ទំនៀមទម្លាប់រៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Cao Lan នៅខេត្ត Bac Giang

(VOVWORLD) -  ក្នុងសង្ខាជីវិត ពិធីរៀបអាពាហ៍ពិពារគឺជាពេលវេលាដ៏សំខាន់ ដែលកត់សម្គាល់នូវភាពពេញវ័យនិងជារបត់សំខាន់ក្នុងជីវិតមនុស្សម្នាក់ៗ។ ចំពោះជនជាតិ Cao Lan នៅខេត្ត Bac Giang វិញ អាពាហ៍ពិពាហ៍នេះគឺជាលទ្ធផលនៃការដែលបុរស នារី តាមរយៈការណាត់ជួប ផ្តោះផ្តងសាសងគ្នាដល់អ្នកដែលស្រឡាញ់ពេញចិត្តពេញថ្លើមគ្នាហើយបាននាំគ្នារៀបអាពាហ៍ពិពាហ៍។ ពិធីអាពាហ៍ពិពាហ៍របស់ជនជាតិ Cao Lan បុរាណគឺសាមញ្ញណាស់ ប៉ុន្តែមិនអាចខ្វះបាននូវទំនៀមទម្លាប់មានចរិតលក្ខណៈវប្បធម៌ដោយឡែករបស់ខ្លួនទេ។

ទំនៀមទម្លាប់រៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Cao Lan នៅខេត្ត Bac Giang - ảnh 1ត្រៀមទៅទទួលកូនក្រមុំ (រូបថតៈ vanhoasondong

ជនជាតិ Cao Lan នៅស្រុក Yen The ខេត្ត Bac Giang មុននឹងរៀបមង្គលការ គេតែងតែរកមេបណ្តើកមួយរូប។ មេអណ្តើកជាអ្នកដែលថ្ងៃក្រោយមកនឹងត្រូវបាន កូនក្រមុំនិងកូនកំលោះ ហៅថាលោកឪពុកអណ្តើក។ ហេតុដូច្នេះបានជា ពេលត្រៀមរៀប ចំពិធីមង្គលការ ដំបូងបង្អស់គឺការជ្រើសរើសមេអណ្តើកជាការងារសំខាន់បំផុត។ យោងតាមលោក Tran Van Ngo នៅភូមិ Thuong Dong ឃុំ Xuan Luong ស្រុក Yen The ខេត្ត Bac Giang បានឲ្យដឹងថា មេអណ្តើកត្រូវជាអ្នកមានគុណធម៌ យល់ដឹងច្បាស់ពីវប្បធម៌ជនជាតិនិងពូកែខាងប្រាស្រ័យទាក់ទង។ លក្ខខ័ណ្ឌមួយទៀត គឺមេ អណ្តើកត្រូវមានប្រពន្ធ ឬ ប្តី និងមានអាយុពី៣០ដល់៤០ឡើងទៅ។ ពីមុននេះ បែប បទជ្រើសរើសមេអណ្តើកមិនសូវពិបាកទេ ប៉ុន្តែអាស្រ័យទៅលើមេ អណ្តើកនោះគឺគេយល់ព្រមដែរឬទេ។ លោក Ninh Quang Nghiep នៅឃុំ Xuan Luong បានឲ្យដឹងថា៖ “មុនបង្អស់គឺត្រូវពិនិត្យមើលថា តើគេយល់ព្រមធ្វើជាមេអណ្តើកដែរឬទេ។ យើងត្រូវរៀបគ្រឿងដង្វាយដោយមានមាន់មួយក្បាល ស្រាមួយដប់។ប្រសិនបើគេយល់ព្រមធ្វើមេអញ្តើកគេនឹងទទួលយកគ្រឿងដង្វាយនោះ មិនព្រមគឺគេមិនទទួលទេ”។

ពេលជ្រើសរើសមេអណ្តើកហើយ គេត្រូវជ្រើសរើសអ្នកនាំផ្លូវមួយនាក់ទៀត ។ អ្នកនាំផ្លូវនឹងមានភារកិច្ច រួមជាមួយមេអណ្តើកទៅទទួលកូនក្រមុំនិងប្រាស្រ័យទាក់ទងជាមួយខាងកូនក្រមុំ។

ទំនៀមទម្លាប់រៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Cao Lan នៅខេត្ត Bac Giang - ảnh 2 រូបថត៖ vanhoasondong

