|
ផ្ទះប្រពៃណីរបស់ជនរួមជាតិ Giay (dulichsapa.vn) |
Vovworld-តាមទស្សនាទានរបស់ជនរួមជាតិ Giay ដីនិងទិសនៃផ្ទះជាកត្តា
សំខាន់ចំនួន២ ជាប្រការសំរេចកំណត់របស់គ្រួសារ។ ដើម្បីជ្រើសរើសដីសាង
សង់ផ្ទះ ជនរួមជាតិ Giay បានពឹងទៅលើគ្រូសែន។ បន្ទាប់ពីបួងសួងម្ចាស់ទឹកម្ចាស់
ដី គ្រូសែននឹងស្វែងរកកំណាត់ដីសមស្របជាមួយគ្រួសារត្រកូលរបស់គេនោះ។
ជ្រើសរើសកន្លែងសាងសង់ផ្ទះ ពេលណាគេក៏យកចិត្តទុកដាក់ដល់ប្រភពទឹកដែរ។
ទន្ទឹមនឹងអត្ថន័យព្រលឹងជាកន្លែងត្រជាក់សុខសាន្តត្រាណនោះ គឺនៅមានលក្ខណៈ
ដាំដុះ ដាំស្រូវទឹក ស្រែចម្ការ។ លោក San Chang ជនចាស់ជរានៅភូមិ Ta Van Giay
បានឲ្យដឹងថា៖
“នៅខាងមុខផ្ទះត្រូវមានទីធ្លាទូលាយ។ នៅខាងក្រោយត្រូវមានកន្លែងផ្អែកជា
ធម្មតាគឺផ្អែកលើភ្នំ។ ប្រសិនបើផ្ទះនៅវាលដីគឺនៅខាងក្រោយ នៅខាងឆ្ងាយត្រូវ
មានភ្នំ។ គេជៀសវាងមានភ្នំថ្មធំបាំងនៅខាងមុខ។”
ជនរួមជាតិ Giay បានចាត់ទុកថា ជ្រើសរើសទិសសំរាប់ផ្ទះដូច្នេះទើបត្រូវបាន
ទេវតាភ្នំថែរក្សាការពាររួចផុតពីប្រការអាក្រក់។ ក្រៅពីនោះទិសនៃផ្ទះត្រូវទូលំ
ទូលាយមិនត្រូវមានអ្វីបាំងឡើយ ទើបរកស៊ីបានធូធារមានបាន ពិសេសគឺគ្មានផ្នូរ
បាំងនៅខាងមុខ។ លោក Hoang Van Lu នៅភូមិ Ta Van Giay បានឲ្យដឹងបន្ថែម
ទៀតថា៖
“ត្រូវជ្រើសរើសទិស ជ្រើសរើសអាយុមើលទៅម្ចាស់ផ្ទះស្របនឹងអាយុណាទិស
ណា។ ថ្ងៃសាងសង់ផ្ទះជាន់នឹងថ្ងៃខែអាយុអ្នកណាក្នុងផ្ទះគឺអ្នកនោះត្រូវជៀសវាង
ទៅកន្លែងផ្សេង សាងសង់ផ្ទះរួចរាល់ទើបឲ្យត្រឡប់មកវិញ។”
កំពស់ផ្ទះរបស់ជនរួមជាតិ Giay ត្រូវបានគិតពីខឿនដីដល់ធ្នឹមទទឹមជាធម្មតាគឺ
១,៨ម៉ែត្រ រីឯផ្ទះទូលាយប្រមាណ៩ដល់១០ម៉ែត្រ។ ជនរួមជាតិ Giay ធ្វើផ្ទះមាន៣
ល្វែង ល្វែងនីមួយៗមានអត្ថន័យខុសគ្នា។ លោក Hoang Van Lu បានបកស្រាយថា៖
