ជនរួមជាតិ Mong អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី

(VOVWORLD) -  បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ខែទី ១១ តាមច័ន្ទគតិជារៀងរាល់ឆ្នាំ និងអូសបន្លាយក្នុងរយៈពេលជាច្រើនថ្ងៃ ទំនៀមទម្លាប់ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃ ណី (បុណ្យតេត) របស់ជនរួមជាតិជាជនជាតិ Mong បានក្លាយជាលក្ខណៈវប្បធម៌ដែលមិនអាចខ្វះបានឡើយ។ នេះជាឱកាសមួយ សម្រាប់ជនជាតិ Mong ឈប់សម្រាកពីការធ្វើស្រែចំការដើម្បីជួបជុំគ្នាយ៉ាងសប្បាយរីករាយ។

ជនរួមជាតិ Mong អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី - ảnh 1ជនជាតិ Mong អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួន 

នៅឃុំ Dong Sang ស្រុក Moc Chau មានភូមិចំនួន ៥ ដែលមានជនជាតិ Mong ស្រូបយកជាង ៣៦% ។ រហូតមកដល់ពេលនេះ ជនរួមជាតិ Mong នៅតែរក្សាលក្ខណៈល្អប្រពៃរបស់ខ្លួនក្នុងឱកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី។ លោក Pham Van Giang នៅឃុំ Dong Sang ស្រុក Moc Chau ខេត្ត Son La បានអោយដឹងថា៖ ក្នុងអំឡុងពេលបុណ្យតេតប្រពៃណីរបស់ជនជាតិខ្លួន ជនជាតិ Mong នៅតែប្រើប្រាស់ផលិតផលកសិកម្ម ដែលគ្រួសារប្រមូលផលបានពេញមួយឆ្នាំកន្លងទៅ។  ផលិតផលកសិកម្ម ការចិញ្ចឹមសត្វនិងឧបករណ៌ផលិតកម្មទាំងនេះនឹងត្រូវដាក់ថ្វាយបង្គំបុព្វបុរស ដើម្បីឧទ្ទិសកុសលសូមឲ្យឆ្នាំថ្មីនេះបន្តទទួលបានផលសម្បូរធូធារ។

“បុណ្យតេតរបស់ជនជាតិ Mong នៅរក្សាបាននូវទំនៀមទំលាប់ប្រពៃណី ជាពិសេសគឺលក្ខណៈវប្បធម៌ម្ហូបអាហារដោយឡែករបស់ខ្លួនផងដែរ។ ជនជាតិ Mong មានតែផលិតផលកសិកម្មប្រចាំគ្រួសារ ដូចជា ជ្រូក មាន់ អង្ករ បន្លែ ហើយគេយកមកធ្វើម្ហូបផងនិងសែនក្នុងប៉ុន្មានថ្ងៃបុណ្យតេតនេះ។ នេះជាលក្ខណៈពិសេសដោយឡែករបស់ជនជាតិ Mong។ សូម្បីតែសម្លៀកបំពាក់របស់ខ្លួន គេក៏ត្រូវធ្វើដោយខ្លួនឯងសម្រាប់ស្លៀកអំណរឆ្នាំថ្មីដែរ។ រួមជាមួយនោះ ឧបករណ៍កសិកម្មប្រចាំថ្ងៃក៏ត្រូវបានបង្ហាញផងដែរក្នុងឱកាសបុណ្យតេតតែម្តង។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ក្រុមគ្រួសារបានយកចិត្តទុកដាក់លើការជូនពរគ្នាទៅវិញទៅមក ដើម្បីបញ្ជាក់ពីភាពរាប់អាននិងសាមគ្គីក្នុងសហគមន៍ជនជាតិ Mong។ បន្ទាប់ពីរយៈពេលពីរថ្ងៃសែននៅឯផ្ទះមក  អ្នកភូមិបានចាប់ផ្តើមរៀបចំសកម្មភាពល្បែងកំសាន្តនិងទៅសាកសួរសុខទុក្ខសាច់ញាត្តិជិតឆ្ងាយផងដែរ”។ នេះបើយោងតាមការសំណេះសំណាលរបស់លោក Pham Van Giang។

សម្រាប់ជនជាតិ Mong នៅឯស្ពកម្ហូបសែនក្នុងបុណ្យតេតគឺមិនអាចខ្វះបាននូវ នំ Day នៅឡើយ។ ពោលគឺ ស្ត្រីក្នុងគ្រួសារបានចម្អិនបាយដំណើប ដែលជាគ្រឿងផ្សំសំខាន់របស់នំ Day ហើយយុវជនក្នុងភូមិដែលមានសុខភាពល្អបាននាំគ្នាបុកបាយ ដំណើបឲ្យម៉ដ្ឋ។ នំ day  ពណ៌សធ្វើពីបាយដំណើបត្រូវបានអ្នកភូមិធ្វើជាគ្រឿងដង្វាយ ដូនតាបុព្វបុរស  បន្ទាប់ពីរដូវអំណោយផលនិងសម្រាប់អញ្ជើញភ្ញៀវទទួល ទានក្នុងប៉ុន្មានថ្ងៃឈប់សម្រាកបុណ្យតេត។ លោក Vu A Sua នៅភូមិ Kho Tong ស្រុក Thuan Chau បានចែករំលែកថា៖ “តាមទំនៀមទម្លាប់នៅក្នុងភូមិរបស់ខ្ញុំ គឺបុណ្ យតេតត្រូវមាននំ Day ដើម្បីសែនជាដាច់ខាត។ ហើយក្នុងអំឡុងពេលបុណ្យតេត គ្រួសារទាំងអស់គឺតែងតែកាប់ជ្រូកផងនិងមាន់ផង។  មិនត្រឹមតែប៉ុណ្ណោះ ក្នុងបុណ្យតេតអ្នកភូមិថែមទាំងបានលេងល្បែងកំសាន្ត រាំ ច្រៀងយ៉ាងសប្បាយផង។ គ្រួសារទាំងមូ រីករាយណាស់។

