ជនរួមជាតិ Raglai ប៉ែកខាងត្បូងភាគកណ្ដាលវៀតណាម
TO TUAN -  
|
ជនរួមជាតិ Raglai ប៉ែកខាងត្បូងភាគកណ្ដាលវៀតណាម (ninhthuan.gov.vn) |
Vovworld-ជនរួមជាតិ Raglai បានជ្រើសរើសទីកន្លែងស្នាក់អាស្រ័យនៅដំបន់
ជ្រលងភ្នំ។ឧបករណ៍ធ្វើពលកម្មភាគច្រើនគឺពូថៅផ្គាក់ដំបងដើម្បីបង្កើតប្រហោង
លើដីជាដើម។ ជនរួមជាតិ Raglai ចិញ្ចឹមគោក្របីជ្រូកមាន់ជាដើម។ មុននេះសត្វ
ចិញ្ចឹមត្រូវបាន ជនរួមជាតិប្រើប្រាស់ភាគច្រើនជាគ្រឿងសំណែន ប៉ុន្តែនាបច្ចុប្បន្ន
បានក្លាយទៅជាទំនិញដើម្បីផ្លាស់ប្តូរធ្វើជាអាហារ។ ជនរួមជាតិ Raglai ល្បីឈ្មោះ
ប៉ិនប្រសព ដោយរបបត្បាញឬស្សីនិងបានបង្កើតឡើងឧបករណ៍ភ្លេងដ៏វិសេស
វិសាលដូចជាចាប៉ី Cha pi ដែលធ្វើពីបំពង់ឬស្សីឬចាប៉ីថ្មដែលផ្សំពីថ្មក្នុងធម្មជាតិ។
លោក Mau Quoc Tien អ្នកស្រាវជ្រាវវប្បធម៍ជនជាតិ Raglai បានឲ្យដឹងថា៖
“ក្នុងជីវភាពរស់នៅជនរួមជាតិ Raglai មានផ្នែកវប្បធម៍ប្រហាក់ប្រហែលផង
មានផ្នែកវប្បធម៍វិសេសវិសាលបើប្រៀបនឹងជនជាតិផ្សេងៗនៅដំបន់ Tay Nguyen
ផង។ ជនរួមជាតិ Raglai ពីយូរមកបានរស់នៅប្រមូលផ្ដុំលើដីរបស់ជីដូនជីតាគេ។
ជនរួមជាតិមិនដេញដំរីចាប់ខ្លាឡើយដែលគេការពារព្រៃនិងរក្សាបរិស្ថាន។”
ផ្ទះឈើឬដែលហៅថាផ្ទះវែងរបស់ជនរួមជាតិ Raglai ធម្មតាត្រូវបានកសាងនៅ
ជើងទួលក្បែរជ្រោះ។ ផ្ទះជាកន្លែងរស់នៅប្រមូលផ្ដុំពី៣ដល់៤ជំនាន់និងម្ចាស់ផ្ទះជា
ជនចាស់ជរាបំផុតក្នុងគ្រួសារ។ អំពីសម្លៀកបំពាក់ប្រពៃណីបុរស Raglai មិនពាក់អាវ
ទេ គេពាក់សំពត់ប៉ឹង នារីស្លៀកពាក់សំពត់ក្រណាត់ (សំពត់ធ្វើពីកំណាត់ចរបាប់តែ
មួយផ្ទាំង)ឬអាវដៃខ្លី។
អំពីទំនាក់ទំនងក្នុងគ្រួសារ ជនរួមជាតិ Raglai រស់នៅតាមយន្តការត្រកូលខាង
ម្ដាយនិងនៅកន្លែងមួយចំនួននៅតែរក្សាដល់បច្ចុប្បន្នប៉ុន្តែក៏បានផ្លាស់ប្តូរសុខដុមនឹង
សង្គមថ្មី។ ជនរួមជាតិ Raglai មានទម្លាប់កូនក្រមុំចាប់កូនកំលោះមកគ្រួសារខ្លួន។
