បុណ្យតេតរដូវវស្សារបស់ជនជាតិ Ha Nhi
TO TUAN -  
(VOVworld)- តាមប្រពៃណីរបស់ជនជាតិ Ha Nhi គឺបុណ្យតេតរដូវវស្សាជាបុណ្យ តេតមួយក្នុងចំណោមបុណ្យតេតចំនួន៧ក្នុងឆ្នាំ។ហើយបុណ្យតេតនេះតែងតែ ប្រព្រឹត្តទៅនាចុងខែក្តៅ ខណៈដែលដំណាំស្រូវនិងដំណាំពោតលូតលាស់យ៉ាង ខៀវស្រងាត់ពាសពេញវាលស្រែ។ ពិធីបុណ្យនេះក៏បានសម្តែង នូវលក្ខណៈ វិសេសវិសាលនៃជំនឿគោរពបូជាទេវតាកសិកម្ម ទេវតាភ្លៀង ទេវតាទឹករបស់
សហគមន៍ជនជាតិ Ha Nhi ដែលបន់ស្រន់សូមទេវតាប្រទានពរឲ្យទទួលបាន
សដូវ អំណោយផល មនុស្សរស់នៅប្រកបដោយសុខសាន្តត្រាននិងជីវភាពរស់ នៅសម្បូរធូធារផងដែរ។
|
លក្ខណៈវិសេសវិសាលនៃបុណ្យតេតរដូវវស្សារបស់ជនជាតិ Ha Nhi |
ជនជាតិ Ha Nhi រស់នៅដោយពឹងអាស្រ័យទៅលើកសិកម្ម និងដាំដំណាំ
ស្រូវ ដាំលើវាលស្រែកាំជណ្តើរ ដូច្នេះពួកគេយកចិត្តទុកដាក់លើការសែនព្រេន
ទេវតាកសិកម្ម ជាពិសេសគឺទេវតាទឹកនិងទេវតាភ្លៀង។មានលក្ខណៈខុសគ្នានឹង
បុណ្យតេត Khu Gia Gia ដែលជាបុណ្យតេតមានចរិតលក្ខណៈបន់ស្រន់ដោយ បានរៀបចំពិធីជាច្រើនថ្ងៃនោះ ចំណែកបុណ្យតេតរបស់ជនជាតិ Ha Nhi វិញគឺគេ
គ្រាន់ តែប្រារព្ធធ្វើឡើងក្នុងរយៈពេល១ថ្ងៃក្នុងមួយឆ្នាំប៉ុណ្ណោះ សម្រាប់សែនទេវតា
ភ្លៀង។ លោក Luong Van Thiet កម្មាភិបាលស្រាវជ្រាវវប្បធម៌ប្រជាប្រិយនៃ សារមន្ទីវប្បធម៌ជនជាតិវិទ្យាវៀតណាមបានឲ្យដឹងថា៖
“តាមប្រពៃណីរបស់ជនជាតិ Ha Nhi ពិធីបួងសួងសូមភ្លៀងធ្លាក់ត្រូវបានប្រារព្ធ ចំទៅនឹងខែក្តៅបំផុតក្នុងឆ្នាំ នោះជាខែមិថុនា។តាមទំនៀមទំលាប់ធ្វើកសិកម្ម គឺវេលានោះជាពេលវេលាដែលវាលស្រែកាំជណ្តើរត្រូវការទឹកខ្លាំងបំផុត។ នេះ ក៏ជាពិធីបុណ្យសម្តែងការប្រកបគ្នារវាងមនុស្សជាមួយធម្មជាតិ។ជនជាតិ Ha Nhi
បានចាត់ទុកថា ដើម្បីទទួលបានរដូវអំណោយផលនោះគឺ ត្រូវរៀបចំពិធីបុណ្យ បួងសួងសូមអោយមានភ្លៀងធ្នាក់”។
ពិធីបុណ្យបួងសួងសូមអោយមានភ្លៀងធ្លាក់ត្រូវបានរៀបចំជាប្រចាំឆ្នាំ ប៉ុន្តែ នៅពេលខ្លះដែលធាតុអាកាសក្តៅពេកនោះ ជនជាតិ Ha Nhi ក៏បានរៀបចំពិធី
