តុសក្ការៈបូជានិងប្រព័ន្ធជំនឿរបស់ជនជាតិ San Chi
|
តុសក្ការៈបូជានិងប្រព័ន្ធជំនឿរបស់ជនជាតិ San Chi (Image: VOV) |
Vovworld-នៅក្នុងផ្ទះរបស់ជនជាតិ San Chi លើជាន់ខ្ពស់បំផុតគេធ្វើសក្ការៈបូជាខ្មោច
Ham ពោលគឺខ្មោចវង្សត្រកូលឬបានហៅថាជីដូនជីតានៃវង្សត្រកូល។តុសក្ការៈបូជា
បានរៀបចំយ៉ាងសាមញ្ញត្រឹមតែមានចានធូបប៉ុណ្ណោះ។ ចំពោះជនជាតិ San Chi
នោះ នេះជាតុសក្ការៈបូជាពិសិដ្ឋបំផុត គ្មានអ្នកណាអាចប៉ះពាល់បានឡើយលើក
លែងតែទិវាបុណ្យឬថ្ងៃមានការងារធំៗ។ ប៉ុន្តែការធ្វើសក្ការៈបូជាខ្មោច Ham ត្រឹម
តែមានជនជាតិ San Chi នៅឃុំ Kien Lao ស្រុក Luc Ngan ឃុំ Le Vien ស្រុក Son
Dong ខេត្ត Bac Giang និងនៅខេត្ត Tuyen Quang គឺធ្វើសក្ការៈបូជាប៉ុណ្ណោះ។
បណ្ឌិត Dang Thi Hoa អនុប្រធានវិទ្យាស្ថានគ្រួសារនិងភេទបានឲ្យដឹងថា៖
“រីឯក្នុងពិធីការគ្រួសារមានពិធីការវិសេសនោះគឺពិធីធ្វើសក្ការៈបូជាខ្មោច
Ham។ ជំនឿពហុទេវតាមួយ។ ទៅតាមត្រកូលនីមួយៗ ទៅតាមគ្រួសារ គេមាន
តុស្ការៈបូជាពិសេស គេព្យួរក្នុងផ្ទះនិងមានធ្វើសក្ការៈបូជាដោយឡែកសំរាប់
ត្រកូលនោះ។ ឈ្មោះខ្មោច Ham ជានិមិត្តរូបឲ្យមហិទ្ធិឬទ្ធិ ជាអ្នកតាគ្រប់គ្រងក្នុង
គ្រួសារនិងថែរក្សាពិសេសអំពីសុខភាព ពិសេសគឺចំពោះកុមារ។ ពិធីការនេះ
បានរៀបចំប្រចាំឆ្នាំក្នុងគ្រួសារ។”
នៅខាងក្រោមតុសក្ការៈបូជាខ្មោច Ham គឺតុសក្ការៈបូជាព្រះចៅអធិរាជ។
តុសក្ការៈបូជាត្រូវបានតុបតែងដោយក្រដាស់ក្រហមបិទនៅខាងក្រៅ។ ជន
ជាតិ San Chi រងឥទ្ធិពលនៃសាសនាតាវដោយមានទ្រឹស្តីអំពីពិភពលោក៣
ឋានច្បាស់លាស់។ ឋានជាឋានរបស់ព្រះច័ន្ទនិងពពូកទេវតាផ្សេងៗ។ ឋាន
កណ្ដាលជាឋានរបស់មនុស្សនិងសត្វលោករស់នៅ។ឋានទី៣ជាឋានរកជា
ពិភពរបស់ខ្មោចបីសាចជាកន្លែងដែលអ្នកស្លាប់មកស្ថិតនៅ។ បណ្ឌិត
Tran Binh គ្រូបង្រៀននៅមហាវិទ្យាល័យវប្បធម៍ហាណូយបានឲ្យដឹងថា៖
“មនុស្សរស់នៅឋានកណ្ដាលគឺមានទំនាក់ទំនងជាមួយឋានលើនិង
ឋាននរក។ នៅខាងលើគេតាមដាន គេគ្រប់គ្រងកែប្រែជីវភាពរស់នៅ
របស់ឋានក្រោម។ គេជឿជាក់ដូច្នេះហេតុនេះហើយបើចង់អ្វីក៏ត្រូវបួង
សួងដែរ។ រីឯពេលស្លាប់ទៅ មនុស្សនឹងមកឋាននរក ប្រសិនបើនៅលើ
លោកគាត់មានកំហុសជាច្រើនគឺចុះទៅឋានក្រោមគាត់នឹងត្រូវកំទិចឬ
ឃុំឃាំងក្នុងគុកច្រវ៉ាក់។”
តាមបណ្ឌិត Tran Binh ថា ក្នុងប្រព័ន្ធតុសក្ការៈបូជានេះ ប្រសិនបើគ្រួ
សារមានអ្នកធ្វើជាគ្រូសែន នៅខាងក្រោមតុសក្ការៈបូជាទាំងបីនេះគេនឹង
ធ្វើសក្ការៈបូជាអ្នកតាវិជ្ជាជីវៈ។និងនៅខាងក្រោមគេនឹងធ្វើសក្ការៈបូជា
Caishen ជាទេវតាថែរក្សាឲ្យរកស៊ីមានបាននៃគ្រួសារនោះ។ ទស្សនទាន
ប្រជាប្រិយអំពីទេវតា Caishen របស់ជនជាតិ San Chi ពិសេសណាស់។
“អ្នកតា Caishen វារលើដីហេតុនេះហើយធ្វើសក្ការៈបូជាគាត់គឺត្រូវដាក់
តុសក្ការៈបូជាលើដី។គាត់ត្រូវស្លាប់ដោយត្រូវជាតិពូលហេតុនេះហើយ
ពេលធ្វើសក្ការៈបូជាត្រូវហូបគ្រឿសំណែនបន្តិចដើម្បីគាត់ហ៊ានពិសារ។”
ក្នុងទស្សនទានរបស់ជនរួមជាតិ San Chi នោះ កំលាំងមហិទ្ធិឬទ្ធិគឺស្មុគ្រ
ស្មាញណាស់និងមានទំនាក់ទំនងជិតស្និទ្ធជាមួយជីវភាពរស់នៅរបស់គេ។
មនុស្សម្នាក់ៗកើតឡើងមានសុខភាពជំងឺរឿថ្កាក់ធំដឹងក្តីសុទ្ធតែមានទំនាក់
ទំនងជិតស្និទ្ធជាមួយកំលាំងមហិទ្ធិឬទ្ធិនិងតុសក្ការៈបូជាក្នុងផ្ទះជាស្ពាន់ត
ភ្ជាប់រវាងគេជាមួយពិភពមហិទ្ធិឬទ្ធិ។ ជំនឿជឿជាក់នោះរហូតដល់ឥឡូវ
នេះបានរក្សាដដែល៕