បុណ្យចូលឆ្នាំថ្មីរបស់ជនជាតិខ្មែរ

(VOVworld)-បុណ្យចូលឆ្នាំថ្មីរបស់ជនជាតិខ្មែរជាពិធីបុណ្យធំមួយដែលអូសបន្លាយ
ក្នុងរយៈពេល៣ថ្ងៃហើយត្រូវបានប្រជាជនទន្ទឹងរង់ចាំបំផុតក្នុងឆ្នាំ។ចូល ឆ្នាំរបស់
ជនជាតិខ្មែរមានអត្ថន័យទទួលអំណរបុណ្យចូលឆ្នាំថ្មី បញ្ចប់រដូវប្រាំង ស្ងួតដើម្បី
ត្រៀមរៀបចំសម្រាប់រដូវថ្មី។​ យោងតាមប្រតិទិនខ្មែរ ចូលឆ្នាំថ្មីបាន ប្រព្រឹត្តទៅនៅ
ខែមេសាហើយរមែងពុំមានកំណត់ជាមុនទេ។

បុណ្យចូលឆ្នាំថ្មីរបស់ជនជាតិខ្មែរ - ảnh 1
បុណ្យចូលឆ្នាំថ្មីរបស់ជនជាតិខ្មែរ

        ខែមេសា ជាពេលដែលអាកាសធាតុចាប់ផ្តើមចូលរដូវប្រាំងហើយប្រជាជន
ខ្មែរនៅតំបន់ Nam Bo បានបញ្ចប់ការប្រមូលផលរួចរាល់។ មុននឹងចូលឆ្នាំប្រហែល
កន្លះ ខែ ជនជាតិខ្មែរបានរៀបចំបោសសំអាតផ្ទះសម្បែង វេចនំ ឬទិញខោអាវថ្មី។
លោកស្រី Danh Thi Lan ជនជាតិខ្មែរនៅខេត្ត Soc Trang បានឲ្យដឹងថា៖ “បងប្អូននៅជិតឆ្ងាយតែងតែវិលត្រឡប់មកស្រុកកំណើតវិញដើម្បីជួបជុំគ្រួសារ។ មុនបង្អស់គឺសាកសួរសុខទុក្ខឪពុកម្តាយ បន្ទាប់មកនាំគ្នាហូបបាយ សំណេះសំ
ណាល។​នៅផ្ទះក៏រៀបចំស្ពកអាហារមួយដើម្បីសែនជីដូនជីតា បោស សំអាតទី
ស្ការៈបូជា តុបតែងលំអរផ្ទះឲ្យស្អាតបាតសម្រាប់ទទួលកូនចៅដែរ”

បុណ្យចូលឆ្នាំថ្មីរបស់ជនជាតិខ្មែរ - ảnh 2
បុណ្យចូលឆ្នាំថ្មីរបស់ជនជាតិខ្មែរ

        ក្នុងរយៈពេល៣ថ្ងៃទទួលអំណរចូលឆ្នាំថ្មីនេះគឺថ្ងៃនីមួយៗមានឈ្មោះខុស
គ្នា ហើយសកម្មភាពពិធីបុណ្យក្តីសុទ្ធតែបានប្រព្រឹត្តទៅនៅតាមវត្តអារ៉ាមដែរ។ ថ្ងៃ
ទីមួយបានគេ​ហៅថា មហាសង្ក្រាន នេះជាថ្ងៃសម្រាប់ទៅវត្តអុជធុបសែន ជីដូន
ជីតា។ នៅថ្ងៃនេះជនជាតិខ្មែរនឹងប្រើទឹកក្រអូបលៀងមុខពេលព្រឹកព្រលឹម ងូត
ទឹកនាពេល រសៀលនិងលៀងជើងនាពេលយប់។ ថ្ងៃទី២គេហៅថា វីរៈ Wanabat ជាថ្ងៃគេធ្វើបុណ្យដាក់ទានសម្រាប់ជនក្រីក្រ អនាថា។ ថ្ងៃទី៣គេហៅថាថ្ងៃឡើង ស័កជាថ្ងៃគេប្រើទឹកក្រអូបស្រង់ទឹកព្រះពុទ្ធហើយក្មេងៗប្រើទឹក ក្រអូបសម្រាប់ ប្រាះព្រំជនចាស់ជរា។ គេចាត់ទុកថា ធ្វើដូច្នេះនឹងនាំមកនូវអាយុយឺនយូរនិងសុភ
មង្គល ។ ហើយនេះជាថ្ងៃសំខាន់បំផុត ដោយសារថ្ងៃនេះត្រូវបានចាត់ទុកដូចជា ថ្ងៃសងគុណនិងសម្តែងនូវកត្តាញ្ញតាធម៌ ចំពោះជីដូនជីតា។ ព្រះសង្ឃ Son Ngoc
Huynh នៅខេត្តTra Vinh បានឲ្យដឹងថា៖

