(VOVWORLD) -តាំងពីច្រើនឆ្នាំមកហើយជន ជាតិ Ba Na នៅឃុំ Glar ស្រុក Dak Doa ខេត្ត Gia Lai បានរក្សានិងអភិវឌ្ឍន៍របរត្បាញសារ បាប់ប្រពៃណី។ មុននេះ របរត្បាញតែងតែបាន បែងចែកតាមលក្ខណៈគ្រួសារ ប៉ុន្តែបច្ចុប្បន្ននេះបានរៀបចំទៅជា សហករណ៍កសិកម្មនិងត្បាញសារបាប់របស់ឃុំ Glar។ ការរក្សារបរនេះបានជួយឲ្យ ជនជាតិ Ba Na ពង្រឹងនិងពង្រីកបាននូវតម្លៃវប្បធម៌វិសេសវិសាលរបស់ជនជាតិខ្លួន។
កីត្បាញរបស់គ្រួសារជនជាតិ Ba Na នៅឃុំ Glar ស្រុក Dak Doa ខេត្ត Gia Lai នោះ ស្មានថាត្រូវបានគេបំភ្លេចចោល ប៉ុន្តែឥឡូវនេះបានចាប់ផ្តើមដំណើរសកម្ម ភាពឡើងវិញហើយ។ អស់រយៈពេលជាង១០ ឆ្នាំមក ឆ្លៀតពេលមិនធ្វើស្រែចំការ នារីៗជនជាតិ Ba Na តែងតែជួបជុំគ្នាត្បាញសារបាប់។ បាតដៃដ៏ប៉ិនប្រសប់របស់ ពួកគេបានធ្វើឡើងនូវក្បូរក្បាច់ដ៏ស្អាតលើសម្លៀកបំពាក់ កន្សែងឬខ្សែក្រវាត់ប្រពៃណីរបស់ ជនខ្លួនដែរ។
របរត្បាញសារបាប់របស់ជនជាតិ Ba Na នៅខេត្ត Gia Lai (រូបថតៈ
Hồng Điệp/TTXVN)
|
លោកស្រី Mlop នៅឃុំ Glar បានចែករំលែកថា ៖ តាំងពី២០ឆ្នាំមុន លោកស្រី មានគំនិតកសាងនិងស្តារឡើងវិញរបរត្បាញសារបាប់។ ដោយចំណងចំណូលចិត្ត នោះ នាឆ្នាំ២០០៦ សហករណ៍កសិកម្មនិងត្បាញសារបាប់ឃុំ Glar ត្រូវបានបង្កើត ឡើង។ ពីមុននេះ លោកស្រីនិងនារីៗក្នុងភូមិយកកប្បាសធ្វើសរសៃអំបោះនិងជ្រ លក់ពណ៌ដោយប្ញស និងស្លឹកឈើ។ បច្ចុប្បន្នគឺមានពណ៌ឧស្សាហកម្ម ហើយសរសៃ អំបោះ គឺមានលក់ស្រាប់ បានជាពួកគេមិនសូវហត់ឡើយទេ។ ផលិផលដោយ សហ ករណ៍ផលិតនោះគឺស្អាត និងរក្សាបានលក្ខណៈប្រពៃណីរបស់ជនជាតិ Ba Na ពី រចនាម៉ូដ សម្លៀកបំពាក់ទៅដល់ក្បូរក្បាច់តែងលំអផងដែរ។ លោកស្រី Mlop បាន ឲ្យដឹងថា៖
“របរត្បាញមានតាំងពីយូរណាស់មកហើយ។ ម្តាយនិងបងស្រីរបស់ខ្ញុំក៏ចេះ ត្បាញដែរ។ មានពេលខ្លះ របរនេះដូចជាបាត់បង់សឹងតែទាំងអស់។ ខ្ញុំមានចំណង ចំណូលចិត្តនឹងរបរនេះតាំងពីនៅតូចហើយដល់ឆ្នាំ១៩៩០ចាប់ផ្តើមធ្វើលក់។ ពេល រៀនថ្នាក់ទី៤ទី៥ខ្ញុំចេះធ្វើសរសៃអំបោះនិងចេះត្បាញស្ទាត់។ បច្ចប្បន្ន មិនចាំ បាច់ធ្វើសសៃអំបោះពីកប្បាសទេ គឺនៅផ្សារគេមានលក់ស្រាប់ហើយ”។
ខណៈដែលលោកស្រី Mlop បង្កើតសហករណ៍ នៅឃុំ Glar មានគ្រួសារតិច តូចណាស់ដែលប្រកបរបរត្បាញសារបាប់សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងក្នុងពិធីបុណ្យសហគមន៍មួយចំនួន។ សហករណ៍មានសមាជិក៤០នាក់ជា នារីជនជាតិ Ba Na និងផលិតផលគឺកន្ទប សម្លៀកបំពាក់បុរស នារីនិងកាបូបជា ដើម។ លោក ស្រី Mlop បានឲ្យដឹងថែមទៀតថា៖
