|
បុណ្យ Nang Hai-ជំនឿដ៏វិសេសវិសាលរបស់ជនរួមជាតិ Tay នៅខេត្ត Cao Bang (dantocviet.vn) |
Vovworld-បុណ្យ Nang Hai របស់ជនរួមជាតិ Tay នៅខេត្ត Cao Bang ត្រូវបាន
ចាប់ផ្ដើមពីខែទីមួយនិងអូសបន្លាយដល់ពាក់កណ្ដាលខែទី៣តាមច័ន្ទគតិ។ តាម
ជំនឿប្រជាប្រិយជនរួមជាតិ Tay លើព្រះច័ន្ទមានមាតាព្រះច័ន្ទនិងទេពធិតាចំនួន
១២អង្គជាកូនស្រី។ មាតានិងទេពធិតាជារៀងរាល់ឆ្នាំថែទាំការពាររដូវផលសំរាប់
ប្រជាជននៅឋានលោក។ បុណ្យ Nang Hai ត្រូវបានរៀបចំដោយមានអត្ថន័យ
និមិត្តរូបសំរាប់មាតានិងទេពធិតានៅឋានលោកឡើងមេឃទទួលមាតាព្រះច័ន្ទ
និងទេពធិតាមកទស្សនាឋានលោកនិងជួយប្រជាជនក្នុងការងាររកស៊ី។
បុណ្យ Nang Hai បានប្រព្រឹត្តទៅក្នុង៣ផ្នែក៖ ពិធីទទួល Nang Hai ពិធីបួងសួង
Nang Hai និងពិធីសក្ការបូជា Nang Hai។ មុនពេលប្រព្រឹត្តទៅបុណ្យ ជនរួមជាតិ Tay
ត្រូវត្រៀមគ្រឿងសំណែនឲ្យបានគ្រប់គ្រាន់តុបតែងបរិយាកាសធ្វើសក្ការបូជាក្នុង
ផ្ទះផុតពីដីជាដើម។ នៅក្បែរផ្ទះរបស់ជនរួមជាតិ Tay មានវិហារសក្ការបូជាទេវតាដី។
លោកស្រី Luu Thi Mai Lien ជនជាតិ Tay នៅខេត្ត Cao Bang បានឲ្យដឹងថា៖
“ទេវតាដីត្រូវមានគ្រឿងសំណែនជាជ្រូកស្រស់មួយក្បាលប៉ុន្តែមិនទាន់កែច្នៃ
ជាម្ហូបឡើយ។ ក្រៅពីនោះមានម៉ាន់និងបាយដំណើប។មុននេះធ្វើសក្ការបូជាអស់
មួយខែឥឡូវនេះត្រឹមតែធ្វើសក្ការបូជាក្នុង៣ថ្ងៃតែប៉ុណ្ណោះ។ គ្រួសារនិមួយៗជន
ម្នាក់ៗត្រូវមានបាយដំណើបមួយចាន គ្រួសារណាក៏ត្រូវមានដែរ។”
ក្នុងពិធីបុណ្យគ្រូសែនពាក់អាវក្រហមមួកក្រហមដៃកាន់ tinh tau ជាដើម បួង
សួងដូចជាច្រៀងដោយភាសា Tay នៅចំពោះមុខតុសក្ការបូជាជីដូនជីតា។ នៅខាង
ក្រោយលោកគឺក្រមុំ១៤នាក់ដៃកាន់ផ្លិតក្រដាស់។ ក្នុងនោះក្រមុំ២នាក់អង្គុយនៅ
ជិតគ្រូសែនបំផុត។តាមទំនៀមទំលាប់របស់ជនរួមជាតិ Tay នេះជាក្រមុំ២នាក់
និមិត្តរូបឲ្យ Nang Hai។ ក្រមុំ១២នាក់ទៀតពាក់អាវខ្មៅជើងពាក់ស្បែកជើងក្រណាត់
រៀបជា២ជួរឈរនៅខាងក្រោយ។ នៅក្បែរគេគឺនារីមួយនាក់មានការទទយលខុស
ត្រូវណែនាំក្រមុំ១៤នាក់នោះអនុវត្តពិធីការអញ្ចើញទទួល Nang Hai។ នារីនោះត្រូវ
ជាអ្នកច្រៀងពិរោះគ្រួសារសុភមង្គលយល់ដឹងអំពីទំនៀមទំលាប់របស់ជនរួមជាតិ
