ជីវភាពក្នុងសហគមន៍របស់ជនជាតិ K’ho

(VOVworld)-ជនជាតិ K’ho ជាជនជាតិមានប្រវត្តិសាស្ត្រអភិវឌ្ឍន៍តាំងពីយូរអង្វែង
មកហើយ។​ជនជាតិនេះរស់នៅភាគច្រើននៅតំបន់ Tay Nguyen ខាងត្បូងវៀតណាម
។​ភូមិរបស់ពួកគេគឺបានសាងឡើងតាមជ្រលងភ្នំ ហើយព្រំប្រទល់សម្គាល់ភូមិនីមួយ
ៗកំណត់តាម សញ្ញាធម្មជាតិដូចជាជ្រោះទឹកនិងកំពូលភ្នំចំណោត។​ជនជាតិ K’ho
រស់នៅដោយ ស្និទស្នាលជាមួយធម្មជាតិ សេដ្ឋកិច្ចមានចរិតលក្ខណៈគ្រប់គ្រង
ដោយខ្លួនឯង​ តាមនោះជនជាតិ K’ho មានស្មារតីសាមគ្គីសហគមន៍យ៉ាងខ្ពស់។
 ក៏ដោយហេតុ ដូច្នេះបានជាពិធីបុណ្យប្រពៃណីជាច្រើនរបស់ជនជាតិ K’ho នៅតែ
បានរក្សារហូត មកដល់ពេលនេះ។

ជីវភាពក្នុងសហគមន៍របស់ជនជាតិ K’ho - ảnh 1
ពិធីបុណ្យមួួយរបស់ជនចាតិ K'ho


        ជនជាតិ K’ho រស់នៅតាមភូមិ ហើយនៅភូមិនីមួយៗគឺមានមេភូមិជាអ្នកមើល
ខុសត្រូវក្នុងភូមិនោះ។ រឿងរ៉ាវកើតឡើងទាំងអស់របស់គ្រួសារនានាក្នុងភូមិ គឺសុទ្ធ
តែមានសូម យោបល់ពីមេភូមិ។​សមាជិកក្នុងភូមិមានមនសិការ និងមានការទទួល
សុខត្រូវក្នុង​ការពង្រឹងសាមគ្គីភាពក្នុងត្រកូល ក្នុងភូមិ រក្សាទឹកដីព្រៃ ប្រភពទឹក
ដែលជាទ្រព្យ​សម្បត្តិត្រូវបានចាត់ទុកជារបស់រួមព្រមទាំងគោរពទំនៀមទំលាប់ប្រ
ពៃណី។

        ជនជាតិ K’ho ប្រកបមុខរបរកសិកម្ម ដាំស្រូវ ពោត ចំការ ចិញ្ចឹមសត្វ ពាហនៈ
ជួយការងារស្រែនិងចិញ្ចឹមសត្វបក្សាធ្វើជាចំណី។ របរសិប្បកម្មក្នុងគ្រួសារ គឺដំដែក
 ដេរប៉ាក់និងត្បាញ់។

        ក្នុងសង្គមរបស់ជនជាតិ K’ho តាំងពីមុនមកនៅគង់វង្សតាមត្រកូលម្តាយនិង
មានភាពម្ចាស់ការក្នុងអាពាហ៍ពិពាហ៍។ បន្ទាប់ពីរៀបបង្គលការរួច ខាង កូនកំលោះ
ត្រូវរស់នៅនៅខាងកូនក្រមុំ ហើយកូនត្រូវកាន់ត្រកូលម្តាយ និងកូន ស្រីជាអ្នក
ទទួលមរត៌ក។​លក្ខណៈច្បាស់បំផុតក្នុងជីវភាពអាពាហ៍ពិពាហ៍របស់ជន ជាតិ K’ho
 គឺទំនៀមទម្លាប់ “ចាប់ប្តី” (Kup bao)។ ដើម្បីយកកំលោះមួយមកធ្វើជាប្តី ខាងកូន
ក្រមុំត្រូវខាងកូនកំលោះទាមទារបណ្តាការ។ ទោះបីជាជីវភាពសព្វថ្ងៃ មានការផ្លាស់
ប្តូរច្រើនក៏ដោយប៉ុន្តែទំនៀមទំលាប់ “ចាប់ប្តី” នៅតែមាននៅកន្លែងមួយ ចំនួន ប៉ុន្តែ
ការទាមទារបណ្តាការមិនសូវធ្ងន់ធ្ងរដូចមុនទេ។ លោកស្រី K’nam ជនជាតិ K’ho
រៀបរាប់ថា៖

