ជនជាតិ Kho Mu នៅវៀតណាម

(VOVworld)-ជនជាតិ Kho Mu ជាជនជាតិភាគតិចរស់នៅតំបន់ភ្នំភាគខាងជើង
វៀតណាម។ ទោះបីជាមានការរស់នៅយ៉ាងសម្របសម្រួលជាមួយជនជាតិដទៃ
ក៏ដោយ ប៉ុន្តែជនជាតិ​ Kho Mu នៅរក្សាបាននូវវប្បធម៌ដោយឡែករបស់ខ្លួនដែរ។
 វប្បធម៌របស់ជនជាតិ Kho Mu ជាការលាយបញ្ចូលរវាងទំនៀមទម្លាប់ក្នុងជីវភាព
ផលិតកម្ម ជាមួយជីវភាពវប្បធម៌វិសេសវិសាលមានអត្តសញ្ញាណដោយឡែក។

ជនជាតិ Kho Mu នៅវៀតណាម - ảnh 1
ទីសក្ការៈបូជារបស់ជនជាតិ Kho Mu


        ជនជាតិ Kho Mu ដែលគេអាចហៅដោយឈ្មោះផ្សេងទៀតគឺ  Xá Cẩu, Mứn
 Xen, Pu Thênh, Tềnh ឬ Tày Hạy ជាដើម។ មុននេះ១០០ឆ្នាំ ជនជាតិ Kho Mu ត្រូវ
ភៀសខ្លួនទៅរស់នៅខេត្តតំបន់ភ្នំមួយចំនួនភាគខាងជើងវៀតណាមដូចជា ខេត្ត
Son La ខេត្ត Lai Chau ប៉ុន្តែពួកគេបាននាំគ្នារស់នៅច្រើនបំផុតគឺនៅភាគខាងលិច
ខេត្ត Nghe An។ តាមទំនៀមទម្លាប់ ជនជាតិ Kho Mu តែងតែតាំងលំនៅដ្ឋាននៅ
ចង្កេះភ្នំ ហើយភូមិនីមួយមានផ្ទះរាប់សិបខ្នងមានត្រកូលមួយចំនួនរស់នៅជុំគ្នា
ប៉ុណ្ណោះ។ តាមប្រពៃណី ត្រកូលនីមួយៗរបស់ជនជាតិនេះ សុទ្ធតែយកឈ្មោះ
តាមឈ្មោះរបស់ សត្វឬរុក្ខជាតិ។ ដោយហេតុនេះ ជនជាតិ Kho Mu មិនដែល
សម្លាប់សត្វឬកាប់រុក្ខជាតិ​ដែលត្រកូលខ្លួនយកឈ្មោះនោះទេ។

        ជនជាតិ Kho Mu យកការសាងសង់ផ្ទះជាធំដុំ។ ហើយពិធីឡើងផ្ទះថ្មីជា
ឱកាស សប្បាយរីករាយបំផុតរបស់ក្រុមគ្រួសារនិងរបស់អ្នកភូមិទាំងអស់ផងដែរ។
ម្ចាស់ផ្ទះ តែងកាប់ជ្រូកហៅអ្នកភូមិមកចូលរួមពិធីជប់លៀងសប្បាយ។​នេះក៏ជា
ឱកាសដើម្បី  អ្នកភូមិសម្តែងសកម្មភាពសិល្បៈមានលក្ខណៈសហគមន៍។​ ផ្ទះ
របស់ជនជាតិ Kho Mu ជាប្រភេទផ្ទះឈើ មាន៣ល្វែងដែលបានសាងឡើងក្នុងផ្ទៃ
ដីតូចចង្អៀតមួយ។ ​មើលពី ខាងក្រៅវិញ ផ្ទះឈើប្រភេទនេះហាក់ដូចជាសាមញ្ញ
ណាស់ ប៉ុន្តែស្ថាបត្យកម្មក្នុងផ្ទះ វិញគឺមានការរៀបរយស្អាតបាត ជាពិសេសគឺការ
តុបតែងផ្ទះបាយ ជាកន្លែងសែន ព្រេនទេវតាចង្ក្រាន។ នេះក៏ជាលក្ខណៈវប្បធម៌
ព្រលឹងមានលក្ខណៈដោយឡែករបស់ ជនជាតិ Kho Mu។ បណ្ឌិត Vi Van An អ្នក
ស្រាវជ្រាវវប្បធម៌ជនជាតិនៅសារៈមន្ទីរជន ជាតិវិទ្យាវៀតណាមបានឲ្យដឹងថា៖

        “នៅវៀតណាម ជនជាតិ Kho Mu បានតាំងទីលំនៅច្រើនបំផុតគឺនៅខេត្ត
 Nghe An ក្រៅពីនោះ ជនជាតិនេះក៏បានតាំងទីលំនៅនៅខេត្ត Son La ខេត្ត Lai
 Chau ខេត្ត Nghia Lo និងខេត្ត Thanh Hoa ទៀតផង។ លក្ខណៈវិសេសវិសាលមួយ
ក្នុងជំនឿរបស់ ជនជាតិ Kho Mu គឺបង្ហាញតាមរយៈចង្ក្រានក្នុងផ្ទះបាយ។​បើយោង
តាមជំនឿនេះ ភើង ក្នុងផ្ទះបាយត្រូវបញ្ចេញពន្លឺរហូត​ ដែលបញ្ជាក់ភាពសម្បូរសុខ
សាន្តត្រានរបស់កូនចៅ ក្នុងក្រុមគ្រួសារ។ ពួកគេមានទស្សនទានថា អណ្តាតភ្លើង
ជាខ្សែតភ្ជាប់រវាងជីដូនជីតា ជាមួយជំនាន់កូនចៅក្រោយៗ ដូច្នេះ ភ្លើងមិនឲ្យដាច់
ទេ”។