លក្ខណៈវិសេសវិសាលមួយទៀតក្នុងបង្គលការរបស់ជនជាតិ Cao Lan គឺជាពិធី “ស្ទាក់ផ្លូវ”។ ពោលគឺគ្រួសារកូនក្រមុំនឹងប្រើប្រាស់ឬស្ស៊ីឬក្រណាត់មួយ ស្ទាក់ផ្លូវពេលដែលគ្រួសារកូនកម្លោះមកដល់ជិតផ្ទះកូនក្រមុំ។ ហើយត្រង់កន្លែងនេះ ល្បែងជាច្រើនបានប្រព្រឹត្តទៅ ជាពិសេស គឺការឆ្លើយឆ្លងពាក្យសម្តីរវាងគ្រួសារកូនកម្លោះនិងគ្រួសាកូនក្រមុំ។ ដរាបណា ខាងគ្រួសារកូនក្រមុំពេញចិត្តនឹងចម្លើយពីខាងក្រួសារកូនកម្លោះ ទើបគេឲ្យឆ្លង។

បន្ទាប់ពីជ្រើសរើសបានមេអណ្តើកនិងអ្នកនាំផ្លូវ មុននឹងរៀបចំអាពាហ៍ពិពាហ៍  ខាងគ្រួសារកូនកម្លោះនឹងរៀបចំពិធីភ្ជាប់ពាក្យ។ ចាប់ពីនោះមក មេអណ្តើកដើរតួនាទីសំខាន់ ពោលគឺពីពិធីភ្ជាប់ពាក្យដល់ពេលទៅទទួលកូនក្រមុំតែម្តង។ មេអណ្តើកនឹងតាងនាមគ្រួសារខាងកូនកម្លោះ ទៅផ្ទះកូនក្រមុំដើម្បីពីភាក្សាការត្រៀមរៀបចំមង្គលការយ៉ាងដូចម្ត៉េច។ ដំបូងឡើយគឺជាពិធី “ដាក់ម្លូ”។ លោក Ninh Quang Nghiep បានឲ្យដឹងថែមទៀតថា៖ “ពិធីដាក់ម្លូដូចទៅនឹងពីធីភ្ជាប់ពាក្យដែរ ដោយមានមាន់ឈ្មោលមួយគូ អង្កពីរកំប៉ុង ស្រាពីរដប់និងស្លាម្លូមួយចំនួន។ មេអណ្តើកនឹងជូនដំណឹងឲ្យខាងកូនក្រមុំបានជ្រាបអំពីថ្ងៃបំរុងរៀបអាពាហ៍ពិពាហ៍ ហើយថ្ងៃទទួលកូនក្រមុំរួមទាំងបញ្ហាពាក់ព័ន្ធនឹងការទាមទារថ្លៃបណ្ណាការ”។

ប្រការពិសេសក្នុងពិធីមង្គលការរបស់ជនជាតិ Cao Lan គឺការត្រៀមស្ពកម្ហូបទទួលភ្ញៀវ។ ទាំងសាច់ជ្រូក សាច់មាន់និងស្រាសុទ្ធតែដោយខាងកូនកម្លោះត្រៀមទុកទាំងអស់។ ហើយក្នុងអាពាហ៍ពិពាហ៍មិនចងចំណងដៃជាលុយទេ។

ពេលពិធីមង្គលការបានរៀបចំរួចរាល់ នាងក្រមុំនឹងនៅខាងប្តីមួយពីរថ្ងៃ បន្ទាប់ មក ប្តីប្រពន្ធទាំងពីរនាក់ នឹងវិលត្រឡប់មកខាងផ្ទះម្តាយកូនក្រមុំ រស់នៅរហូតដល់ពេលមានកូន។

បច្ចុប្បន្ននេះ ពិធីមង្គលការរបស់ជនជាតិ Cao Lan នៅ Bac Giang គឺបានបាត់ បង់នូវ បែបបទមួយចំនួន។ ប៉ុន្តែ ទន្ទឹមជាមួយគ្នានោះ លក្ខណៈវប្បធម៌ជំនឿសាសនា ដូចជា ស្ទាក់ផ្លូវ នៅតែបានរក្សា ដើម្បីប្រាប់ឲ្យកូនចៅចេះរក្សានូវអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួនដែលបានបន្សល់ទុកមកពីជីដូនជីតា៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