ជនជាតិ Co Tu សែនព្រេនអរព្រះគុណទេវតាព្រៃ
VOV5 -  
(VOVWORLD) -Co Tu ជាជនជាតិភាគតិចរស់នៅភាគច្រើននៅស្រុកព្រៃភ្នំ Tay Giang របស់ខេត្ត Quang Nam។ ជនជាតិ Co Tu គេរស់នៅដាច់ដោយឡែកពីគេ ពោគគឺពូគគេរស់នៅ អាស្រ័យលើធម្មជាតិ តាមនោះជនជាតិនេះនៅរក្សាបានលក្ខណៈវប្បធម៌ប្រពៃណីដ៏ វិសេសវិសាល។ យោងតាមប្រពៃណីរបស់ជនជាតិ Co Tu ឈានចូលរដូវដាំដុះថ្មីក្នុង ឆ្នាំ អ្នកភូមិគេតែងតែរៀបចំពិធីសែនព្រែនអរព្រះគុណទេវតាព្រៃ។ ពិធីនេះបានដិត ជាប់ក្នុងអារម្មណ៍របស់ប្រជាជននៅទីនេះនិងក្លាយទៅជាលក្ខណៈវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Co Tu ផងដែរ។
ប្រហែលជាយូរណាស់មកហ់យ ជនជាតិ Co Tu នៅស្រុកព្រៃភ្នំ Tay Giang ខេត្ត Quang Nam ទើបមានឱកាសសម្របខ្លួនចូលរួមបរិយាកាសពីធីបុណ្យសំខាន់បំផុតក្នុង ឆ្នាំ នោះគឺពិធីសែនព្រេនអរព្រះគុណទេវតាព្រៃ។ តាំងពីព្រឹកព្រលឹម ព្រឹទ្ធាចារ្យភូមិ មេភូមិនិងជនជាតិ Co Tu ច្រើននាក់ រស់នៅតាមតំបន់ព្រៃភ្នំស្រុក Tay Giang បាននាំ គ្នាមកជួបជុំនៅភូមិអេកូឡូស៊ីបេតិកភណ្ឌ Po mu ឃុំ A Xan ដើម្បីចូលរួមក្នុងពិធីបុណ្យ ។ ព្រឹទ្ធចារ្យ A Lang Dan នៅភូមិ A Rot ឃុំ A Nong បានរៀបរាប់ថា៖ ជនជាតិ Co Tu តាំងពីយូរណាស់មកហើយតែងតែរស់នៅអាស្រ័យលើព្រៃ ពីម្ហូបអាហារទៅដល់ប្រ ដាប់ប្រដាសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃគឺសុទ្ធតែដោយព្រៃអំណោយផល។ ហើយ ពិធីបុណ្យសែនព្រេនអរព្រះគុណទេវតាព្រៃរបស់ជនជាតិនេះក៏មានតាំងពីយូរណាស់ មកហើយដែរ។ មុននឹងឈានចូលរដូវថ្មី គ្រូសារទាំងអស់ក្នុងភូមិសុទ្ធតែរៀបចំពិធីសែនមួយ។ ស្ពកសែនរួមមានស្រាមួយពាង មាន់មួយក្បាល ត្រីមួយ បាយដំណើបនិង ផ្លែឈើ ។ នាគ្រាប្រទេសជាតិមានសង្គ្រាម ពិធីសែនព្រេនអរព្រះគុណទេវតាព្រៃហាក់ ដូចជាបាត់បង់ទៅ។ ដូច្នេះពេលដែលស្រុកបានរៀបចំឡើងវិញនូវពិធីបុណ្យនេះ ជាមួយទ្រង់ទ្រាយធំនោះ ព្រឹទ្ធាចារ្យ A Lang Dan និងជនជាតិ Co Tu មានក្តីសប្បាយ រីករាយក្រៃលែង៖
“ពិធីសែនព្រេនអរព្រះគុណទេវតាព្រៃមានតាំងពីយូរណាស់មកហើយ។ ជីដូម ជីតាយើងមុននេះក៏បានកាប់ក្របីដើម្បីសែនទេវតាព្រៃនិងព្រលឹងមនុស្សបានរៀបចំ ការចងសម្ព័ន្ធភាពដែរ។ ការចងសម្ព័ន្ធនេះជួយឲ្យយើងរួចផុតពីទ្រុពចង្រៃដើម្បីរួមដៃ ការពារដើមឈើ Po mu”។
អ្នកភូមិនៅក្នុងពិធី សែនព្រេនអរព្រះគុណទេវតាព្រៃ |
