ទឹកឃ្មុំមានខ្លិនជីរអង្កាម ផលិតផលពោរពេញទៅដោយលក្ខណៈវប្បធម៌ជនជាតិ
VOV5 -  
(VOVWORLD) - មិនត្រឹមតែមានវាលផ្កា tam giac mach លាតសន្ធឹងមក ស្រុក Dong Van ខេត្ត Ha Giang ថែមទាំងល្បីឈ្មោះដោយទឹកឃ្មុំមានខ្លិនជីរអង្កាមដែលបានភ្ញៀវទេសចរនិងប្រជាជននិយមចូលចិត្ត។ ទឹកឃ្មុំខ្លិនជីរអង្កាមមិនត្រឹមតែជាផលិតផលពិសេសប៉ុណ្ណោះទេ ថែមទាំងនៅក្នុងតំណក់ទឹកឃ្មុំមួយតំណក់ៗគឺពោរពេញទៅដោយលក្ខណៈវប្បធម៌និងបញ្ញារបស់ប្រជាជនក្នុងតំបន់។
ទឹកឃ្មុំខ្លិនផ្កាអង្កាមជារបស់ដ៏វិសេសវិសាលរបស់តំបន់ខ្ពងរាប Dong Van |
ស្រុក Dong Van ខេត្ត Ha Giang តាំងពីយូរណាស់មកហើយគឺល្បីឈ្មោះជាខ្ពង់ រាបថ្មព័ទ្ធទៅដោយភ្នំដុះគ្រប់ទិសទី។ នាប៉ុន្មានឆ្នាំថ្មីៗ សក្កានុភាពថ្មីមួយទៀតរបស់តំបន់ត្រូវបានរកឃើញនិងទាក់ទាញភ្ញៀវទូទាំងប្រទេស សូម្បីតែភ្ញៀវបរទេសក៏ជក់អារម្មណ៍ដែរ នោះគឺស្រែផ្កាtam giac mach និងផ្កាជីរអង្កាម។ ជាពិសេសស្រែផ្កាជីរអង្កាមបានបង្កើតឡើងប្រភេទទឹកឃ្មុំ ខ្លិន ជីរអង្កាម ដែលជាផលិតផលពិសេសមានតែនៅខេត្ត Ha Giang ប៉ុណ្ណោះ។ ផ្កាជីរអង្កាមជាប្រភេទផ្កាដុះតាមតំបន់ភ្នំថ្ម មានកម្ពស់២០០០ម៉ែត្រពីនីវទឹកសមុទ្រ។ ផ្កាជីរអង្កាមមានច្រើននៅស្រុក Quan Ban ស្រុក Yen Minh ស្រុក Dong Van និងស្រុក Meo Vac។ ទឹកឃ្មុំខ្លិនជីរអង្កាមមិនត្រឹមតែជាផលិតផលមានតម្លៃប៉ុណ្ណោះទេ ថែមទាំងក្នុតំណក់ទឹកឃ្មុំបានប្រកបនូវវប្បធម៌ បញ្ញារបស់បងប្អូនជនជាតិ Mong និងជនជាតិដទៃនៅខេត្ត Ha Giang។
ថ្វីត្បិតអាកាសធាតុរីងស្ងួតផង ត្រជាក់ខ្លាំងផង ប៉ុន្តែតំបន់ខ្ពង់រាបថ្ម Ha Giang ជាកន្លែងបង្កើតឡើងប្រភពទឹកឃ្លុំផ្អែម មានខ្លិនជីរអង្កាមដ៏ល្បីឈ្មោះ។ ផ្កាជីរអង្កាមមានពណ៌ស្វាយដែលរីកស្គុះស្គាយចុងខែតុលារហូតដល់ដើមខែមករា។ ក្នុងអំឡុងពេលនេះ អាកាសធាតុគឺត្រជាក់ខ្លាំងណាស់ ដើមឈើ ដំណាំគឺពិបាកលូតលាស់ប៉ុន្តែ អំឡុងពេលនេះ ជារដូវដែលដើមផ្ការជីអង្កាមរីកស្គុះស្គាយ។ តាំងពីយូរណាស់មកហើយ ជនជាតិបណ្តាជនជាតិ Mong, Lo Lo, Tay, Dao ដែលរស់នៅតំបន់ភ្នំខ្ពស់នៃស្រុក Quan Ba ត្រឹមតែបានដឹងថា ប្រភេទផ្កានេះបានផ្តល់ជូននូវប្រភពទឹកឃ្មុំដ៏សម្បូរ ប៉ុន្តែគេមិនសូវស្គាល់ថា តើប្រភពរបសផ្កានេះគឺមកពីណាឡើយ។ ផ្កាជីអង្កាមមានក្លិនពិដោរផ្អែម តាមនោះ ពេលដែលឃ្មុំជញ្ជក់លំអងផ្កាជីរអង្កាមនឹងផ្តល់ចេញនូវទឹកឃ្មុំមានគុណភាពខ្ពស់។ មុននេះ ប្រជាជនតំបន់ព្រៃភ្នំចិញ្ជឹមសត្វឃ្មុំតាមវិធីសាស្ត្រធម្មជាតិ។ ពោលគឺ ឃ្មុំនឹងរកតាមក្លិនរបស់ផ្កាជីរអង្កាមជញ្ជក់លំអងផ្កាហើយវិលត្រឡប់ មកសំបុកវិញ បងប្អូនប្រកបមុខរបរចិញ្ជឹមឃ្មុំទៅស្វែងរកសំបុកឃ្មុំ បើឃើញមានទឹកឃ្មុំគឺប្រមូលផល។ ក្រោយមក អ្នកភូមិគេឃើញថា មានប្រជាជនជាច្រើនគេត្រូវការនិងនិយមចូលចិត្តប្រភេទទឹកឃ្មុំនេះ គេបានបបួលគ្នានិងប្រាប់តៗគ្នាវិធីចិញ្ជឹមសត្វឃ្មុំយកទឹកឃ្មុំដើម្បីបង្កើនចំណូល។ មានគ្រួសារខ្លះ បានចិញ្ជឹមឃ្មុំទៅដល់រាប់រយហ្វូង។ អ្នកស្រី Vu Thi Dao នៅឃុំ Sung Chao ស្រុក Meo Vac បានឲ្យដឹងថា៖
“សត្វឃ្មុំត្រូវបានចិញ្ជឹមតាមរដូវ ក្នុងមួយរដូវគឺអូសបន្លាយទៅដល់៣ខែ។ ពេលដល់រដូវនេះ គេគឺមិនអាចដាំពោធនិងដំណាំដទៃឡើយ។ តាមនោះគេត្រឹមតែអភិវឌ្ឍន៍របរចិញ្ជឹមឃ្មុំ ដើម្បីបង្កើនចំណូល”។
បងប្អូនជនជាតិនាពេលថ្មីៗនេះ គេបានរៀនវិធីបណ្តេញហ្វូងឃ្មុំតាមចំការផ្កាជីរអង្កាមដើម្បីទទួលយកនូវផលទឹកឃ្មុំច្រើនបំផុត។ ប៉ុន្តែមានអ្នកចិញ្ជឹមឃ្មុំខ្លះបានចាត់ទុកថា ទុកឃ្មុំនៅកន្លែងមានផ្កាច្រើនគឺមិនល្អទេ ព្រោះថាឃ្មុំនឹងខ្ជិលហោះទៅឆ្ងាយ។ ហើយនាខែត្រជាក់ នៅតំបន់ភ្នំមានខ្យល់បក់ខ្លាំង ជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់ ហ្វូងឃ្មុំទៅស្វែងរកទឹកឃ្មុំ។ ដើម្បីធានានូវប្រភពឃ្មុំស្ថិរភាព អ្នកភូមិគេបានចិញ្ជឹមហ្វូងឃ្មុំនៅកន្លែងមិនសូវមានខ្យល់។ លោក Pham Dung ជនចិញ្ជឹម្មុំម្នាក់បានឲ្យដឹងថា ៖
“ចាប់ផ្តើមរដូវប្រមូលផលទឹកឃ្មុំគឺខែវិច្ឆិកាដល់ខែធ្នូ តាមលក្ខណៈតំបន់។ ពេលឡើងទៅប្រ មូលឬទិញ ខ្ញុំតែងតែជ្រើសរើសហ្វូងឃ្មុំដែលស្អាត ពេលហ្វូងឃ្មុំមានចំនួនច្រើន ហើយពេលហ្វូងឃ្មុំច្រើនការធ្វើទឹកឃ្មុំក៏ល្អដែរ។ ពេលអស់ផ្កា គឺត្រូវបំណាស់ទីហ្វូងឃ្មុំទៅដល់កន្លែងមានផ្កា”។
ដល់រដូវប្រមូលទឹកឃ្មុំ តាមបណ្តោយផ្លូវ Hanh Phuc ផ្លូវពីមជ្ឈមណ្ឌលស្រុក ទៅកាន់ឃុំមួយចំនួន ដូចជា Can Chu Phin, Lung Pu, Khau Vai (Meo Vac) គឺយើងតែងតែឃើញទស្សនី យភាពរូបខ្ទមដែលបានប្រជាជនសាងឡើងដើម្បីចិញ្ជឹមឃ្មំយកទឹកឃ្មុំ។ ផ្កាជីរអង្កាមរីកដល់ ណាខ្ទមនឹងបានសាងនៅទីនោះ ហើយពេលផ្កាអស់ គេបានប្តូរទៅកន្លែងផ្សេង។ ចិញ្ជឹមឃ្មុំបាននិងកំពុងក្លាយទៅជាទិសដៅផលិតកម្មនាំចេញទំនិញ រួមចំណែកត្រូវក្នុងកិច្ចការកាត់បន្ថយភាពក្រីក្រ បង្កើនចំណូលជូនជនរួមជាតិតាមតំបន់ព្រៃភ្នំដែលនៅមានការលំបាកជាច្រើន៕
VOV5