(VOVworld)-ទោះបីជានៅឆ្ងាយពីដីគោករាប់រយម៉ាយក៏ដោយ ប៉ុន្តែ ស្រុកកោះ
Truong Sa ខេត្ត Khanh Hoa នៅតែបានទទួលបុណ្យតេតឆ្នាំរកានព្វស័កយ៉ាងកក់
ក្តៅ។ ជំនះពុះពាររាល់ការលំបាកនិងអាកាសធាតុមិនអំណោយផល ជាពិសេសគឺ
ឃ្លាត ឆ្ងាយពីក្រុមគ្រួសារផង ប៉ុន្តែ កម្មាភិបាល យុទ្ធជននិងប្រជាជននៅស្រុកកោះ
Truong Sa បានរួមគ្នាទទួលបុណ្យតេតប្រពៃណីដោយសប្បាយរីករាយថែមទាំង
កក់ក្តៅណាស់។
|
ទិដ្ឋភាពទទួលបុណ្យតេតលើកោះ |
រួមជាមួយបរិយាកាសទទួលបុណ្យតេតប្រពៃណីឆ្នាំរកានព្វស័ករបស់ប្រទេស
ជាតិនោះ កម្មាភិបាល យុទ្ធជននិងប្រជាជននៅស្រុកកោះ Truong Sa បានទទួល
បុណ្យតេតដោយសកម្មភាពសម្បូរបែប។ បុណ្យតេតនៅកោះបានចាប់ផ្តើមដោយ
ការរៀបចំរាត្រីសិល្បៈអំណរឆ្នាំថ្មីនិងរង់ចាំពេលវេលាឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីនៅផ្ទះ
វប្បធម៌របស់កោះនីមួយៗ។ ទោះបីជាការសម្តែងសិល្បៈមានភាពសាមញ្ញាញក៏
ដោយ ប៉ុន្តែសកម្មភាពនេះបានជួយឲ្យកម្មាភិបាលយុទ្ធជននិងប្រជាជននៅកោះ
បន្ធូស្រាលការអាឡោះអាល័យដីគោក។ យុទ្ធជន Hoang Van Hai នៅកោះ Nam
Yet បានចែករំលែកថា៖
“ថ្ងៃនេះខ្ញុំមានអារម្មណ៍សប្បាយណាស់ពេលបានចូលរួមក្នុងពិធីសម្តែង
សិល្បៈ។ នេះជាសកម្មភាពពោរពេញទៅដោយអត្ថន័យធ្វើឲ្យយើងខ្ញុំធូរស្រាលការ
នឹករលឹកដល់ក្រុមគ្រួសារនិងស្រុកកំណើត។ ក្រៅពីម៉ោងធ្វើការនោះ ប៉ុន្មានថ្ងៃតេត
ជាពេលវេលាដែលកម្មភិបាលយុទ្ធជននិងប្រជាជនជិតស្និទ្ធជាមួយគ្នាជាង។លើកោះ
ក៏មានសកម្មភាពជាច្រើនក្នុងប៉ុន្មានថ្ងៃតេតដូចជា វេចនំអន្សម លេងអុក ល្បែង
ទាញ ព្រ័ត្រផងដែរ”។
នៅកោះ Truong Sa នៅមានទម្លាប់ទៀតគឺនៅវេលាព្រឹកថ្ងៃដំបូងនៃឆ្នាំថ្មីនោះ
កោះ ទាំងអស់នឹងរៀបចំពិធីគោរពទង់ជាតិដើមឆ្នាំ។ នេះជាប្រពៃណី និងជា
លក្ខណៈ វប្បធម៌ដ៏ល្អប្រសើររបស់កម្មាភិបាល យុទ្ធជននិងប្រជាជននៅកោះ
សមុទ្រឆ្ងាយ ដាច់ស្រយាល់។
ក្រោមទង់ជាតិ បទចម្រៀងជាតិត្រូវបានកម្មាភិបាល យុទ្ធជននិងប្រជា
ជននាំ គ្នាច្រៀងលាន់លឺរន្ទឺលើកោះ Truong Sa, Song Tu Tay, Nam Yet , Sinh Ton