ភូមិអេកូឡូស៊ីបេតិកភណ្ឌ Po mu នៅភូមិ Arang 1 ឃុំ Axan ស្រុក Tay Giang ខេត្ត Quang Nam ដែលស្ថិតនៅកណ្តាលជ្រលងព័ទ្ធជុំវិញដោយព្រៃឈើ Po mu ជាង ២ពាន់ដើម ត្រូវបានទទួលស្គាល់ថាជាដើមបេតិកភណ្ឌ ហើយក្នុងនោះមានដើមឈើ ខ្លះមានអាយុរាប់ពាន់ឆ្នាំ។ ជនជាតិ Co Tu គេបានចាត់ទុក “ព្រៃជាផ្ទះ ដើមឈើជាកូន ស្រឡាញ់ព្រៃដូចជាស្រឡាញ់ក្រុមគ្រួសារនិងស្រឡាញ់ដើមឈើដូចជាស្រឡាញ់កូន អញ្ជឹង”។ អ្នកភូមិគេមានទស្សនទានថា ពេលដែលចង់យកអ្វីមួយពីព្រៃថ្វីត្បិតជាធំឬ តូចក៏ដោយ គេតែងតែសុំពពួកទេវតាព្រៃ។ លោក Po Loong Plenh ជនជាតិ Co Tu នៅឃុំ Lang ជាអ្នកមានការយល់ដឹងច្បាស់ពីវប្បធម៌របស់ជនជាតិខ្លួនបានឲ្យដឹងថា ព្រៃ Po mu នៅ Tay Giang គឺតភ្ជាប់ជាមួយរឿងរ៉ាវវប្បធម៌របស់ជនជាតិ Co Tu៖
“អ្នកណាចង់ធ្វើផ្ទះត្រូវសុំការអនុញ្ញត្តិពីមេភូមិ។ ពេលកាប់ឈើត្រូវកាប់ឈើមួយ ណាដែលពុំពាក់ព័ន្ធមិងកូនឈើ ហើយទំនៀមទម្លាប់នេះបានក្លាយទៅជាវប្បធម៌រក្សា ព្រៃ។ ពេលឆ្ការព្រៃធ្វើស្រែចំការគេមិនប៉ះដល់ព្រៃសក្តិសិទ្ធិឡើយ”។
លោក Bh’riu Liec លេខាគណៈកម្មាធិការបក្សស្រុក Tay Giang ខេត្ត Quang Nam តែងតែស្វែងរកនូវវិធានការស្តារនិងអភិរក្សបណ្តាពិធីបុណ្យប្រពៃណីរបស់ជន ជាតិខ្លួន។ តាមលោករូបនេះថា ក្នុងទំនៀមទម្លាប់របស់ជនជាតិ Co Tu ប្រសិនបើនា ដើមឆ្នាំថ្មីមិនទាន់បើកពិធីសែនព្រេនអរព្រះគុណទេវតាព្រៃនោះ គឺអ្នកភូមិពុំទាន់បាន ធ្វើការលក់ដូចជាមួយខាងក្រៅនិងពុំទាន់បានដាំដុះរដូវថ្មីឡើយ ពោលគឺត្រូវសុំការ អនុញ្ញត្តិពីទេវតាព្រៃ។ ការស្តារឡើងវិញនូវពិធីបុណ្យសែនព្រេនអរព្រះគុណទេវតាព្រៃ សំដៅរក្សានិងអភិរក្សវប្បធម៌ជនជាតិ Co Tu ផងដែរ៖
“ឃើញថាអ្នកភូមិគេសប្បាយចិត្តពេលវប្បធម៌របស់គេត្រូវបានស្តារឡើងវិញ។ យើងខ្ញុំនឹងបន្តផ្លាស់ប្តូរមតិជាមួយអ្នកភូមិ ជាពិសេសគឺព្រឹទ្ធាចារ្យភូមិ មេភូមិ ដែល នឹងរៀបចំពិធីបុណ្យនេះតាមតំបន់ជំនួសការរៀបចំនៅព្រៃ Po mu ដូចមុននេះ។ ធ្វើ យ៉ាងម៉េចដើម្បីពិធីបុណ្យសែនព្រេនអរព្រះគុណ្យទេវតាព្រៃរបស់ជនជាតិ Co Tu ក្លាយ ទៅជាវប្បធម៌ភាគខាងលិចរបស់ខេត្ត Quang Nam ផងនិងទាក់ទាញភ្ញៀវទេសចរមកទស្សនាផង”។
លោក Bh’riu Liec បានឲ្យដឹងថែមទៀតថា ស្មារតីការពារព្រៃ រស់នៅដោយផ្សា ភ្ជាប់ជាមួយព្រៃបានដិតជាប់ក្នុងអារម្មណ៍របស់ជនជាតិ Co Tu ។ ហេតុដូច្នេះ ជនជាតិ Co Tu បានបង្រៀនប្រដៅឲ្យកូនចៅត្រូវចេះអរព្រះគុណនិងចេះរក្សាព្រៃ។ ព្រៃជាប្រ ភពរស់នៅនិងជាកន្លែងការពារអ្នកភូមិច្រើនជំនាន់៕
VOV5