ជនរួមជាតិ Ba Na នៅដំបន់ Tay Nguyen
TO TUAN -  
|
ជនរួមជាតិ Ba Na នៅដំបន់ Tay Nguyen (VOV4) |
Vovworld-ជនរួមជាតិ Ba Na ឬមានឈ្មោះផ្សេងៗដូចជា Bo Nam, Roh, Kon
Kde, Ala Kong Kpang Kong។ ភាសារបស់ជនរួមជាតិ Ba Na ស្ថិតក្នុងអម្បូរភាសា
Mon-ខ្មែរអាស៊ីខាងត្បូង។ ដោយមានចំនួនប្រជាជនជា២២៧ពាន់នាក់នាបច្ចុប្បន្ន
ជនរួមជាតិ Ba Na បានបែងចែកតាមក្រុមដំបន់ដូចជា Ro Ngao, Ro Long, To Lo
ជាដើមជនរួមជាតិ Ba Na រស់នៅប្រមូលផ្ដុំជាសំខាន់នៅខេត្ត Gia Lai, Kon Tum
និងភាគខាងលិចបណ្ដាខេត្ត Binh Dinh, Phu Yen និង Khanh Hoa។ មុននេះជនរួម
ជាតិ Ba Na បានដាំស្រូវលើស្រែគ្មានទឹកនិងធ្វើចម្ការ។ តាំងពីដើមសតវត្សទី២០
មកជនរួមជាតិ Ba Na បានដាំស្រូវទឹក។ ក្នុងជនរួមជាតិ Ba Na មេគ្រួសារជាស្ត្រី
តាមរបបមាតុភាព នៅភូមិជនរួមជាតិ Ba Na មានផ្ទះ Rong ដ៏ធំស្អាតដែលបាន
សង់ឡើងនៅកណ្ដាលភូមិ។ នេះជាកន្លែងដែលប្រព្រឹត្តទៅបណ្ដាព្រឹត្តិការណ៍
សំខាន់ៗរបស់ភូមិពិភាគ្សាអំពីកិច្ចការរបស់ភូមិនិងក៏ជាទីកន្លែងដែលសម្ដែងនូវ
ពិធីកិច្ចប្រពៃណីផង។
ផ្ទះនៅរបស់ជនរួមជាតិ Ba Na ជាផ្ទះផុតពីដី។មុននេះក្នុងផ្ទះនីមួយៗមាន
ជំនាន់ជាច្រើនរស់នៅ ហេតុនេះហើយនៅដំបន់មានផ្ទះខ្លះដល់វែងរាប់រយម៉ែត្រ
ឯណោះ។ ប៉ុន្តែនាបច្ចុប្បន្នរូបសណ្ឋានគ្រួសារតូចដោយមានផ្ទះផុតពីដីតូចបាន
មានកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ជាជនជាតិឧស្សាហ៍ព្យាយាមនិងមាន
ជីវភាពរស់នៅខាងស្មារតីដ៏សម្បូរបែប ជនរួមជាតិ Ba Na មានខឿនវប្បធម៍
ប្រជាប្រិយដ៏វិសេសវិសាល ក្នុងនោះតូរតន្ត្រីគងឃ្មោះបានផ្សាភ្ជាប់ជាមួយជីវភាព
ខាងពិធីបុណ្យប្រពៃណី។ចំពោះជនរួមជាតិ Ba Na គងខ្មោះមិនត្រឹមតែជានិមិត្តរូប
ដ៏ពិសិដ្ឋនៃក្នុងការសែនព្រេនប៉ុណ្ណោះទេ ថែមទាំងជាទ្រពសម្បត្តិមានតំលៃក្នុង
ជីវភាពខាងសម្ភារៈទៀតផង។ លោក Dinh Srum ជនរួមជាតិ Ba Na នៅខេត្ត Dac
Lac បានឲ្យដឹងថា៖
“ភូមិរបស់ជនរួមជាតិ Ba Na មានប្រពៃណីវាយគងឃ្មោះពីយូរឡង់មកហើយ។
ពេលដល់បុណ្យតេតឬពិធីបុណ្យនានាត្រូវមានគងឃ្មោះវាយឡើងដើម្បីកាន់តេផុល
ផុស។ បងប្អូនបានស្ដាប់ស្នូរគងឃ្មោះសប្បាយរីរាយ។”
ជនរួមជាតិ Ba Na មានជីវភាពខាងតូរតន្ត្រីដ៏សម្បូរបែប។ ឧបករភ្លេងរបស់ជន
រួមជាតិ Ba Na ក៏ពហុបែបផងដែរ។ របាំប្រជាប្រិយ Ba Na ក្នុងនោះមានរបាំបំរើពិធី
ការនិងទស្សនីយភាពនៅពិធីបុណញយត្រូវបានមនុស្សជាច្រើននិយមចូលចិត្ត។
វីរកថា រឿងបុរាណរបស់ជនរួមជាតិ Ba Na ក៏ជាវណ្ណកម្មប្រជាប្រិយវិសេសវិសាល
មានតំលៃក្នុងឃ្លាំងអក្សរសាស្ត្រប្រជាប្រិយវៀតណាម។ ចំពោះជនរួមជាតិ Ba Na
របបត្បាញ់ចរបាប់ជាផ្នែកវប្បធម៍វិសេសវិសាលតាំងពីយូរលង់ណាស់មកហើយ។
នារី Ba Na សុទ្ធតែស្ទាត់របរត្បាញចរបាប់ប្រពៃណី។ លោកស្រី La Lan Thi Minh
សិប្បការិនីត្បាញចរបាប់ជនរួមជាតិ Ba Na បានឲ្យដឹងថា៖
“កាលនៅអាយុ១៤ដល់១៥ឆ្នាំបានត្បាញ់គ្រប់ប្រភេទហើយ។ ប្របៃណីគឺយើង
មិនអាចបោកចោលបានឡើយ។ ពីមុននេះខ្ញុំខំធ្វើ ជនចាស់ជរាឥឡូវនេះធ្វើនិងបើក
ថ្នាក់បង្រៀនសំរាប់២០ដល់៣០កុមារីក្នុងមួយវគ្គ។ ឥឡូវនេះពួកគេធ្វើស្អាតណាស់
ហើយអភិវឌ្ឍន៍របរត្បាញ់ទៀតផង។”
ជនរួមជាតិ Ba Na មានពិធីបុណ្យជាច្រើនដូចជាពិធីបុណ្យតបស្នងសងគុណ
ឪពុកម្ដាយ ពិធីចាក់ក្របី ពិធីបុណ្យសពជាដើម។ ពិធីបុណ្យនានាមិនត្រឹមតែជា
ឱកាសដើម្បីជនរួមជាតិអំណរគុណមេឃដីថែរក្សាឲ្យរដូវអំណោយផលប៉ុណ្ណោះទេ
ថែមទាំងជាឱកាសដើម្បីលេងកំសាន្តវាយគងឃ្មោះផឹកស្រាអិចនិងក៏ជាឱកាស
ដើម្បីជនរួមជាតិ Ba Na បង្ហាញថ្វីដៃធ្វើម្ហូបអាហារដ៏វិសេសវិសាលទៀតផង៕
TO TUAN