        “ព្រះសង្ឃក្នុងវត្តក៏បានត្រៀមរៀបចំសម្រាប់ទទួលបុណ្យចូលឆ្នាំថ្មី ដូច ជាបោសសំអាតបរិវេណរបស់វត្ត នឹងរៀបចំកន្លែងសម្រាប់ពុទ្ធបរិស័កមកពូនភ្នំ
ខ្សាច់ក្នុងរយៈពេល៣ថ្ងៃចូលឆ្នាំថ្មី។​ប្រការនេះនាំមកនូវសំណាងល្អក្នុង៣ថ្ងៃ
ចូលឆ្នាំ​ថ្មីព្រមទាំងរក្សាបាននូវប្រពៃណីពូនភ្នំខ្សាច់របស់ជនរួមជាតិខ្មែរដែល
បាន បន្សល់ទុកមកតាំងពីរយូរយាណាស់មកហើយ”។

បុណ្យចូលឆ្នាំថ្មីរបស់ជនជាតិខ្មែរ - ảnh 3
បុណ្យចូលឆ្នាំថ្មីរបស់ជនជាតិខ្មែរ

        ទំនៀមទំលាប់ពូនភ្នំខ្សាច់ ជាពិធីមិនអាចខ្វះបានក្នុងបុណ្យចូលឆ្នាំថ្មី របស់
ជនជាតិខ្មែរនៅឡើយ។ ខ្សាច់ស្អាតត្រូវបានពូនជាពាំនូកក្នុងបរិវេណព្រះវិហារ។
ពិធី នេះបានគេហៅថាពូនភ្នំខ្សាច សំដៅធ្វើបុណ្យសុំកុសលហើយពិធីការទាំង
អស់ ដែលបានអនុវត្តក្នុងរយៈពេល៣ថ្ងៃចូលឆ្នាំថ្មីរបស់ជនជាតិខ្មែរ ជាមេរៀន
អំពី របៀបរស់នៅរបស់ជនជាតិខ្មែរតាមទស្សនវិជ្ជាព្រះពុទ្ធសាសនា។ មិនត្រឹម
តែអនុ វត្តពិធីនេះនៅវត្តប៉ុណ្ណោះទេជនជាតិខ្មែរក៏បានយាងព្រះសង្ឃ មកផ្ទះសូត្រ ធម៌ជូនពរជ័យសម្រាប់ក្រុមគ្រួសារទៀតផង។

        បុណ្យចូលឆ្នាំថ្មីមានតួនាទីសំខាន់ក្នុងជីវភាពរស់នៅក៏ដូចជាក្នុងជំនឿ សាសនារបស់ជនជាតិខ្មែរនិយាយដោយឡែកនិងព្រះពុទ្ធមហាយាននិយាយ
រួម។​តាមទស្សនរបស់ជនជាតិខ្មែរ Nam Bo ទេវតា ជាព្រះមួយអង្គដែលបាន យាងមកឋានលោកីថែទាំប្រជាជន។​ក៏ដូចជាបុណ្យតេតប្រពៃណីរបស់ជនជាតិ ដទៃបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិខ្មែរមានអត្ថន័យសំខាន់ណាស់សម្រាប់ជន
ជាតិ ខ្មែរ ដោយសារនេះជាថ្ងៃដំបូងក្នុងឆ្នាំ ចាប់ផ្តើមរដូវថ្មី និងជាថ្ងៃសប្បាយ
រីករាយ បំផុតក្នុងឆ្នាំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