ទំនៀមទំលាប់អាពាហ៍-ពិពាហ៍របស់ជនរួមជាតិ Ba Na


ទំនៀមទំលាប់អាពាហ៍-ពិពាហ៍របស់ជនរួមជាតិ Ba Na - ảnh 1
ទំនាមទំលាប់អាពាហ៍-ពិពាហ៍របស់ជនរួមជាតិ Ba Na (VOV)

        Vovworld-ជនរួមជាតិ Ba Na រស់ប្រមូលផ្ដុំសំខាន់នៅខេត្ត Kon Tum, Gia Lai,
Dac Lac, Binh Dinh, Phu Yen។ កំលោះក្រមុំជនជាតិ Ba Na ពេលពេញ​វ័យ​បាន
ស្វែងយល់គ្នាដោយសេរីហយសម្រេចដោយខ្លួនឯង។ ឪពុកម្ដាយមិនជ្រើសរើស
ប្តីប្រពន្ធឲ្យកូនខ្លួនទៀតទេ។

        មុននេះជនរួមជាតិ Ba Na មានទម្លាប់រកឧសភ្ជាប់ពាក្យ។ ដើម្បីយកប្តី បណ្ដា
ក្រមុំ Ba Na ត្រូវត្រៀមអុស១០០បាច់ ដែលហៅថាអុសសំរាប់អាពាហ៍-ពិពាហ៍។
ហេតុនេះហើយក្រមុំ Ba Na តាំងពីអាយុ១៤ដល់១៥ឆ្នាំត្រូវឆ្លៀត​ទៅ​យកអុសហើយ។
លោក A Tum ជនជាតិ Ba Na នៅខេត្ត Dac Lac បានឲ្យដឹង​ថា៖

        “មុននេះមានទម្លាប់នាំយកអុសទៅផ្ទះស្វាមី។ ក្នុងពេលទៅស្ដីដណ្ដឹងក្រមុំត្រូវ
ត្រៀមរៀបចំ រកអុសពីយូរៗមុននេះ។ ប្រសិនបើអុសស្រស់ រកបាន​ច្រើន ពុសច្រៀក
ឲ្យតូចៗចងស្អាតនឹងបានឪពុកម្ដាយប្តីសសើរគឺឧស្សា​ព្យាយាម។”

        ក្នុងភាសា Ba Na ពិធីអាពាហ៍-ពិពាហ៍បានហៅថា po koong។ ពិធី​អាពាហ៍-
ពិពាហ៍ជាធម្មតារៀបចំឡើងនៅចុងឆ្នាំ ពោលគឺក្រោយរដូវប្រមូលផល។​ ពិធី​អាពាហ៍
-ពិពាហ៍ជាទិវាបុណ្យមួយរបស់ភូមិ ត្រូវបានរៀបចំក្នុងមួយថ្ងៃដែលជាធម្មតារៀបចំ
ក្នុងថ្ងៃមានព្រះច័ន្ទពេញបរមី។ ពិធីបានប្រព្រឹត្តទៅនៅពេលល្ងាចនៅផ្ទះ Rong។ ជំនូន
ត្រៀមរៀបចំដោយគ្រួសារកំលោះរួមមានមាន់មួយ​ក្បាល​និងស្រាអិចមួយថូរ។ លោក
Dinh Xe អ្នកដែលធ្លាប់ចូលរួមពិធី​អាពារហ៍-ពិពាហ៍របស់ជនរួមជាតិ Ba Na បានឲ្យដឹង
ថា៖

        “ក្នុងពិធីអាពារហ៍-ពិពាហ៍មានអ្វីជាដែកពិសេសគឺដែកមិនហាលគឺយកទៅ​ដាក់
ខាងក្រោមក្រឡស្រា។​ បន្ទាប់នោះគឺពិធីសែនព្រេន Giang ទេវតា៖ អើយ Giang ឥឡូវ
នេះកំលោះក្រមុំបានក្លាយទៅជាប្តីប្រពន្ធហើយ សូមបួងសួង Giang មកថែរក្សាឲ្យកូន
ចៅមិនឈឺទេ។”

        នាពេលយប់ក្រោយពីពិធីអាពារហ៍-ពិពាហ៍បានរៀបចំនៅផ្ទះ Rong ពិធី​អាពារហ៍-
ពិពាហ៍បានបន្តនៅផ្ទះគ្រួសារទាំងពីរដោយមានការចូលរួមរបស់​អ្នក​ភូមិទាំងមូល។ ជន
គ្រប់រូបប្រជុំនៅក្បែរក្រឡស្រាអិចរួមគ្នាពិសារនិងរាំ។ ក្នុង​ពេល​ពិធីអាពារហ៍-ពិពាហ៍
បានបញ្ចប់ មេអណ្ដើតនឹងនាំប្រពន្ធទៅផ្ទះប្តី ប្រគល់​ឲ្យ​ប្តីនិងក្រាស់កន្ទេនឲ្យប្តីប្រពន្ធ។
ប្តីប្រពន្ធត្រូវពិសារបាយរួមមុនពេលទៅដែក។ លោក Quang Ngoc បុគ្គលិកសារមន្ទីជន
ជាតិវិទ្យាខេត្ត Dac Lac បានឲ្យដឹងថា៖ នាបច្ចុប្បន្ន ទំនៀមទំលាប់អាពារហ៍-ពិពាហ៍របស់
ជនរួមជាតិ Ba Na មានការ​ផ្លាស់ប្តូរ​មួយចំនួនឲ្យសមស្របនឹងជិវភាពរស់នៅថ្មី។

        “ក្រឡស្រាអិចនិងបែបបទពិធីអាពារហ៍-ពិពាហ៍នៅតែតាមប្រពៃណីមុន​នេះ។​រីឯ
របៀបរៀបចំឥឡូវនេះមានបន្ថែមតាមសម័យដូចជាមានចាបីដើម្បីបំរើ​ឲ្យយុវជន។​ ឥឡូវ
នេះពិធីអាពារហ៍-ពិពាហ៍ក៏បានផ្លាស់ប្តូរអំពីសំលៀកបំពាក់​ទៀត​ផង។”

        តាមលោក Ngoc ថា ក្នុងពិធីអាពារហ៍-ពិពាហ៍ប្រពៃណីរបស់ជនរួមជាតិ Ba Na នា
បច្ចុប្បន្នម្ហូបអាហារពោពេញទៅដោយភាពវិសេសវិសាលរបស់ព្រៃភ្នំ ស្រា បណ្ដាមុខ
ម្ហូបជូរធ្វើពីស្លឹកព្រៃ បន្លែព្រៃ​នៅតែជាប្រការមិនអាចខ្វះបាន។ រាល់ក្រិដ្ឋក្រមរួមជាមួយ
ពិធីការដ៏ពិសិទ្ធិប្រពៃណីនៅតែបានគោរពរាប់អាន។ ហេតុនេះហើយជីវភាពរៀបការ
របស់ជនរួមជាតិ Ba Na ចីរភាពណាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