បណ្ដាពិធីបុណ្យក្នុងជីវិតរបស់ជន E de

បណ្ដាពិធីបុណ្យក្នុងជីវិតរបស់ជន E de - ảnh 1
ពិធីសែនផ្នូររបស់ជនជាតិ E de (vhttdldaklak.gov.vn)

        Vovworld-ជនជាតិ E de គ្មានទម្លាប់ធ្វើសក្ការបូជាជីដូនជីតាឡើយ។ គឺក្នុងរង្វង់
១ឆ្នាំដល់៣ឆ្នាំបន្ទាប់ពីការទទួលមរណភាពរបស់សាច់ញ្ញាតិ ​គ្រួសារ​នឹងធ្វើពិធីសែន
ផ្នូរ។ នេះជាពេលវេលាដែលអ្នកនៅរស់ធ្វើពិធីលាអ្នកស្លាប់ទៅកាន់សុគតិភព។
សាស្ត្រាចារ្ស Ngo Duc Thinh សមាជិកក្រុមប្រឹក្សាបេតិកភ័ណ្ឌជាតិបានឲ្យដឹងថា៖

        “ជនជាតិ E de ជឿថា ពេលដែលមនុស្សមិនទាន់ធ្វើពិធីសែន​ផ្នូរនោះ ព្រលឹង
របស់អ្នកស្លាប់នៅវិលវល់នៅក្នុងភូមិគ្រួសារ។ ដោយហេតុនេះ ជា​រៀងរាល់​ថ្ងៃគេ
បានចេញទៅផ្នូរយកបាយដាក់ឲ្យអ្នកស្លាប់តាមរយៈបំពង់ឬស្សីមួយ ដែលផ្សាភ្ជាប់
ជាមួយខាងក្រៅ។ ក្រោយពីធ្វើពិធីសែនផ្នូរនោះ ទំនាក់ទំនងរវាងអ្នករស់និងអ្នក
ស្លាប់​នឹងបញ្ឈប់ដើម្បីព្រលឹងអ្នកស្លាប់ទៅជាមួយជីដូនជីតា។”

        ដើម្បីរៀបចំពិធីសែនផ្នូរ គ្រួសារមានអ្នកស្លាប់ត្រូវត្រៀមអង្ករសាច់ស្រាគ្រឿង
សំណែនហើយអញ្ចើញសាច់ញ្ញាតិប្រជាជនក្នុងភូមិមកចូលរួម។ មិនត្រឹមតែ​ត្រៀម​ស្បៀងអាហារប៉ុណ្ណោះទេ មុននោះរាប់ខែ ជនគ្រប់រូបក្នុងគ្រួសារបាន​ប្រមូលផ្ដុំ​ធ្វើ​រូបសំណាកធ្វើផ្ទះផ្នូរ។​ បណ្ដាអ្នកនៅរស់ចង់តុបតែងផ្ទះស្អាតបំផុតមួយជូនអ្នកស្លាប់។ ក្នុងពិធីសែនផ្នូរ សាច់ញ្ញាតិក្នុងគ្រួសារបានរៀបចំសកម្មភាពជាច្រើនដូចជាសែន​ដោយបូជាសត្វពាហនៈចែកទ្រពសម្បត្តិជូនអ្នកស្លាប់សម្ដែងតូរតន្ត្រីរបាំជាដើម។
សាស្ត្រាចារ្ស​ Ngo Duc Thinh បានឲ្យដឹងបន្ថែមទៀតថា៖

        “អ្នកនៅរស់បានចែកទ្រពសម្បត្តិពិតក្នុងផ្ទះឲ្យដល់អ្នកស្លាប់។ ដូចជាក្នុងផ្ទះ
មានកន្ទិនស្រា អ្នកនៅរស់បានចែកឲ្យអ្នកស្លាប់ដែរ ប៉ុន្តែបណ្ដាកន្ទិនស្រានោះត្រូវ
ចាក់ទម្លុះនៅបាតខាងក្រោម។ ពីព្រោះថា ជនជាតិ E de មានទស្សនាទានថា ពិភព
មនុស្សនៅរស់និងពិភពអ្នកស្លាប់ទៅគឺនៅភពផ្សេងគ្នា​ដោយហេតុនេះត្រូវធ្វើដូច្នេះ។”

        ចំពោះជនជាតិ E de ពិធីដាក់ឈ្មោះសំរាប់ទារកក៏ត្រូវបានរៀបចំយ៉ាងម៉ត់​ចត់
ដែរ។ សាស្ត្រាចារ្ស Ngo Duc Thinh បានឲ្យដឹងថា ក្រោយរយៈពេល៣ថ្ងៃទារកបាន​
ប្រសូត្រ​ឡើងនោះ គ្រួសារត្រូវរៀបចំពិធីដាក់ឈ្មោះដើម្បីជីដូនជីតាធ្វើ​ក្សិណសាក្សី
របស់វាក្នុងត្រកូលគ្រួសារ។

