TO TUAN -  
(VOVWORLD) -Pa kô ជាជនជាតិភាគតិចមួយ រស់នៅតាមជួរភ្នំ Truong Son ដែលប្រមូលផ្តុំនៅខេត្តចំនួន២គឺខេត្ត Quang Tri និងនិងខេត្ត Thua Thien Hue។ ជីវភាពរស់នៅរបស់ជន ជាតិ Pa kô គឺផ្សាភ្ជាប់ជាមួយធម្មជាតិរហោស្ថានដែលពោរពេញទៅដោយទំនៀមទម្លាប់និងវប្បធម៌ដ៏វិសេសវិសាល។
ផ្ទះរបស់ជនជាតិ Pa ko (រូបថតៈ Internet) |
ជនជាតិ Pa kô បច្ចុប្បន្នមានចំនួនមនុស្ស៥០ម៉ឺននាក់ រស់នៅភាគច្រើននៅ បណ្តាស្រុកភ្នំ A Luoi (ខេត្ត Thua Thien Hue) និងបណ្តាស្រុក Huong Hoa និង Dakrong (ខេត្ត Quang Tri) ផងដែរ។ ក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍ ជនជាតិ Pa kô រស់ នៅលាយឡំជាមួយជនជាតិ Cơ Tu ជនជាតិ Ta Oi និងជនជាតិ Van Kieu តាមនោះ មានលក្ខណៈប្រហាក់ប្រហែលអំពីវិធីធ្វើស្រែចំការហើយសម្លៀកបំពាក់ក៏ដូចគ្នានឹង បណ្តាជនជាតិនេះផងដែរ។ ប៉ុន្តែ ភាសារបស់ជនជាតិ Pa kô គឺឯករាជ្យ។ ជនជាតិ Pa kô មានប្រវត្តិសាស្ត្រអភិវឌ្ឍន៍យូរណាស់មកហើយនិងមានលក្ខណៈខុសដោយ ឡែក។ ជនជាតិនេះនៅរក្សារឿងនិទានអំពីប្រភពដើមរបស់ជនជាតិខ្លួន។ លោក Ho Van Hanh ព្រឹទ្ធាចារ្យជនជាតិ Pa kô នៅភូមិ Hong Trung ស្រុក A Luoi ខេត្ត Thua Thien Hue បានរៀបរាបថា៖
“តាមរឿងនិទានរបស់ជនជាតិ Pa ko គឺតាំងពីយូរណាស់មកហើយ ជនជាតិ Pa kô មិនរស់នៅតាមជួរភ្នំ Truong Son ដូចបច្ចុប្បន្នទេ ហើយភាគច្រើនគឺរស់ នៅតាមវាលសណ្តរ ខេត្ត Thua Thien Hue។ រឿងដំណាលថា ដោយសារជន ជាតិ Pa ko មានចរិតស្លូត ត្រង់ អញ្ជឹងត្រូវបរាជ័យក្នុងការប្រឡងសាងសង់កំពែង ហោយហេតុនោះត្រូវចាកចេញពី វាលសណ្តរទៅស្នាក់នៅតាមច្រលងភ្នំ។ ជនជាតិនេះរស់នៅកន្លែងជាច្រើន ប៉ុន្តែជីវ ភាពនៅមានលក្ខណៈវិសេសវិសាលដោយឡែករបស់ខ្លួនដែរ”។
អ្នកយកព័ត៌មាននៃវិទ្យសម្លេងវៀតណាម លោក To Tuan (អាវពណ៌ខៀវ) ជាមួយក្រុមគ្រួសារព្រឹទ្ធចារ្យ Ho Van Hanh ជនជាតិ Pa ko ស្រុក A Luoi ខេត្ត Thua Thien Hue (រូបថតៈ VOV5) |
