LAN ANH -  
|
ជនរួមជាតិ Van Kieu នៅមានឈ្មោះផ្សេងទៀតថា Tri, Khua, Ma Coong ឬ Bru (phunutoday.vn) |
Vovworld-តាំងពីយូរយារមកហើយ ជនរួមជាតិ Van Kieu ភាគច្រើនធ្វើស្រែ
ចម្ការ។ ក្រៅពីដាំស្រូវ ជនរួមជាតិ Van Kieu នៅដាំបន្ថែមដំឡូងឈើពោតនិងចិញ្ចឹម
គោក្របីជ្រូកនិងមាន់។ ជនរួមជាតិ Van Kieu រស់នៅតាមបណ្ដោយផ្លូវជាតិលេខ៩។
ផ្ទះក្នុងភូមិបានរៀបចំតាមបណ្ដោយនៃដងទន្លេឬជ្រោះ មានកន្លែងខ្លះភូមិបានរៀបចំ
តាមរាងពងក្រពើឬរាងមូល។ ភូមិនីមួយៗមានត្រកូលជាច្រើនស្នាក់នៅ។ ក្នុងគ្រួសារ
ជនរួមជាតិ Van Kieu បុរសមានអាយុច្រើនធ្វើមេគ្រួសារ។ ខណៈពេលដែលមេគ្រួសារ
ស្លាប់ រាល់អំណាចនិងទ្រពសម្បត្តិបានប្រគល់ឲ្យកូនប្រុសច្បង។
ជនរួមជាតិ Van Kieu មានខឿនវប្បធម៍សិល្បៈប្រជាប្រិយដ៏សម្បូរបែប។ គេ
ប្រើប្រាស់ឧបករណ៍ភ្លេងជាច្រើនប្រភេទដូចជាគងឃ្មោះចាបី Ta lu ជាដើម។ ជនរួម
ជាតិ Van Kieu មានរឿងដំណាលតមាត់គ្នាជាច្រើនតំណស្ដីពីមនុស្សត្រកូលប្រភព
ដើមកំណើត។ លោក Nguyen Huu Thang នាយកមន្ទីវប្បធម៍កីឡានិងទេសចរណ៍
ខេត្ត Quang Tri បានឲ្យដឹងថា៖
“ជនរួមជាតិ Van Kieu មានប្រពៃណីវប្បធម៍ដ៏វិសេសវិសាលដែលសម្ដែងតាម
រយៈចម្រៀងប្រជាប្រិយមានចង្វាក់មានអត្តសញ្ញាណដោយឡែក។ យុវជនយុវនារី
ដែលស្រឡាញ់គ្នាប្រើប្រាស់ចង្វាក់ដោយឡែកក្នុងការជួបប្រាស្រ័យ។ ទី២គឺចង្វាក់
អំណរស្រូវថ្មី អំណរផ្ទះថ្មីមានចង្វាក់ដោយឡែកដែរដូចជាបុណ្យចាក់ក្របីបុណ្យ
ចូលរដូវថ្មី។ សព្វថ្ងៃយើងខ្ញុំនៅតែរក្សាបានរាល់ចង្វាក់នេះនិងចលនាបង្រៀនចម្រៀង
ប្រជាប្រិយក៏កំពុងបានអនុវត្តដ៏ល្អ។”
តាមប្រពៃណី ជនរួមជាតិ Van Kieu គោរពការធ្វើសក្ការបូជា។ ក្រៅពីនោះគេនៅ
ធ្វើសក្ការបូជាទេវតាដូចជាទេវតាស្រូវ ទេវតាចង្ក្រាន ទេវតាភ្នំ ទេវតាដីជាដើម។
ពិសេសគឺទេវតាស្រូវគឺខ្ពស់បំផុតដោយបានគោរពដោយពិធីការសំខាន់ជាច្រើន។
ក្នុងជីវភាពសហគមន៍ ជនរួមជាតិ Van Kieu រួសរាយរាក់ទាក់ស្មោះត្រង់និងរាប់
អានភ្ញៀវ។ គេមានទស្សនាទានថា គ្រួសារណាមានភ្ញៀវដេកគឺគ្រួសារនោះក្នុងឆ្នាំ
មានភ័ព្វសំណាងច្រើនរកស៊ីមានបាន។ ជារៀងរាល់ឆ្នាំជនរួមជាតិ Van Kieuបានរៀបចំ
ផឹកស្រាអិចរៀបចំមហោស្រពរាំច្រៀងក្នុងឱកាសបុណ្យទានចូលរដូវថ្មី អំណរស្រូវថ្មី
ជាដើម។ លោក Ho Thanh Binh ជនជាតិ Van Kieu នៅ Lao Bao ខេត្ត Quang Tri បានឲ្យ
ដឹងថា៖
“ក្នុងពិធីបុណ្យនានាជនរួមជាតិ Van Kieu នៅប្រើឧបករណ៍ភ្លេងប្រពៃណី។ ពេល
ធ្វើសក្ការបូជាស្នូរគងឃ្មោះលាន់រន្ទឺ។ មនុស្សប្រមូលផ្ដុំសែនព្រេនដើម្បីរដូវអំណោយ
ផល មនុស្សត្រូវសប្បាយរីករាយហើយត្រូវរាំច្រៀង។”
ផ្ទះរបស់ជនរួមជាតិ Van Kieu ភាគច្រើនគឺផ្ទះផុតពីដី។ ផ្ទះរបស់ជនរួមជាតិ Van
Kieu មានទ្រង់ទ្រាយតូច ជាកន្លែងរស់នៅសំរាប់គ្រួសារនីមួយៗ ផ្ទះបានសាងសង់
តាមបែបដំបូល២មូលឬជ្រុងនៅសង្ខាង។ ប្រវែងរបស់ផ្ទះចំណុះទៅលើបរិមាណ
មនុស្សរស់នៅក្នុងផ្ទះឬសេដ្ឋកិច្ចគ្រួសារ។ ក្នុងរបៀបសាងសង់ផ្ទះផុតពីដីរបស់ជន
រួមជាតិ Van Kieuគោរពតាមគោលការណ៍ដោយឡែកដ៏តឹងរឹង។ បង្កើតភាពត្រជាក់
នៅរដូវក្តៅ សុខដមនារដូវត្រជាក់ គ្មានប្រការអាក្រក់ក្នុងពេលស្នាក់នៅ។ នាបច្ចុប្បន្ន
ទោះបីជាជីវភាពរស់នៅមានការផ្លាស់ប្តូរក្តី ប៉ុន្តែជនរួមជាតិ Van Kieu នៅខេត្ត Quang
Tri នោរក្សាពិធីការ ផ្នែកជីវភាពរស់នៅវិសេសរបស់ជនជាតិខ្លួន៕
LAN ANH