ជនជាតិ Pu Peo ដោយអត្តសញ្ញាណដោយឡែកក្នុងសហគមន៍បណ្ដាជនជាតិ
VINH PHONG -  
|
ជនជាតិ Pu Peo ដោយអត្តសញ្ញាណដោយឡែកក្នុងសហគមន៍បណ្ដាជនជាតិ (VOV) |
Vovworld-Pu Peo ជាប្រជាជនរស់នៅយូរយារបំផុតនៅដំបន់ព្រៃភ្នំខេត្ត Ha
Giang។ នាបច្ចុប្បន្នជនជាតិ Pu Peo មានចំនួនប្រជាជន១ពាន់នាក់ប្រមូលផ្ដុំនៅ
ឃុំ Pho La ទីរួមខេត្ត Pho Bang ស្រុក Dong Van នៅភូមិ Sung Trang និង Phu Lung
ស្រុក Yen Minh និងមួយចំនួនទៀតនៅស្រុក Bac Me ខេត្ត Ha Giang។ ជនជាតិ
Pu Peo ពូកែនិយាយភាសា Hmong Quan Hoa។ ជនជាតិ Pu Peo រស់នៅដោយរបរ
ដាំចម្ការនិងស្រែកាំជណ្ដើរ។ ផ្ទះរបស់ជនជាតិ Pu Peo ត្រូវបានសាងសង់ដោយ
ជ្រុងឈើនិងជញ្ជាំងត្រូវបានធ្វើដោយដីមានកំរាស់ប្រមាណ៤០ដល់៥០ស៊ាំងទី
ម៉ែត្រ ដំបូលប្រក់ក្បឿងឬប្រក់ស្មៅ។ នេះជាផ្ទះដើម្បីទប់ទល់នឹងអាកាសធាតុ។
លោក Luu San Van សមាជិកក្រុមសម្រាំងស្រាវជ្រាវវប្បធម៍បណ្ដាជនជាតិខេត្ត Ha
Giang បានឲ្យដឹងថា៖
“ជនជាតិ Pu Peo មានភាសាដោយឡែក ទំនៀមទំលាប់ដោយឡែក។ ជនជាតិ
Pu Peo ពីមុនមកនៅរក្សាបានក្នុងជីវភាពរស់នៅពលកម្មផលិតកម្ម។ បណ្ដាបទ
ចម្រៀងពិធីសែនព្រេនជីដូនជីតាសែនព្រេនទេវតាព្រៃជាដើមនៅតែបានជនជាតិ
Pu Peo រក្សា។”
ក៏ដូចជាជនជាតិជាភាតរៈមួយចំនួននៅដំបន់ព្រៃភ្នំភាគខាងជើងផ្នែកជីវភាពខាង
វប្បធម៍ព្រលឹងរបស់ជនជាតិ Pu Peo ផ្សាភ្ជាប់ពហុទេវតារបស់ប្រជាជនកសិកម្ម។
ជនជាតិ Pu Peo ធ្វើសក្ករបូជា ទេវតាទន្លេ ទេវតាភ្នំ ទេវតាព្រៃជាដើម។ ក្នុងនោះពិធី
បុណ្យសែនព្រេនទេវតាព្រៃជាពិធីបុណ្យសំខាន់មានចរិតលក្ខណៈវប្បធម៍ដោយ
ឡែករបស់ជនជាតិ Pu Peo។
ក្នុងទំនាក់ទំនងជីវភាពរស់នៅសហគមន៍ ជនជាតិ Pu Peo មានត្រកូលចំនួន
២ដើរទន្ទឹមគ្នា។ ត្រកូលត្រូវបានហៅឈ្មោះដោយអក្សរ Han ដូចជា Cung, Trang,
Phu ដែលបានប្រើប្រាស់ជាផ្លូវការក្នុងលិខិតនានា។ ត្រកូលមួយទៀតបុរាណជាង
បង្ហាញនូវទំនាក់ទំនងរវាងសមាជិកនៃត្រកូល។ ត្រកូលនោះជាធម្មតាបានមានជា
គូដូចជា Kacung-Kacam Karam-Kacham Karu-Karua ជាដើម។
ដោយមិនប្រើប្រាស់ព័ណ៌ចំរុះដូចជាជនជាតិផ្សេងៗ សម្លាក់បំពាក់ជនជាតិ
របស់ជនជាតិ Pu Peo សាមញ្ញ។ នារី Pu Peo បានស្លៀកពាក់អាវវែងខ្មៅ នៅខាង
ក្រៅមានអាវអៀម ការតុបតែងក្បូរក្បាច់លើសម្លៀកបំពាក់ភាគច្រើនផ្សំក្រណាត់
ព័ណ៌ជាមួយគ្នា។ នារី Pu Peo មានសម្លៀកបំពាក់សំពតវែងព័ណ៌ខ្មៅ ដោយតុប
តែងដោយក្រណាត់ច្រើនព័ណ៌ដោយត្រូវបានដេរដ៏ម៉ត់ចត់បង្កើនឡើងក្បូរក្បាច់
រូបសិរមាន់រូបព្រះអាទិត្យបង្ហាញនូវទស្សនៈរួមអំពីជំនឿនៃជនជាតិ។ លោកស្រី
Cung Thi Xuan ជនជាតិ Pu Peo បានឲ្យដឹងថា៖
“ព័ណ៌សំខាន់នៃសម្លៀកបំពាក់និងក្បូរក្បាច់គឺព័ណ៌ក្រហម ព័ណ៌ខៀវ។ព័ណ៌
ក្រហមនិមិត្តរូបឲ្យបុរស។ និមិត្តរូបឲ្យគារគោរពរបស់នារី Pu Peo សំរាប់បុរស ជា
សសរក្នុងគ្រួសារ។ ព័ណ៌ក្រហមត្រូវបានអាទិភាពនិងពេលដេរគឺដេរព័ណ៌ក្រហម
មុន។ ព័ណ៌ខៀវនិមិត្តរូបឲ្យនារីក្នុងគ្រួសារ។”
ក្នុងជីវភាពរស់នៅ សហគមន៍ជនជាតិ Pu Peo រស់ជិតស្និទ្ធសម្របសម្រួលគោរព
ការពារធម្មជាតិ។ ជនរួមជាតិបានចាត់ទុកព្រៃជាជីវភាព ហេតុនេះហើយកិច្ចការពារ
ព្រៃបានក្លាយទៅជាការយល់ដឹងរួមរបស់សហគមន៍ជនជាតិ Pu Peo ដោយបង្ហាញ
នៅគ្រួសារនីមួយៗភូមិនីមួយៗ។ ព្រៃពិសិដ្ឋត្រូវបានប្រជាជនការពារថែទាំដែលមិន
ត្រឹមតែនាំមកនូវតំលៃខាងសំភារៈស្មារតីសំរាប់សហគមន៍អ្នកភូមិប៉ុណ្ណោះទេ ថែម
ទាំងរួមចំណែកការពារអភិវឌ្ឍន៍បរិស្ថានរួមទៀតផង៕
VINH PHONG