ជនជាតិ K’ho

(VOVworld)-ក្នុងសហគមន៍ជនជាតិវៀតណាមទាំង៥៤នោះ ជនជាតិ K’ho ជាជន
ជាតិភាគតិច មួយក្រុមដែលបានរស់នៅតាំងពីយូរណាស់មកហើយនៅតំបន់ Tay
Nguyen  ភាគខាងត្បូង។ ជនជាតិ K’ho ពីមុននេះ គឺភាគច្រើនរស់នៅតំបន់ ព្រៃភ្នំ
និងមានជីវភាពរស់នៅដាច់ ដោយឡែក តាមនោះនៅរក្សាបាន ទំនៀមទម្លាប់វប្ប
ធម៌ប្រពៃណីរបស់គេ។ រហូតមកដល់​ បច្ចុប្បន្ន ទំនៀមទម្លាប់ប្រពៃណីជាច្រើន
របស់ជនជាតិ K’ho នៅបានអភិរក្សនិងអភិវឌ្ឍ ន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

ជនជាតិ K’ho - ảnh 1
នារីជនជាតិ K'ho

        ជនជាតិ K’ho ជាជនជាតិមួយដែលមានទំនៀមទម្លាប់រស់នៅតាមការដាំដុះ
ពនេចរ ដោយហេតុដូច្នេះ ក្នុងដំណើការអភិវឌ្ឍន៍ បានបង្កើតឡើងក្រុមជនជាតិ
K’ho តំបន់ ដូចជា K’ho Sre, K’ho T’ring, K’ho Klach និង K’ho Don។ ភាសារបស់
ជនជាតិ K’ho ស្ថិតក្នុងក្រុមភាសាអាស៊ីខាងត្បូង នៃអំបូរ​មនខ្មែរ។ នាពេលថ្មីៗ
នេះជនជាតិ K’ho ទើបមានអក្សររបស់ខ្លួនតាមគំរូអក្សរឡាទីន។ ជនជាតិ K’ho
នៅវៀតណាមមានចំនួនប្រមាណ១៧០ពាន់នាក់ ដែលរស់នៅភាគច្រើន នៅខេត្ត
Lam Dong ខេត្ត Binh Thuan ខេត្ត Khanh Hoa ខេត្ត Ninh Thuan ខេត្ត Dong Nai និង
ទីក្រុងហូជីមិញ។

        ជនជាតិ K’ho រស់នៅដោយប្រកបមុខរបរដាំដុះដំណាំ ចិញ្ចឹមសត្វ និងមាន
របរសិប្បកម្មជាច្រើនដូចជា ដំដែក ប៉ាក់ និង ត្បាញ់ក្រណាត់ជាដើម។ ក៏ដូចជាជន
ជាតិភាតរៈមួយចំនួននៅតំបន់ Tay Nguyen ជនជាតិ K’ho នៅរក្សាបាន នូវទំនៀម
ទម្លាប់បុរាណមួយចំនួនដដែល ដែលក្នុងនោះមានជីវភាពខាងជំនឿសាសនាប្រ
ជាប្រិយផង​ដែរ។ លោក Nguyen Van Doanh អ្នកស្រាវជ្រាវវប្បធម៌ប្រជាប្រិយបាន
ឲ្យដឹងថា៖

        “តាំងពីយូរណាស់មកហើយ ជនជាតិ K’ho មានជំនឿអរូបីថា នៅជុំវិញជីវិត
រស់នៅសុទ្ធសឹងតែដោយសារទេវតាជួយថែរក្សាមនុស្សលោក ប៉ុន្តែខ្មោចបិសាច
បណ្តាលមហន្តរាយ។​លើសពីនេះទៅ ទៀត ជនជាតិ K’ho បានធ្វើសក្ការៈបូជាព្រះ
អាទិត្យ ព្រះច័ន្ទ អារក្សភ្នំ អារក្សទន្លេ និង អារក្សទឹក។​បច្ចុប្បន្ន ជនជាតិ K’ho នៅ
រក្សាដដែលនូវរបៀបសែនទេវតានៅក្នុងពិធី បុណ្យសំខាន់របស់ជនជាតិខ្លួន”។

