ផ្ទះរូបផ្សិតដ៏ពិសេសរបស់ជនជាតិ Ha Nhi ខ្មៅនៅខេត្ត Lao Cai
(VOVWORLD) -នៅតាមផ្លូវឆ្លងកាត់ឃុំ Nam Pung និង Y Ty នៃស្រុក Bat Xat ខេត្ត Lao Cai នោះ ផ្ទះរបស់ជនជាតិ Ha Nhi ខ្មៅដែលមានជញ្ជាំងក្រាសគ្របដណ្តបដោយស្លែពណ៌ខៀវ ស្រងាត់លាយឡំក្នុងមេឃចុះអ័ព្ទដ៏គួឲ្យចាប់អារម្មណ៏។ ពេលព្រះអាទិត្យរះ មេឃស្រឡះ ផ្ទទាំងអស់មើលទៅដូចជាផ្សិតយក្ស ដែលស្ថិតនៅតាមចង្កះភ្នំ ធ្វើឲ្យអ្នក ទស្សនាមានអារម្មណ៍ហាក់ដូចជាវង្វែងក្នុងរឿងព្រេងនិទានមួយអញ្ចឹង។ ដើម្បីធ្វើឡើង ផ្ទះមានរូបរាងផ្សិត ជនជាតិ Ha Nhi ខ្មៅ គេក៏មានរបៀបសាងសង់ផ្ទះដោយឡែក របស់ខ្លួនដែរ។
ជនជាតិ Ha Nhi ខ្មៅ នៅ Bat Xat ខេត្ត Lao Cai ដែលរស់នៅតំបន់ភ្នំមានកម្ពស់ ២០០០ម៉ែត្រ ហើយទីនេះអាកាសធាតុត្រជាក់ហើយពពកអ័ព្ទច្រើនជាងពន្លឺព្រះអាទិត្យ ។ ហេតុដូច្នេះបានជា ជនជាតិ Ha Nhi ខ្មៅ តែងតែធ្វើផ្ទះដោយមានជញ្ជាំងក្រាស់ ធំជាងចំអាមដៃដើម្បីទប់ទល់ជាមួយខែរងារត្រជាក់ដល់ឆ្អឹង។
ផ្ទះរូបផ្សិតរបស់ជនជាតិ Ha Nhi ខ្មៅ |
ដំណើរការធ្វើផ្ទះសុទ្ធតែបានជនជាតិ Ha Nhi ខ្មៅត្រៀមរៀបចំយ៉ាងមត់ចត់។ ដូចជា ឈើត្រូវបានត្រៀមរៀបចំមួយខែមុន។ ហើយទៅយកឈើគេក៏ត្រូវជ្រើសរើស ថ្ងៃខែល្អដែរ។ បណ្ឌិត Tran Huu Son អនុប្រធានសមាគមសិល្បៈប្រជាប្រិយវៀត ណាមធ្វើការពន្យល់ថា៖
“ពេលទៅជ្រើសរើសឈើគេក៏មានតំណមមួយចំនួនដូចជា មិនយកឈើក្នុងខែ វស្សា ពោលគឺទៅយកតែក្នុងខែប្រាំងប៉ុណ្ណោះ។ ទៅយកឈើជួបប្រទះនឹងសត្វពស់ ឬជួបប្រថ្នូលមិនល្អគឺគេមិនបន្តដំណើរទេ។ លក្ខណៈមួយទៀតគឺ អ្នកទៅយកឈើ សាងសង់ផ្ទះត្រូវជាមេត្រកូលឬអ្នកមានកិត្យានុភាពក្នុងភូមិទើបអាចកាប់ឈើនោះ បាន”។
ធ្វើបានផ្ទះមួយជារបត់សំខាន់ក្នុងជីវិត ហេតុដូច្នេះបានជា ជនជាតិ Ha Nhi ខ្មៅក៏ ដូចជាជនជាតិដទៃ តែងតែប្រតិបត្តិតំណមយ៉ាងមត់ចត់។ ដើមឈើដែលត្រូវរន្ទះបាញ់ ក៏មិនអាចយកមកធ្វើផ្ទះបានឡើយ។ លោក Ly Mo Xa នៅ ភូមិ Kin Chu Pin២ ឃុំ Nam Pung បានឲ្យដឹងថា៖
“តាមពិតទៅគេជ្រើសរើសថ្ងៃទៅកាប់ឈើដើម្បីធ្វើយ៉ាងម៉ែចថ្ងៃក្រោយគ្មានដង្កូវស៊ីឈើ។ គេ តែងតែជ្រើសរើសថ្ងៃទី២ ទី៣ខែកុម្ភៈសម្រាប់ការកាប់ឈើសង់ផ្ទះ។ ព្រោះគេជឿថា ថ្ងៃដែលគេជ្រើសរើសជាថ្ងៃល្អ។ ហើយឈើនោះទោះបីស្អាតយ៉ាងណាក៏ដោយ ប្រ សិនបើត្រូវរន្ទះបាញ់គេក៏មិនជ្រើសរើសយកដែរ។ គេជឿថា យកឈើនោះមកធ្វើផ្ទះ នឹងជួបការអន្តរាយជាពុំខាន”។
