲ្យ ដឹងថែមទៀត ថា៖ “កាលពីមុននេះ ភួយខ្នើយនៅលើផ្ទះឈើផុតពីដីរបស់ជនជាតិ Thai សុទ្ធតែ ត្រូវបានធ្វើដោយដៃទាំងស្រុង។ គ្រួសារណាមានភួយខ្នើយជាច្រើន គឺមានន័យ ថា ស្រីៗក្នុងគ្រួសារនោះជាមនុស្សឧស្សាហ៍ព្យាយាម។ ប៉ុន្តែ នាបច្ចុប្បន្ន វាមិន ត្រូវបានគេចាត់ទុកជាកត្តាមួយក្នុងចំណោមកត្តាដើម្បីវាយតម្លៃចំពោះភាពឧស្សាហ៍ព្យាយាមរបស់ស្ត្រីទៀតឡើយ”។
កាលពីមុននេះ ពិធីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Thai តែងតែប្រារព្ធ ធ្វើឡើងក្នុងបរិយាកាស ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ ជាមួយនឹង បទបម្រៀង khap ដ៏ផ្អែមល្អែម គួបផ្សំនឹងសូរសម្លេង Pi (ខ្លុយរបស់ជនជាតិ Thai) ដ៏ពិរោះរណ្ដំ។ ប៉ុន្តែ ដល់បច្ចុប្បន្ននេះ កម្លោះក្រមុំជនជាតិ Thai មិនកាន់ដៃគ្នារីក រាយនឹងរបាំ xoe ប្រពៃណីទៀតឡើយ តែគេបន្លាស់ទៅរបាំដ៏គគ្រឹកគគ្រេងក្នុង សម្លេងតន្ត្រីទំនើបវិញ។ លោក Lo Binh Minh សមាជិកសម្ព័ន្ធសមាគមន៍អក្សរ សាស្ត្រសិល្បៈខេត្ត Son La បានឲ្យដឹងថា៖ “យើងខ្ញុំចាត់ទុកថា នេះពិតជាហានិភ័យមួយ ដោយសារវាបណ្ដាលឲ្យអត្ត សញ្ញាណវប្បធម៌របស់ជនជាតិ Thai ទទួលរងការសាបសូន្យទៅជាបណ្ដើរៗ។ ជាជនជាតិ Thai ម្នាក់ ខ្ញុំខ្វល់ខ្វាយយ៉ាងខ្លាំងណាស់”។
បកស្រាយអំពីការដែលអត្តសញ្ញាណដ៏វិសេសវិសាលរបស់សហគមន៍ជនជាតិ Thai កាន់តែសាបរលាបទៅឬមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃនោះ លោកបណ្ឌិត Luong Hoai Thanh នាយកមជ្ឈ មណ្ឌលស្រាវជ្រាវវប្បធម៌បណ្ដា ជនជាតិតំបន់ពាយ័ព្យ ចំណុះសាកលវិទ្យាល័យ ពាយ័ព្យ បានឲ្យដឹងថា៖ “យុវជនជនជាតិ Thai ផ្ទាល់ បានចាប់ផ្ដើមផ្ដាច់ខ្លួនចេញពីសកម្មភាព កសិកម្មនៅក្នុងភូមិ ដើម្បីទៅធ្វើការរកស៊ីនៅតំបន់ផ្សេងៗឬធ្វើការនៅក្នុងក្រុម ហ៊ុននានា។ ប្រការនេះមានន័យថា ពេលវេលាសម្រាប់គេធ្វើការងារពាក់ព័ន្ធដល់ វប្បធម៌ប្រពៃណីដូចជា ការប៉ាក់ ឬការត្បាញចរបាប់ ក៏ត្រូវបានកាត់បន្ថយផងដែរ ហើយនេះជាកត្តាមួយក្នុងចំណោមកត្តាដែលនាំឲ្យវប្បធម៌ប្រពៃណីជួបប្រទះនឹងហានិភ័យនៃការសាបសូន្យទៅ”។
ខេត្ត Son La អភិរក្សវប្បធម៌របស់ជនជាតិ Thai - ảnh 2ពិធីបុណ្យរដូវផ្កាជើងគោឆ្នាំ២០១៩បានប្រព្រឹត្តទៅនៅទីក្រុង Son La។ (រូបថត៖ baosonla.org.vn)
នៅចំពោះមុខស្ថានភាពនេះ ខេត្ត Son La បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង សំដៅអភិរក្សនិងពង្រីកបេតិកភណ្ឌវប្បធម៌។ នាពេលថ្មីៗនេះ គណៈកម្មាធិការ ឃោសនាអប់រំខេត្ត Son La និងវិទ្យាស្ថានសិក្សាស្រាវជ្រាវប្បធម៌ បានរៀបចំ សិក្ខាសាលាវិទ្យាសាស្ត្រដោយមានការចូលរួមរបស់អ្នកស្រាវជ្រាវ គ្រូបង្រៀន និងសិប្បករចំនួន៨០នាក់ក្នុងទូទាំងប្រទេស។ ដំណោះស្រាយជាច្រើនត្រូវបាន លើកយក មកពិភាក្សា សំដៅលើកកំពស់ប្រសិទ្ធភាពក្នុងការងារអភិរក្ស និង ពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ជនជាតិ។ លោកស្រីបណ្ឌិត Nguyen Thi Thanh Hoa មកពីវិទ្យាស្ថានវប្បធម៌សិល្បៈជាតិវៀតណាមបានឲ្យដឹងថា៖ “តាមទស្សនៈវិស័យថ្មីនាបច្ចុប្បន្ននេះ គឺបេតិកភណ្ឌវប្បធម៌មិនត្រឹមតែបង្កើត ឡើងតម្លៃថ្មីៗខាងស្មារតីប៉ុណ្ណោះទេ ថែមទាំងតម្លៃខាងសេដ្ឋកិច្ចជាច្រើនទៀត ផង។ ឧទាហរណ៍ថា យើងអាចពង្រីកតម្លៃវប្បធម៌នោះ ដើម្បីបង្កើតឡើងកម្លាំង ចលករសម្រាប់ការអភិវឌ្ឍទេសចរណ៍ ហើយនាំមកនូវការងារធ្វើសម្រាប់ ប្រជាជន។ នោះគឺជារាល់តម្លៃដែលយើងត្រូវតែឆ្ពោះទៅ ហើយគប្បីដាក់ការ ខិតខំប្រឹងប្រែងអភិរក្សវប្បធម៌ចូលក្នុងជីវភាពរស់នៅ”។
ក្នុងពេលជាមួយគ្នានោះ ទីក្រុង Son La តែងតែរៀបចំសកម្មភាពជាច្រើន ជារៀងរាល់ឆ្នាំដូចជា៖ ពិធីបុណ្យរដូវផ្កាជើងគោ មហោស្រពសិល្បៈមហាជន ព្រមទាំងបំផុសចលនា កម្មាភិបាល និយោជិត និងសិស្សានុសិស្ស ស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីទៅការិយាល័យ សាលារៀន ហើយលើក ទឹកចិត្តការបង្កើតក្លឹបវប្បធម៌ជនជាតិ Thai នៅតាមឃុំ សង្កាត់ ផងដែរ។ ទីក្រុង ដាក់ចេញគោលដៅគឺ ភូមិទាំង១០០%សុទ្ធតែមានក្រុមសិល្បៈមហាជនដើម្បី ផ្សព្វផ្សាយ រីកសាយភាយរបាំ xoe បុរាណរបស់ជនជាតិ Thai៕

ប្រតិកម្មទៅវិញ

ផ្សេងៗ