នេះទៅដល់ ២ឬ៣ដងក្នុងមួយឆ្នាំដែរ ដោយបំណងសូមអោយទេវតានឹងស្តាប់ លឺសេចក្តីបួងសួងហើយប្រទានពរឲ្យវាលស្រែមានទឹកគ្រប់គ្រាន់។ គ្រឿងដង្វាយ សម្រាប់សែនគឺជ្រូកខ្មៅមួយក្បាល។
|
លក្ខណៈវិសេសវិសាលនៃបុណ្យតេតរដូវវស្សារបស់ជនជាតិ Ha Nhi |
ទិវាបុណ្យតេតរដូវវស្សា ស្ទើរតែគ្រប់ផ្ទះក្នុងភូមិបាននាំគ្នាងើបពីព្រលឹម ដាំ
ទឹក ចាក់ករជ្រូកឬត្រៀមរៀបចំគ្រឿងដង្វាយសែនព្រែនទេវតា។ បន្ទាប់ពីរៀប ចំគ្រឿងដង្វាយរួចរាល់ មនុស្សម្នាយកទៅសែននៅវាលស្រែធំបំផុតក្នុងភូមិ
សម្រាប់បួងសួង។ហើយគ្រួសែនគឺត្រូវជាអ្នកមានកិត្យានុភាពក្នុងភូមិ។ពិធីសែន ព្រេនបានប្រព្រឹត្តទៅតាំងពីព្រឹកព្រលឹមរហូតដល់ថ្ងៃត្រង់ទើបបញ្ចប់។ បន្ទាប់
ពីពិធីសែនមក កូនចៅក្នុងត្រកូលបាននាំគ្នាទទួលទាន។ ភូមិជនជាតិ Ha Nhi
នៅតំបន់ភ្នំ មួយចំនួនដូចជានៅខេត្ត Dien Bien ខេត្ត Lai Chau ខេត្ត Lao Cai និង
ខេត្តជា ច្រើនទៀតនៅរក្សាបានបុណ្យតេតរដូវវស្សាតាមប្រពៃណីដដែល។ ប៉ុន្តែ
ការរៀបចំ ពិធីបុណ្យនេះក៏មានការផ្លាស់ប្តូរដែរ។ លោក Luong Van Thiet បានឲ្យ
ដឹងថែម ទៀតថា៖
“ពិធីបុណ្យតេតរដូវវស្សានាបច្ចុប្បន្នមិនសូវពិបាកដូចមុនទេ។ ហើយអ្នកចូល រួមក៏សម្បូបែបនិងមិនបាច់តមច្រើនទេ។ គ្រឿងសំណែនក៏មានការផ្លាស់ប្តូរដែរ។
ពីមុននេះ ស្រាសែនត្រូវបានដាក់ក្នុង បំពង់ឫស្សី ប៉ុន្តែឥឡូវនេះ គេទៅទិញស្រា
ដបនៅផ្សារ សម្បីតែស្រាបរទេសក៏បានគេយកមកសែនដែរ។ ទោះជាយ៉ាងណា
ក៏ដោយ ពិធីសែននៅរក្សាបានភាពគោរព សម្តែងភាពបរិសុទ្ធរបស់មនុស្សចំពោះ
ទេវតា”។
ទោះបីជាការទទួលបុណ្យតេតវស្សាមានការផ្លាស់ប្តូរក្តី ប៉ុន្តែជនជាតិ Ha Nhi នៅរក្សាបានបរិយាកាសសប្បាយរីករាយនិងភាពកក្តៅក្នុងគ្រួសារដដែល។ មិន
ត្រឹមតែប៉ុណ្ណោះ បុណ្យតេតរដូវវស្សាក៏ជាឱកាសជួបជុំគ្នារបស់គ្រួសារនានានិង សាច់ញាត្តិក្នុងភូមិទៀតផង។ គ្រួសារណាដែលមានភ្ញៀវក៏ចាកស្រាអញ្ជើញដែរ។ ស្រាមួយកែវក្នុងដៃម្ចាស់ផ្ទះជូនទៅភ្ញៀវនោះ ដូចជាខ្សែមួយរឹតបន្តឹងទំនាក់ ទំនង
អ្នកជិតខាងជាមួយគ្នានិងសម្រាប់សហគមន៍ភូមិស្រុកកាន់តែជិតស្និតថែមទៀត៕
TO TUAN