ជនជាតិ Xo Dang ក្នុងសហគមន៍ជនជាតិ Tay Nguyen
VINH PHONG -  
(VOVWORLD) -Xo Dang ជាជនជាតិមួយដែលរស់នៅយូរណាស់មកហើយនៅតំបន់ Tay Nguyen ។ ក្នុងដំណើរការកកើតឡើងនិងអភិវឌ្ឍន៍នោះ ជនជាតិ Xo Dang នៅរក្សាបានតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួនដដែល។
ពិធីបុណ្យអំណរស្រូវថ្មីរបស់ជនជាតិ Xo Dang (រូបថតៈSiu H’kết ) |
ជនជាតិ Xo Dang ជាជនជាតិមួយស្ថិតក្នុងអំបូភាសាមន-ខ្មែរដោយមានចំនួនប្រជាជន គឺ ១៧០ពាន់នាក់ ហើយក៏ជាជនជាតិមួយក្នុងចំណោមជនជាតិទាំង ៦ដែលមានចំនួន ប្រ ជាជនច្រើនបំផុតនៅតំបន់ Tay Nguyen ។ ជនជាតិនេះរស់នៅភាគច្រើនក្នុងខេត្ត Kon Tum និងមួយភាគតិចនៅខេត្ត Quang Ngai និងខេត្ត Quang Nam។ ជនជាតិ Xo Dang ប្រកបមុខរបរធ្វើស្រែចំការ ចិញ្ចឹមសត្វនិងនេសាទ ក្រៅពីនោះ របរបាក់ ត្បាញនិងរបរដុំដែកក៏មានការរីកចំរើនផងដែរ។ ជនជាតិ Xo Dang រស់នៅជិតស្និទ្ធ ជាមួយធម្មជាតិ ដូច្នេះបានជាក្នុងជីវភាពព្រលឹងរបស់ពួកគេគឺតែងតែធ្វើសក្ការៈបូជា ទេវតាច្រើនអង្គដែលទាក់ទិននឹងផលិតកម្មផង ជីវភាពរស់នៅប្រចាំថ្ងៃផង។
សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ Xo Dang ភាគច្រើនគឺព័ណ៍ខ្មៅ បុរស វ័ណ្ឌកន្ទប។ រីឯនារី Xo Dang វិញ សម្លៀកបំពាក់ប្រពៃណីរបស់ពួកគេគឺត្រូវមាន អាវ សំពត់និងកន្សែង។នារីជនជាតិ Xo Dang ពេញនិយមពាក់គ្រឿងអលង្ការចម្រុះ ព័ណ៍។ លោកស្រី Luong Thanh Son អ្នកស្រាវជ្រាវជនជាតិ Tay Nguyen បានឲ្យដឹងថា៖
“សម្លៀកបំពាក់របស់ជនជាតិ Xo Dang គឺដូចគ្នានឹងសម្លៀកបំពាក់របស់ជន ជាតិដទៃទៀតនៅតំបន់ Tay Nguyen ដែរ។ លក្ខណៈខុសប្លែកគឺសម្លៀកបំពាក់របស់ ជនជាតិ Xo Dang មានក្បូរក្បាច់ច្រើន។ ក្នុងពិធីបុណ្យ សម្លៀកបំពាក់របស់បុរស គឺ រំក្រណាត់មួយលើទ្រូង មើលទៅដូចជាយោធិនមួយ។រីឯនារីវិញ គឺស្លៀកអាវជាប់ ក្លៀក ”។
ជនជាតិ Xo Dang នៅរក្សារលក្ខណៈមហាគ្រួសារ ពោលគឺក្នុងផ្ទះមួយមាន គ្រួសារច្រើនជំនាន់រស់នៅ។ ឈ្មោះរបស់ពួកគេគ្មានត្រកូលទេ ប៉ុន្តែមានអក្សរចំណាំ ភេទ ដូចជា ឈ្មោះបុរសគឺមានតួរអក្សរ A និង U ហើយនារីគឺមានអក្សរ Y។ យុវជន យុវជនារីពេលធំដឹងក្តី មានសេរីភាពស្វែងយល់គូរស្រកររបស់ខ្លួន។ ហើយពិធីបង្គល ការបស់អ្នកភូមិក៏សាមញ្ញណាស់ផងដែរ។