ជនជាតិ Ha Nhi ខ្មៅគេមានទស្សនទានថា លាភសំណាងបានមកច្រើនដែរឬទេ គឺអាស្រ័យទៅលើទីកន្លែងសង់ផ្ទះ តាមនោះគេជ្រើស រើសទីកន្លែងសង់ផ្ទះក៏មត់ចត់ ដែរ។ ជនជាតិនេះគេតែងតែសង់ផ្ទះនៅជាប់កន្លែងមានទឹក ដោយផ្អែកខ្នងទៅជើងភ្នំ ហើយ ទ្វារបែរទៅស្រែចំការ។ ផ្ទះរបស់លោក Ly Di Go នៅភូមិ Kim Chu Phin ឃុំ Nam Pung បានសង់ជិត១០ឆ្នាំហើយ ដែលជ្រងោនៅកណ្តាលពណ៌ ខៀវស្រងាត់ នៃព្រៃព្រឹក្សា។ លោក Ly Di Go មានមោទនភាពយ៉ាងខ្លាំងចំពោះផ្ទះរបស់ខ្លួន៖
“ផ្ទះរបស់ជនជាតិ Ha Nhi តែងតែមានជញ្ជាំងកម្រាស់ជាង៤០ សង់ទីម៉ែត្រ។ ជញ្ជាំងនោះមិនត្រឹមតែជាដីប៉ុណ្ណោះទេ ថែមទាំងមានថ្មដើម្បីវារឹងមាំនិងឆាប់ស្ងួតទៀត ផង។ ពេលធ្វើជញ្ជាំងត្រូវជីកដីឲ្យជ្រៅទើបល្អ”។
ជនជាតិ Ha Nhi កំពុងសាងសង់ផ្ទះដោយធ្វើជញ្ជាំងកម្រាស់ |
ផ្ទះរបស់ជនជាតិ Ha Nhi នៅខេត្ត Lai Chau តែងមានដំបូលចំនួន ៤។ គេប្រើ ស្មៅដើម្បីប្រក់ដំបូល។ ហើយស្មៅកាន់តែក្រាស់នឹងប្រើកាន់តែយូរឆ្នាំដែរ។ ពោលគឺ ស្មៅប្រក់មានកម្រាស់ជាង៣០សង់ទីម៉ែត្រ ផ្ទះនោះអាចប្រើបានក្នុងអំឡុងពេល៥ដល់ ៦ឆ្នាំ។ បណ្ឌិត Tran Huu Son ពិនិត្យថា ការសង់ផ្ទះដោយជញ្ជាំងក្រាស់ជាការសម្រប ខ្លួនដ៏ល្អអស្ចារ្យជាមួយធម្មជាតិរបស់ជនជាតិ Ha Nhi៖
“មើលពីចម្ងាយផ្ទះរបស់ជនជាតិ Ha Nhi ហាក់ដូចជាផ្ទះបួនជ្រុង ប៉ុន្តែ ទំនងជា ផ្ទះមានរាងមូល ដោយសារជុំវិញជញ្ជាំងធ្វើពីដីទាំង៤គឺមានប្រហោង។ ជញ្ជាំងធ្វើពីដី ក្រាស់នេះមានផលប្រយោជន៍ដូចជាតំបន់ការពារមួយ សំខាន់ជាងទៀត នេះជាការ សម្របខ្លួនជាមួយអាកាសធាតុរបស់ជនជាតិ Ha Nhi។ ព្រាះថា កន្លែងដែលជនជាតិ នេះរស់នៅអាកាសធាតុត្រជាក់ណាស់ សំណើមខ្ពស់ មានអ័ព្ទច្រើន ដូច្នេះជនជាតិ Ha Nhi គេធ្វើជញ្ជាំងក្រាស់ពីដីដើម្បីកុំឲ្យត្រជាក់ពេកនៅពេលរដូវរងារនិងមានខ្សល់ ស្រឡះ ពេលរដូវក្តៅ ហើយប្រដាប់ប្រើប្រាស់ក្នុងផ្ទះមិនដុះផ្សិតដោយសំណើម ឡើយ”។
ឆ្លងកាត់រាប់រយឆ្នាំ ចាប់តាំងពីតាំងទីលំនៅក្នុងតំបន់ដីនេះ ក្រោមដំបូលផ្ទះរូបរាង ផ្សិតនេះ ជនជាតិ Ha Nhi នៅរក្សាបានទំនៀមទម្លាប់ប្រពៃណីជាច្រើន ហើយវប្បធម៌ ដ៏ស្រស់ស្អាតជាច្រើននៅបានអភិរក្ស។ មកទស្សនានៅទីនេះ ទស្សនិកជននឹងមាន ឱកាសគយគន់សោភណ្ឌភាពនៃផ្ទះធ្វើពីដីរបស់ជនជាតិ Ha Nhi ខ្មៅ ដោយផ្នែកខ្នង តាមជ្រលងភ្នំ បង្កើតឡើងនូវទស្សនីយភាពដ៏មនោរម្យ ជាពិសេស មានឱកាសស្វែង យល់លក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ប្រជាជននៅទីនេះផងដែរ៕