|
បណ្ដាក្រុមជនរួមជាតិជាជនជាតិចាមនៅវៀតណាម។ (vovworld.vn) |
VOV-ជនរួមជាតិជាជនជាតិចាមនៅវៀតណាមមានមនុស្សចំនួនជាង១៦០ពាន់នាក់រស់នៅប្រមូលផ្ដុំនៅបណ្ដាខេត្ត Ninh Thuan, Binh Thuan និងផ្នែកមួយនៅ
ខេត្ត Phu Yen, Binh Dinh, An Giang, Tay Ninh និងទីក្រុងហូជីមិញ។ ជនជាតិចាមរួមមានក្រុមដំបន់ជាច្រើន។ ក្រុមដំបន់នីមួយៗមានភាពវិសេសវិសាលខាង
សាសនាជំនឿវប្បធម៍ដោយឡែក។ តាមលោក Le Duy Dai ប្រធានការិយាល័យ
ស្រាវជ្រាវនិងប្រមូលវប្បធម៍វៀតណាម សារមន្ទីរជនជាតិវិទ្យាវៀតណាមថាជនជាតិចាមនៅវៀតណាមមានក្រុមចំនួន៤គឺ៖
“ទី១គឺចាម Ba la mon ឥឡូវនេះអ្នកវិទ្យាសាស្ត្រមួយចំនួនស្នើរហៅថា ចាមរងឥទ្ធិពលរបស់សាសនា Ba La Mon (សាសនាឥណ្ឌា)។ក្រុមចាមនេះបានស្រូបយកភាគច្រើនបំផុត។ ក្រុមចាមទី២គឺក្រុមចាម Ba Ni ពោលគឺចាមឥស្លាមចាស់។ និងក្រុមទី៣គឺចាមឥស្លាមថ្មី (ចាមឥស្លាម)។ និងក្រុមចាមមិនកាន់សាសនា
ពិភពលោកណាគឺក្រុមចាម H’roi។”
ក្រុមចាម Ba La Mon និង Ba Ni បានប្រមូលផ្ដុំភាគច្រើននៅខេត្តចំនួន២ Ninh
Thuan និង Binh Thuan។ មនុស្សចាម Ba La Mon បានហៅខ្លួនឯងជាចាមប្រភពដើមរឺ
Ba ចាមដើម្បីបែកចែកជាមួយមនុស្សចាម Ba Ni។
ក្រុមចាមឥស្លាមភាគច្រើនរស់នៅ An Giang, Tay Ninh និងទីក្រុងហូជីមិញ។ គេ
ជាជនវៀតណាមដែលទៅរស់នៅកម្ពុជានិងដោយសារមូលហេតុបរានុម័តគេបាន
ត្រឡប់មកវៀតណាមវិញនិងរស់នៅដំបន់ភាគខាងត្បូង។ លោក Nao Du មនុស្សចាម
ឥស្លាមមួយនាក់នៅភូមិ Van Lam ៤ ឃុំ Phuoc Nam ស្រុក Ninh Phuoc ខេត្ត Ninh Thuan បានប្រៀបធៀបទំនៀមទំលាប់របស់ជនជាតិចាម Ba Ni និងចាមឥស្លាមថា៖
“ចំពោះមនុស្សចាមឥស្លាម ក្នុងមួយឆ្នាំមានទិវាបុណ្យចំនួន៧។ មុននឹងខែ
Ramadan-ជាខែចូលវិហារទទួលទានបួសនិងក្នុងរយៈពេល១ខែនោះមានពាក់
កណ្ដាលខែនៅវិហារបួងសួងជាមួយគ្នាទៅគោរពវិញ្ញាណក្ខ័ន្ធនៅផ្នូរ។ រីឯមនុស្ស
ចាម Ba Ni គេបានត្រៀមឲ្យបុណ្យតេតក្នុងរយៈពេល៣ថ្ងៃ មុនពេលចូលបុណ្យ
តេតគេទៅគោរពវិញ្ញាណក្ខន្ធនៅផ្នូរ។ ចំពោះការទទួលទានបួសមនុស្សចាម Ba
Ni កេបានស៊ីបួសក្នុងរយៈពេល៣ថ្ងៃ។ រីឯមនុស្សចាមឥស្លាមគេបានទទួលទាន
បួសក្នុងរយៈពេល៣០ថ្ងៃ។”
រីឯ ក្រុមចាម H’roi បានរស់នៅភាគច្រើននៅខេត្ត Binh Dinh, Phu Yen ដោយ
មិនទទួលរងឥទ្ធិពលពីសាសនាណាមួយឡើយ។ គេបានកាន់ជំនឿតាមប្រភព
ដើមនិងមានចំណុចប្រហាក់ប្រហែលជាច្រើនជាមួយជនជាតិ Ba Na, E De ដែល
រស់នៅជុំវិញ។
ការខុសប្លែកអំពីសាសនាបាននាំមកដល់ការខុសប្លែកអំពីវប្បធម៍ទំនៀម
ទំលាប់ជីវភាពរស់នៅសង្គមរបស់បណ្ដាក្រុមជនជាតិចាម។ លោក Le Duy Dai
បានយកឧទាហរណ៍គំរូអំពីការខុសប្លែកនេះថា៖
“ជាសារវន្ត វប្បធម៍ប្រពៃណីគឺដូចគ្នា រីឯវប្បធម៍នាបច្ចុប្បន្នមានការខុសប្លែក
ដ៏ច្បាស់លាស់។ ឧទាហរណ៍ ក្រុមចាម Ba La Mon និងក្រុមចាម Ba Ni តាមត្រកូល
ខាងម្ដាយ រីឯក្រុមចាមឥស្លាមតាមត្រកូលខាងឪពុក។ ទី២គឺអំពីវប្បធម៍ សម្លាក
បំពាក់ដូចគ្នា ប៉ុន្តែអំពីផ្ទះគឺក្រុមចាម Ba La Mon និងចាម Ba Ni នៅផ្ទះផុតពីដីទាប
ផ្ទះប្រពៃណីនោះ នាបច្ចុប្បន្នផ្ទះផុតពីដីទាបនៅ Ninh Thuan និង Binh Thuan គ្មាន
ទៀតឡើយ។ ចាមឥស្លាមនៅ Chau Doc រស់នៅក្នុងផ្ទះផុតពីដីខ្ពស់។ ចាម H’roi ក៏ស្នាក់នៅផ្ទះផុតពីដីខ្ពស់ដែរ។”
បណ្ដាការខុសប្លែកនេះបានធ្វើឡើងភាពសម្បូរបែប ពហុបែបក្នុងវប្បធម៍ ទំនៀមទំលាប់របស់ជនជាតិចាមនៅវៀតណាម។ ក្នុងនាទីនេះក្នុងសប្ដាហ៍ខាងមុខសូមអញ្ចើញលោកអ្នកនាងស្វែងយល់អំពីក្រិតក្រមយកត្រកូលតាមខាងម្ដាយរបស់
ជនជាតិចាម៕