“ផ្ទះរបស់ជនរួមជាតិ Giay បានធ្វើជា៣ល្វែង។ សសរចំនួន៤បានចែកជា៣
ល្វែង។ ជាធម្មតាឡោតឿត្រឹមតែធ្វើនៅល្វែងខាងក្រៅចំនួន២ ល្វែងកណ្ដាលទុក
ឲ្យទូលាយ។ មុននេះអ្នកចាស់ជរាបានធ្វើជា៥ដល់៦សសរ ប៉ុន្តែឥឡូវនេះត្រឹមតែធ្វើពី៤ដល់៥សសរប៉ុណ្ណោះទេ។ ជាធម្មតាសសរកណ្ដាលផ្ទះត្រូវជាប់នឹងដី ប៉ុន្តែ
ឥឡូវនេះបានលុបចោលសសរនោះហើយ។”
ល្វែងកណ្ដាលជាកន្លែងដាក់តុសក្ការបូជាទទួលភ្ញៀវត្រូវបានចាត់ទុកជាពិសិទ្ធ
បំផុត ហេតុនេះហើយក្នុងឱកាសបុណ្យតេតទិវារំលឹកគុណគេទើបប្រជុំពិសារបាយ
នៅទីនេះ។ តាមទំនៀមទំលាប់នារីមិនបានដេកនៅល្វែងកណ្ដាលឡើយ។ លោក
Chang បានឧទ្ទេសនាមថា៖
“ផ្ទះកាន់តែបុរាណគឺត្រូវមានឡោតឿ ប្រសិនបើគ្មានឡោតឿគឺមិនមែនជាផ្ទះ
របស់ជនរួមជាតិ Giay ឡើយ។ នៅបន្ទប់បាយគេដាក់របស់របរប្រើប្រាស់ក្នុងការ
ដាំបាយ រីឯវត្ថុផ្សេងៗដាក់នៅឡោតឿ។ ស្រូវអង្កសាច់សុទ្ធតែដាក់លើនោះដូចជា
ឃ្លាំមួយ។ ប្រសិនបើភ្ញៀវមកគែគេរៀបចំដើម្បីភ្ញៀវដេកនៅទីនោះ។”
បន្ទប់របស់សមាជិកក្នុងគ្រួសារនៅបណ្ដាល្វែងសង្ខាង។ ប្រសិនបើគ្រួសារ
មានកូនប្រសារជាច្រើនគឺបន្ទប់របស់ប្តីប្រពន្ធកូនច្បងនឹងស្ថិតនៅទិសខាងមេឃ
លិច បន្ទប់របស់កូនប្រសារទី២គឺស្ថិតនៅទិសមេឃរះ។ លោក San Chang បាន
បកស្រាយថា៖
“កូនប្រសារច្បងត្រូវស្នាក់នៅល្វែងខាងនោះគឺជិតនឹងចង្ក្រាន ដើម្បីពេល
ព្រលឹមកូនប្រសារភ្ញាក់ពីដំណេកដាំបាយ។ រីឯនៅល្វែងខាងនេះជនចាស់ជរា
អាចភ្ញាក់ពីដំណេកក្រោយបន្តិច។ រៀបចំដូច្នេះដើម្បីបង្កលក្ខណៈងាយស្រួល
សំរាប់ជិវភាពរស់នៅគ្រួសារ។”
នៅមុខទ្វានៃផ្ទះ ជនរួមជាតិ Giay បានព្យួរបណ្ដាកូនឈូងក្រណាត់ដោយ
គ្រប់ព័ណ៌ដើម្បីតុបតែងសំរាប់ផ្ទះរបស់ខ្លួន។ នេះជាសម្រស់ខាងវប្បធម៍មួយរបស់
ជនរួមជាតិ Giay។ ផ្ទះជាកន្លែងរក្សាទុករបៀបរស់នៅប្រពៃណីក៏ដូចជាជីវភាព
ប្រចាំថ្ងៃរបស់ជនរួមជាតិ Giay នៅខេត្ត Lao Cai ទៀតផង៕