        តាំងពីយូណាស់មកហើយជនជាតិ Kho Mu មានជីវភាពជិតស្នីទ្ធជាមួយធម្ម
ជាតិ ព្រៃភ្នំ។​ជនជាតិ Kho Mu ភាគច្រើនប្រកបរបរដាំស្រូវចំការ។ ក្នុងការធ្វើពលកម្ម
ពួកគេ ប្រើកាំបិត ពូថៅ សម្រាប់ដាំពោត ដំឡូងជ្វានិងដំឡូងមី។ ហើយជនជាតិ Kho
 Mu ចិញ្ចឹមសត្វ បក្សាបក្សីគឺគ្រាន់តែសម្រាប់បម្រើពីធីបុណ្យទាននានាឬសម្រាប់
ទទួលភ្ញៀវតែ ប៉ុណ្ណោះ។ ជនជាតិ Kho Mu ពូកែប៉ាក់ គេប៉ាក់ប្រដាប់ប្រដាប្រើប្រាស់
ខ្លួនឯង។ ពួកគេ មិនអភិវឌ្ឍន៍របរតម្បាញទេ តាមនោះតែងទិញសម្លៀកបំពាក់ពី
ជនជាតិ Thai ខ្មៅដែរ។

        ជីវភាពអាពាហ៍ពិពាហ៍ក្នុងសហគមន៍ជនជាតិ Kho Mu គឺត្រូវបានអ្នកភូមិផ្តោត
 ការយកចិត្តទុកដាក់ពិសេស។ ឪពុកម្តាយគោរពសិទ្ធិរបស់កូន តាមនោះ គ្រួសារជន
ជាតិ Kho Muគឺរស់នៅដោយសេចក្តីសុខសប្បាយរីករាយ។ជនជាតិ Kho Mu មាន
ទម្លាប់ថា បន្ទាប់ពីរៀបការរួច កូនប្រសារប្រុសត្រូវរស់នៅខាងប្រពន្ធមួយឆ្នាំទើបនាំគ្នា
 ទៅផ្ទះរបស់ខ្លួនវិញ។ នៅពេលរស់នៅខាងប្រពន្ធ ប្តីត្រូវដូរត្រកូលតាមប្រពន្ធ ហើយ
 មានកូនគឺកូនក៏តាមត្រកូលម្តាយដែរ។ ផ្ទុយទៅវិញ ពេលត្រឡប់មកផ្ទះប្តីវិញ ប្រពន្ធ
ក៏​ត្រូវដូរត្រកូលតាមប្តីហើយកូនក៏អញ្ជឹង។

        ជនជាតិ Kho Mu មានវប្បធម៌ស្មារតីសម្បូរបែបដោយមានពិធីបុណ្យសំខាន់ៗជា
ច្រើន ដូចជាបុណ្យតេត បុណ្យអំណរផ្ទះថ្មីជាដើម។ ជាពិសេស ពិធីសែនព្រេនក៏
សម្តែងច្បាស់អត្តសញ្ញាណរបស់ជនជាតិ Kho Mu ផងដែរ។​លោក Bui Minh The កម្មា
ភិបាកស្រាវជ្រាវវប្បធម៌ជនជាតិ Kho Mu បានឲ្យដឹងថា៖

        “គ្រូសារ Kho Mu ខ្លះមានជីវភាពធូធារគេតែងតែរៀបចំពិធីសែនព្រេនពីរដងក្នុង
មួយឆ្នាំ។ ពិធីសែនដំបូងក្នុងឆ្នាំបានប្រព្រឹត្តទៅក្រោយបុណ្យតេតប្រពៃណី។​គ្រួសារជន
ជាតិ Kho Mu បានរៀបចំស្រា សាច់និងហៅកូនចៅត្រឡបមកសែនព្រេនសូមជីដូន
ជីតាប្រទានពរឲ្យរដូវអំណោយផល រស់នៅប្រកបដោយសុខសាន្តត្រាន។ ការសែន
ព្រេនលើកទី២គឺចំនឹងខែពិសាខជារដូវអំណោយផលស្រូវរួចរាល់”។

        ជនជាតិ Kho Mu សម្បូរដោយចម្រៀងប្រជាប្រិយ ប៉ុន្តែគេពេញនិយមបំផុត គឺ
បទចម្រៀង Tom។ ជនជាតិ Kho Mu ក៏ចូលចិត្តរបាំ Xoe ហើយឧបករណ៍តន្ត្រីត្រូវ
បានច្នៃពីវត្ថុដើមធម្មជាតិមានស្រាប់ដូចជាឬស្ស៊ី ពកជាដើម។ ជាពិសេស ជនជាតិ
Kho Mu ល្បីដោយភាពរួសរាយរាក់ទាក់។​ បានមកដល់ភូមិរបស់ជនជាតិ Kho Mu ម្តង
 ពិត ជានឹងបន្សល់ទុកក្នុងអារម្មណ៍ទស្សនិកជននូវអនុស្សវរីយ៍មិនអាចភ្លេចបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