ផ្ទះស្នាក់នៅរបស់ជនជាតិ Ha Nhi
VOVworld -  
(VOVworld)-ជាជនជាតិមួយដែលរស់នៅតំបន់ភ្នំ ហើយដើម្បីបន្សាំខ្លួនទៅនឹង អាកាសធាតុដ៏អាក្រក់ ជនជាតិ Ha Nhi បានសង់ផ្ទះដោយជញ្ជាំងដែលធ្វើអំពីដី
ក្រាស់។ ផ្ទះដែលមានជញ្ជាំងក្រាស់នេះឆ្លងតាមសម័យកាលនៅតែបង្កើតឡើង
លក្ខណៈវប្បធម៌ស្ថាប័ត្យកម្មដ៏វិសេសវិសាលរបស់ជនជាតិ Ha Nhi។
|
ផ្ទះរបស់ជនជាតិ Ha Nhi |
នៅលើតំបន់ភ្នំនីមួយៗ ផ្ទះរបស់ជនជាតិ Ha Nhi គឺគ្របដណ្តប់ដោយ
ផ្ទាំងពពក ជញ្ជាំងក្រាស់ព័ណ៌ដីហើយគ្របដំបូលដោយព័ណ៌ស្លេបៃតងគួរឲ្យ
ទាក់ទាញណាស់។ មើលពីចំងាយ ផ្ទះរបស់ជនជាតិ Ha Nhi ដូចជាផ្សិតយក្ស ធំជ្រងោស្ថិតនៅតាមចង្កេះភ្នំនាំមកនូវលក្ខណៈ ដោយឡែករបស់ជនជាតិខ្លួន។
ជនជាតិ Ha Nhi តែងតែសង់ផ្ទះដោយផ្អែកខ្នងទៅជើងភ្នំ ហើយទ្វារ បែរទៅ
ជ្រលងភ្នំ ក្នុងជំនឿថា ផ្ទះរបស់គេមានទ្រព្យសម្បត្តិធូរធាជានិច្ច។ លោក Ly
Gio Co ជនជាតិ Ha Nhi មួយរូបនៅឃុំ Y Ty ស្រុក Bat Xat ខេត្ត Lao Cai បានឲ្យ
ដឹងថា៖
“អាកាសធាតុនៅតំបន់ភ្នំគឺអាក្រក់ណាស់ ត្រជាក់ខ្លាំងនៅខែរងារ ដូច្នេះបាន
ជាជនជាតិ Ha Nhi ធ្វើជញ្ជាំងក្រាស់ដោយដី ដែលធ្វើឲ្យផ្ទះមានភាពកក់ក្តៅ នៅរដូវរងារហើយត្រជាក់ស្រួលក្នុងរដូវក្តៅ។ របៀបធ្វើគឺស្រួលណាស់! គេយក
ថ្ម រាបធ្វើជាគ្រឹះផ្ទះហើយឈើយកពីក្នុងព្រៃ។ជាពិសេសគេធ្វើផ្នើរនៅជាប់ដំបូល សម្រាប់ផ្ទុកស្បៀងអាហាររបស់ គ្រួសារដែរ”។
សោភ័ណ្ឌភាពនៃផ្ទះរបស់ជនជាតិ Ha Nhi មុនដំបូងបង្អស់គឺដោយសារ
ស្ថាប័ត្យកម្ម។ ផ្ទះតែងតែបានសង់ដោយមានជ្រុង៤ដំបូលស្រូចឡើងលើនិងមិន
មានរានហាលទេ។ ផ្ទះនិមួយៗមានទំហុំពី៦៥ទៅដល់៨០ម៉ែត្រក្រឡា ដែល
ទោះបីជាផ្ទះនោះតូច ឬធំក៏ដោយតែមើលទៅគួរឲ្យទាក់ទាញភ្នែកណាស់។ លក្ខណៈពិសេសនៃផ្ទះរបស់ជនជាតិ Ha Nhi គឺ ជញ្ជាំងបានធ្វើពីដីឥដ្ឋមាន
កម្រាស់ពី៤០ដល់៥០សង់ទីម៉ែត្រ កំពស់គឺពី៤ដល់ ៥ម៉ែត្រ។ ផ្ទះត្រូវបានសាង
សង់ដោយប្រព័ន្ធសសរ ជញ្ជាំងដីឥដ្ឋក្រាស់និងប្រក់ស្មៅដើម្បីស្របទៅជាមួយ
នឹងអាកាសធាតុ នៅតំបន់ព្រៃភ្នំ។ លោក Ly Seo Cho ជនជាតិ Ha Nhi នៅឃុំ
Y Ty ស្រុក Bat Xat ខេត្ត Lao Cai បាន ឲ្យដឹងថា៖
“ជញ្ជាំងផ្ទះធ្វើពីដី ទាំងអស់ដូច្នេះប្រើកម្លាំងច្រើនណាស់។ ផ្ទះណាមានកូនចៅ
ច្រើនក៏ត្រូវពេលវេលា៤ដល់៥ខែដែរ។ផ្ទះខ្លះមិន សូវមានមនុស្សគឺមួយឆ្នាំធ្វើ
បន្តិចម្តងៗ។របៀបធ្វើផ្ទះរបស់ជនជាតិ Ha Nhi ពី មុននិងឥឡូវនៅតែដូចគ្នាដែរ”។
ជារៀងរាល់ឆ្នាំ បន្ទាប់ពីការប្រមូលផលមក ជនជាតិ Ha Nhi បាននាំគ្នាកសាង
ផ្ទះថ្មី។ ក្រោយពីជ្រើសរើសបានកន្លែងពេញចិត្ត ជនជាតិ Ha Nhi ចាប់ផ្តើម បុក
គ្រឹះផ្ទះ។ដំណាក់កាលល្អិតល្អន់បំផុតគឺធ្វើជញ្ជាំងផ្ទះ។ ដំបូងឡើយ ដីឥដ្ឋ ត្រូវ
ញត់ក្នុងពុម្ភ ហើយប្រើត្បាល់បុកបង្ហាប់ដើម្បីធ្វើឲ្យវាជាប់។ ជញ្ជាំងបានធ្វើពីដី
ឥដ្ឋដូច្នេះ ឆ្លងតាមរយៈពេលវេលា នឹងជាប់ដូចជាប៉េតង់ ដែរដើម្បីទប់ទល់បាន
ជាមួយ នឹងផលប៉ះពាល់ទាំងអស់នៃកំដៅព្រះអាទិត្យនិងទឹកភ្លៀង ហើយអាច
រឹងមាំ អស់រយៈរាប់រយឆ្នាំ។
នាបច្ចុប្បន្ន ទោះបីជាមានវត្ថុធាតុជាច្រើនសម្រាប់ធ្វើផ្ទះក្តី ក៏ ប៉ុន្តែជនរួម
ជាតិ Ha Nhi នៅរក្សាស្ថាបត្យកម្មចាស់ដោយរបៀបធ្វើផ្ទះពីដី។ផ្ទះរបស់ ជន
ជាតិ Ha Nhi នៅទាក់ទាញភ្ញៀវទេសចរ ជាពិសេសគឺអ្នកជក់ចិត្តនឹងការ ថតរូប៕
VOVworld