បុណ្យតេតរាំ - លក្ខណៈវប្បធម៌ពិសេសរបស់សហគមន៍ជនជាតិ Dao Tien

(VOVWORLD) - នៅខេត្ត Son La ជនជាតិ Dao Tien ភាគច្រើនរស់នៅ Moc Chau ស្រុក Van Ho និងស្រុក Phu Yen។ ដូចសហគមន៍ជនជាតិ Dao Tien និងជនជាតិ Dao មួយចំនួនទៀតនៅវៀតណាមដែរ ប្រជាជន Dao Tien នៅទីនេះនៅតែរក្សាបាននូវលក្ខណៈវប្បធម៌ពិសេសជាច្រើន ក្នុងនោះត្រូវនិយាយដល់បុណ្យតេតរាំ។

បុណ្យតេតរាំ - លក្ខណៈវប្បធម៌ពិសេសរបស់សហគមន៍ជនជាតិ Dao Tien - ảnh 1អាសនៈ និងគ្រឿងសំណែនរៀបចំសម្រាប់បុណ្យតេតរាំរបស់ជនជាតិ Dao Tien នៅ Phieng Luong ខេត្ត Son La។ រូបថត៖ VOV
 បុណ្យតេតរាំគឺជាពិធីបុណ្យដ៏ធំបំផុតរបស់ប្រជាជន Dao Tien នៅឃុំ Phieng Luong ស្រុក Moc Chau ខេត្ត Son La។ តាមបទប្បញ្ញត្តិ បុណ្យតេតរាំរបស់ជនជាតិ Dao Tien នៅឃុំ Phieng Luong ស្រុក Moc Chau ត្រូវបានប្រារព្ធឡើងនៅផ្ទះរបស់មេត្រកូល ដែលជាកន្លែងធ្វើសក្ការបូជាជីដូនជីតានៃវង្សត្រកូល។ ដើម្បីត្រៀមរៀបចំបុណ្យតេតរាំដោយយកចិត្តទុកដាក់និងគ្រប់គ្រាន់ គ្រួសារលោកមេត្រកូលត្រូវត្រៀមរៀបចំអាហារនិងឧបករណ៍សម្ភារៈចាំបាច់ផ្សេងៗទៀត ដើម្បីធ្វើជាគ្រឿងសំណែននិងអញ្ជើញអ្នកចូលរួមទទួលទាន។ លោក Ly Trong Sinh នៅឃុំ Phieng Luong បានឲ្យដឹងថា៖

“គ្រឿងសំណែនមាននំ ផ្លែឈើ និងជ្រូកមួយក្បាល។ បច្ចុប្បន្ននេះក៏អាស្រ័យតាមលក្ខខណ្ឌដែរ បើសហគមន៍ធំ ឬវង្សត្រកូលមានមនុស្សច្រើន គេនឹងធ្វើដោយទ្រង់ទ្រាយធំ បើមានមនុស្សតិច ទ្រង់ទ្រាយក៏តូចដែរ”។

សម្រាប់វង្សត្រកូល Ly ម្ចាស់ផ្ទះក៏ត្រៀមរៀបចំក្រដាស do (ក្រដាសស្ដើងមួយប្រភេទ) បន្ថែមទៀត ដើម្បីសុំគ្រូសែន មនុស្សចាស់ឬមានកិត្យានុភាពក្នុងភូមិ តុបតែងអាសនៈដូនតា។ មនុស្សម្នាក់នេះនឹងកាត់ក្រដាសជារាងព្រះអាទិត្យ ត្រី សេះ ឆ្កែ... ហើយបិទនៅលើអាសនៈ។ ដូច្នេះ មុននឹងធ្វើបុណ្យតេតរាំអាសនៈដូនតាត្រូវបានសម្អាតអនាម័យនិងតុបតែងយ៉ាងហ្មត់ចត់។

ក្រៅពីការសម្អាត តុបតែងអាសនៈ និងគ្រឿងសំណែននានា ក្នុងបុណ្យតេតរាំរបស់ជនជាតិ Dao Tien នៅ Phieng Luong មិនអាចខ្វះបានដើមឈើសំណាងបានឡើយ។ លោក Ly Van Vinh នាយករងមជ្ឈមណ្ឌលវប្បធម៌និងទូរគមនាគមន៍ស្រុក Moc Chau បានឲ្យដឹងថា៖

“ដើមឈើសំណាង ជានិមិត្តរូបនៃឆ្នាំពោរពេញទៅដោយរដូវអំណោយផល។ គេតែងតែធ្វើដើមឈើសំណាង នៅយប់ថ្ងៃទី២៩ ដើមនេះតំណាងឲ្យប្រការជាច្រើន។ឧទាហរណ៍ថា នៅលើដើមឈើសំណាងនេះមានផ្លែជាច្រើន វាជានិមិត្តរូបនៃរដូវអំណោយផលនៃឆ្នាំកន្លងទៅ ហើយបួងសួងសុំឲ្យរដូវឆ្នាំក្រោយកាន់តែអំណោយផល។ យ៉ាងណាវាត្រូវតែមានរូបសត្វខ្លាឃ្មុំ កំប្រុក ហើយសំបុកឃ្មុំ គឺមានន័យថា បួងសួងសុំឲ្យឆ្នាំក្រោយមានរដូវអំណោយផល ហើយទៅប្របាញ់សត្វក៏សំណាងដែរ ជួបសំបុកឃ្មុំ សត្វកំប្រុក និងខ្លាឃ្មុំច្រើន”។