“របរត្បាញនេះគឺមិនសូវទទួលបានប្រាក់ច្រើនទេ ប៉ុន្តែព្រោះពួកនាងគឺមាន ចំណងចំណូលចិត្តនឹងរបរនេះ។ ត្បាញនៅពេលទំនេរ។ សម្រាប់រូបខ្ញុំគឺទទួលបន្ទុក ទីផ្សារលក់ផលិតផល ដូចជាលក់នៅទីក្រុង ហូជិមិញនិងទីក្រុង Nha Trang។ បច្ចុប្បន្ននេះ ទីផ្សារសម្រាប់លក់ផលិតផលគឺស្ថិរភាពណាស់”។
សហករណ៍កសិកម្មនិងត្បាញសារបាប់ឃុំ Glar ទទួលបានជោគ ជ័យក៏ព្រោះថា ចលនាត្បាញសារបាប់មានការរីកចំរើនតាមគ្រួសារនីមួយៗ។ ក្រោយរយៈពេល ១០ឆ្នាំ អនុវត្តសកម្មភាព សហករណ៍មានសមាជិកាចូលរួមជាង៣០០នាក់។ អ្នកស្រី Hngai សមាជិកមួយរូបនៃសហករណ៍បានចែករំលែកថា៖
“នាងខ្ញុំចេះត្បាញតាំងពីនៅតូច ហើយឥឡូវនេះគឺនាងខ្ញុំចាប់ផ្តើមការបង្រៀន ហើយ។ ខ្ញុំមានបំណងថា នឹងបានបើកវគ្គបង្រៀនត្បាញសម្រាប់អ្នកភូមិនិងអាចច្នៃ ប្រឌិតបានក្បូរក្បាច់ជាច្រើនលើផលិតផល ។ តាមនោះ នឹងរក្សាបានលក្ខណៈវប្ប ធម៌របស់ជនជាតិខ្លួន”។
រហូតមកដល់ពេលនេះ សហករណ៍បានបើកនូវវគ្គបណ្តុះបណ្តាល របរត្បាញ និងលើកកំពស់វិជ្ជាជីវៈឲ្យសមាជិក។ តាមរយៈវគ្គសិក្សាទាំង ៤ដែលវគ្គនីមួយៗចំ ណាយអស់រយៈពេល៣ខែនោះ សហករណ៍ បណ្តុះបណ្តាលបានបង្កើតរបរត្បាញសារបាប់ឲ្យនារី២០០នាក់។ លោក ស្រី Mlop បានឲ្យដឹងថែមទៀតថា៖
“រយៈពេលប៉ុន្មានឆ្នាំនេះ របរត្បាញគឺមានការវិវឌ្ឍន៍ណាស់។ ទោះ បីជាកូន សិស្សពេលសម្រាក់បវេសនកាលក៏ចូលរួមតម្បាញដែរ។ យើងខ្ញុំបានបើកវគ្គ បង្រៀនសម្រាប់ប្អូនៗដោយថ្នាក់មួយគឺមាន៣០ នាក់។ ចំណូលគឺកិតតាមផលិត ផល ពោលគឺមនុស្សម្នាក់កិតជាមធ្យមទទួលបាន៣លានដុងក្នុងមួយខែ”។
ឃុំ Glar បច្ចុប្បន្នមានជាង១ម៉ឺននាក់ ក្នុងនោះចំនួនប្រជាជន៩៥% ជាជនជាតិ Ba Na។ ការអភិវឌ្ឍន៍នៃរបរត្បាញសារបាប់នៅភូមិស្រុកគឺមិនត្រឹមតែជួយរក្សាអត្ត សញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិ Ba Na ប៉ុណ្ណោះទេ ថែមទាំងបង្កើតផលិត ផលទំនិញ រួមចំណែកកាត់បន្ថយភាពក្រីក្រជូនអ្នកភូមិទៀតផង។ នាពេលកន្លងទៅ ខេត្ត Gia Lai ក៏បានបើកមហោស្រពនិងការប្រឡងថ្វីដៃត្បាញសារបាប់ពីមូលដ្ឋាន ដល់ថ្នាក់ខេត្ត និងជួយឧបត្ថម្ភការបង្កើតសហករណ៍ ក្លឹបត្បាញសារ បាប់ តាមនោះ លើកទឹកចិត្តជនរួមជាតិ Ba Na ចូលរួមសកម្មទៅក្នុងសកម្មភាពរក្សារបរត្បាញសារ បាប់ប្រពៃណីតាំងពីយូរណាស់មកហើយនេះផងដែរ៕