ទំនៀមទម្លាប់ធ្វើពិធីបុណ្យសពរបស់ជនជាតិ Lo Lo

(VOVWORLD) -ទំនៀមទម្លាប់របស់ជនជាតិ Lo Lo គឺនៅពេលដែលឪពុកម្តាយលាចាកលោក ទៅ កូនចៅក្នុងគ្រួសារត្រូវរៀបចំពិធីបុណ្យសពតាមប្រពៃណីរបស់ជនជាតិខ្លួន។ ទំនៀមទម្លាបធ្វើបុណ្យសពរបស់ជន ជាតិ Lo Lo មិនត្រឹមតែមានចរិតលក្ខណៈ ជំនឿសាស នាប៉ុណ្ណោះទេ ថែមទាំងពោរពេញទៅដោយតម្លៃវប្បធម៌និងស្តែង ចេញនូវកតញ្ញូរបស់កូនៗចំពោះឪពុកម្តាយនិងសម្រាប់ស្មារតីសហគមន៍ភូមិ ស្រុកទៀតផង។

ទំនៀមទម្លាប់ធ្វើពិធីបុណ្យសពរបស់ជនជាតិ Lo Lo - ảnh 1 ក្នុងពិធីបុណ្យសព ស្គរជាឧបករណ៍ដែលមិនអាចខ្វះបានឡើយ (រូបថតៈCảnh sát toàn cầu ) 

ទស្សនទានអំពីការស្លាប់របស់ជនជាតិ Lo Lo គឺមិនដូចគ្នានឹងជនជាតិដទៃទេ ដោយពួកគេបានចាត់ទុកថា អ្នកដែលចែកឋានទៅគឺនឹងបានជួបជុំ ជាមួយបុព្វបុរសរបស់ខ្លួននិងចាប់ផ្តើមជីវិតថ្មី តាមនោះ  ពួកគេពុំសូវមានសេចក្តីទុក សោក ពេកខណៈដែលក្នុងគ្រួសារមានអ្នកស្លាប់ឡើយ។ ដំបូងឡើយ ម្ចាស់ផ្ទះដែលមាន អ្នកស្លាប់នោះ នឹងអញ្ជើញគ្រូសែនមកអនុវត្តពិធីសែន។ ស្ពកសែននឹងមាន សាច់មាន់ បាយដំណើបនិងស្រា។ រីឯសាច់ញ្ញាតិនិងអ្នកភូមិមកសែនគោរព វិញញាណក្ខ័ន្ធអ្នកស្លាប់នឹងយកតាមចំណីអាហារដើម្បីជួយម្ចាស់ពិធីបុណ្យសព ។ លោក Lo Di Pao គ្រូសែនមួយនាក់នៅភូមិ Lao Chai ខេត្ត Ha Giang បានឲ្យដឹងថា៖

        “ផ្ទះដែលមានអ្នកស្តាប់នោះ ពេលអញ្ជើញគូ្រសែនគឺត្រូវមានមាន់ដើម្បី សែន ហើយដល់ថ្ងៃបញ្ចុះសព ប្រសិនបើគ្មានគោក៏ត្រូវមានជ្រូកមួយក្បាល ដែរ។ ពេលមានអ្នកស្លាប់ អ្នកភូមិជនជាតិ Lo Lo ទាំងអស់នឹងនាំគ្នាមកជួយ ម្ចាស់ផ្ទះ អញ្ចឹងបានជាម្ចាស់នឹងរៀបចំបាយទឹកអញ្ជើញអ្នកភូមិ។ ពិធីបុណ្យ សពបានប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃតែប៉ុណ្ណោះ”។

        ក្នុងពិធីបុណ្យសព ស្គរជាឧបករណ៍ដែលមិនអាចខ្វះបានឡើយ។ ចំពោះ ជនជាតិ Lo Lo ស្គរមិនត្រឹមតែជាទ្រព្យសម្បត្តិពិសិដ្ឋប៉ុណ្ណោះទេ ថែមទាំងជា ឧបករណ៍ភ្លេងដែលបានប្រើប្រាស់ក្នុងបណ្តាពិធីបុណ្យសាសនាទៀតផង។ ស្គរ ជានិមិត្តរូបឲ្យព្រលឹងរបស់ជនជាតិ Lo Lo តាមនោះ គ្រាន់តែមេភូមិ ឬ អ្នកមានកិត្យានុភាពក្នុងភូមិ ទើបមានសិទ្ធិរក្សាស្គរ ហើយពេលដែលមានអ្នកក្នុងត្រកូល ស្លាប់ទើបបានយកចេញប្រើប្រាស់។ ស្គរមួយឈុតរបស់ជនជាតិ Lo Lo គឺមាន ស្គរឈ្មោលនិងស្គរញី។ ជនជាតិនេះមានទស្សនទានថា មានស្នូរសម្លេងលាន់លឺរំពងរបស់ស្គរ ព្រលឹងរបស់អ្នកស្តាប់ទើបស្វែងរកឃើញផ្លូវទៅជាមួយជីដូនជីតា។ លោក Lu Di Dieng ជនជាតិ Lo Lo មួយនាក់បានឲ្យដឹងថា៖

