ផ្នែកវប្បធម៍វិសេសវិសាលក្នុងពិធីអាពាហ៍-ពិពាហ៍របស់ជនរួមជាតិ Pu Peo
VINH PHONG -  
|
ផ្នែកវប្បធម៍វិសេសវិសាលក្នុងពិធីអាពាហ៍-ពិពាហ៍របស់ជនរួមជាតិ Pu Peo (VOV) |
Vovworld-ពីយូរមកហើយកំលោះក្រមុំជនជាតិ Pu Peo ច្រើនតែស្វែងយល់
ស្រឡាញ់គ្នារួចហើយទើបឈានទៅកសាងសុភមង្គលរបស់ខ្លួន។
ទម្លាប់រៀបចំអាពាហ៍-ពិពាហ៍របស់ជនជាតិ Pu Peo មានជំហានចំនួន៤។
ដំបូងបង្អស់ ខណៈដែលគូរកំលោះក្រមុំយល់ចិត្តថ្លើមគ្នាមានមនោសញ្ចេតនានិង
ចង់ក្លាយទៅជាប្តីប្រពន្ធនោះគឺកំលោះរួមជាមួយឪពុកម្ដាយត្រូវពឹងមេអណ្ដើកមក
និយាយស្ដី។ ពេលទៅកាន់ផ្ទះក្រមុំ មេអណ្ដើកត្រូវយកតាមបាយដំណើប១កញ្ចប់
ស្រាមួយដបនិងប្រាក់។ ទាំងអស់នោះត្រូវវេចក្នុងក្រដាស់ក្រហម។ លោក Luu San
Van សមាជិកក្រុមសម្រាំងស្រាវជ្រាវវប្បធម៍បណ្ដាជនជាតិខេត្ត Ha Giang បានឲ្យ
ដឹងថា៖
“ពេលទៅកាន់ផ្ទះកូនក្រមុំនិយាយស្ដីរួចរាល់ មេអណ្ដើកនឹងរាយការណ៍ជា
មួយគ្រួសារក្រមុំថា កូនកំលោះកូនគ្រួសារនេះចង់រៀបការជាមួយកូនក្រមុំគ្រួសារ
យើង។ ប្រសិនបើមិនប្រកាន់ទេសូមឲ្យពួកគេស្វែងយល់គ្នា។”
ពេលគ្រួសារកូនក្រមុំយល់ព្រមគឺមេអណ្ដើកនឹងរាយការណ៍ជាមួយគ្រួសារកូន
កំលោះ។ ពីពេលនោះគ្រួសារកំលោះនឹងត្រៀមរៀបចំជំនូនទៅជូនគ្រួសារក្រមុំសូម
រៀបការ។ ពេលនេះគ្រួសារកំលោះរួមជាមួយមេអណ្ដើកនឹងយកតាមស្រា២ដប់
បាយដំណើបមាន់និងក្រណាត់ក្រហមចំនួន២ម៉ែត្រ ដើម្បីសំណេះសំណាល។
ជំហានទី៣ជាជំហានសំខាន់បំផុតពីព្រោះក្រោយពេលធ្វើទម្លាប់នេះគូរស្រកបាន
ក្លាយទៅជាប្តីប្រពន្ធនិងចាត់ទុកជាសមាជិកថ្មីក្នុងគ្រួសារ។ លោក Luu San Van បាន
ឲ្យដឹងថា៖
“ថ្ងៃនោះមេអណ្ដើកនឹងយកទៅគ្រួសារក្រមុំបាយដំណើប៣កញ្ចប់បានដាក់
ក្នុងធុងដាក់ខាងលើឆ្អឹងជំនីរ ស្រា២ដប មាន់២ក្បាល ចាន់២ ខ្សែគ្រាប់មួយនិង
ក្រណាត់ក្រហម។ ក្នុងនោះតុគ្រួសារក្រហមុំវែងដល់ណាគឺខ្សែគ្រាប់ក៏ត្រូវវែងប៉ិន
នោះ ក្រណាត់ក៏ត្រូវក្រាលជាប់តុនោះ។ ពេលនោះទើបបានធ្វើពិធី។ គ្រួសារណា
បានជ្រើសរើសថ្ងៃអាចកំណត់ទិវាអាពាហ៍-ពិពាហ៍សំរាប់គូស្រក។”
ក្នុងថ្ងៃអាពាហ៍-ពិពាហ៍ ក្រុមមកទទួលក្រមុំគឺត្រូវដើរតាមលេខរាយ ដើម្បីពេល
ទទួលក្រមុំក្លាយទៅជាលេខគត់។ គ្រឿងសំណែនរបស់គ្រួសារកំលោះរួមមានធុង
បាយដំណើបចំនួន៥ នៅខាងលើដាក់ឆ្អឹងជំនីរ។ ក្រៅពីនោះមានស្រា៤ដប មាន់២
ក្បាលដើម្បីសែនព្រេនជីដូនជីតាគ្រួសារក្រមុំ។ គ្រឿងសំណែនទាំងនោះបានដាក់
ក្នុងក្រដាស់ក្រហម។ ពេលនោះគ្រួសារទាំងពីរបានបញ្ជូនដំណាងច្រៀងឆ្លើយឆ្លង
និងអញ្ចើញស្រា អញ្ចើញទឹក។ ពិធីអាពាហ៍-ពិពាហ៍បានប្រព្រឹត្តទៅក្នុងអំឡុង១ថ្ងៃ។
ព្រឹកថ្ងៃក្រោយនោះមិត្តម្នាក់របស់ក្រមុំនឹងអៀវក្រមុំចេញទៅទ្វារដើម្បីមកផ្ទះប្តី។
លោក Luu San Van បានឲ្យដឹងបន្ថែមទៀតថា៖
“ពេលពិធីអាពាហ៍-ពិពាហ៍បញ្ចប់នោះ ប្រសិនបើគ្រួសារក្រមុំជិតគឺ៣ថ្ងៃក្រោយ
នោះគ្រួសារកំលោះនឹងនាំក្រមុំត្រឡប់មកផ្ទះដើម្បីពិសារពេលបាយមួយ។ ប្រសិន
បើឆ្ងាយគឺ៧ថ្ងៃគ្រោយនោះត្រឡប់ផ្ទះនិងស្នាក់នៅ១រាត្រីនៅផ្ទះក្រមុំ។ ជនជាតិ Pu
Peo មានទស្សនាទានពិសេសគឺ ពេលរៀបការរួចហើយកូនក្រមុំត្រឡប់មកផ្ទះម្ដាយ
បង្កើតគឺមិនបានបោះសម្អាតផ្ទះលៀងចាននិងឡើងជាន់ខាងលើឡើយ។”
ក្នុងការរៀបអាពាហ៍-ពិពាហ៍នោះ ជនរួមជាតិ Pu Peo ជានិច្ចកាលមានទម្លាប់
ដោយឡែកនិងគ្រួសារទាំងអស់ត្រូវគោរពតាម ឧទាហរណ៍គឺប្រសិនបើកូនកំលោះ
ត្រកូលនេះបានរៀបការកូនក្រមុំត្រកូលនោះគឺកូនកំលោះត្រកូលនោះមិនបានរៀបការ
កូនក្រមុំមានត្រកូលនោះទៀតឡើយ។ ចំពោះកូនក្រមុំពេលរៀបការរួចហើយ ទោះបី
ជាជនជាតិណាក៏ដោយគឺបានយកត្រកូលរបស់ប្តីជាត្រកូលរបស់ខ្លួនជំនួសឲ្យត្រកូល
របស់ឪពុកម្ដាយ៕
VINH PHONG