ជនជាតិ Nung នៅវៀតណាម

(VOVworld)-ជាជនជាតិមួយមានចំនួនប្រជាជនឈរលំដាប់ទី៧នៅវៀតណាម
 ជនជាតិ Nung មានចំនួនប្រជាជនជាង១លាននាក់ដែលបែងចែកគ្នារស់នៅតាម
 ខេត្តក្រុងទាំង៦៣លើទូទាំងប្រទេសដែលច្រើនបំផុតប្រមូលផ្តុំនៅ ខេត្ត Lang Son
 ខេត្ត Cao Bang, Bac Can , Thai Nguyen, Bac Giang និងខេត្ត Tuyen Quang ជាដើម។
ជនជាតិ Nung មានប្រពៃណីប្រវត្តិសាស្ត្រអភិវឌ្ឍន៍តាំងពីយូរណាស់មកហើយ និង
បច្ចុប្បន្ន នៅ រក្សាបាននូវទំនៀមទំលាប់វប្បធម៌ដ៏វិសេសវិសាលជាច្រើន រួមចំណែក
ធ្វើឲ្យ អត្តសញ្ញាណវប្បធម៌នៃបណ្តាជនជាតិវៀតណាមកាន់តែសម្បូរបែបពីមួយថ្ងៃ
ទៅ មួយថ្ងៃ។

        ជនជាតិ Nung រស់នៅតំបន់ខុសៗគ្នានិងបែងចែកជាជនជាតិ Nung Xuong,
Nung Giang, Nung An, Nung Phan Sinh និងជនជាតិ​Nung Din ជា ដើម។​ ជនជាតិ
Nung មានទម្លាប់រស់នៅតាមភូមិ ហើយភូមិនីមួយៗមានផ្ទះ ពី ៣០ដល់៧០ខ្នង។
ធម្មតា នៅខាងមុខភូមិរបស់ជនជាតិ Nung គឺមានស្រែ នៅខាង ក្រោតភូមិគឺចម្ការ
ផ្លៃឈើ។ ផ្ទះរបស់ជនជាតិ Nung ចែកជាពីរប្រភេទ៖ គឺផ្ទះលើកផុតពីដីជាប្រពៃណី
និងផ្ទះធ្វើពីដី។ ផ្ទះរបស់ជនជាតិ Nung គឺធំទូលាយនិងត្រូវបានខ័ណ្ឌជាពីបរិវែណ
ពីផ្នែកដោយរបាំងធ្វើពីឈើ។ ខាងក្នុងគឺផ្ទះបាយសម្រាប់នារីក្នុងគ្រួសារនិងខាង
ក្រៅគឺសម្រាប់បុ្រសក្នុងគ្រួសារនិងដាក់ទីស្ការៈបូជាជីដូនជីតា។ រីឯ សម្លៀកបំពាក់
របស់ជនជាតិ Nung វិញគឺសាមញ្ញណាស់ដោយមិនបានប៉ាក់លំអរអ្វីទេ។

ជនជាតិ Nung នៅវៀតណាម - ảnh 1
នារីជនជាតិ Nung


        ជនជាតិ Nung ប្រកបមុខរបរដាំដុះស្រូវនិងរបៀបរកស៊ីតាមធម្មជាតិ ដូចជា
ការងារនេសាទនិងប្រមញ្ញសត្វនៅតែបានសហគមន៍ជនជាតិ Nung រក្សាជានិច្ច ។
នារីជនជាតិ Nung នៅពេលចូលព្រៃ ឡើងចម្ការ តែងតែដាក់ជាប់ខ្លួនកន្ត្រកតូច​មួយ
សម្រាប់ដាក់បន្លែព្រៃ ផ្សិតជាដើម ដែលរួមចំណែកធ្វើឲ្យសម្បូរបែបនូវម្ហូបអាហារ
ប្រចាំថ្ងៃ ។ លោក Nguyen Van The មគ្គុទេសទេសចរណ៍នៅភូមិបណ្តាជន ជាតិវៀត
ណាមបានឲ្យដឹងថា៖