        “ជាធម្មតា ស្គរតែងតែបានរក្សាតាមរយៈការបញ្ចុះក្រោមដី នៅពេលមាន ពិធីបុណ្យសពទើបជិកយកចេញប្រើប្រាស់។ ពេលទៅខ្ចីស្គរគឺត្រូវមានមាន់មួយ ក្បាលនិងបាយដណ្តើបមួយចានដើម្បីសែនជីដូនជីតា។ ពេលបុណ្យទានបានរួចរាល់ក៏ត្រូវមានគ្រឿងដង្វាយសម្រាប់សងស្គរវិញដែរ”។

        ដោយទស្សនទានថា អ្នកស្លាប់នឹងចាប់ផ្តើមជីវិតថ្មីនៅពិភពថ្មី ដូច្នេះ ពិធី បុណ្យសពរបស់ជនជាតិ Lo Lo គឺបានរៀបចំដ៏វិសេសវិសាល ដូចជា មានការ តបតែងមុខ រាំ ហើយមានសម្លេងស្គរលាន់រំពងដើម្បីហៅព្រលឹង។ ក្នុង ពិធីបុណ្យសពរបស់ជនជាតិ Lo Lo ការងារមួយដែលមិនអាចខ្វះគឺពិធីរាំខ្មោច ឬ គេហៅថា រាំព្រៃ ដើម្បីជូនដំណើរព្រលឹងអ្នកស្លាប់ទៅជាមួយជីដូនជីតា។ ដើម្បី អនុវត្តពិធីបុណ្យនេះ ម្ចាស់ផ្ទះនឹងពឹងយុវជនតិចបំផុត៤នាក់ ចូលក្នុងព្រៃ ប្រែ ខ្លួនជាជនព្រៃតាមរយៈការយកខ្សែរំជំវិញខ្លួន ទុកតែភ្នែក។ យុវជនត្រូវជា កំលោះមិនទាន់មានគ្រួសារ ត្រូវចេះរាំនិងបានអ្នកភូមិហៅថាជនព្រៃ។

     ពិធីបុណ្យសពរបស់ជនជាតិ Lo Lo ក៏មានលក្ខណៈខុសដោយឡែកជាមួយ ជនជាតិដទៃមួយចំនួន ដូចជា កូនបុ្រសត្រឹមតែកាន់ទុកតែឪពុកមិនកាន់ទុក ម្តាយទេ ខណៈដែល កូនស្រីកាន់ទុក្ខម្តាយតៃប៉ុណ្ណោះ។ វិធីកាន់ទុក្ខរបស់ នារីក៏ពិសេសដែរ ពួកគេគ្រាន់តែយកអាវមួយគ្របដណ្តបលើក្បាល។មាន ករណីខ្លះ កូនស្រីនឹងកាត់សសៃសក់ទុកនៅកន្លែងសម្ងាត់មួយ ពេលណាគេ ស្លាប់គេនឹង យកសសៃសក់នោះទៅតាមខ្លួន។

        ឆ្លងកាត់ពេលវេលា ពិធីបុណ្យសពរបស់ជនជាតិ Lo Lo ក៏មានការផ្លាស់ ប្តូរឲ្យស្របទៅនឹងជីវភាពរស់នៅបច្ចុប្បន្ន។ ពិធីរាំខ្មោច ឬហៅថា “រំាជនព្រៃ” ត្រូវ បានប្រែឲ្យទៅជារបាំបម្រើភ្ញៀវទេសចរនៅពេលមកទស្សនាភូមិស្រុករបស់ជន ជាតិ Lo Lo។ ប្រការនេះបានរួមចំណែកផ្សព្វផ្សាយអំពីទំនៀមទម្លាប់របស់ជន ជាតិ Lo Lo ផង នឹងធ្វើឲ្យអត្តសញ្ញាណវប្បធម៌របស់បណ្តាជនជាតិវៀតណាម កាន់តែសប្បូរបែបពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