ជនរួមជាតិ Mong អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី - ảnh 2ទិដ្ឋភាពទទួលបុណ្យចូលឆ្នាំថ្មីយ៉ាងសប្បាយរបស់ជនជាតិ Mong 

អាស្រ័យលើស្ថានភាពជាក់ស្តែង ដែលក្រុមគ្រួសារជនជាតិ Mong នឹងជ្រើសរើសថ្ងៃរៀបចំបុណ្យតេតប្រពៃណីរបស់ខ្លួន។ អ្នកស្រី Van Thi Xiu នៅឃុំ Dong Sang ស្រុក Moc Chau បានឱ្យដឹងថា៖ “ពេលដែលបុណ្យតេតមកដល់ម្តងៗ គ្រួសាររបស់ខ្ញុំតែងតែត្រៀមរៀបចំម្ហូបប្រពៃ ណីដូចជាធ្វើនំ day កាប់ជ្រូកនិងកាប់មាន់។ នៅថ្ងៃបុណ្យតេត គ្រួសារក្នុងភូមិបានទៅជូនពរគ្នាទៅវិញទៅមក ដរាបណាជូនពរក្រុមគ្រួសារទាំងអស់ក្នុងភូមិទើបហើយ។  អ្នកភូមិគឺជូនពរគ្នានូវសុខភាពល្អបរិបូណ៍  រដូវអំណោយផលនិងរកស៊ីមានបាន។

រួមជាមួយជីវភាពរស់នៅខាងសំភារៈកាន់តែប្រសើរជាងនោះ ជីវភាពរស់នៅខាងស្មារតីរបស់ជនជាតិ Mong នៅតាមតំបន់ខ្ពង់រាបក៏សម្បូរបែបផងដែរ។ អ្នកភូមិគេមានទស្សនទានថា ក្រោយរយៈពេលពេញមួយឆ្នាំធ្វើការយ៉ាងហត់នឿយ ហើយ ដល់បុណ្យតេតគឺជាឱកាសដើម្បីសម្រាកនិងរីករាយជាមួយសមិទ្ធិផលទទួលបានពីការងារអស់មួយឆ្នាំនេះ។ លក្ខណៈពិសេសមួយទៀតគឺ នាឱកាសបុណ្យតេតនេះ យុវជន យុវនារីបានប្រមូលផ្តុំគ្នានៅក្នុងកន្លែងធំមួយក្នុងភូមិ ដើម្បីចូលរួមសកម្មភាពវប្បធម៌និងកីឡាក្នុងនោះ មានល្បែងកំសាន្តមួយដែលមិនអាចខ្វះបាន នោះគឺ បោះ pa pao ។ អ្នកស្រី Vang Thi Xiu បានចែករំលែកថា៖ “នាឱកាសបុណ្យតេត អ្នកភូមិតែងតែរៀបចំសកម្មភាពកីឡាជាច្រើនដូចជា ការបោះ papao  ហើយទាំងក្មេង ទាំងចាស់ ពោលគឺគ្រប់វ័យអាចចូលរួមក្នុងការលេងល្បែងបានដែរ។ បុណ្យតេតគឺជាឱកាសសម្រាប់អ្នកភូមិទាំងមូល ឈប់សម្រាកពីការងារ ហើយជាឱកាសសម្រាប់ក្មេងៗ ចំរើនប្រជន្មាយុជូនដល់ចាស់ទុំក្នុងភូមិ”។

នាឱកាសបុណ្យចូលឆ្នាំប្រពៃណី ទំនៀមទម្លាប់ប្រពៃណីដែលជនជាតិ Mong បានអនុវត្តគឺបណ្តេញនូវរឿងអាក្រក់នៃឆ្នាំចាស់ បិទក្រដាស់នៅលើឧបករណ៍ធ្វើពលកម្មរបស់គ្រួសារហើយដាក់នៅជាប់នឹងជ្រុងមួយនៃទីអាសនៈ។ ប្រជាជន Mong គេចាត់ទុកថា ធ្វើដូច្នេះ គឺជាការអំណរដល់ឧបករណ៍ពលកម្មដែលបានជួយពួកគេពេញមួយឆ្នាំកន្លងទៅ។  ទន្ទឹមជាមួយគ្នានេះ កិច្ចការនេះនៅបង្កប់អត្ថន័យគឺដើម្បីនាំមកនូវភាពកក់ក្តៅក្នុងបុណ្យតេត តភ្ជាប់ទំនាក់ទំនងរវាងសមាជិកគ្រួសារនិងការអធិ ស្ឋានសម្រាប់ឆ្នាំថ្មីរដូវអំណោយផល ដើមឈើរីកលូតលាស់ មនុស្សគ្រប់រូបទទួលបានសេចក្តីសុខចម្រូងចម្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