ទំនៀមទំលាប់ទទូរភួយនិងរៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Ha Nhi

(VOVworld)-ក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍ ជនជាតិ Ha Nhi មិនសូវចំណុះទៅ
លើទំនៀម ទម្លាប់វប្បធម៌សក្តិភូមិប៉ុន្មានឡើយ។ ហើយ យុវជន យុវនារីជនជាតិ
Ha Nhi មានសេរីភាព ក្នុងការស្វែងយល់ចិត្តគ្នាទៅវិញទៅមក មុននឹងរៀបអាពា
ហ៍ពិពាហ៍។​មិនត្រឹមតែប៉ុណ្ណោះ ពិធី មង្គលការរបស់ជនជាតិ Ha Nhi មានភាព
សាមញ្ញណាស់ ជួនកាលមានត្រឹមតែមាន់ឈ្មោលមួយក្បាល កូនកំលោះអាច
ទទួលបានកូនក្រមុំមកផ្ទះ។

ទំនៀមទំលាប់ទទូរភួយនិងរៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Ha Nhi - ảnh 1
ទំនៀមទំលាប់ទទូរភួយរបស់ជនជាតិ Ha Nhi

        តាមទំនៀមទម្លាប់ប្រពៃណីក្នុងបណ្តាពិធីបុណ្យរបស់ខ្លួន យុវជន យុវនារី
ជនជាតិ Ha Nhi តែងតែច្រៀងសាសងជាមួយគ្នា ដើម្បីបង្ហើបឲ្យដឹងនូវទឹកចិត្ត
របស់គ្នាមុននឹងឈានដល់​ការរៀបអាពាហ៍ពិពាហ៍។ ជាពិសេស ជនជាតិ Ha
Nhi ខ្មៅនៅស្រុក Bat Xat ខេត្ត Lao Cai នៅមានទំនៀមទំលាប់ទទូរភួយទៅរក
គូស្រករ។​ពោលគឺ កំលោះជនជាតិ Ha Nhi ត្រូវទទូរ ភួយម្នាក់ឯងទៅផ្ទះមិត្តស្រី
បបួលនារីនោះចេញទៅក្រៅសាសងគ្នា ដើម្បីស្វែងយល់ចិត្តនាង ។ លោក Ly
Mo Xa ជនជាតិ Ha Nhi នៅស្រុក Bat Xat ខេត្ត Lao Cai បានឲ្យដឹងថា៖

“ត្រូវទទូរភួយដូច្នេះ ទៅផ្ទះមិត្តស្រីទៅដល់៣ឬ៤ដង។ ពេលទទូរភួយទៅរក
មិត្តស្រីម្តងៗគឺ ដើម្បីស្វែងយល់ពីចិត្តគ្នា។ ម្យ៉ាងវិញទៀត នៅពេលយល់ចិត្ត
យល់ថ្លើមគ្នាអញ្ជឹង ទើបអាច បបួលគ្នាទៅដើរលេងពេលចូលឆ្នាំបាន ប្រសិន
បើមិនស្គាល់គ្នាដូច្នេះ មិនអាចបបួលគ្នាដើរ​លេងបានទេ”។

        ទទូរភួយទៅរកគូរស្រករ ជាទំនៀមទំលាប់មានតាំងពីយូរយារណាស់មក
ហើយរបស់ ជនជាតិ Ha Nhi ខ្មៅ។​កូនកំលោះក្នុងភូមិរបស់ជនជាតិ Ha Nhi នៅ
ពេលធំដឹងក្តីអាចនាំមិត្ត ភក្តិទទូរភួយទៅរកគូរស្រករ។ នៅពេលបាយល្ងាចរួច ក៏ជាពេលវេលាដែលយុវជនក្នុងភូមិនាំ គ្នាទៅទទូរភួយ។ ប៉ុន្តែ មុននឹងទៅទទូរ
ភួយនោះ កំលោះៗភាគច្រើនគឺំានគូរស្រករក្នុងដួង ចិត្តរួចហើយ។​ដូច្នេះ ពេល
ដល់មាត់ទ្វារផ្ទះរបស់នារីក្នុងចិត្ត កំលោះនឹងទទូរភួយពីក្បាល ដល់ជង្គង់
ហើយចូលទៅផ្ទះ។​ដល់កន្លែងនារីនោះកំពុងអង្គុយ កំលោះបានខិតជិតចាប់ដៃ​នាងក្រមុំក្រោកឈរឡើង។ ឪពុកម្តាយនាងក្រមុំឃើញសភាពអញ្ជឹងនឹងបាន
យល់ខ្លួនឯងថា កូនស្រីមានអ្នកមកស្វែងយល់ចិត្ត។​ប្រសិនបើយល់ព្រម ឪពុក
ម្តាយនាងនិងធ្វើប្រងើយ កន្តើយឲ្យប្រុសម្នាក់នោះនាំកូនស្រីចេញទៅខាងក្រៅ
សាសងគ្នា។ អ្នកនាង Cao Si May នៅ ស្រុក Bat Xat បានឲ្យដឹងថា៖

