ជនរួមជាតិ Mong និងស្មារតីសហគមន៍

ជនរួមជាតិ Mong និងស្មារតីសហគមន៍ - ảnh 1
ជនរួមជាតិ Mong និងស្មារតីសហគមន៍ (VOV)

        Vovworld-ជនរួមជាតិជាជនជាតិ Mong គោរពប្រពៃណីវង្សត្រកូលណាស់
គេមាន​ទស្សនាទានថាអ្នកក្នុងវង្សត្រកូលជាបងប្អូនមានជីដូនជីតារួម អាចកើត
និង​ស្លាប់​ក្នុងផ្ទះគ្នាបានហើយត្រូវជួយឧបត្ថម្ភគ្នាទៅវិញទៅមក។ វង្សត្រកូល
នីមួយៗរស់នៅប្រជុំគ្នាក្រោមសិទ្ធិរបស់មេត្រកូលម្នាក់ដែលទទួលបន្ទុកការងារ
រួម។ ទំនៀមទំលាប់ហាមឃាត់អ្នកក្នុងវង្ស​ត្រកូល​រៀបការគ្នា។ មនោសញ្ចេតនា
ផ្សាភ្ជាប់រវាងអ្នកក្នុងវង្សត្រកូលស៊ីជម្រៅណាស់។ ពេលគ្រួសារ​មួយក្នុងភូមិមាន
ការងារទោះបីជារឿងសប្បាយរឺទុក្ខព្រួយ សហគមន៍ទាំងមូលសុទ្ធតែមកជួយ
អ្នកនោះ។

        គ្រួសារបងស្រី Sung Thi Ly ថ្ងៃនេះអនុស្សាវរីយ៍ព្រឹត្តការណ៍សប្បាយ។ អ្នកភូមិបានមកចែករំលែកក្តី​សប្បាយនិងជួយឧបត្ថម្ភបងស្រីដាំបាយ។ បងស្រី
Ly បានឲ្យដឹងថា អ្នក​ភូមិនៅទីនេះសុទ្ធតែជាបងប្អូនដោយហេតុនេះទោះបីជា
គ្រួសារមានគ្នាតិចក្នុងពេលមានការងារក៏មិនបារម្មណ៍ឡើយ។ រឿងក្នុងគ្រួសារ
សុទ្ធតែបានអ្នកភូមិ​បងប្អូន​ជួយ​ឧបត្ថម្ភ។

        “ជនរួមជាតិជាជនជាតិ Mong រស់នៅប្រមូលផ្ដុំ ដោយហេតុនេះយើងខ្ញុំ​ស្រឡាញ់គ្នាដូចជាអ្នកក្នុងគ្រួសារមួយ។​ ជនគ្រប់រូបស្គាល់គ្នាដ៏ច្បាស់លាស់។
កូនចៅឈឺ រឿងសប្បាយ​ទុក្ខព្រួយបានដឹងទាំងអស់។ ក្រោយពីបញ្ចប់ការងារ
ស្រែចម្ការជារៀងរាល់ថ្ងៃ បងប្អូននារីប្រមូលផ្ដុំអង្គុយប៉ាក់ រីឯបុរសផឹក​ស្រា​និយាយអំពីរឿងស្រែចម្ការ។”

        ក្នុងជីវភាពរស់នៅធម្មតា ទោះបីជាមិនមែនជាបងប្អូនក្តី គេនៅត្រៀមខ្លួន
ជាស្រេចមកជួយឧបត្ថម្ភប្រសិនបើគ្រួសារមានធុរៈ​ដូចជាធ្វើផ្ទះ ប្រមូលផលជា
ដើម។ បងប្អូននារីជាច្រើននាក់បានមកជួយគ្រួសារបងស្រី Giang Thi Xa ក្នុង
ប៉ុន្មានថ្ងៃ​ភ្ជួរដីដើម្បីដាំដុះរដូវថ្មី។ បងស្រី Xa ជីកដីផងសំណេះសំណាលផងថា៖

        “បងប្អូននារីយើងខ្ញុំថ្ងៃនេះកំចាត់ស្មៅ។ បន្ទាប់នោះយើងខ្ញុំភ្ជួរដីដោយក្របី​។
គ្រួសារ​ទាំងឡាយធ្វើ ដោយផ្លាស់វេណគ្នា។ ទោះបី​ជា​នឿយហត់ក្តី ប៉ុន្តែ​សប្បាយ​
ណាស់។”

          ទោះបីជាការងារធំរឺតូចនោះស្មារតីសហគមន៍របស់ជនជាតិ Mong សុទ្ធតែ​​បាន
ផ្សាភ្ជាប់ជិតស្និទ្ធ។ ជីវភាពរស់នៅទំនើបបច្ចុប្បន្នទោះបីជាមាន​ការ​ផ្លាស់​ប្តូរ​ជាច្រើនក្តី ប៉ុន្តែនៅទីណាជនជាតិ Mong សុទ្ធតែរួមដៃក្នុងការ​កសាង​កិច្ច​សន្យា​ការពារ​ព្រៃដើម
ការពារប្រភពទឹក កសាងចំណងមេត្រីអ្នកជិតខាង គ្រប់គ្រង​ការងារ​ក្នុង​ភូមិ​ឃុំ។ រាល់រូបសណ្ឋានគ្រប់គ្រងសង្គមផ្អែកលើមូលដ្ឋានប្រព័ន្ធ​ច្បាប់​ទម្លាប់មួយត្រូវ​បាន​កសាងពីជំនាន់ជាច្រើនមកដោយកិត្យានុភាពរបស់​គ្រួសារ​មេត្រកូលព្រឹទ្ធាចារ្ស​​
របស់​វង្សត្រកូលនីមួយៗមានចរិតលក្ខណៈម្ចាស់ការ​ដ៏​ខ្ពស់។​ប្រការនេះត្រូវបានជន
ជាតិ Mong អនុវត្តរលូនប្រកបដោយប្រសិទ្ធភាព​ក្នុងជីវភាពរស់នៅទំនើបនាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