Tay។
ចាប់ផ្ដើមបុណ្យ គ្រូសែនបានបួងសួង បន្ទាប់នោះក្រមុំ២នាក់ដៃកាន់ផ្លិតអង្គុយ
បង្វិលហើយច្រៀង។ នេះជាពិធីការអញ្ចើញ Nang Hai មកឋានលោក។ បណ្ឌិត
Nguyen Thi Yen វិទ្យាស្ថានស្រាវជ្រាវវប្បធម៍ប្រជាប្រិយបានពន្យល់ថា៖
“បុណ្យ Nang Hai ប្រហាក់ប្រហែលនឹងបុណ្យ Long Tong ប៉ុន្តែវាក្រោមរូបភាព
saman។ របៀប saman គឺបញ្ជាន់អារក្ស។ បណ្ដាទេពធិតាបានបញ្ជាន់អារក្សទៅលើ
ក្រមុំ១២នាក់និងក្រមុំទាំងនេះច្រៀងរាល់បទចម្រៀងហើយឡើងមេឃជួបម្ដាយ
ព្រះច័ន្ទដើម្បីសូមពូជសូមដើមឈើបួងសួង។ ទាំងអស់នោះបានសម្ដែងតាមរយៈ
បទចម្រៀង។ ភូមិទាំងមូលបានចូលរួម។”
បន្ទាប់ពីពិធីអញ្ចើញ Nang Hai មកឋានលោកដែលប្រព្រឹត្តទៅក្នុងផ្ទះនោះ
គ្រូសែនបាននាំ Nang Hai និងកូន១២អង្គរបស់ម្ដាយព្រះច័ន្ទទៅវិហាររបស់ភូមិដើម្បី
រាយការណ៍ជាមួយអ្នកតាភូមិបួងសួងសូមបានស្វាគមម្ដាយព្រះច័ន្ទមកឋានលោក។
អញ្ចើញម្ដាយព្រះច័ន្ទមកឋានលោកជាដំណើរលំបាកមួយ។ ត្រូវច្រៀងដល់៣
លើកទើបម្ដាយព្រះច័ន្ទបានយល់ព្រមមកឋានលោកដើម្បីជួយប្រជាជនបួងសួងរដូវ
អំណោយផលបួងសួងសុភមង្គល។
ខណៈបុណ្យបួងសួងរដូវអំណោយផលបានបញ្ចប់គឺជាពេលទេពធិតា១២អង្គរបស់
ម្ដាយព្រះច័ន្ទជំរាបលាអ្នកភូមិ។ ពាក្យពេជ្យនៃបទចម្រៀងបានផ្ដែផ្ដាំណាត់ជួបនៅ
ឆ្នាំក្រោយ។នាចុងក្រោយនារីណែនាំ ម្ដាយព្រះច័ន្ទនិងអ្នកភូមិច្រៀងនិងដើរទៅមាត់
ទន្លេ ដោះទូកជានិមិត្តរូបឲ្យកំលាំងខ្លាំងឆ្លងសមុទ្ររបស់ម្ដាយព្រះច័ន្ទ។ ឈរនៅឆ្នេរ
ម្ដាយព្រះច័ន្ទបានរហែកផ្លិតនិងបោះទៅឲ្យអ្នកភូមិ។ អ្នកណាចាប់បានផ្លិតគឺស្រែក
ហូរ។ លោកស្រី Luu Thi Mai Lien បានបក់ស្រាយថា៖
“ធ្វើដូច្នេះគឺដើម្បីទុកអំណោយផលសំរាប់អ្នកភូមិ។ អ្នកណាចាប់បានច្រើនគឺ
អ្នកនោះមានអំណោយផលច្រើន។”
មុននេះការផលិតកម្មកសិកម្មរបស់ជនរួមជាតិ Tay ចំណុះទៅលើធម្មជាតិ ហេតុ
នេះហើយប្រជាជនជានិច្ចកាលសម្ឃឹមទៅលើឆ្នាំមួយអាកាសធាតុអំណោយផល រដូវអំណោយផល គ្រួសារសុភមង្គល។ បុណ្យ Nang Hai ជាបុណ្យប្រពៃណីរបស់ជនរួម
ជាតិ Tay បង្ហាញនូវបំណងប្រាថ្នារបស់ជនរួមជាតិទៅលើកំលាំងទេវតាដោយភាព
ស្រមើស្រមៃដ៏សម្បូរបែបរបៀបបង្ហាញវិសេសវិសាល៕