ជនជាតិ La Ha ជាមួយនឹងពិធីបុណ្យ Hoa Mang

(VOVWORLD) -La Ha ជាជនជាតិភាគតិចរស់នៅច្រើនតាមតំបន់ព្រៃភ្នំភាគពាយ័ព្យ វៀតណាម ដែលច្រើនបំផុតគឺនៅខេត្ត Lao Cai ខេត្ត Son La និងខេត្ត Lai Chau។ តាំងពីមុនមក ជនជាតិ La Ha តែងតែមានរបៀបរស់នៅដាច់ដោយឡែក អាស្រ័យលើធម្មជាតិ តាមនោះពួកគេនៅតែរក្សាបានទំនៀមទម្លាប់ ជំនឿសាសនានិងលក្ខណៈវប្បធម៌ដ៏ វិសេសវិសាលជាច្រើន។ ជាពិសេសគឺពិធីបុណ្យ Hoa Mang ជាពិធីបុណ្យឧទ្ទិស កុសលសុំទេវតាប្រទានពរនូវរដូវអំណោយផលនិងអ្នកភូមិជួបតែសេចក្តីសុខ។

ជនជាតិ La Ha ជាមួយនឹងពិធីបុណ្យ Hoa Mang - ảnh 1 ទិដ្ឋភាពក្នុងពិធីបុណ្យ Hoa Mang (thegioidisan.vn)

យោងតាមមជ្ឈដ្ឋានអ្នកស្រាវជ្រាវជនជាតិថា៖ ជនជាតិ La Ha មានវត្តមាននៅ តំបន់ភ្នំភាគពាយព្យវៀតណាមតាំងពីយូរណាស់មកហើយ។ ហើយយោងតាមឯកសារ ជាភាសា Thai បុរាណនោះ កាលពីសតវត្ស ទី១១និង១២មក ខណៈដែលជនជាតិ Thai ខ្មៅធ្វើចំណាកស្រុកមក ដល់តំបន់នេះ គេបានជួបជីដូនជីតារបស់ជនជាតិ La Ha។ មុននេះ ជនជាតិ La Ha មានជីវភាពរស់នៅដាច់ដោយឡែក បច្ចេកវិទ្យាដាំដុះកសិ កម្មគឺហួសសម័យដោយអាស្រ័យលើបទពិសោធន៍របស់ជំនាន់ជាច្រើនមរតកមក។ នាបច្ចុប្បន្ន ជនជាតិ La Ha រស់នៅរាប់អានជាមួយជនជាតិដទៃ។ ក្នុងភូមិរបស់ជន ជាតិ La Ha មានទាំងជនជាតិផ្សេងៗរស់នៅ ដូជជា ជនជាតិ Thai ជនជាតិ Dao ជាដើម។

ក៏ដោយសារមានការចែករំលែកបទពិសោធន៍ សាមគ្គីជួយគ្នាទៅវិញទៅ មកបានជាជីវភាពរស់នៅរបស់ជនជាតិ La Ha ត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយ ថ្ងៃ។ លោក Hoang Van Ten ជនជាតិ La Ha នៅស្រុក Than Uyenខេត្ត Lai Chau បានឲ្យដឹងថា៖ “មុននេះជនជាតិ La Ha ត្រឹមតែធ្វើស្រែចំការតាមជ្រលងជ្រោះប៉ុណ្ណោះ។ បន្ទាប់មកគេ ឃើញជនជាតិ Thai ធ្វើស្រែទឹកគេក៏រៀនតាមដែរ។ ឥឡូវនេះមានស្រែទឹកនៅជិតផ្ទះ បានជាធ្វើស្រែទទួលបានទិន្នផលខ្ពស់ជាងមុន”។

ជនជាតិ La Ha រស់នៅតាមភូមិ ដែលហៅថា Khun cai។ ភូមិរបស់ជនជាតិ La Ha មានផ្ទះប្រមាណ២០ខ្នង។ ជនជាតិនេះគេរស់នៅក្នុងផ្ទះឈើ មានជណ្តើរពីរ ឡើងផ្ទះដោយជណ្តើរមួយសម្រាប់ទទួលភ្ញៀវនិងជណ្តើរមួយទៀតសម្រាប់ក្រុមគ្រួសារចេញចូលប្រចាំថ្ងៃ។ គ្រួសារជនជាតិ La Ha មានលក្ខណៈគ្រួសារតូចដោយមិន ត្រឹមតែកូនយកត្រកូលឪពុកប៉ុណ្ណោះទេ សម្បីតែប្រពន្ធក៏ត្រូវយកតាមត្រកូលប្តីផង ដែរ ។ ជនជាតិ La Ha មានទំនៀមទម្លាប់ប្តីមួយប្រពន្ធមួយ ប៉ុន្តែគេក៏មានទំ នៀមទម្លាប់ ទារគ្រឿងជំនូនច្រើន។ ពិធីភ្ជាប់ពាក្សរបស់ជនជាតិ La Ha គឺត្រូវឲ្យមាន ទីមួយគឺ ប្រាក់ដែលគេហៅថា “nang kha pom”មាន ន័យថា ថ្លៃមនុស្ស ដើម្បីថ្លែងអំណរគុណ ចំពោះឪពុកម្តាយក្មេកដែលប្រសូត្រនិងចិញ្ចឹមនារីជាប្រព័ន្ធនិងស្លាមួយថាសខានពុំបាន។ តាមទំ នៀមទម្លាប់ បុរសជនជាតិ La Ha ចង់យកប្រពន្ធ ត្រូវទៅនៅផ្ទះរបស់ ម្តាយក្មេកមួយរយៈសិន។ បន្ទាប់ពីពិធីមង្គលការ នាងក្រមុំបានខាងកម្លោះទទួលមកផ្ទះខ្លួនផ្លាស់ប្តូរត្រកូលតាមប្តីហើយមិនបានវិលត្រឡប់ រស់នៅជាមួយឪពុក ម្តាយបង្កើតទៀតទេ។

