ទំនៀមទំលាប់ច្រៀងជូនដំណើរកូនកំលោះ និងទទួលកូនក្រមុំ របស់ជនរួមជាតិ Thai នៅខេត្ត Son La
(VOVWORLD) - កាលពីមុននេះ ជនរួមជាតិ Thai នៅខេត្ត Son La មានទំនៀមទម្លាប់ថា នៅពេលដែលកូនកំលោះយកប្រព័ន្ធ គឺតែងតែត្រូវស្នាក់នៅ ផ្ទះខាងកូនក្រមុំយ៉ាងហោចណាស់ពី ២ ទៅ ៧ ឆ្នាំ ទើបអនុញ្ញាតឱ្យទទួលកូនក្រមុំមកផ្ទះខ្លួនឯងបាន។
នាបច្ចុប្បន្ននេះទំនៀមទំលាប់នេះលែងមានទៀតហើយក៏ដោយ ប៉ុន្តែក្នុងពិធីរៀបមង្គលការរបស់ ជនរួមជាតិ Thai គឺនៅតែរក្សាបានទំនៀមទំលាប់ ច្រៀងជូនដំណើរកូនកំលោះ និងទទួលកូនក្រមុំដដែល (ភាសារបស់ជនជាតិ Thai ហៅថា khap xong khuoi, ton pau)។ នេះក៏ជាលក្ខណៈដ៏វិសេសវិសាលក្នុងជីវភាពរស់នៅខាងវប្បធម៌ប្រពសណីរបស់ជនជាតិ Thai នៅខេត្ត Son La។
ពិធីច្រៀងអប់អរសាទររបស់ ជនរួមជាតិ Thai នៅខេត្ត Son La |
មុនពិធីជប់លៀងមង្គលការជាផ្លូវការនោះ ខាងគ្រួសារកូនក្រមុំនិងកូនកំលោះបានអញ្ជើញ មេអណ្ដើក (po xu , me lam) ដែលក្នុងនោះ មាន មេដណ្ដើកជាបុរស និងមេដណ្ដើមជាស្ត្រី (lam nhinh ,lam trai) គឺជាអ្នកដែលតំណាងឱ្យខ្លួន ដើម្បីច្រៀងសារសងគ្មា។ អ្នកតំណាងច្រៀងសារសងគ្មាគឺមិនប្រកាន់អាយុ និងភេទទេ ឲ្យតែពូកែនិយាយ ហើយច្រៀងពិរោះ។ សកម្មភាពទាំងនេះបានប្រព្រឹត្តិទៅនៅក្នុងពិធីជប់លៀងមង្គលការក្នុងផ្ទះឈើផុតពីដីរបស់ ជនជាតិ Thai ដោយមានការចូលរួមអប់អរសាទររបស់ភ្ញៀវកិត្តិយស និងសាច់ញាតិទាំងសងខាងនៃគ្រួសារ។
លោក Cam Vui សិល្បករឆ្នើមជនជាតិ Thai មួយរូប មកពីទីរួមស្រុក It Ong ស្រុក Muong La ខេត្ត Son La ដែលបានធ្វើជាមេអណ្ដើកសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍ជូនដំណើរកូនកំលោះ (khap xong khuoi) បានឲ្យដឹងថា៖ ពេលកូនកំលោះមកលេងផ្ទះកូនក្រមុំ គឺខាងកូនកំលោះនឹងច្រៀងមុន ជំនួសឱ្យសេចក្ដីសាកសួរសុខទុក្ខ ជូនពរដល់សាច់ញាតិនៃគ្រួសារកូនក្រមុំ។ បន្ទាប់មក មេអណ្ដើមនៃភាគីទាំងពីរបានចាប់ផ្ដើមច្រៀង សារសងគ្មាយ៉ាងសុភាពរៀបសារ ហើយលើកសរសើរគ្នាទៅវិញទៅមក។លោកបានច្រៀងដូច្នេះថា៖ “សូមអរគុណដល់លោកឪពុក អ្នកម្តាយ សាច់ញាតិខាងកូនប្រមុំ ដែលបានទទួលមនោសច្ចេតនារបស់ខាងកូនក្រមុំយ៉ាងសប្បាយរីយរាយ។ ដោយមានការយល់ព្រមពីក្រុមគ្រួសារកូនក្រមុំ ទើបខាងកូនកំលោះមានវាចារសុំចុះ ដណ្ដឹង។ ចាប់ពីពេលនេះតទៅ កូនកំលោះចង់ក្លាយជាកូនប្រសារសុភាពរាបសា ជាស្វាមីដ៏ស្មោះត្រង់ រួមសុខរួមទុក្ខជាមួយគ្មា។ សូមលោកឪពុក អ្នកម្តាយ សាច់ញាតិខាងកូនក្រមុំជួយប្រដៅ ឲ្យធំដឹងក្ដី“។
