|
នារីជនជាតិ Van Kieu ធ្វើសេដ្ឋកិច្ច (baoquangbinh.vn) |
Vovworld-ទីរួមខេត្ត Lao Bao ខេត្ត Quang Tri នៅជិតនឹងព្រំដែនជាមួយប្រទេស
ឡាវជាប់នឹងខេត្ត Savannakhet។ ទីរួមខេត្ត Lao Bao ស្ថិតនៅចុងខ្សែផ្លូវជាតិលេខ៩
របៀងសេដ្ឋកិច្ចកើត-លិច តភ្ជាប់វៀតណាមជាមួយបណ្ដប្រទេសអាស៊ាន បង្កើត
ភាពងាយស្រួលសំរាប់បងប្អូននារីអភិវឌ្ឍន៍អាជីវកម្មផ្គត់ផ្គង់ទំនិញវៀតណាមសំរាប់
ប្រជាជនឡាវឬបង្កើតរូបសណ្ឋានធ្វើសេដ្ឋកិច្ចសេវាកម្មដឹកជញ្ជូនទំនិញ។លោកស្រី
Nguyen Thi Thu Hien អនុប្រធានសមាគមនារីទីរួមខេត្ត Lao Bao បានឲ្យដឹងថា៖
“ទីរួមខេត្ត Lao Bao មានភូមិចំនួន៣គឺ Khe Tang, Khe Da, Khe Tuc ដោយភាគ
ច្រើនគឺជនជាតិ Van Kieu។ ជីវភាពរស់នៅរបស់បងប្អូនជនជាតិបើប្រៀបនឹងជីវភាព
រួមរបស់ទីរួមខេត្តនៅមានការលំបាកជាច្រើន ប៉ុន្តែបើប្រៀបនឹងមុននេះគឺបានកែលំអរ
ជាច្រើន។ បងប្អូននារីចេះវិនិយោគរកស៊ីអាជីវកម្មអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរូបសណ្ឋាន
មិនដូចនឹងមុននេះត្រឹមតែធ្វើស្រែចម្ការតែប៉ុណ្ណោះ។ គំរូគឺក្រុមរថរុញ Khe Tang។ នា
បច្ចុប្បន្នរូបសណ្ឋាននេះធ្វើសកម្មភាពប្រកបដោយប្រសិទ្ធិភាពនិងបង្កើតការងារធ្វើ
សំរាប់បងប្អូននារីជាច្រើនបង្កើនចំណូលលើកស្ទុយជីវភាពរស់នៅ។”
លោកស្រី Ho Thi Nep មុននេះត្រឹមតែធ្វើស្រែចម្ការតែប៉ុណ្ណោះហេតុនេះហើយ
សេដ្ឋកិច្ចគ្រួសារជួបការលំបាកជាច្រើន។ នាបច្ចុប្បន្នជីវភាពរស់នៅគ្រួសារលោកស្រី
Nep បានធូធារជាច្រើន។ លោកស្រី Nep បានឲ្យដឹងថា៖
“មុននេះខ្ញុំធ្វើស្រែចម្ការនៅឆ្ងាយនឿយហត់ណាស់។ ខ្ញុំចាប់ផ្ដើមទៅធ្វើជាអ្នកអូស
រទេះតាំងពីឆ្នាំ២០០៦។ នាគ្រាដំបូងទៅស៊ីឈ្នួលគេ ធ្វើថ្ងៃណាគេឲ្យប្រាក់ថ្ងៃនោះ។ ធ្វើ
បានយូរហើយយើងខ្ញុំបានសន្សំសំចៃប្រាក់ដម្លើងរទេះបានមួយ។ បងប្អូនក្នុងក្រុមអូស
រទេះ អ្នកមានភ្ញៀវច្រើនគឺគេដម្លើងពី៣ដល់៤គ្រឿង រីឯខ្ញុំមានតិចជាងគឺដម្លើងតែមួយ
គ្រឿងប៉ុណ្ណោះទេ។”
លោកស្រី Ho Thi Ta Doa មានបទពិសោធន៍៥ឆ្នាំផ្គត់ផ្គង់ទំនិញម្ហូបអាហារសំរាប់