បុណ្យតេតរាំ - លក្ខណៈវប្បធម៌ពិសេសរបស់សហគមន៍ជនជាតិ Dao Tien - ảnh 2បងប្អូនជនជាតិ Dao Tien ធ្វើបុណ្យតេតរាំ។ (រូបថត៖ VOV)

បន្ទាប់ពីត្រៀមរៀបចំគ្រឿងសំណែនយ៉ាងគ្រប់គ្រាន់ ប្រជាជន Dao Tien បានប្រារព្ធបុណ្យតេតរាំ (ហៅម្យ៉ាងទៀតថា បុណ្យតេតសែនរដូវ) នៅចំពោះមុខ ការចូលរួមរបស់វង្សត្រកូលទាំងមូលនិងសហគមន៍ភូមិឃុំ។ បុណ្យតេតរាំ ត្រូវបានធ្វើឡើងក្នុងបំណងបួងសួងសុំសំណាងល្អ សុខភាពល្អ និងសេចក្ដីសុខដល់ក្រុមគ្រួសារ វង្សត្រកូល ហើយបោសសម្អាតទុក្ខចង្រៃ ដូច្នេះ ពិធីកិច្ចមានភាពតឹងរ៉ឹង ទាមទារពេលវេលានិងបែបបទយ៉ាងត្រឹមត្រូវ។ ទន្ទឹមនឹងនោះ ត្រូវជាថ្ងៃលាភសំណាងល្អ សមស្របនឹងអាយុរបស់ម្ចាស់ផ្ទះ ហើយជ្រើសរើសដោយគ្រូសែន។ បន្ទាប់នោះ ម្ចាស់ផ្ទះនឹងជូនដំណឹងដល់គ្រួសារនីមួយៗក្នុងវង្សត្រកូលដើម្បីចូលរួម។

បុណ្យតេតរាំ ក៏ជាពិធីមួយដើម្បីបូជាស្ដេច Ban Vuong ដែលជាបុព្វបុរសរបស់ជនជាតិ Dao ដើម្បីឧទ្ទិសដល់ជីដូនជីតានិងពពួកទេវតា ដូច្នេះវាពិតជាពិសិដ្ឋណាស់។ លោក Ly Van Vinh នាយករងមជ្ឈមណ្ឌលវប្បធម៌ និងទូរគមនាគមន៍ស្រុក Moc Chau ចាត់ទុកថា៖

“បុណ្យតេតបន់ស្រន់រដូវគឺពិសិដ្ឋណាស់ គឺការបួងសួងសុំឲ្យមានរដូវអំណោយផលក្នុងឆ្នាំថ្មី ២-៣ឆ្នាំធ្វើម្តងនៅផ្ទះមេវង្សត្រកូល ពេលដែលឆ្នាំកន្លងទៅមានរដូវអំណោយផល មនុស្សទាំងអស់ក្នុងវង្សត្រកូលនោះ នឹងជួបជុំគ្នានៅផ្ទះលោកមេវង្សត្រកូល នាថ្ងៃទី ២៩ បុណ្យតេត ដើម្បីត្រៀមរៀបចំគ្រឿងសំណែនដូចជា នំម្សៅ ជ្រូកមាន់ ស្រា ប្រមូលនៅផ្ទះមេវង្សត្រកូល សម្រាប់យប់ថ្ងៃទី ២៩ បុណ្យតេត អបអរឆ្នាំចាស់ប្រកបដោយរដូវអំណោយផល ព្រមទាំងបួងសួងសុំឲ្យរដូវឆ្នាំក្រោយកាន់តែអំណោយផលថែមទៀត”។

ចំណុចពិសេសនៃបុណ្យតេតរាំ គឺផ្នែកពិធីការនិងផ្នែកពិធីបុណ្យប្រព្រឹត្តទៅក្នុងពេលដំណាលគ្នា។ មនុស្សម្នាក់ៗកាន់ឧបករណ៍ដូចជា ជួង ស្គរ គង ដំបង រាំបណ្ដើរ ច្រៀងបណ្ដើរ។ លោក Ly Trong Sinh ឲ្យដឹងថែមទៀតថា៖

“ការរាំដំបូង ត្រូវតែជាបុរសដែលមានសុខភាពល្អ  មនុស្សពី៤ដល់៦នាក់ចេញរាំ រួចមកច្រៀងចម្រៀងសហគមន៍។ បន្ទាប់នោះ ចេញក្រៅផ្ទះ ដើម្បីបណ្ដេញខ្មោច ទុក្ខចង្រៃនៃឆ្នាំចាស់ ហើយបួងសួងសុំលាភសំណាងល្អដល់វង្សត្រកូលនិងភូមិទាំងមូល”។

បុណ្យតេតរាំគឺជាពេលវេលាសម្រាប់ការជួបជុំក្រុមគ្រួសារសាច់ញាតិ ដើម្បីជូនពរគ្នា ហើយជាថ្ងៃរីករាយសម្រាប់សហគមន៍ទាំងមូល។ ថ្វីត្បិតតែទ្រង់ទ្រាយមិនធំ និងមិនសូវមានអ្នកក្រៅជនជាតិស្គាល់ដល់ក៏ដោយ ក៏សម្រាប់សហគមន៍ជនជាតិ Dao Tien នៅ Phieng Luong បុណ្យតេតរាំមានអត្ថន័យជាច្រើនដោយជួយតភ្ជាប់សហគមន៍យ៉ាងរឹងមាំក្នុងរយៈពេលជាច្រើន
ជំនាន់មក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