ផ្ទះ Rong បេះដូងរបស់ជនរួមជាតិ Ba Na


ផ្ទះ Rong បេះដូងរបស់ជនរួមជាតិ Ba Na - ảnh 1
ផ្ទះ Rong បេះដូងរបស់ជនរួមជាតិ Ba Na (VOV)

        Vovworld-ភូមិនីមួយៗរបស់ជនរួមជាតិ Ba Na សុទ្ធតែមានផ្ទះ Rong។ ដូច​ជា
សាលាភូមិរបស់ជនជាតិ Kinh នៅដំបន់វាលទំនាប។ នេះជាកន្លែងដែលប្រព្រឹត្ត
ទៅជីវភាព​រួម​របស់អ្នកភូមិ។ ប៉ុន្តែខុសពីសាលាភូមិ ផ្ទះ Rong មិនមែនជាកន្លែង
សក្ការបូជា​ឡើយ។

        ជនរួមជាតិ Ba Na បានជ្រើសរើសដើមប្រណីតដូចជាក្រញូងឈើឃ្លីតដើម្បី
ធ្វើផ្ទះ Rong។ រចនារបស់ផ្ទះ Rong របស់ជនរួមជាតិ Ba Na វិសេសវិសាលណាស់
ពីព្រោះថា​គ្មានផ្ទោងឡើយ។ ជនរួមជាតិ Ba Na ត្រមឹតែយកខ្សែព្រៃខ្សែផ្ដៅឬស្សី
តភ្ជាប់ឆ្អឹង​ផ្ទះជាមួយគ្នាប៉ុន្តែផ្ទះរឹងមាំណាស់។ ផ្ទះ Rong នានាដូចគ្នាអំពីរូបរាងនិង
​ស្ថាប័ត្យកម្ម មានរបៀងទូលាយនៅខាងមុខ ដំបូលប្រក់ស្មៅកក់មានកំរាស់​ប្រមាណ២០ស៊ាំងទីម៉ែត្រ ដំបូលទាំងពីរអោបមកគ្នាជារូបញញួរឈានឡើងទៅ
​លើមេឃ បង្ហាញនូវកំលាំងរបស់មនុស្សចំពោះធម្មជាតិ។ ផ្ទះ Rong មានកំពស់
​ប្រមាណ១២ម៉ែត្រ ប្រវែង១២ម៉ែត្រ ទទឹម៨ម៉ែត្រអាចផ្ទុកមនុស្សពី៨០ដល់​១០០​
នាក់។ ជាពិសេសមានភូមិ Ba Na បានសាងសង់ផ្ទះ Rong ខ្ពស់ដល់១៨​ម៉ែត្រ​ដូច​
ជាការបង្ហាញនូវកំលាំងនិងភាពធូធាររបស់ភូមិ។

        ផ្ទះ Rong ជាកន្លែងរក្សាវត្ថុពិសិដ្ឋរបស់ភូមិនិងត្រឹមតែបុរសកំលោះទើប​បាន​
ដេកនៅផ្ទះ Rong ប៉ុណ្ណោះ។ ពីព្រោះជនរួមជាតិ Ba Na មានទស្សនាទាន​ថា នេះជា
កន្លែងពិភាគ្សាការងារសំខាន់ៗរបស់ភូមិ ជាកន្លែងព្រឹទ្ធាចារ្សបង្រៀន​បទពិសោធន៍
អប់រំកូនចៅអំពីប្រពៃណីវប្បធម៍របស់ភូមិ។ ​វត្ថុពិសិដ្ឋថ្លៃថ្លារបស់​ភូមិទាំងមូលត្រូវ
បានរក្សានៅផ្ទះ Rong។ ហេតុនេះហើយពេលមកទស្សនាផ្ទះ Rong ភ្ញៀវទេសចរណ៍
បានយល់អំពីទំនៀមទំលាប់វប្បធម៍របស់ជនរួមជាតិ Ba Na។ លោក Nguyen Hoang
Tan ភ្ញៀវទស្សនាផ្ទះ Rong Ba Na បានចាត់ទុក​ថា៖