ជនជាតិ La Ha ជាមួយនឹងពិធីបុណ្យ Hoa Mang - ảnh 2ទិដ្ឋភាពក្នុងពិធីបុណ្យ Hoa Mang (thegioidisan.vn) 

ជាជនជាតិមានកម្រាស់ប្រវត្តិសាស្ត្រនិងទំនៀមទម្លាប់ធ្វើកសិកម្មតាំងពីយូរណាស់មកហើយ បានជាជនជាតិ La Ha មានទំនៀមទម្លាប់វប្បធម៌ផ្សាភ្ជាប់ជាមួយ ជីវភាពពលកម្មផលិតកម្ម។ ជនជាតិនេះគេមិនចេះត្បាញ់ក្រណាត់ ប៉ុន្តែគេពូកែខាង ត្បាញ់មុខរបរសិប្បកម្ម។ លោក Hoang Van Ten ជនជាតិ La Ha បានឲ្យដឹងថែម ទៀតថា៖ “ជនជាតិ La Ha ពូកែខាងត្បាញកន្ត្រាក់ ត្បាញកញ្ជើ និងពូកសម្រាប់ដេក។ ជនជាតិនេះគេមិនចេះត្បាញក្រណាត់ បានជាគេយករបស់គេត្បាញបានសម្រាប់ ទៅប្តូរយកខោ អាវ សំបុត្ររបស់ជនជាតិ Thai វិញ។ ហេតុដូច្នេះ សម្លៀកបំពាក់របស់ជនជាតិនេះក៏ដូចទៅនឹងជនជាតិ Thai ដែរ”។

រួមជាមួយដំណើការធ្វើពលកម្ម ផលិតកម្មមក សហគមន៍ជនជាតិ La Ha ក៏បង្កើតនូវទំនៀមទម្លាប់ ជំនឿសាសនានិងជីវភាពវប្បធម៌ដ៏វិសេសវិសាល ដើម្បី ឲ្យប្រជាជនបំពេញតម្រូវការក្នុងជីវភាពព្រលឹងក៏ដូចជាវប្បធម៌ស្មារតី។ ក្នុងពិធីបុណ្យ ទាំងអស់គឺពិធីបុណ្យ Hoa Mang ជាពិធីបុណ្យសុំទេវតាប្រទានពររដូវអំណោយ ផលសំខាន់បំផុតក្នុងឆ្នាំរបស់ជនជាតិ La Ha។ តាមរយៈពិធីបុណ្យ Hoa Mang នេះ ជនជាតិ La Ha ចង់សម្តែងនូវការគោរពចំពោះទេវតា និងសុំទេវតាប្រទានពរនូវរដូវ អំណោយផល មនុស្សគ្រប់រូបរស់នៅក្នុងភាពសុខសាន្តត្រានប្រកប ដោយ សុភមង្គោល។ ពេលដែលបានសែនទេវតារួច គ្រូពេទ្យនឹងសម្តែងនូវកាយវិការដែល លោកតែងតែប្រើសម្រាប់ព្យាបាលឲ្យអ្នកជំងឺ។ ពោលគឺលោកសម្តែងជាអ្នកឈឺជើង អ្នកវិកលចរិកជាដើម។ ការសម្តែងទាំងអស់ តែងតែនាំមកសំណើចសប្បាយរីករាយ បង្កើតបរិយាកាសធ្វើពលកម្មយ៉ាងជក់ចិត្ត។

ពិធីបុណ្យជាច្រើនរបស់ជនជាតិ La Ha បានមរតកមកដល់បច្ចុប្បន្នដែល បង្ហាញនូវទំនៀមទម្លាប់វប្បធម៌ ជំនឿពិសេស ផ្សេងពីជនជាតិភាតរៈដទៃ។ ពិធី បុណ្យទាំងអស់នោះ មិនត្រឹមតែជាពិធីបុណ្យប្រពៃណីប៉ុណ្ណោះទេថែមទាំងជាឱកាស ដើម្បីអ្នកភូមិផ្លាស់ប្តូរបទពិសោធន៍ធ្វើពលកម្ម ព្យាបាលជំងឺ ដើម្បីរួមគ្នាអភិវឌ្ឍន៍ ទៅមុខ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