បទចម្រៀងប្រជាប្រិយរបស់ជនជាតិ Giay នៅខេត្ត Lao Cai

(VOVWORLD) - ភូមិ Ta Van Giay ឃុំ Ta Van ស្រុក Sapa ខេត្ត Lao Cai មានទីតាំងស្ថិតនៅជើងភ្នំ Muong Hoa ដ៏ស្រស់ស្អាត។ កន្លែងនេះជាទីប្រមូលផ្តុំក្រុមជនជាតិ Giay នៅស្រុក Sapa ច្រើនបំផុត។ បណ្ដាផ្ទះត្រូវបានសាងសង់នៅចំកណ្តាល ជម្រាលជើងភ្នំ។ 

ទោះបីជាសហគមន៍ជនជាតិ Giay នៅទីនេះ មិនមានចំនួនច្រើនបំផុតក៏ដោយ ប៉ុន្តែជីវភាពរស់នៅរបស់អ្នកភូមិជានិច្ចកាលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិនឹងគ្នា។ ការផ្សារភ្ជាប់គ្នាក្នុងសហគមន៍នេះបានស្ដែងចេញពីទំនៀមទំលាប់នៃជីវភាពរស់នៅ តាំងពីយូរណាស់មកហើយ ក៏ដូចជាស្ដែងចេញពីបទចំរៀងប្រពៃណីរបស់ជនជាតិ នោះគឺ ចម្រៀងបែប Vuon Giay។ មិនត្រឹមតែជាទម្រង់នៃសកម្មភាពវប្បធម៌ខាងវិញ្ញាណប៉ុណ្ណោះទេ Vuon Giay បានជួយផ្សារភ្ជាប់សហគមន៍ក្នុង កំឡុងពេលបង្កើតនិងអភិវឌ្ឍន៍របស់ជនជាតិ Giay ទៀតផង។

យោងតាមគ្រៀមភាសា Vuon Giay គឺជាចង្វាក់ច្រៀងរបស់ក្រុមជនជាតិ Giay។ បទចម្រៀងប្រជាប្រិយ Giay មានទម្រង់ទូទៅចំនួន ៣ គឺ ច្រៀងសារសងវាចាររវាងកំលោះ និងក្រមុំ ច្រៀងក្រែរពាងស្រា និងច្រៀងជូណដំណើរ ដែលក្នុងនោះ ផ្អែមល្អែមពិរោះបំផុតគឺទំនុកច្រៀងសារសងវាចាររវាងកំលោះ និងក្រមុំ ដែលតែងតែប្រព្រឹត្តិទៅនារាត្រីនិទាឃរដូវ។

កាលពីមុន កំលោះ និងក្រមុំជនជាតិ Giay តែងតែស្វែងយល់ និងសម្ដែងទឹកចិត្តរបស់ខ្លួនតាមរយៈចង្វាក់ច្រៀងនេះ។ ក្រោយមក អ្នកភូមិលែងប្រើប្រាស់ទម្រង់ច្រៀងសាសងវាចារដើម្បីស្វែងយល់គ្នាទៀតឡើយ។ ប៉ុន្តែសម្រាប់អ្នកដែលរៀបការហើយ គឺពួកគេអាចជួបជុំគ្នាដើម្បីច្រៀងសាសងវាចារ រំលឹកអំពីយុវវ័យដ៏ពោរពេញទៅដោយអនុស្សាវរីយ៍ផងដែរ។ សិប្បករឆ្នើម San Chang មកពីឃុំ Ta Van ស្រុក Sapa បានឲ្យដឹងថា៖ “នៅពេលច្រៀង អ្នកភូមិបានសម្ដែងនូវមនោសញ្ចេតនារបស់ខ្លូនទៅវិញទៅ មក ដូច្នេះពួកគេអាចបង្វែរបទចំរៀងនេះទៅជាទំនុកច្រៀងផ្សេងៗ។ ចំណែកឯខ្លឹមសារវិញ គឺពិតជាសម្បូរបែបណាស់។ ឧទាហរណ៍ថា ការច្រៀងសារសងវាចាររវាងកំលោះ និងក្រមុំ ឬហៅថាច្រៀងនាពេលរាត្រីគឺ ចង្វាក់ច្រៀងនេះត្រូវបានកំលោះ និងក្រមុំមកពីភូមិផ្សេងប្រើប្រាស់ ដើម្បីសារសងជាមួយអ្នកភូមិ។ ប៉ុន្តែប្រសិនបើភ្ញៀវបានមកច្រើនដងហើយនោះ ពោលគឺលើសពី ២ ដងឡើង គឺអ្នកភូមិចាត់ទុកថាពួកគេជាមិត្តចាស់ ហើយមិនច្រៀងសារសងទៀតឡើយ”។

បទចម្រៀងប្រជាប្រិយរបស់ជនជាតិ Giay នៅខេត្ត Lao Cai - ảnh 1 ក្រុសិល្បការិនីនៃភូមិ Lang Toong កំពុងរាំរបាំយ៉ាងសប្បាយរីយរាយ

ប្រសិនបើការច្រៀងសារសងវាចាររវាងកំលោះ និងក្រមុំគឺជាទម្រង់ច្រៀងដែលពោរពេញទៅដោយលក្ខណៈមនោសញ្ចេតនានោះ គឺការច្រៀងឆ្លើយឆ្លងនៅពេលទទួលភ្ញៀវគឺបានបញ្ហាញនូវលក្ខណៈសហគមន៍ខ្ពស់បំផុតរបស់ជនជាតិ Giay។ ការច្រៀង Vuon Giay ជាធម្មតាបានចាប់ផ្ដើមពី របៀបចម្រៀងងាយស្រួល ដល់ពិបាក ដែលតម្រូវឲ្យអ្នកចូលរួមត្រូវចេះទំនុកចម្រៀង បទចំរៀងប្រជាប្រិយជាច្រើន។