        “ជនជាតិ E de ចាត់ទុកថា​អ្នកស្លាប់ចាប់បដិសន្ធិជាថ្មីក្រោមរូបភាពដំណក់​ទឹក
សន្សើម។ ដោយហេតុនេះជនជាតិ E de ក្នុងពេលចេញទៅធ្វើស្រែសុទ្ធតែជៀសវាង​
ស្ទាបលើស្លឹក​ឈើដែលមានដំណក់ទឹកសន្សើម។ គេចាត់ទុកនោះជាព្រលឹងរបស់
អ្នកស្លាប់។ ដោយ​ហេតុ​នេះក្នុងពិធីដាក់ឈ្មោះគេបេះស្លឹកមានដំណក់ទឹកសន្សើម​ដាក់នៅចំពោះមុខទារកក្នុងបំណងថា បុព្វបុរសចាប់បដិសន្ធិជាថ្មីក្នុងទារក។ ហើយ
នឹងឈ្មោះដែលទារកប្រាប់ជាសញ្ញាឲ្យ លោកគ្រូសែន​នឹងបញ្ចប់ដោយយកឈ្មោះ
នោះជាឈ្មោះរបស់ទារក។”

បណ្ដាពិធីបុណ្យក្នុងជីវិតរបស់ជន E de - ảnh 2
ជនជាតិ E de ក៏កំពុងស្ដាពិធីបុណ្យសែនបេនទឹក (vhttdldaklak.gov.vn)


        ពិធីដាក់ឈ្មោះត្រូវបានធ្វើក្នុងបរិយាកាសគ្រួសារ មិនរៀបចំវាយឃ្មោះ​ច្រៀង​រាំ
ឡើយ។ គ្រឿងសំណែនរួមមានស្រាមួយពែង មាន់មួយក្បាល ស្លឹកត្របែកព្រៃមួយ
ជា​ដើម។ ប្រសិនបើជាកូនប្រុសដាក់បន្ថែមដែកដាប់មួយ ពន្លាកមួយនិងកាំបិទមួយ។ នៅពេលកុមារធំឡើងនឹងបន្តធ្វើពិធីបុណ្យធំដឹងក្តីដើម្បីអ្នកភូមិទទួលស្គាល់ក្លាយ
ទៅជាបុរសពេញវ័យរបស់ភូមិ។ សាស្ត្រាចារ្ស Luu Hung នាយករងសារមន្ទី​ជនជាតិ​វិទ្យាបានឲ្យដឹងថា៖

        “ក្នុងជីវិតជនរួមជាតិជនជាតិ E de បានឆ្លងកាត់ពិធីបុណ្យជាច្រើន។ ក្នុងពេល
រៀបចំពិធី​សែននីមួយៗនោះ តួនាទីកិត្យានុភាពរបស់គេក្នុងសង្គមប្រពៃណីត្រូវបាន
កើន​ឡើង។ ពេលធំដឹងក្តីហើយបានយល់ដឹងពិធីសែនព្រែនក៏ជាកាតព្វកិច្ចរបស់ខ្លួន
តាមរយៈ​ជំហាន​ផ្សេងៗគ្នា ជាមួយគ្រឿងសំណែនកាន់តែបានកើនឡើងពីមួយថ្ងៃ
ទៅមួយថ្ងៃ ពីជ្រូក១​ក្បាល​ដល់៣ក្បាលដល់ក្របីជាដើម។ ក្នុងពិធីសែនព្រែននោះ
មនុស្ស​ជាច្រើនមកសិប្បាយធ្វើក្សិណសាក្សីពិធីនោះ។ តាមនោះគេទើបបានទទួល
ស្គាល់​តួនាទីរបស់ឯកជននោះក្នុងសហគមន៍។”

        ពិធីសែនផ្នូរ ដាក់ឈ្មោះជាពិធីដ៏សែនសំខាន់ក្នុងជីវិតរបស់ជនជាតិ E de។ ជន
ជាតិ E de ក៏កំពុងស្ដាពិធីបុណ្យសែនបេនទឹក ពិធីចងមេត្រីភាព។ បណ្ដាពិធី​បុណ្យ
នោះជាផ្នែកមួយមិនអាចកាត់ផ្ដាច់បានក្នុងចរន្តវប្បធម៍របស់ជនជាតិ E de៕

ប្រតិកម្មទៅវិញ

ផ្សេងៗ