        “នេះជាលើកដំបូងខ្ញុំបានឈានចូលផ្ទះដូច្នេះ ហេតុនេះហើយមានការចាប់​
អារម្មណ៍ចមឡែកណាស់និងឃើញទាក់ទាញណាស់ បានឃើញវត្ថុស្គរឃ្មោះ​ខ្ញុំ​បាន
សាកវាយ។ ខ្ញុំចង់ស្វែងយល់អំពីវប្បធម៍ដូច្នេះនិងតុកៅអីវត្ថុនានា​តុបតែង​ក្នុងផ្ទះនេះ
បានផ្ដល់ការចាប់អារម្មណ៍បរិយាកាសរួមដ៏កក់ក្តៅ។”

        ក្នុងជីវភាពរស់នៅរបស់ជនរួមជាតិ Ba Na ផ្ទះ Rong ពិតប្រាកដជាសំណង់
​ស្ថាប័ត្យកម្មសិល្បៈ ជាមុខមាត់ជំនឿជាក់របស់ភូមិទាំងមូល។​ផ្ទះ Rong ក៏ជា​បរិយាកាស​
ពិសិដ្ឋបង្ហាញនូវអត្តសញ្ញាណវប្បធម៍របស់ជនរួមជាតិ Ba Na ដែរ។ ហេតុនេះហើយ
ការអភិរក្សនិងពង្រីកបេតិកភ័ណ្ឌស្ថាប័ត្យកម្មផ្ទះ Rong ត្រូវបាន​ផ្នែក​វប្បធម៍យកចិត្ត
ទុកដាក់ណាស់។ តាមលទ្ធផលស្រាវជ្រាវរបស់ផ្នែកវប្បធម៍​ខេត្ត Kon Tum នាឆ្នាំ១៩៩៩
ថា ក្នុងចំណោមភូមិជនរួមជាតិជាជនជាតិភាគតិច​ចំនួន៦២៥ភូមិក្នុងខេត្ត ត្រឹមតែមាន
ផ្ទះ Rong ប្រមាណ២៦០តែប៉ុណ្ណោះទេ។ ដោយការយកចិត្តទុកដាក់របស់គណៈកម្មាធិការ
ប្រជាជនខេត្ត Kon Tum បណ្ដា​សិប្បករជនជាតិ Ba Na បានសាងសង់ផ្ទះ Rong ប្រពៃណី
របស់ជនរួមជាតិ Ba Na នៅទីក្រុងហាណូយ។ លោក Luu Hung អ្នកស្រាវជ្រាវវប្បធម៍ជន
ជាតិ នាយករងសារមន្ទីជនជាតិវិទ្យាវៀតណាមបានចាត់ទុកថា នេះជាការងារចាំបាច់​នា
​បច្ចុប្បន្ន។

        “រាល់កត្តាវប្បធម៍ប្រជាប្រិយ ក្នុងនោះមានផ្ទះប្រពៃណីរបស់ជនរួមជាតិ Ba Na
កំពុងសាបសូន្យបាត់ទៅជាបណ្ដើរៗ។ ប្រសិនបើគ្មានគោលនយោបាយ​អភិរក្សនោះ​
ស្ថាប័ត្យកម្មប្រជាប្រិយនេះត្រឹមតែនៅជាអនុស្សាវរីយ៍តែប៉ុណ្ណោះទេ។ ជាមួយតួនាទី​
ជាអ្នកជនជាតិវិទ្យានិងធ្វើការងារសារមន្ទី ខ្ញុំសោកស្ដាយប្រសិន​បើ រាល់បេតិកភ័ណ្ឌ​
ស្ថាប័ត្យកម្មវប្បធម៍ដ៏វិសេសវិសាលនេះត្រូវសាបសូន្យបាត់​ទៅ។”

ការដែលសារមន្ទីជនជាតិវិទ្យាវៀតណាមបានសហការជាមួយគណៈកម្មាធិការ
ប្រជាជនខេត្ត​ Kon Tum សាងសង់ផ្ទះ Rong Ba Na ក្នុងបរិវេលសារមន្ទីបានបង្ក​លក្ខណៈ​
ឲ្យភ្ញៀវទស្សនាមានឱកាសស្វែងយល់អត្តសញ្ញាណវប្បធម៍ជនជាតិ Ba Na នៅ
កណ្ដាលទីក្រុងហាណូយ។​ នេះជារូបភាពស្អាតនិងមានចរិត​លក្ខណៈ​បញ្ចុះ​បញ្ចូល
​ក្នុងការងារអភិរក្សនិងស្ដារាល់តំលៃវប្បធម៍ប្រពៃណីរបស់​បណ្ដាជនជាតិ​វៀត​ណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