បុណ្យដឹងគុណរបស់ជនរួមជាតិ Ba Na

បុណ្យដឹងគុណរបស់ជនរួមជាតិ Ba Na - ảnh 1
បុណ្យដឹងគុណរបស់ជនរួមជាតិ Ba Na (phuongnam.net.vn)

        Vovworld-Khop bone ko me pa ជាភាសា Ba Na មានន័យថាបុណ្យដឹងគុណ។
វាបានរៀបចំបន្ទាប់ពីបុណ្យអំណរស្រូវថ្មី។ ពេល​​កូនរៀបការមានផ្ទះដោយឡែក
គេនឹងជូនដំនឹងដល់ត្រកូលនិងឪពុកម្ដាយខ្លួនមករៀបចំបុណ្យអំណរគុណ។ ​ស្រប
តាមលក្ខណៈ​សេដ្ឋកិច្ចដែលគេត្រៀមរៀបចំគ្រឿងសំណែនក្នុងបុណ្យ។ អ្នកមាន
ត្រៀមសត្វ​គោ​ជ្រូករីឯអ្នកក្រីក្រពេញចិត្តជាមួយរបស់របសគឺសត្វមាន់។ ទោះបីជា
អ្នកមានឬអ្នកក្រីក្រគឺមិនអាចខ្វះបានថូរស្រាអិចឈ្ងុយឆ្ងាញឡើយ។​ នេះជាទំនៀម
ទំលាប់យូរអង្វែងដែលបានជនរួមជាតិ Ba Na ពីច្រើន​ជំនាន់​រក្សាដល់បច្ចុប្បន្ន។
លោក Nguyen Quang Ngoc អ្នកមគ្គុទេសនៃ​សារមន្ទី​ជនជាតិវិទ្យាខេត្ត Dac Lac បាន
ឲ្យដឹងថា៖

“បុណ្យដឹងគុណជាបុណ្យមួយក្នុងចំណោមបុណ្យបង្ហាញនូវសម្រស់មនុស្សសាស្ត្រ
ក្នុងជីវភាពខាងស្មារតីរបស់ជនរួមជាតិ Ba Na។​ ប្រការពិសេសគឺជនជាតិ Ba Na
រៀបចំបុណ្យអំណរគុណពេលឪពុកម្ដាយគេនៅរស់។​ នេះជាឱកាស​ដើម្បី​កូនសម្ដែង
ការដឹងគុណ រំលឹកដល់គុណបំណាចរបស់ឪពុកម្ដាយដែល​បាន​ប្រសូត្រចិញ្ចឹមកូន
ចៅធំដឹងក្តី។​”

        ជនរួមជាតិ Ba Na រៀបចំបុណ្យអំណរគុណសំរាប់ទាំងខាងគ្រួសឪពុក​និង​
ម្ដាយ។ ប្រកានេះបានបង្ហាញសមភាពក្នុងវប្បធម៍ប្រព្រឹត្តរបស់ជនរួមជាតិ Ba Na
ក្នុងបណ្ដាទំនាក់ទំនងក្នុងគ្រួសារត្រកូល។ បុណ្យអំណរគុណបានអូស​បន្លាយ​ក្នុង
អំឡុង២ថ្ងៃ។ ថ្ងៃដំបូងបានរៀបចំក្នុងក្រួសារត្រកូល ថ្ងៃបន្ទាប់នោះគឺ​អញ្ចើញអ្នកភូមិ
បងប្អូននៅឆ្ងាយមកពិសាររួមសប្បាយ។

        ក្នុងថ្ងៃដែលត្រូវបានឪពុកម្ដាយយល់ព្រម គ្រួសារកូនបានយកអីវ៉ាន់មកផ្ទះ
​ឪពុកម្ដាយ ដាក់ថូស្រាអិចនៅកណ្ដាលផ្ទះនិងចាប់ផ្ដើមធ្វើគ្រឿងសំណែល។ គ្រឿង
សំណែលមួយផ្នែកបានធ្វសក្ការបូជាជីដូនជីតា មួយចំណែកបាន​យកទៅ​ទីធ្លាសែន
ព្រេនទេវតា។​ សាច់គោឬសាច់ជ្រូកដោយកូនធ្វើដោយខ្លួនឯងបាន​ព្យួ​លើដើមឬស្សី
ដាក់នៅក្បែរថូរស្រា។ កូននឹងយកស្លឹកព្រៃឈើដាក់ក្នុងថូរស្រា​ហើយប្រឡាក់លើ
ឪពុកម្ដាយ។ បន្ទាប់នោះឪពុកម្ដាយរួមជាមួយកូនបួងសួង​អញ្ចើញទេវតាជីដូនជីតា
មកឃើញភាពកតិញូរបស់កូនចៅ។ បន្ទាប់ពីពិធីសែន​ព្រេន កូននឹងធ្វើមុខម្ហូបឆ្ងាញ
ជូនឪពុកម្ដាយ មានរស់ជាតិដែលឪពុក​ម្ដាយ​ចូល​ចិត្ត​បំផុត។

        តាមទំនៀមទំលាប់ប្រពៃណី ភ្ញៀវអញ្ចើញចូលរួមក្នុងបុណ្យអំណរគុណ​បាន​យក
មកអង្ករ ពងមាន់ដែលបានស្ងោរនិងប្រាក់ដើម្បីជូនមេផ្ទះ បួងសួងសូម​ឲ្យ​សំណាង
សូមឲ្យមេផ្ទះកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Nguyen Ngoc Linh
នៅខេត្ត Kon Tum ដែលធ្លាប់ចូលរួមបុណ្យអំណរគុណ​របស់​ជនរួមជាតិ Ba Na បាន
ចែករំលែកមនោសញ្ចេតនាថា៖

“ចំណុចគយរឲ្យចាប់អារម្មណ៍ចំពោះយើងខ្ញុំនិងអ្នកជាច្រើនដែលបានចូលរួមបុណ្យ
អំណរគុណរបស់ជនរួមជាតិ Ba Na គឺបរិយាកាសគ្រួសារកក់ក្តៅ​សប្បាយពោពេញ
ទៅដោយមនោសញ្ចេតនារវាងបណ្ដាជំនាន់ក្នុងគ្រួសារមួយ។​មកចូលរួមបុណ្យក៏ជា
ឱកាសពិសារមុខម្ហូបឈ្ងុយឆ្ងាញសាមញ្ញមានរស់ជាតិ​ដោយឡែករបស់ជនជាតិ Ba
Na។”

        បុណ្យអំណរគុណនាបច្ចុប្បន្ននៅតែបានជនរួមជាតិ Ba Na រក្សាក្នុងជីវភាព​រស់
នៅសហគមន៍។ ទោះជាមានការផ្លាស់ប្តូរក្នុងជីវភាពរស់នោទំនើប ដូចជា​មាន​បន្ថែម
កម្មវិធីតូរតន្ត្រីរបស់ជំនាន់យុវជនក្នុងភូមិ ប៉ុន្តែបុណ្យអំណរគុណ​នៅ​បង្ហាញសម្រស់
ប្រពៃណីបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អក្នុងដួងចិត្តអ្នកចូល​រួមនិងមានកំលាំងរីក
រាលដាលក្នុងសហគមន៍ជនជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