        ជាជនជាតិដែលរស់នៅដោយប្រកបមុខរបរកសិកម្មនិងកាន់សាសនាចំរុះ
តាម នោះ នៅពេលរៀបចំពិធីបុណ្យកសិកម្មម្តងៗ ជនជាតិ K’ho តែងតែបួងសួង
សូមទេវតាប្រទានពរសប្បាយជាមួយអ្នកភូមិ។ ទន្ទឹមជាមួយគ្នានោះ ជនជាតិ K’ho
នៅបានរៀបចំពិធីបែបន់សុំឲ្យរដូវកាលអំណោយផលទៀតផង។​ក្នុងជីវភាពរស់នៅ
 ខាងវប្បធម៌វិញ ជនជាតិ​ K’ho មានឃ្លាំងវប្បធម៌សិល្បៈប្រជាប្រិយដ៏សម្បូរបែប
ណាស់។ជនជាតិ K’ho រស់នៅតាមភូមិ ដោយមានមេភូមិជាអ្នកគ្រប់គ្រង។ ផ្ទះ
របស់ជនជាតិនេះ ធ្វើតាមបែបផ្ទះឈើ ហើយជីវភាពប្រចាំថ្ងៃសុទ្ធតែបានប្រព្រឹត្ត
ទៅនៅជំ​វិញចង្ក្រានក្នុងផ្ទះ។

        ក្នុងសង្គមរបស់ជនជាតិ K’ho ត្រកលូលខាងម្តាយ មាន គ្រួសារធំនិងគ្រួសារ
តូច។ ជាពិសេស ក្នុងអាពាហ៍ពិពាហ៍វិញ ជនជាតិ K’ho មាន ទំនៀមទំលាប់ “ចាប់ប្តី”
។​តាមទំនៀមទម្លាប់នេះ នារីភេទអាចមានសិទ្ធិម្ចាស់ការក្នុងអាពាហ៍ ពិពាហ៍របស់
ខ្លួន។​ កូនក្រមុំនៅពេលយកប្តីគឺត្រូវឆ្លើយតបទៅនឹងការទារបណ្ណាការ របស់ខាង
កូនកំលោះ។ បន្ទាប់ពីពិធីមង្គលការនេះ កូនកំលោះត្រូវរស់នៅខាងកូនក្រ មុំវិញ
កូនកាន់ត្រកូលម្តាយហើយកូនស្រីបានស្នងកេរ្តិ៍មត៌ករបស់ឪពុកម្តាយ។ ប៉ុន្តែ នា
​បចុប្បន្ន ទំនៀមទម្លាប់ហួសសម័យ ក៏មានការផ្លាស់ប្តូរដែរ។ លោក K’Brell កម្មាភិ
បាលវប្បធម៌ជនជាតិ K’ho បានឲ្យដឹងថា៖

        “ជនរួមជាតិ K’ho បច្ចុប្បន្នមានឱកាសជួបប្រាស្រ័យជាមួយជនជាតិ Kinh និង
ជនជាតិដទៃជាច្រើន ដូច្នេះ ទំនៀមទម្លាប់មួយចំនួនមានការរើកចំរើនជាង។ ដូចជា
នៅក្នុង អាពាហ៍ពិពាហ៍  ប្រសិនបើគូរស្រករស្រឡាញ់គ្នានោះ ជនរួមជាតិ K’ho នៅ
រក្សានូវ ទម្លាប់កូនស្រីនាំបណ្ណាការទៅស្តីដណ្តឹងកូនកំលោះវិញ​ ប៉ុន្តែបណ្ណាការនេះ
ច្រើនឬតិច គឺអាស្រ័យតាមលក្ខណៈរស់នៅរបស់ខាងកូនក្រមុំ ”។

        នាបច្ចុប្បន្ន ជនរួមជាតិជាជនជាតិ K’ho បានមានការជួបប្រាស្រ័យ ទទួលយក
 ជីវភាពរស់នៅទាន់សម័យរួមជាមួយជនជាតិដទៃ ប៉ុន្តែ សហគមន៍ជនជាតិ K’ho នៅ
 រក្សានូវវប្បធម៌ប្រពៃណីអត្តសញ្ញាណដោយឡែករបស់ជនជាតិខ្លួន។ អ្នកភូមិ K’ho
នៅ មានមនសិការពង្រឹងសាមគ្គីភាពរបស់ត្រកូល រក្សាព្រៃភ្នំ ប្រភពទឹក ដែលជាទ្រព
សម្បត្តិរួម ព្រមទាំងគោរពនិងអនុវត្តដោយម្ចាស់ការនូវទំនៀមទម្លាប់ប្រពៃណីរបស់
ជនជាតិ ខ្លួនជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