ទំនៀមទម្លាប់សែនអារក្សភូមិរបស់ជនជាតិ Nung
TOTUAN -  
(VOVworld)-ទំនៀមទម្លាប់សែនអ្នកតាម្ចាស់ដីជាលក្ខណៈរស់នៅខាងជំនឿ
សាសនា របស់ជនជាតិ Nung ។ អ្នកតាមម្ចាស់ដីជាអ្នកតាគ្រប់គ្រងទឹកដីដែល
អ្នកភូមិរស់នៅ។ ពេលមកដល់តំបន់ដីថ្មីដើម្បីសាងសងភូមិ ការងារដំបូង
របស់ជនជាតិ Nung គឺ សាងសង់ទីសក្ការៈបូជាអ្នកតាមម្ចាស់ដី។ ការសែន
ព្រេនអ្នកតាមម្ចាស់ដីនៅមានអត្ថន័យ រំលឹកអ្នកដែលបង្កើតភូមិផងដែរ។
|
គ្រឿងដង្វាយរបស់អ្នកភូមិសម្រាប់សែនអ្នកតាម្ចាស់ដីនៅក្នុងបុណ្យតេតប្រពៃណី |
ទីសក្ការៈបូជាអ្នកតាមម្ចាស់ដីតែងតែបានសាងសង់ភ្លាមបន្ទាប់ពីជ្រើស
បានទីកន្លែងសម្រាប់សាងសងភូមិ។ ទីសក្តិសីទ្ធិដែលបានអ្នកភូមិជ្រើសរើស
ធ្វើជាទីស្ការ បូជាត្រូវជាកន្លែងស្ងប់ស្ងាត់នៅមុខឬក្រៅភូមិហើយមានខ្យល់អា
កាសល្អ។ ទីសក្ការៈ បូជាធំឬតូចគឺតាមបំណងប្រាថ្នារបស់អ្នកភូមិ។ ទីសក្ការៈ
បូជាអ្នកតាម្ចាស់ដីតែងតែបាន ធ្វើឡើងពីឈើនិងប្រក់ក្បឿង។ អ្នកភូមិសែន
អ្នកតាមម្ចាស់ដីដោយទស្សនទានថា អ្នកតាមម្ចាស់ដីនឹងជួយពួគគេមានជីវ
ភាពបរិបូណ៌ សុខសាន្តត្រាននិងបានធម្មជាតិ អំណោយផលជានិច្ច។ លោក
Vuong Van Duong នៅឃុំ Thach Dan ស្រុក Cao Loc ខេត្តLang Son បានឲ្យ
ដឹងថា៖
“ជនជាតិ Nung ផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើការសែន
អ្នកតាម្ចាស់ដី ហើយទោះបីជារស់នៅទីណាក៏ដោយ ពួគគាត់តែងតែសាង
សង់ទីសក្ការៈបូជា អ្នកតាមម្ចាស់ដីផងដែរ។ នេះមិនត្រឹមតែជាជីវភាពខាង
ជំនឿសាសនាសាមញ្ញប៉ុណ្ណោះទេ ថែមទាំងតាមរយៈពិធីសែននេះ អ្នកភូមិ
បានជួបប្រាស្រ័យ សាកសួរសុខទុកគ្នាទៅវិញទៅមក និងផ្លាស់ប្តូរបទពិ
សោធន៍នៃរបៀបរស់នៅ ទៀតផង”។
ជនជាតិ Nung នៅកន្លែងមួយចំនួនមានទស្សនទានថា ទីសក្ការៈបូជា្ជ
កាន់តែ សាមញ្ញគឺកាន់តែសក្តិសិទ្ធិ។ពីមុន មានតែប្រុសទើប អុជធូបសែន
អ្នកតាមម្ចាស់ដីបាន ប៉ុន្តែនាប៉ុន្មានឆ្នាំថ្មីៗនេះសូម្បីតែស្ត្រីក៏បានចូលរួមពិធី
សែននេះដែរ។ ហើយជនជាតិ Nung បានសន្មត់គ្នាថា គ្មាននរណាម្នាក់ត្រូវ
បានអនុញ្ញាតឲ្យកាប់ អុស ដាំដើមឈើឬធ្វើផលិតកម្មនៅជុំវិញទីស្ការៈសែន
អ្នកតាម្ចាសឮដីឡើយ។
ពិធីសែនអ្នកតាម្ចាស់ដីតែងតែបានរៀបចំនៅថ្ងៃទី២នៃបុណ្យតេតប្រពៃ
ណី។ គ្រឿងដង្វាយដែលមិនអាចខ្វះបានមាន់ឈ្មោលមួយក្បាល នុំអន្សម
មួយគូរ ស្រាស អង្ករដំណើបនិងស្ករគ្រាប់ជាដើម។ ជនជាតិ Nung មានទស្សន
ទានថា មាន់ឈ្មោលមួយក្បាល់របស់ត្រកូលឬគ្រួសារណាដែលធាត់ ស្អាតទាក់
ទាញភ្នែក គឺត្រូវបានចាត់ទុកថា គ្រួសារនិងត្រកូលនោះធ្វើការរកស៊ីមានបាន។
ក្រៅពីបុណ្យ តេតប្រពៃណីនោះ ក្នុងបុណ្យតេតឆេងម៉េងថ្ងៃទី២ខែមាឃ បុណ្យ
តេត Doan ngo ថ្ងៃទី៥ខែចែត្រឬបុណ្យតេតទទួលបាយថ្មីថ្ងៃទី១០ខែភទ្របទ
ជនជាតិ Nung តែងតែរៀបគ្រឿងដង្វាយសែនអ្នកតាម្ចាស់ដីផងដែរ។ លោក
Loc Khang អ្នកស្រាវជ្រាវ វប្បធម៌ប្រជាប្រិយនៅខេត្ត Lang Son បានឲ្យដឹងថា៖
“ទីសក្ការៈបូជារនិងបរិវេណដីសក្តិសីទ្ធជុំវិញជាកន្លែងធ្វើសកម្មភាពសាសនា
សម្រាប់អ្នកភូមិ។នៅពេលដែលក្រុមគ្រួសារសាងសង់ ជួសជុលផ្ទះ រៀបអាពារ
ហ៍ពិពារហ៍ ឬពិធីបុណ្យសព ពួកគេសុទ្ធតែដាក់គ្រឿងដង្វាយ អុជធូប សូមការ
អនុញ្ញតពីអ្នកតាម្ចាស់ដី”។
បងប្អូនជនជាតិ Nung បច្ចុប្បន្ន ទោះបីជារស់នៅតំបន់ផ្សេងៗពីគ្នាក៏ដោយ
ប៉ុន្តែពួកគាត់នៅតែយកចិត្តទុកដាក់ការសែនអ្នកតាម្ចាស់ដី។ចំពោះបងប្អូនជន
ជាតិ Nung វិញ នេះមិនត្រឹមតែជាការធ្វើសកម្មភាពសាសនាប៉ុណ្ណោះទេ ថែមទាំង
ជា ការសាមគ្គី ផ្សាភ្ជាប់ជាមួយគ្នារបស់ជនរួមជាតិដែលរស់នៅក្នុងភូមិស្រុក
ជាមួយគ្នាទៀតផង៕
TOTUAN