        “ពីមុននេះ​កូនស្រីពិបាកណាស់ គឺត្រូវមានបណ្ណាការច្រើនទើបអាចយកប្តីបាន
 ប៉ុន្តែឥឡូវប្រសើជាងមុនហើយ។គូរស្រករពេញចិត្តពេញថ្នើមនឹងគ្នាអាចស្តីដណ្តឹង
គ្នា មិនយកធ្ងន់លើបណ្តាការទេ”។

        តាមទំនៀមទម្លាប់របស់ជនជាតិ K’ho បុរសនារីស្គាល់គ្នាមុនរៀបការមិនសូវ
ជួបការហាមឃាត់ឡើយ ប៉ុន្តែ នៅពេលបានរៀបអាពាហ៍ពិពាហ៍រួចរាល់ហើយ នោះ
 គឺការផិតក្បត់ត្រូវដាក់ទណ្ណកម្មយ៉ាងធ្ងន់ធ្ងរដែរ។ ការលែងលះគឺកម្រកើតមាន
ឡើងណាស់ ហើយប្រសិនបើមាននោះគឺត្រូវការយល់ព្រមពីមេភូមិ។

        ជនជាតិ K’ho តាំងពីយូរណាស់មកហើយគឺប្រកបមុខរបរផលិតកម្មកសិកម្ម
 ដោយហេតុនេះ មានពិធីសែនព្រេនទេវតាស្រូវជាច្រើនទាក់ទិននឹងដំណើរការដាំ
ដុះ ស្រូវដូចជាដូចជា ពិធីបុណ្យសាបព្រួស ពិធីបុណ្យបួងសួងរដូវអំណោយផល
ពិធីបុណ្យប្រមូលផល។ ជាពិសេស ជនជាតិ K’ho មានពិធីបុណ្យធំបំផុតក្នុងឆ្នាំគឺ
 បុណ្យ Tet dau lua។ បុណ្យតេតនេះបច្ចុប្បន្នក្លាយទៅជាបុណ្យតេតធំបំផុតក្នុងឆ្នាំ
 របស់អ្នកភូមិ។ ហើយបុណ្យតេតនេះក៏ជាឱកាសដើម្បីចាស់ជរាក្នុងភូមិផ្ទេប្តូរឲ្យ
កូន ចៅរក្សានូវអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន។ លោក K’do
ជនជាតិ K’ho បានឲ្យដឹងថា៖

        “បុណ្យ Tet dau lua ជាបុណ្យតេតប្រពៃណីបានបន្សល់ទុកមកតាំងពីយូរ
ណាស់មកហើយ។ នៅពេលពិធីបុណ្យមកដល់ម្តងៗ គ្រួសារនីមួយៗបានរៀប
ថាស បាយមួយសែនព្រេនជីដូនជីតា។ ពិធីបុណ្យនេះជាឱកាសដើម្បីសមាជិក
ក្នុងក្រុម គ្រួសារ បួងសួងសូមសេចក្តីសុខ រដូវអំណោយផលនិងរកស៊ីមានបាន”។

        ជនជាតិ K’ho មានជីវភាពរស់នៅខាងស្មារតីសម្បូរបែបណាស់។ កំណាព្យ
ចំរៀងរបស់ជនជាតិនេះពោរពេញមនោសញ្ចេតនា។​ឧបករណ៍តន្ត្រីមានលក្ខណៈ
ដូច គ្នាជាមួយជនជាតិនៅ Tay Nguyen មួយចំនួនដែរ។​ហើយ របាំ K’ho ត្រូវបាន
សម្តែងក្នុង បណ្តាពិធីបុណ្យសែនទេវតានិងការជួបជុំវប្បធម៌សហគម​ន៍។

        នាប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមបានអនុវត្តគោលនយោបាយវិនិយោគ
អភិវឌ្ឍ ន៍តំបន់ជនជាតិភាគតិចជាច្រើន ក្នុងនោះមានជនជាតិ K’ho ។​តំបន់ខ្លះ
ដែលមានជន ជាតិ K’ho រស់នៅបានបង្កើតឡើងចំការដាំដុះដើមឈើឧស្សាហ
កម្មនិងអភិវឌ្ឍន៍សេ វ៉ាកម្ម​ទេសចរណ៍។​ដោយហេតុនេះ ជនជាតិ K’ho មាន
លក្ខណៈងាយស្រួលសម្រាប់ អភិវឌ្ឍន៍សេដ្ឋកិច្ច កសាងជីវភាពរស់នៅថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