“ជួនកាលឪពុកម្តាយចេញទៅក្រៅដើម្បីកូនស្រីនិងប្រុសមកស្វែងយល់ចិត្តគ្នា
មិនខ្មាស់អៀន។ ប្រសិនបើនារីនោះចូលចិត្តនឹងអង្គុយសាសងជាមួយប្រុស ហើយបើមិនចូលចិត្តគឺត្រឡប់ ទៅផ្ទះវិញ។ នៅពេលជជែកគ្នានោះ ប្រុសនារី
ទាំងពីរ នាក់អាចទទូរភួយជាមួយគ្នា ដោយ សារអាកាសធាតុពេលយល់នៅ
តំបន់ភ្នំគឺត្រជាក់ណាស់”។

        តាមទស្សនៈរបស់ជនជាតិ Ha Nhi ទំនៀមទំលាប់ទទូរភួយគ្រាន់តែជា
ឱកាសម្តែងទឹក ចិត្ត។​ប៉ុន្តែនារីពុំអាចមានកូនមុននឹងរៀបអាពាហ៍ពិពាហ៍ទេ
បើមានកូនមុននោះ បុរសនិនារី​នោះនឹងរងការដាក់ទណ្ឌកម្មដ៏តឹងរឹងរបស់ភូមិ។ នារីដែលមានកូនមុននឹងរៀបអាពាហ៍ពិពា ហ៍នោះនឹងត្រូវចេញទៅរស់នៅខាង
ក្រៅភូមិរហូតដល់ពេលដែលមានប្រុសទទួលយកជា ប្រពន្ធទើបបានត្រឡប់ មករស់នៅក្នុងភូមិវិញ។

        នៅពេលរៀបអាពាហ៍ពិពាហ៍ ជនជាតិ Ha Nhi មិនរៀបចំធំដុំអីទេ ហើយ
ក៏មិនមាន គ្រឿងដង្វាយច្រើនទេ គឺគ្រាន់តែមានមាន់ឈ្មោលមួយក្បាលតែ
ប៉ុណ្ណោះ។ អ្នកស្រី Cao Si May ចែករំលែកថា៖

“មង្គលការនៅខាងកូនកំលោះវិញគឺត្រូវមានមាន់ឈ្មោលមួយក្បាល់សម្រាប់
ជូនដំណឹងទៅ ជីដូនជីតា ជួនកាលយកប្រពន្ធក៏មិនចាំបាច់សូមការអនុញ្ញត
ពីឪពុកម្តាយក្មេកទេ គ្រាន់តែនាំ គ្នារៀបចំពិធីមួយជូនជីដូនជីតា បន្ទាប់មក
អញ្ជើញសាច់ញតិជិតឆ្ងាយក្នុងភូមិមករួមសប្បាយ ជាមួយគ្នា។ថ្ងៃស្អែកទើប
ជូនដំណឹងឲ្យគ្រួសារខាងស្រីវិញ”។

        តាមទំនៀមទំលាប់ប្រពៃណី គ្រួសារជនជាតិ Ha Nhi ជាច្រើន ធ្លាប់រៀបចំពិ
ធីមង្គល ការលើកទី២នៅពេលមានគ្រប់លទ្ធភាពនិងសម្បូធូធារ។​មានគ្រួសារខ្លះ
  ក្រោយពីបានរស់ នៅជាមួយគ្នារយៈពេល៥០ដល់៦០ឆ្នាំ ទើបរៀបចំពិធីមង្គល
ការលើកទី២។ ការរៀបចំមង្គល ការលើកទី២នេះ តែងតែមានភាពសប្បាយរីក
រាយជាង ពិនោះបង្កើតឡើងបរិយាកាសសុខ សាន្តត្រានក្នុងគ្រួសារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