ជនរួមជាតិ Muong នៅស្រុក Thanh Son ខេត្ត Phu Tho រក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ
VOV5 -  
(VOVWORLD) -ឃុំ Vo Mieu ស្រុក Thanh Son ខេត្ត Phu Tho ជាកន្លែងមានជនជាតិ Muong ១០០% រស់នៅ។ រួមជាមួយចលនា “ប្រជាជនទាំងមូលសាមគ្គីគ្នាកសាងជនបទថ្មី នគរអរិយ្យធម៌” ដោយផ្សាភ្ជាប់ជាមួយចលនាកសាងជីវភាពវប្បធម៌តាមទីប្រជុំជន នោះ ជនជាតិ Muong បានសកម្មក្នុងការរក្សានិងពង្រីកនូវលក្ខណៈវប្បធម៌ប្រពៃណី របស់ជនជាតិខ្លួន។
សិស្សនៃសាលាអន្តេវាសិកដ្ឋាន Thanh Son សម្តែងការវាយគងឃ្មោះក្នុងពិធីបើកការសិក្សាថ្មី |
នាប៉ុន្មានថ្ងៃដើមនិទាឃៈរដូវ នៅផ្ទះវប្បធម៌មណ្ឌល Chai ឃុំ Vo Mieu គឺលាន់ រំពងនូវសម្លេងតូរ្យតន្ត្រីនិងសំនៀងច្រៀងរបស់ប្រជាជនដើម្បីត្រៀមរៀបចំសម្រាប់ ការជួបប្រាស្រ័យនិងបុណ្យទាននានាលើទូទាំងខេត្ត។ លោកយាយ Ha Thi Mau ក៏ដូចអ្នកភូមិនានាសប្បាយរីករាយក្នុងសម្លៀកបំពាក់ស្អាត ច្រៀងចម្រៀងតាមចង្វាក់ភ្លេងរបស់ជនជាតិខ្លួន។ លោកយាយ Ha Thi Mau បានចែករំលែកថា៖
“ទទួលបានការយកចិត្តទុកដាក់របស់រដ្ឋ យើងខ្ញុំបានស្តារឡើងវិញនូវលក្ខណៈ វប្បធម៌ប្រពៃណី ដើម្បីយើងខ្ញុំរំលឹកនូវប្រវត្តិសាស្ត្ររបស់ជនជាតិខ្លួន។ យើងខ្ញុំ មាន ផ្នត់រស់នៅតាមទំនៀមទម្លាប់ដូចជា ពិធីបង្គលការ ពិធី បុណ្យសព គឺ ត្រូវបានរៀបចំឡើងតាមទំនៀមទម្លាប់ ពីនោះកសាងជីវភាពសម្បូរធូធារប្រកប ដោយសុភមង្គល”។
ជនជាតិ Muong នៅមណ្ឌល Chai អ្នកណាក៏ស្រឡាញ់សិល្បៈ និងចាត់ទុក សិល្បៈជាស្ពានតភ្ជាប់ចំណងសាមគ្គីភាពរវាងមនុស្សម្នាក្នុងភូមិដែរ។ ផ្ទះវប្បធម៌មិន ត្រឹមតែជាទីមកដល់របស់ក្រុមសិល្បៈប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រជាជនក្នុងភូមិ នៅពេលមានកម្មវិធីជួបប្រា ស្រ័យសិល្បៈម្តងៗ។ លោកយាយ Phung Thi Van នៅ មណ្ឌល Chai ឃុំ Vo Mieu ស្រុក Thach Son ខេត្ត Phu Tho បានឲ្យដឹងថា៖
“ក្នុងភូមិរបស់យើងខ្ញុំ ចលនាវប្បធម៌សិល្បៈបានប្រព្រឹត្តទៅយ៉ាងសប្បាយរីក រាយ។ យើងខ្ញុំបានបង្កើតក្រុមសិល្បៈ ដើម្បីរំលឹកឡើងវិញនូវវប្បធម៌ប្រពៃណីរបស់ ជនជាតិ Muong ។ អ្នកភូមិបានប្រមូលប្រាក់ ដើម្បីបង្កើតក្រុមសិល្បៈ ហើយតាម គ្រួសារ កូនចៅក៏បានលើកទឹកចិត្តឲ្យយាយៗនិងបងៗចូលរួមក្រុមសិល្បៈនេះដើម្បី នាំអត្តសញ្ញាណវប្ប ធម៌ជនជាតិ Muong កាន់តែអភិវឌ្ឍន៍ថែមទៀត”។