បន្ទាប់ពីពិធីអាពាហ៍-ពិពាហ៍កូនកំលោះ ប្តីបានក្លាយទៅជាសសរស្នូលក្នុងគ្រួសារ
ប្រពន្ធ ប៉ុន្តែសិទ្ធិសំរេចរាល់ការងារធំៗនៅចំណុះទៅលើត្រកូលប្រពន្ធ។ កូនស្រីបាន
ប្រសូត្រឡើងយកត្រកូលម្ដាយនិងជានិច្ចកាលរក្សាទំនាក់ទំនងតាមត្រកូលម្ដាយ។
ជនរួមជាតិ Raglai កាន់ជំនឿពហុទេវតា។ គេយកឈ្មោះថ្មភ្នំព្រៃឈើសត្វធ្វើជា
ត្រកូលសមរាប់ខ្លួននិងចាត់ទុកដូចជាតេវតាតាមថែរក្សា។ Giang ជាទេវតាអរូបីយ៍
កំពូលបំផុត។
ក្នុងជិវភាពព្រលឹង ជនរួមជាតិ Raglai មានទស្សនាទានខណៈមានអ្នកស្លាប់មួយ
រូបគឺព្រលឹងរបស់គេបានបន្តរស់នៅឋានផ្សេងៗ ហេតុនេះហើយមានទម្លាប់ចែកទ្រព
សម្បត្តិសំរាប់អ្នកស្លាប់យកតាមខ្លួន។ នៅផ្នូរគេបានដាក់បណ្ដាវត្ថុដូចជាឃ្មោះសំបក់
ផ្លែឃ្លោកប៉ុន្តែត្រូវគេបំបែកធ្វើឲ្យរហែកពីព្រោះថាគេចាត់ទុកនោះជាវត្ថុសំរាប់ខ្មោច។
អ្នកស្រាវជ្រាវ Mau Quoc Tien បានឲ្យដឹងបន្ថែមទៀតថា៖
“ពិធីការទម្លាប់មុននេះនិងវិសេសវិសាលបំផុតរបស់ជនរួមជាតិ Raglai គឺពិធីបញ្ចុំ
សព។ តាមទស្សនាទានរបស់ជនរួមជាតិ Raglai អ្នកណាស្លាប់គេក៏ធ្វើពិធីបញ្ចុះសព
សំរាប់អ្នកស្លាប់ដែរ។ អ្នកនៅរស់មានការទទួលខុសត្រូវរៀបចំការងារនេះនិងនេះក៏ជា
ការបង្ហាញមនោសញ្ចេតនាចំពោះអ្នកស្លាប់។”
ជនរួមជាតិ Raglai មានជីវភាពរស់នៅខាងវប្បធម៍សិល្បៈប្រជាប្រិយដ៏សម្បូរបែប
ដោយមានវីរៈកថា រឿងព្រេងប្រជាចម្រៀងដែលឆ្លុះបញ្ចាំងនូវជីវភាពរស់នៅពលកម្ម
ទំនៀមទំលាប់ការតស៊ូប្រឆាំងនឹងគ្រោះធម្មជាតិសត្វព្រៃសេចក្តីស្នេហាស្រុកកំណើត
និងសេចក្តីស្រលាញ់គូរស្រករ។ ឆ្លងផុតពីបំរ៉ែបំរួលប្រវត្តិសាស្ត្រជាច្រើន ជនរួមជាតិ
Raglai បានបង្កើតឡើងនូវខឿនវប្បធម៍ប្រពៃណីមានផ្នែកវប្បធម៍របស់បណ្ដាជនជាតិ
Tay Nguyen នៅជួរភ្នំ Truong Son ផង រាប់ទាំងមានផ្នែកវប្បធម៍របស់ប្រជាជនដំបន់ប៉ែក
ខាងត្បូងភាគកណ្ដាលផង៕
TO TUAN