តាំងពីច្រើនជំនាន់មក ជនជាតិ Pa ko (មានន័យថា “មនុស្សនៅក្បែរភ្នំ”) បាន រស់នៅតាមភូមិ។ មុននេះ ភូមិនីមួយៗគឺមានផ្ទះល្វែងពី៥ទៅដល់១០ខ្នង ដែលសាងពី ឈើ ឫស្សី ពក ហើយដំបូងប្រក់ស្បូវព្រៃ។ ផ្ទះល្វែងប្រពៃណីមានជញ្ជាំងច្រើនរួម ទាំងចង្ក្រានបាយរបស់គ្រួសារនីមួយៗដែលរស់នៅក្នុងផ្ទះនោះ។ ផ្ទះឈើទាំងអស់ សាងសង់ឡើងព័ទ្ធជំវិញទីធ្លាធំនៅកណ្តាលភូមិ។ នៅកណ្តាល ទីធ្លានមានសសរធំ មួយ។ ហើយទីធ្លាដ៏ធំនេះ ក៏ជាកន្លែងសម្រាប់រៀបចំបណ្តាពិធីការប្រណាំងដំរី និង អនុវត្តបណ្តាពិធីសែនដំរីតាមប្រពៃណីរបស់ជនជាតិ Pa ko។ តាមប្រពៃណី ជនជាតិ Pa ko ជានិច្ចកាលចាត់ទុកដំរីជាសត្វពិសិដ្ឋ ដែលសម្តែងនូវទ្រព្យសម្បត្តិរបស់គ្រួសារ និងត្រកូលក្នុងភូមិ។ ព្រឹទ្ធចារ្យ ភូមិ Ho Van Hanh បានឲ្យដឹងថែមទៀតថា៖
“មុននេះ នៅភូមិនីមួយៗរបស់ជនជាតិ Pa ko តែងតែចិញ្ចឹមដំរី។ ជនជាតិនេះ បានជ្រើសរើសតំបន់ដីខ្ពស់ ដើម្បីសាងសងភូមិ។ ហើយនេះក៏ជាលក្ខណៈល្អ សម្រាប់ចិញ្ចឹមដំរីដែរ។ ក្នុងការប្រយុទ្ធប្រឆាំងចក្រពត្តិអាមេរិកសង្គោះជាតិ ជន ជាតិ Pa ko បានចូលរួមសកម្មភាពនេះតាមរយៈការដឹកជញ្ជូនដោយដំរី។ ហ្វូងដំរីរបស់ជន ជាតិ Pa ko បានដឹកជញ្ជូនអាវុធ ម្ហូបអាហារបម្រើការតស៊ូយ៉ាងមានប្រសិទ្ធភាពផងដែរ”។
ក្នុងជីវភាពវប្បធម៌ស្មារតី ជនជាតិ Pa ko មានពិធីបុណ្យជាច្រើន ពោរពេញទៅ ដោយលក្ខណៈជំនឿសាសនា ដូចជា ពិធីបុណ្យ Pul Boh (បុណ្យរក្សាចំការ) Ada (បុណ្យអំណររដូវថ្មី)និងពិធីបុណ្យ Arieu Ping (ពិធីបុណ្យលើកខ្មោចស្រេចឆ្អឹង)។
ទន្ទឹមនឹងបណ្តាពិធីបុណ្យនោះ ជនជាតិ Pa ko នៅមានឃ្លាំងវប្បធម៌ប្រពៃ ណី ដ៏សម្បូរបែប ជាមួយនឹងចង្វាក់ប្រជាប្រិយដូចជា Cha chap, A den, Ka loi, oat ឬ Ta oi។ ជនជាតិ Pa ko ក៏ចេះច្នៃប្រឌិតនិងស្រាវជ្រាវឧបករណ៍តូរ្យតន្ត្រីច្រើនប្រភេទ ដើម្បីប្រគុំជាមួយចម្រៀងប្រជាប្រិយដែរ។
ទោះបីជាបច្ចុប្បន្ននេះ ជីវភាពរស់នៅរបស់ជនជាតិ Pa ko មានការផ្លាស់ប្តូរ ច្រើនហើយក៏ដោយ ប៉ុន្តែជនជាតិនេះ នៅបានគេស្គាល់ជាសហគមន៍ជនជាតិដែល មានលក្ខណៈវប្បធម៌រូបី និងអរូបីសម្បូរបែប។ ជនជាតិ Pa ko នៅរក្សាបានទំនៀមទម្លាប់ ពិធីបុណ្យជាច្រើនដែលបង្ហាញនូវការជិតស្និទក្នុងសហគមន៍ប្រជាជន ក្នុងនោះ គឺស្មារតីសាមគ្គី រួមដៃកសាងភូមិស្រុកសុខសាន្តត្រាននិងសម្បូរធូធារ៕
TO TUAN