បទចម្រៀងបានក្លាយទៅជាផ្នែកសំខាន់មួយ ដែលមិនអាចខ្លះបានក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិ Giay ។ អ្នកភូមិបានច្រៀងនៅពេលពួកគេមានអារម្មណ៍សោកសៅ ពេលសប្បាយរីករាយ ថែមទាំងនៅពេលដែលពួកគេកំពុងធ្វើការទៀតផង។ ខ្លឹមសារនៃបទ ចម្រៀងមានលក្ខណៈសាមញ្ញ ដូចជាជីវិតរបស់អ្នកភូមិអញ្ចឹង។

“នៅតំបន់ជនបទជាច្រើន ក្រោយពេលប្រមូលផលរួចរាល់នាខែកញ្ញា និងខែតុលាមក ទើបអ្នកភូមិទើបមានពេលវេលាទៅសួរសុក្ខទុកសាច់ញ្ញាតិ និងមិត្តភក្តិ។ នៅពេល ជួបសាច់ញ្ញាតិ មិត្តភក្តិនោះ កំលោះ និងក្រមុំក្នុងភូមិនឹងសួរសុខទុក្ខធម្មតា ប៉ុន្តែប្រសិនបើពួកគេមានបំណងចង់ស្គាល់រាប់អានគ្នា ពួកគេនឹងណាត់ជួបគ្នាទៅច្រៀងសារសងវាចារ ឆ្លើយឆ្លងនានាត្រី។ ជាធម្មតា ពួកគេបានច្រៀង ៤ ថ្ងៃ ៤ យប់”។

“ចំពោះការច្រៀងឆ្លើយឆ្លងនារាត្រី ប្រសិនបើភ្ញៀវជាក្រមុំមកលេងគឺកំលោះនឹងទៅច្រៀង ហើយភ្ញៀវជាកំលោះវិញ គឺក្រមុំនឹងទៅច្រៀង។ ភាគីអ្នកភូមិច្រៀងរួចរាល់ហើយ គឺភាគីភ្ញៀវនឹងច្រៀងឆ្លើយឆ្លងវិញ”។

ខ្លឹមសារនៃបទចម្រៀងមានខ្យល់ ពពក ព្រះច័ន្ទ ផ្កាយ ស្មៅ និងធម្មជាតិ ដើម្បីនិយាយពីស្នេហារវាងមនុស្សនិងមនុស្ស។ ពេញមួយឆ្នាំពួកគេបានផ្សារភ្ជាប់ជាមួយស្រែចម្ការ ទើបស្នូរចម្រៀងគឺជាសម្លេងនៃមនោសញ្ចេតនាហើយជាសំលេងនៃសេចក្តីប្រាថ្នា សេចក្តីស្នេហា សុភមង្គល និងសេរីភាពរបស់ជនជាតិ Giay។

នៅពេលឯកោ បទចម្រៀងបានក្លាយជាមិត្តភក្តិ ដែលជួយឲ្យអ្នកច្រៀងអាចសម្ដែងអារម្មណ៍របស់ខ្លួនយ៉ាងងាយស្រួល ដូចជាកំពុងនិយាយជាមួយខ្លួនឯងអញ្ចឹង។ អ្នកស្រី Nong Thi Y មកពីឃុំ Ta Van  បានឲ្យដឹងថា៖ “មានបទចំរៀងមួយចំនួន ដែលត្រូវបានច្រៀង ក្រោយពេលមកពីធ្វើស្រែចម្ការ ឲ្យសម្បាយក្នុងខ្លួន។ បើអ្នកភូមិចូលចិត្តបទចម្រៀងណា គឺច្រៀងបទ ចម្រៀងហ្នឹង ឲ្យសមស្របនឹងអារម្មណ៍របស់ខ្លួន។ ច្រៀងបទចម្រៀង ដើម្បីបំភ្លេចក្ដីនឿយហត់ និងបន្ធូរអារម្មណ៍ផងដែរ”។

ទំនុកចម្រៀង នៃបទចម្រៀងប្រជាប្រិយ Giay បានគូររូបភាពធម្មជាតិយ៉ាងរស់រវើក។ តាមរយៈបទចម្រៀងប្រជាប្រិយ ធម្មជាតិនិងជីវភាពរស់នៅរបស់ប្រជាជន Giay បានលេចឡើងយ៉ាងរស់រវើកនិងមានភាពស្និទ្ធស្នាលផងដែរ។

ក្រៅយពីនោះ ប្រការដែលធ្វើឱ្យអត្ថន័យនិងតម្លៃនៃបទចម្រៀងប្រជាប្រិយ Giay គឺជាខ្លឹមសារបង្រៀនរបៀបធ្វើជាមនុស្សសម្រាប់កូនចៅ។ នេះគឺជាលក្ខណៈវប្បធម៌ប្រពៃណីដ៏យូរអង្វែង និងជាការប្រជុំជីវភាពដែលពោរពេញទៅដោយលក្ខណៈមនុស្សជាតិរបស់ប្រជាជន Giay ។ នេះគឺជាលេសដើម្បីភ្ជាប់មនុស្សជាមួយមនុស្ស ដើម្បីភ្ជាប់មនោសញ្ចេនារបស់មនុស្ស សំដៅបង្កើតឡើងសហគមន៍សាមគ្គីភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