ទិដ្ឋភាពនៃពិធីបុណ្យរបស់ជនជាតិ Xo Dang |
ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជនជាតិ Xo Dang នៅរក្សាបានទំនៀមទម្លាប់និង ពិធីបុណ្យប្រពៃណីជាច្រើន។ នៅក្នុងពិធីបុណ្យ ឬចូលឆ្នាំថ្មី ជនជាតិនេះតែងតែវាយ គង ឃ្មោះនិងដំណាលរឿងវីរៈកថាស្តីពីជនជាតិរបស់ខ្លួន ក៏ដូចជាប្រភពដើមរបស់ តំបន់ Tay Nguyen។ ជនជាតិ Xo Dang ក៏មានពិធីបុណ្យមួយចំនួនទាក់ទិនទៅនឹង ជីវភាពកសិកម្ម ជាពិសេសគឺពិធីបុណ្យអំណរស្រូវថ្មី ពិធីបុណ្យអរព្រះគុណចំពោះ ទេវតាដែលអំណោយផល។លោក A Khao ជនជាតិ Xo Dang នៅឃុំ Dak Ang ស្រុក Ngoc Hoi ខេត្ត Kon Tum បានឲ្យដឹងថា ពិធីបុណ្យជាច្រើន ដែលក្នុងនោះមាន ពិធីបុណ្យអំណរ ស្រូវថ្មីរបស់ជនជាតិ Xo Dang គ្រាន់តែប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌ គ្រួសារតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះបានក្លាយទៅជាពិធីបុណ្យរបស់សហគមន៍ទាំង មូល ។ ក្នុងពិធីបុណ្យនេះ ព្រឹទ្ធាចារ្យភូមិជាអ្នកគ្រប់គ្រងសកម្មភាពរួមនិងតំណាងឲ្យ អ្នកភូមិសែនព្រេនអរព្រះគុណចំពោះទេវតាដែលប្រទានពរសេចក្តីសុខចុម្រើន សម្រាប់ក្រុមគ្រួសារទាំងអស់ក្នុងភូមិ។
“ជនជាតិ Xo Dang នៅតំបន់នីមួយៗគឺមានលក្ខណៈវប្បធម៌ផ្សេងគ្នា។ ពិធី បុណ្យនានារបស់អ្នកភូមិតែងតែប្រព្រឹត្តទៅនាដើមឆ្នាំ។ ពេលប្រមូលផលស្រូវចូលក្នុងជម្រុក ពោលគឺនាដើមខែមករា គ្រួសារមួយៗ បានកាន់ជ្រូកតូចមួយសម្រាប់ជប់ លៀងអំណរស្រូវថ្មី”។
សកម្មភាពទាំងអស់ក្នុងភូមិរបស់ជនជាតិ Xo Dangសុទ្ធតែដោយព្រឹទ្ធាចារ្យភូមិ អ្នកមានកិត្យានុភាពគ្រប់គ្រងនិងតំណាងឲ្យអ្នកភូមិបញ្ចេញមតិ។ ពេលដែលភូមិ មានរឿងអ្វីៗកើតមានឡើងម្តងៗ អ្នកភូមិបានជួបជុំគ្នានៅក្នុងផ្ទះ Rong ដើម្បី ពិភាក្សា ស្តាប់មតិរបស់ព្រឹទ្ធាចារ្យភូមិ ហើយចែករំលែកការងារ។ ផ្ទះ Rong ត្រូវបាន សាងសង់នៅកណ្តាលភូមិ ហើយនេះមិនត្រឹមតែជាកន្លែងសម្រាប់អ្នកភូមិសម្រាក លេង កំសាន្តនិងទទួលភ្ញៀវប៉ុណ្ណោះទេ ថែមទាំងជាកន្លែងតាំងបង្ហាញវត្ថុទាក់ទិននឹងជីវ ភាពរស់នៅរបស់អ្នកភូមិជនជាតិ Xo Dang ដូចជា គងឃ្មោះនិងរូបចំណាក់សែន ជីដូនជីតាជាដើម៕
VINH PHONG