|
ទំនាមទំលាប់រៀបអាពាហ៍ពិពាហ៍របស់ជនរួមជាតិ Van Kieu (dantri.com.vn) |
Vovworld-នាបច្ចុប្បន្នជីវភាពរស់នៅរបស់ជនរួមជាតិ Van Kieu នៅខេត្ត Quang
Tri មានផ្លាស់ប្តូរជាច្រើន តាំងពីសម្លាក់បំពាក់ដល់ទម្លាប់រស់នៅ ប៉ុន្តែតំលៃវប្បធម៍
ប្រពៃណីជាច្រើននៅតែបានរក្សា។ ក្នុងទិវាអាពារហ៍ពិពារហ៍ជនរួមជាតិ Van Kieu
នៅរក្សាទម្លាប់ប្រគល់ដាវរបស់កូនកំលោះជូនកូនក្រមុំ។ តាមទំនាមទំលាប់របស់
ជនរួមជាតិ Van Kieu គឺក្នុងពិធីទទួលកូនក្រមុំ គ្រួសារខាងកូនកំលោះបានត្រៀម
គ្រឿងបណ្ដាការគឺឆ្នាំងសំរិទ្ធមួយ ប្រាក់និងដាវមួយគ្រឿង។ ដាវជាគ្រឿងបណ្ដាការ
សំខាន់បំផុតត្រូវបានអនុវត្តដើម្បីធ្វើពិធីប្រគល់ដាវក្រោយពិធីនេះបានបញ្ចប់គឺកូន
ក្រមុំបានចេញពីផ្ទះទៅផ្ទះរបស់កូនកំលោះ។
ជនរួមជាតិ Van Kieu បានជ្រើសរើសនាពេលរសៀលដើម្បីទទួលកូនក្រមុំ។
តាមទស្សនាទានរបស់ជនរួមជាតិ Van Kieu នោះ នេះជាពេលវេលាដែលទេវតា
ដូចជាទេវតាទន្លេ ទេវតាជ្រោះមកជាមួយអ្នកភូមិ។ លោក Ho Van Tang នៅភូមិ
Khe Tang បានឲ្យដឹងថា៖
“ពេលរៀបចំពិធីទទួលកូនក្រមុំ មុនបង្អស់គ្រួសារខាងកូនកំលោះត្រូវដើរ
កន្លងដុំថ្មមួយនិងជាន់ជើងទៅលើដុំថ្មទើបបានឡើងលើផ្ទះ។ ប្តីប្រពន្ធបានជាន់
ជើងទៅលើដុំថ្មនោះ។ ដុំថ្មដាក់នៅមុខផ្ទះដើម្បីរស់នៅជាមួយគ្នាបានយូរអង្វែង
មនោសញ្ចេតនារបស់ប្តីប្រពន្ធរឹងមាំដូចជាដុំថ្ម។”
ពេលកូនក្រមុំមកដល់ផ្ទះ ខាងប្តីម៉ែក្មេកបានកាន់ត្រឡោកទឹកចាក់លើជើង
របស់កូនក្រមុំដោយបំណងបំបាត់ចោលរាល់ការលំបាកសាកល្បងនិងបួងសួង
សូមឲ្យប្តីប្រពន្ធសុភមង្គលជួបសំណាងក្នុងជីវភាពរស់នៅ។ លោក Ho Van Tang
បានឲ្យដឹងថា៖
“ពេលចូលមកផ្ទះហើយទើបធ្វើការសែនព្រេន ពិធីសែនព្រេនរួមមានសាច់
មាន់ឬសាច់ជ្រូក។ ម្ចាស់ផ្ទះធ្វើសក្ការបូជាដើម្បីថ្វាយជីដូនជីតាចំពោះគូស្វាមីថ្មី
ថ្មោងមករស់ក្នុងផ្ទះ។ ដូចជាជនជាតិ Kinh ជនរួមជាតិ Van Kieu ក៏មានតុសក្ការបូជា
ជីដូនជីតាដែរ។ ក្នុងពិធីថ្វាយមានសំពត់របស់នារីនិងខោរបស់បុរស។ ប្រការនេះ
បានបង្ហាញការជូនតំណឹងថាមានគូរស្វាមីថ្មីថ្មោងមករស់នៅក្នុងគ្រួសារ។”
មកចូលរួមពិធីអាពារហ៍-ពិពារហ៍ភ្ញៀវបានជូននុំ Giay និងសំពត់ដើម្បីជូនពរ
សុភមង្គលឲ្យគូរប្តីប្រពន្ធ។ លោក Tang បានឲ្យដឹងថាក្នុងទិវានេះម្ដាយប្តីបានផ្ដែផ្ដាំ
ឲ្យគូស្វាមីរបៀបរស់នៅក្នុងគ្រួសារថ្មី។
“ប្រសិនបើម្ដាយនៅរស់ក្នុងគ្រួសារគឺពេលធ្វើការសែនព្រេនរួចរាល់ហើយ
ម្ដាយបានផ្ដែផ្ដាំប្តីប្រពន្ធអំពីរបៀបរស់នៅ។ របៀបយកបាយជូនភ្ញៀវ របៀប
ទទួលភ្ញៀវ។ ម្ដាយត្រូវបង្រៀនឲ្យកូនប្រការនោះ។”
ជនរួមជាតិVan Kieu បានជ្រើសរើសយកថ្ងៃគូដូចជាទី៦,៨,១០,១៦,១៨ ក្នុង
ប៉ុន្មានខែដើមឆ្នាំនិងចុងឆ្នាំដើម្បីធ្វើពិធីអាពារហ៍ពិពារហ៍។ បន្ទាប់ពីពិធីរៀប
អាពារហ៍-ពិពារហ៍នោះ ជនរួមជាតិ Van Kieu ត្រូវ រៀបចំរៀបការលើកទី២ទៀត
ផង។ ខណៈដែលមិនទាន់រៀបការលើកទី២នោះ ប្តីប្រពន្ធពេលមកដល់ផ្ទះ
ប្រពន្ធមិនបានឡើងផ្ទះឡើយ។ ជនរួមជាតិ Van Kieu បានចាត់ទុកនេះជារបៀប
ដើម្បីគេកាន់តែជិតស្និទ្ធស្រលាញ់គ្នាជាងរស់នៅសុភមង្គលអស់មួយជីវិត៕