ភាគីមិត្តឡាវ។ នាគ្រាដំបូងអាជីវកម្មនៅទ្រង់ទ្រាយតូច។ ជារៀងរាល់ថ្ងៃលោកស្រីបាន
យកទំនិញពីវៀតណាមទៅឡាវ ភាគច្រើនគឺមុខទំនិញបានបញ្ជាទិញពីមុន។ ជា
បណ្ដើរៗត្រូវបានប្រជាជនឡាវជឿជាក់ ហេតុនេះហើយបរិមាណទំនិញដែលលោក
ស្រី Doa ផ្គត់ផ្គង់កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នាបច្ចុប្បន្នលោកស្រី Doa
បានផ្គត់ផ្គង់ភាគច្រើនគឺជលផលសាច់បន្លែអង្ករ។
“នាគ្រាដំបូងក្រីក្រណាស់ គ្មានអ្វីឡើយ។ ត្រឹមតែធ្វើស្រែចម្ការប៉ុន្តែត្រូវជ្រូកព្រៃ
បំផ្លាញ់អស់ ហើយឈឺគ្មានប្រាក់ទិញថ្នាំឡើយ។ ក្រោយនោះខ្ញុំហ៊ានទិញបន្លែយកមក
ប្រទេសឡាវលក់ហើយទៅស៊ីឈ្នួល។ហើយមានទុនគឺទិញត្រីនៅផ្សារ Lao Bao យក
ទៅឡាវលក់។ និយាយរួមគឺអ្វីៗដែលមានចំណេញគឺធ្វើទាំងអស់។”
នៅក្បែរទួលដ៏ទូលាយគឺបណ្ដាផ្ទះឈើផ្ទះអិដ្ឋដ៏រឹងមាំស្ថិតក្រោមម្លូបដើមឈើខឿវ
ស្រងាត់។ ភូមិ Khe Da នាបច្ចុប្បន្នមានគ្រួសារចំនួន៥៥គ្រួមានផ្ទះរឹងមាំ។ បងប្អូននារី
Van Kieu នៅបណ្ដាភូមិបានណែនាំគ្នាបទពិសោធន៍ផលិតកម្មអាជីវកម្ម។ លោកស្រី
Nguyen Thi Thu Hien អនុប្រធានសមាគមនារីទីរួមខេត្ត Lao Bao បានឲ្យដឹងថា៖
“ក្រៅពីគោលដៅបំផុសសំរាប់បងប្អូននារីអភិវឌ្ឍន៍សេដ្ឋកិច្ច នេះក៏ជាសកម្មភាព
ដើម្បីបងប្អូនជឿជាក់ជាងក្នុងការទាក់ទងជាមួយខាងក្រៅ។ បងប្អូនចេញទៅក្រៅយល់
ដឹងអំពីសង្គមជួយឲ្យការចិញ្ចឹមអប់រំកូន មានការយល់ដឹងអំពីគោលមាគ៌ា។ មុននេះ
គ្មានព័ត៌មាន រស់នៅត្រឹមតែក្នុងគ្រួសារ ឥឡូវនេះគឹបានស្គាល់ដល់សិទ្ធិកាតព្វកិច្ចរបស់
ខ្លួន។”
សម្ព័ន្ធសមាគមនារីទីរួមខេត្ត Lao Bao មិនត្រឹមតែណែនាំនារី Van Kieu ធ្វើចម្ការ
ជ្រើសរើសទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសមស្របជួយគ្នាស្ថិរភាពជីវភាពរស់នៅប៉ុណ្ណោះ
ទេ ថែមទាំងចលានបងប្អូននារីអនុវត្តសន្សំសំចៃតាមគំរូសីលធម៍លោកប្រធានហូជីមិញ
ទៀតផង។ បណ្ដារូបសណ្ឋានពងឬស្សីសន្សំសំចៃ ឡូអង្ករសន្សំសំចៃកំពុងបានពង្រីកនូវប្រសិទ្ធិភាពសកម្មជួយសមាជិការសមាគមនារីរាប់រយនាក់នៅទីរួមខេត្ត Lao Bao រួចផុត
ពីភាពក្រីក្រ៕