ស្ថិតនៅកណ្តាលឃុំ Vo Mieu ស្រុក Thanh Son មណ្ឌល Chai មានគ្រួសារចំនួន ១៤០គ្រួ ដែលក្នុងនោះ ១០០% ជាជនជាតិ Muong។ អស់ រយៈពេលច្រើន ឆ្នាំកន្លងទៅ តំបន់នេះ តែងតែបានជ្រើសរើសជាតំបន់ប្រជុំជនវប្បធម៌គំរូរបស់ឃុំ។ លោក Ha Manh Hung ប្រធានមណ្ឌល Chai បានឲ្យដឹងថា៖ កាលពីបំផុសចលនា “ប្រជាជនទាំងមូលសាមគ្គីគ្នាកសាងជីវភាពវប្បធម៌” មក តំបន់ទទួលបានការ គាំទ្រជាច្រើននិងបានអនុវត្តទៅដល់គ្រួសារនីមួយៗ។ លោក Ha Van Phi ប្រជា ជនមួយនាក់នៅមណ្ឌល Chai ឃុំ Vo Mieu បានឲ្យដឹងថា៖ ចលនាកសាងទីប្រជុំ ជនវប្បធម៌ត្រូវទទួល យកចំណុចជឿនលឿន ដើម្បីពង្រីកបានទំនៀមទម្លាប់ដ៏ល្អប្រពៃរបស់ជី ដូនជីតា ប្រពៃណី វប្បធម៌ ប្រវត្តិសាស្ត្ររបស់តំបន់ ជាពិសេសលុបចោលទាំងស្រុង ទំនៀមទម្លាប់ហួសសម័យ ។ លោក Ha Van Phi បានឲ្យដឹងថា៖
“ខ្ញុំបានប្រៀនប្រដៅឲ្យកូនចៅត្រូវមានមនសិការ រួមចំណែកកសាងសង្គម។ ក្នុងគ្រួសារត្រូវធ្វើជាគំរូ ពោលគឺបុគ្គលត្រូវមានចរិយាសម្បត្តិល្អ ដើម្បីធ្វើជាគំរូឲ្យ អ្នកភូមិគេត្រាប់តាម។ ពីនោះ កសាងជីវភាពរស់នៅកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅ មួយថ្ងៃ”។
ចលនា “ប្រជាជនទាំងមូល សាមគ្គីគ្នាកសាងជីវភាពរស់នៅវប្ប ធម៌” បាន តភ្ជាប់ជាមួយការកសាងជីវភាពសេដ្ឋកិច្ចរួមទាំងការពង្រឹងនិងពង្រីកអត្តសញ្ញាណ វប្បធម៌ជនជាតិ។ លោក Nguyen Trung Thach អនុប្រធានគណៈកម្មាធិការប្រជា ជនឃុំ Van Mieu បានឲ្យដឹងថា ពង្រីកលក្ខណៈវប្បធម៌ប្រពៃណីគឺ មានអត្ថន័យសំខាន់ពិសេស ជាគ្រឹះស្ថានដើម្បីកសាងវប្បធម៌ជនបទថ្មី៖
“ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ការកសាងជីវភាពវប្បធម៌ក្នុងទីប្រជុំជនត្រូវបានរដ្ឋអំ ណាចផ្តោតការយកចិត្តទុកដាក់។ យើងខ្ញុំបានរៀបចំសន្និ សីទផ្សព្វផ្សាយឲ្យអ្នកភូមិ រក្សានិងពង្រីកនូវតម្លៃវប្បធម៌របស់ជនជាតិ Muong ទន្ទឹមនឹងការជួបប្រាស្រ័យ ជាមួយវប្បធម៌ទំនើបទៀតផង”។
ជីវភាពរស់នៅរបស់ជនជាតិ Muong នៅមណ្ឌល Chai កំពុងមានការរីកចម្រើន យ៉ាងខ្លាំង រួមជាមួយគ្នានោះ តម្លៃវប្បធម៌ជនជាតិនៅតែបានជនរួមជាតិគោរពនិង រក្សា រួមចំណែកលើកកម្ពស់វប្បធម៌ស្មារតីរបស់ជនជាតិខ្លួន៕
VOV5