គម្ពីសែនព្រេននិងគំនូរសក្ការៈជាទ្រពសម្បត្តិដ៏ពិសិដ្ឋរបស់ជនជាតិ San Chi

(VOVworld)-ចំពោះជនជាតិ​ San Chi គម្ពីសែនព្រេននិងគំនូរសក្ការៈ ត្រូវបានចាត់
ទុកជាទ្រពសម្បត្តិដ៏ពិសិទ្ធិមួយ។ ហើយរបៀបសែនព្រេននីមួយៗ របស់ជនជាតិ
San Chi ក៏មានលក្ខណៈដោយឡែកពីគ្នា។រីឯ គំនូរសក្ការៈវិញ ក៏មិនចេះតែព្យួរដែរ
គឺគេត្រូវរៀបចំពិធីប្រារព្វកិច្ច។

គម្ពីសែនព្រេននិងគំនូរសក្ការៈជាទ្រពសម្បត្តិដ៏ពិសិដ្ឋរបស់ជនជាតិ San Chi - ảnh 1
ទីសក្ការៈបូជារបស់ជនជាតិ San Chi (រូបថតៈ ackantv.vn)

        ជនជាតិ San Chi មានកម្រងគម្ពីរសែនព្រេនពិសិដ្ឋមួយ។ ខ្លឹមសារដែលបាន
ចែងក្នុងគម្ពីជាអក្សរ Nom។ ជនជាតិ San Chi មានការប្រុងប្រយ័ត្ន​ក្នុងការថែរក្សា
គម្ពីសែនព្រេននេះណាស់។ ពេលដែលគ្មានពិធីសែនព្រេនគឺគេទុកក្នុង ប្រអប់ខ្មុក
ស្រោបព័ណ៌មាសហើយតំកល់នៅទីសក្ការៈ។ ជាពិសេស មានតែបុរស ៗ ក្នុងគ្រួ
សារទើបអាចប្រើគម្ពីសែនព្រេនតែប៉ុណ្ណោះ។ បណ្ឌិត Tran Binh សាស្រ្តាចារ្សមហា
វិទ្យាល័យវប្បធម៌ហាណូយបានឲ្យដឹងថា៖

        “ការសែនព្រេនរបស់ជនជាតិ San Chi តាមខ្ញុំថា សំខាន់បំផុតគឺមានគម្ពី សែនដែលក្នុងការស្រាវជ្រាវយើងខ្ញុំហៅថា Văn tế។ គ្រួសារនិមួយៗ សុទ្ធតែ មានប្រអប់ខ្មុកស្រោបព័ណ៌មាសមួយសម្រាប់តំកល់ទុកនូវគម្ពីសែនព្រេនដូច
ជាគម្ពីស្តីពីទំនៀមទម្លាប់ ពិធីបុណ្យសព រៀបអាពាហ៍ពិពាហ៍ ប្រសូត្រកូន ឬ
គម្ពីសៀវភៅប្រក្រតិទិនជាដើម។ គ្រួសារខ្លះមានគម្ពីដល់ទៅ៥០ក្បាល។ ប៉ុន្តែ
គួរឲ្យសោកស្តាយ ព្រោះកូនចៅជំនាន់នេះពុំអាចអានបានឡើយដោយសារមិន
ចេះ អក្សរ”។

        ក្នុងភូមិរបស់ជនជាតិ San Chi មិនមែននរណាក៏ចេះអានខ្លឹមសារនៃគម្ពី
សែនព្រេនទេ ហើយសំខាន់គឺមិនមែនគ្រប់គ្នាសុទ្ធតែចេះសែនព្រេនទេ។ នេះក៏
ជាការព្រួយបារម្ភរបស់លោក Lam Van Oanh គ្រូបង្រៀននៅ ស្រុក Luc Ngan៖

        “គម្ពីសែនព្រេនមានច្រើនប្រភេទ ដូចជាសែនដូនតា សែនព្រេនសហគមន៍ ឬសែនព្រេនសម្រាប់ពិធីបុណ្យធំៗក្នុងឆ្នាំផងដែរ។ ជា ធម្មតា គ្រួសារនីមួយៗ ធ្លាប់ទៅរៀនឬអញ្ជើញគ្រូបកបង្រៀននូវរបៀបសែន ព្រេនឬសូត្រមន្ត។ ប៉ុន្តែ​នា
បច្ចុប្បន្ន គ្រូសែនដូចជាមិនសូវមានដូចមុន ដោយហេតុ នេះជំនាន់វ័យក្មេងត្រូវ រៀនរបៀបនេះដោយខ្លួនឯង ដើម្បីកុំឲ្យទំនៀមទំលាប់នេះ សាបសូនទៅ ។”

        ទន្ទឹមជាមួយគម្ពីសែនព្រេន គំរូសក្ការៈ ក៏ជាទ្រព្យសម្បត្តិ ដ៏ពិសិដ្ឋរបស់
ជនជាតិ San Chi​ ដែរ ។ ហើយជនជាតិ  San Chi មិនមែនពេលណាក៏យកគំនូរ
សក្ការៈទៅព្យួរទេ គឺអាស្រ័យទៅតាមពិធីបុណ្យនិមួយៗ ពូកគេទើបយករូបគំនូរ
សក្ការៈមកព្យួរ។ ហើយប្រធានបទនៃគំនូរនីមួយៗគឺមានភាពសម្បូបែប។​តាម
បណ្ឌិត Tran Binh ថា រូបគំនូរសក្ការៈ​ ដើរតួនាទីសំខាន់ក្នុងជំនឿរបស់ជនជាតិ
San Chi។ លោក បានឲ្យដឹងថែមទៀតថា៖

        “ពេលខ្លះ រូបគំនូរបានគូរទាំងបីឋានគឺ ឋាន​កណ្ដាល​ ​ឋាន​សួគ៌ និងឋាន​ប្រ
ជុំនាគ ។ ប្រសិនបើ​ចង់ឲ្យព្រះឥណ្ឌយាងមក គឺត្រូវបង្កើតនូវបរិយាកាសពិសិដ្
ឋ តាមរបៀបទេវតា ហើយប្រសិនបើចង់សែនព្រេនព្រះពុទ្ធគឺត្រូវយករូបភាពពិ
ភពព្រះពុទ្ធមកព្យួរ។ ក្នុងជំនឿសាសនា ជនជាតិទាំងអស់ក៏ធ្វើដូច្នេះដែរ។ ចង់
អញ្ជើញបានទេវតា គឺត្រូវបង្កើតឲ្យបានបរិយាកាសបែបទេវតាពិសិដ្ឋ។    ជនជាតិ
San Chi បានព្យួររូបគំនូវ ទេវតាថែរក្សាទឹក ទេវតារក្សាដីនៅ ក្បែរមាត់ទ្វារផ្ទះដោយ
ការគោរព។ ក្រៅពីការព្យួរគំនូរសក្ការៈនេះ តាមពិធីការ ដូចជាពិធីបុណ្យសព ពិធី
អាពាហ៍ពិពារហ៍ ជនជាតិ  San Chi ក៏មានព្យួរគំនូរ សក្ការៈនៅក្នុងពិធីបុណ្យចូល
ឆ្នាំសកលផងដែរ សម្រាប់ការបួងសួងសូមសិរី​សួស្ដី សុភមង្គល និង​វិបុលសុខ​
ដល់​ក្រុម​គ្រួសារ​ទាំង​អស់គ្នា ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