|
ស្ថិតនៅខាងឆ្វេង ចង្ក្រានធំទីមួយមានឈ្មោះថា Tom Do (VOV) |
Vovworld-តាមទស្សនាទានប្រពៃណី ផ្ទះរបស់ជនរួមជាតិ Dao Khau នៅ Sin
Ho ខេត្ត Lai Chau រួមមាន៣ល្វែង ចង្ក្រាន៣។ ស្ថិតនៅខាងឆ្វេង ចង្ក្រានធំទីមួយ
មានឈ្មោះថា Tom Do ដើម្បីដាំចំណីឲ្យជ្រូក ដាំស្រា ជាដើម។ ចង្ក្រានតូចទី២ Do
ton ត្រូវបានដាក់នៅខាងក្នុងផ្ទះ។ ចង្ក្រាននេះបានប្រើប្រាស់ដើម្បីដាំបាយបំរើ
ជីវភាពរស់នៅប្រចាំថ្ងៃ។ ចង្ក្រានតូចទី៣ Do lao បានដាក់នៅខាងស្ដាំផ្ទះ។ ចង្ក្រាន
នេះបំរើឲ្យការដាំទឹក។ ក្នុងចំណោមចង្ក្រានទាំង៣នោះ ចង្ក្រានទី២សំខាន់បំផុត ត្រូវបានចាត់ទុកជាចង្ក្រានពិសិដ្ឋជាកន្លែងដែលទេវតាចង្ក្រានស្នាក់នៅ។ លោក
ស្រី Tan Coai Loang នៅភូមិ Hoang Ho ឃុំ Phang Xo Lin ស្រុក Sin Ho បានឲ្យដឹងថា៖
“នេះជាកន្លែងស្នាក់នៅរបស់ទេវតាចង្ក្រានដោយហេតុនេះដាំបាយត្រូវស្អាត
បាត។ ជនរួមជាតិ Dao Khau មានតំណមណាស់ មិនត្រូវដាក់កន្ទបរបស់ទារកខិត
មកជិតចង្ក្រានហាលទេ នារីមិនត្រូវអង្គុយទល់មុខផ្ទាល់នឹងទ្វាចង្ក្រានទេ។ អ្នក
ធំក្នុងគ្រួសារត្រូវបង្រៀនឲ្យកូនចៅដើម្បីក្រោយនេះពួកគេបានស្គាល់ដល់
អត្តសញ្ញាណវប្បធម៍របស់ជនជាតិខ្លួន”
|
ចង្ក្រានតូចទី២ Do ton ត្រូវបានដាក់នៅខាងក្នុងផ្ទះ (VOV) |
ដើម្បីធ្វើចង្ក្រានទី២ ជនរួមជាតិ Dao Khau ត្រូវជ្រើសរើសថ្ងៃជាពេលវេលាល្អ។ ជាធម្មតាគឺថ្ងៃទី៩ ទី១៩និងទី២៩ប្រចាំខែតាមច័ន្ទគតិរឺខែទី១២ដល់ខែទី២តាម
ច័ន្ទគតិក្នុងបំណងថា ថ្ងៃនោះទេវតាចង្ក្រាននឹងឡើងទៅកាន់ឋានលើ។ ចង្ក្រានមាន
រាង៤ជ្រុងទ្រវែងមានកំពស់០,៥ម៉ែត្រត្រូវបានបង្កើតដោយបានធ្កៀលប្រហោង
ចំនួន២ដើម្បីដាក់ឆ្នាំងនិងទ្វាចង្ក្រានចំនួន២បានធ្កៀលល្មម។ចង្ក្រានរបស់ជនរួម
ជាតិ Dao Khau អាចប្រើពី១៥ដល់២០ឆ្នាំ។ លោកស្រី Cheo Nai Menh នៅភូមិ Ta Phin
ឃុំ Ta Phin ស្រុក Sin Ho បានឲ្យដឹងថា៖
“ធ្វើចង្ក្រាន គ្រួសារខ្ញុំត្រូវជ្រើសថ្ងៃល្អដើម្បីធ្វើ។ ធ្វើចង្ក្រានត្រូវជ្រើសរើសដីអិដ្ឋ
ព័រលឿង មិនលាយថ្មដើម្បីថ្វើចង្ក្រានទើបប្រើប្រាស់បានយូរអង្វែង។ ធ្វើម៉ត់ចត់
ដូច្នេះទើបមិនខាតអូសប្រើបានយូរអង្វែងនិងទើបទេវតាចង្ក្រានបានជួយថែរក្សា
គ្រួសារកូនចៅមានសុខភាពសម្បូរធូធា។”
|
នារីមិនត្រូវអង្គុយទល់មុខផ្ទាល់នឹងទ្វាចង្ក្រានទេ (VOV) |
ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនរួមជាតិ Dao Khau ការងារធំៗទាំងអស់សុទ្ធតែបានរៀបចំនៅល្វែងចង្ក្រានទី២នេះ។ ពិសេសគឺក្នុងឱកាសបុណ្យតេតចង្ក្រាននេះត្រូវបានដុតភ្លើងជានិច្ច។ លោក Tan Kim Phu សិប្បករស្រាវជ្រាវវប្បធម៍
Dao នៅស្រុក Sin Ho បានឲ្យដឹងថា៖
“នៅ Sin Ho របៀបធ្វើចង្ក្រាននេះត្រឹមតែជនរួមជាតិ Dao Khau មានតែប៉ុណ្ណោះ។ មិនត្រឹមតែងាយស្រួលក្នុងជីវភាពរស់នៅប៉ុណ្ណោះទេថែមទាំងមានអត្ថន័យព្រលឹងដ៏ជ្រាលជ្រៅក្នុងសហគមន៍ទៀតផង។ នោះជាផ្នែកវប្បធម៍ដោយឡែករបស់ជនរួមជាតិ Dao Khau ដែលមានតាំងពីយូរមក។”
ទស្សនាទានផ្ទះ៣ល្វែង ចង្ក្រាន៣គ្រឿងនៅតែបានជនរួមជាតិ Dao Khau នៅ
ស្រុក Sin Ho ខេត្ត Lai Chau រក្សាដល់ថ្ងៃនេះ។ ចង្ក្រាននីមួយៗសុទ្ធតែមានទម្លាប់
បង្ហាញក្នុងនោះជាវប្បធម៍ដោយឡែកមិនលាយជាមួយជនជាតិណាមួយឡើយ។ ក្នុងឱកាសបុណ្យតេតមកដល់ម្ដងៗ គ្រួសារជនរួមជាតិ Dao Khau បានជួបជុំគ្នានៅ
ក្បែរចង្ក្រានភ្លើង។ បណ្ដារឿងនិទាននៅក្បែរចង្ក្រានភ្លើង វីរកថា រឿងបុរាណ ចង្វាក់
ចម្រៀងប្រជាប្រិយរបស់ជនរួមជាតិ Dao Khau ត្រូវបានបញ្ជូនពីជំនាន់មួយទៅជំនាន់
មួយ៕