“ជនជាតិ Nung ជាជនជាតិដែលប៉ិនប្រសប់ក្នុងការឈូសឆាយដីធ្វើចម្ការ ស្រែ
កាំជណ្តើរ និងការឈូសឆាយដីសម្រាប់ដាំស្រូវទឹក។ ក្រៅពីប្រភពស្បៀងអាហារ
ប្រចាំគឺអង្ករនោះ ជនជាតិ Nung នៅដាំដុះពោធ ដំឡូង ដំណាំឧស្សាហកម្ម ដើម
ឈើហូបផ្លែ ក្នុងនោះមានប្រភេទដើមឈើ ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ដូចជា
ដើមទេព្វិរូ ដើម Hoi និងដើម​ Sa Nhan ជា ដើម។ ជនជាតិ Nung ពូកែខាងចិញ្ជឹម
សត្វ និងបង្កាត់បានពួជសត្វមានតម្លៃ សេដ្ឋកិច្ចខ្ពស់ដូចជា ពួជជ្រូក Muong
 Khuong ឬសេះ Cao Bang ដ៏ល្បី ឈ្មោះ”។

        ក្រៅពីកសិកម្ម ជនជាតិ Nung នៅមានប្រកបមុខរបរសប្បកម្មសំដៅ បម្រើ
ជីវភាពរស់នៅប្រចាំថ្ងៃ។ ឧស្សាព្យាយាមក្នុងពលកម្ម មានកតញ្ញូចំពោះ ឪពុក
ម្តាយ មានទឹកចិត្តសម្បុរសធម៌ជាលក្ខណៈប្រពៃណីល្អស្អាតក្នុងទំនាក់ទំនង
របស់ជនរួមជាតិជនជាតិ Nung។

        ជនជាតិ Nung មានពិធីបុណ្យជាច្រើន ហើយមានទំនៀមទម្លាប់វប្បធម៌ដ៏
វិសេសវិសាល​ក្នុងនោះមានពិធីបុណ្យល្បីឈ្មោះ “Lung tung” (ហៅថាពិធីបុណ្យ
ចុះស្រែ) រៀបចំឡើងនៅខែមិគសិរជារៀងរាល់ឆ្នាំដែលជាពិធីបុណ្យទាក់ទាញការ
ចូលរួមរបស់មនុស្សគ្រប់វ័យជាច្រើនកុះករ។ ជនជាតិ Nung ក៏មានការយកចិត្តទុក
ដាក់ចំពោះពិធីបុណ្យសែនឆេងម៉េងដែលជាទំនៀមទំលាប់តាំងពីយូរណាស់មក
ហើយ សម្រាប់រំលឹកគុណជីដូនជីតាដែលបានលាចាកលោក។ លោក Nong Van
 Doan ជន ជាតិ Nung នៅខេត្ត Lang Son បានឲ្យដឹងថា៖

“ជារៀងរាល់ឆ្នាំនៅនិទាឃរដូវមានបុណ្យសែនឆេងម៉េងតាមប្រពៃណីពីសម័យ
ដើម​ដែលជនជាតិ Nung ធ្វើចំណាកស្រុកពីចិនមករស់នៅវៀតណាម។ នៅពេល បុណ្យសែនឆេងម៉េងមកដល់ម្តងៗ កូនចៅទាំងអស់ក្នុងគ្រួសារ រួមទាំងកូនប្រសារ
ផងសុទ្ធតែ នាំគ្នាយកគ្រឿងដង្វាយទៅផ្នូសម្រាប់អុជធូបសែនជីដូនជីតាដែរ”។

        ជនជាតិ Nung មានឃ្លាំងវប្បធម៌ប្រជាប្រិយសម្បូរបែបនិងមានចម្រៀង
ប្រជាប្រិយពោរពេញទៅដោយអត្តសញ្ញាណជាតិ។ ផ្សារនៅតំបន់ជនជាតិ Nung
រស់នៅក៏មានការវិវឌ្ឍន៍យ៉ាងខ្លាំងដែរ។ ជនជាតិ Nung ទៅប្រជុំផ្សារមិនត្រឹម តែ
ផ្លាស់ប្តូរទំនិញប៉ុណ្ណោះទេ ថែមទាំងចាត់ទុកនេះជាឱកាសសម្រាប់ជួបប្រា ស្រ័យ
គ្នាទៀតផង។

        ក្នុងសហគមន៍បណ្តាជនជាតិវៀតណាម ជនជាតិ Nung មិនត្រឹមតែមាន​
ចំនួនប្រជាជនច្រើនប៉ុណ្ណោះទេ ថែមទាំងមានសមត្ថភាពអភិវឌ្ឍន៍ចាប់រហ័ស
និងកំពុងរួមចំណែកសកម្មចូលក្នុងកិច្ចការកសាងប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