នៅក្នុងពិធីទទួលកូនក្រមុំ គឺត្រូវច្រៀងទទួលកូនក្រមុំ (Khap ton pau)។ ដើម្បីឆ្លើយតបនឹងក្តីស្រលាញ់របស់ក្រុមគ្រួសារកូនកំលោះនោះ មេអណ្ដើមតំណាងខាងកូនក្រមុំបានច្រៀងយ៉ាងពិរោះរណ្ដំនៅផ្ទះខាងកូនកំលោះ។ ខាងកូនក្រមុំតែងតែច្រៀងសុំខាងកូនកំលោះរៀបដាក់ជណ្ដើរ ដើម្បីទទួលកូនក្រមុំឡើងផ្ទះឈើរផុតពីដី។ បន្ទាប់ពីបានអនុញ្ញាតឲ្យចូលផ្ទះហើយ ខាងកូនក្រមុំបន្តច្រៀង ដើម្បីជូនកូនក្រមុំដល់ខាងកូនកំលោះ។ ពេលស្ដាប់ខាងកូនក្រមុំច្រៀងហើយ ខាងកូនកំលោះបានច្រៀងតប ដើម្បីទទួលកូនក្រមុំយ៉ាងសប្បាយរីយរាយ និងសុភមង្គល ព្រមទាំងទទួលអំណោយរបស់កូនក្រមុំ ដែលជូនជីដូន ជីតាលោកឪពុក អ្នកម្តាយ ខាងកូនកំលោះ។ អំណោយមង្គលការទាំងនេះ ហៅថាវត្ថុអនុស្សាវរីយ៍ ( Chuong kha ) ដែលរួមមាន៖ ភួយ ខ្នើយចរបាប់ កន្សែង Pieu ដែលត្រូវបានកូនក្រមុំត្បាញ ដើម្បីបង្ហាញមនោសញ្ចេតនា គោរពរាប់អាន ដឹងគុណផ្ដល់កំណើត ចញ្ចឹមបីបាចថែរក្សារបស់ជីដូន ជីតា លោកឪពុក អ្នកម្តាយខាងកូនកំលោះ ក៏ដូចជាបង្ហាញនូវបាតដៃដ៏ប៉ិនប្រសប់របស់នារីជនជាតិ Thai។ ទន្ទឹមនឹងនេះ លោកឪពុក និងអ្នកម្ដាយរបស់កូនក្រមុំនឹងផ្ដាំផ្ញើកូនស្រីថា ត្រូវឧស្សាព្យាយាមរកស៊ី និងមើលថែផ្ទះ។ ក្រោយមក ក្រុមខាងកូនក្រមុំបានថ្លែងអំណរគុណ ហើយវិលប្រឡប់មកផ្ទះរៀងៗខ្លួនវិញ។
លោក Cam Vui សិល្បករឆ្នើម មួយរូប តែងតែបានច្រៀងសារសងក្នុងពិធីរៀបមង្គលការនៅខេត្ត Son La ដូច្នេះថា៖ “ថ្ងៃនេះខាងកូនក្រមុំបាននាំយកនូវភួយ និងពូក (អំណោយមង្គលការ) ទៅផ្ទះខាងកូនកំលោះ ហើយត្រូវឆ្លងកាត់ភ្នំខ្ពស់ ជ្រោះ ភ្នំ ។នៅពេលមកកាន់ភូមិស្រុកហើយ ឃើញទេសភាពនៅទីនេះពិតជាសុខសាន្តត្រាណ ផ្ទុះស្រស់ស្អាត ហើយផ្សារដែលមានមនុស្សយ៉ាងច្រើនកុះករ។ មកដល់ផ្ទះហើយ រង់ចាំលោកឪពុកក្មេកបើកទ្វារស្វាគមន៍ ហើយរំពឹងថា អ្នកម្តាយក្មេកជូនឡើងផ្ទះ។ កូនក្រមុំសង្ឃឹមទទួលបានការប្រៀនប្រដៅឲ្យសក្ដិសមជាកូនក្រមុំស្លូតបូត កតញ្ញូរបស់គ្រួសារ“។
ក្រោយពីបទចម្រៀងសារសងនីមួយៗ អ្នកច្រៀងនឹងច្រៀងផង ហើយអញ្ជើញភ្ញៀវកិត្តិយសក្នុងពិធីជប់លៀងលើកកេវស្រា ដើម្បីជូនពរសុភមង្គលដល់គូស្វាមី ភរិយា។ ដូច្នេះហើយ ពិធីច្រៀងរវាងមេអណ្ដើមខាងកូនកំលោះ និងក្រមុំបានបន្តប្រព្រឹត្តិទៅ ដោយមិនគិតពីពេលវេលាឡើយ។ ពួកគេអាចច្រៀងរំលងអធ្រាត្រ រហួតដល់ព្រឹកព្រលឹម ដោយមិនចេះហត់នឿយឡើយ។
ចម្រៀងជូនដំណើរកូនកំលោះ និងទទួលកូនក្រមុំ (khap xong khuoi, ton pau) ពិតជាពិរោះរណ្ដំ ហើយមានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅណាស់។ ដូច្នេះហើយ ចង្វាក់ច្រៀងនេះត្រូវបានជនជាតិ Thai នៅខេត្ត Son La បន្តមរតកដល់កូនចៅជាច្រើនជំនាន់ផងដែរ៕