និង កោះលិចទឹកដូចជាកោះ Da Lat, Da Namនិង Thuyen Chai ជាដើម។សម្លែង
ច្រៀង ហាក់ដូចជាការសន្យានិងការប្តេជ្ញារបស់កម្មាភិបាល យុទ្ធជននិងប្រជាជន
នៅប្រជុំ កោះ Truong Sa គឺរក្សារឹងមាំអធិបតេយ្យភាពដ៏ពិសិដ្ឋរបស់មាតុប្រទេស។
វរៈសេនី យ៍ទោ លោក Tran Van Hung ស្នងការនយោបាយនៅកោះ Nam Yet បាន
ចែក រំលែកថា៖
“ទង់ក្រហមផ្កាយមាសជារូបភាពទឹកដីមនុស្សវៀតណាម ដូច្នេះ កម្មភិបាល
យុទ្ធជននិងប្រជាជនស្រុកកោះខណៈដែលឈរនៅក្រោមទង់ជាតិនោះគឺសុទ្ធតែ
ផ្តោតអារម្មណ៍ទៅមាតុប្រទេសជាទីស្រឡាញ់។ រូបភាពទង់ក្រហមផ្កាយមាស
ហាក់ ដូចជាបន្ថែមកម្លាំងសម្រាប់កងទ័ពនិងប្រជាជនស្រុកកោះ Truong Sa
បំពេញល្អភារ កិច្ចដែលបានបក្សនិងរដ្ឋប្រគល់ជូនដើម្បីការពាររឹងមាំប្រទេស
វៀតណាមសង្គម និយម”។
នៅកោះ Truong Sa ដើមឆ្នាំថ្មី ប្រជាជនបាននាំគ្នាទៅវត្ត អុជធុបរំលឹក
វិញ្ញាណ ក័្ខន្ធបណ្តាវីរៈយុទ្ធជនពលី។ អ្នកស្រី Nguyen Thi Tiem ជនមួយរូបនៅ
កោះបានឲ្យ ដឹងថា៖ ឆ្នាំណាក៏ដូចឆ្នាំណាដែរ នាព្រឹកថ្ងៃទី១នៃឆ្នាំថ្មី គ្រួសារទាំង
អស់ក្នុងឃុំបាន នាំគ្នាទៅវត្តបួងសួងសូមឲ្យឆ្នាំថ្មីជួបតែសេចក្តីសុខហើយដំណើ
ការនេសាទប្រកប ដោយជលផលច្រើន។
ប្អូនៗកុមារលើកោះក៏អន្ទៈសាររង់ចាំបរិយាកាសទទួលបុណ្យតេតប្រពៃណី
ដោយសារនៅពេលនោះ ប្អូនៗនឹងបានចូលរួមសកម្មភាពកំសាន្តជាច្រើនជាមួយ
យុទ្ធជនលើកោះ។ ប្អូន Vo Trung Tin អាយុ១០ឆ្នាំបានចែករំលែកថា៖
“ខ្ញុំបានទទួលបុណ្យតេតលើកោះច្រើនលើកហើយ។ក្នុងប៉ុន្មានថ្ងៃតេត
គឺប្រ ព្រឹត្តទៅសកម្មភាពជាច្រើនដូចជា លែងល្បែងទាញព្រ័ត្រ ជិះទូកកម្សាន្តចាប់
ទា។ ហើយបុណ្យតេតមាននុំអន្សម មានសាច់គ្រប់គ្រាន់។ ពិសេស ក្នុងបុណ្យតេត
នៅ មានល្បែងកំសាន្តជាច្រើនដែរ”។
បច្ចុប្បន្ន តេតនៅ Truong Sa គឺគ្រប់គ្រាន់ជាង ស្មារតីក៏បានកែលំអរ ជួយឲ្យ
បរិយាកាសទទួលបុណ្យតេតនៅកោះកាន់តែសប្បាយរីករាយ។នៅទីឆ្ងាយដាច់ស្រ
យាល់នេះ កម្មាភិបាល យុទ្ធជននិងប្រជាជនស្រុកកោះ Truong Sa សច្ចារធ្វើជា
បង្អែករឹងមាំ រក្សាភាពសុខសាន្តត្រានសម្រាប់កោះសមុទ្រមាតុប្រទេស៕