|
ផ្នែកវប្បធម៍វិសេសវិសាលរបស់ជនជាតិ Lo Lo នៅដំបន់ខ្ពង់រាបថ្ម Dong Van |
Vovworld-Lo Lo ជាជនជាតិមួយមានវត្តមាននិងជីកកាប់ឆ្ការដំបន់ដី Dong Van
ខេត្ត Ha Giang។ ជនជាតិ Lo Lo នៅ Ha Giang មានផ្នែកចំនួន២គឺ Lo Lo Den និង Lo
Lo Hoa។ ជនរួមជាតិ Lo Lo Den បានរស់នៅប្រមូលផ្ដុំនៅឃុំ Lung Cu រីឯក្រុម Lo Lo
Hoa ច្រើនជាងបានរស់នៅឃុំ Lung Tao, Sung La ស្រុក Dong Van និងស្រុក Meo Vac។
ក៏ដូចជាជនជាតិច្រើនផ្សេងៗទៀតរស់នៅដំបន់ខ្ពង់រាបថ្ម Dong Van នោះដែរត ជន
ជាតិ Lo Lo បានសាងសង់ផ្ទះថ្មនិងផ្ទះឈើ ដោយមានរបងបានតម្រៀបដោយថ្មមាន
កំពស់ជាង១ម៉ែត្រ។ លោក Lo Sy Pao ជនជាតិ Lo Lo បានឲ្យដឹងថា៖
“ផ្ទះត្រូវមាន៣ល្វែង។ ល្វែងខាងស្ដាំដៃជាកន្លែងស្នាក់នៅរបស់លោកតាលោក
យាយឪពុកម្ដាយ ល្វែងកណ្ដាលសំរាប់ទទួលភ្ញៀវនិងរៀបចំពិធីអាពាហ៍-ពិពាហ៍
បុណ្យសព។ ល្វែងខាងឆ្វេងជាកន្លែងស្នាក់នៅរបស់កូនប្រុសកូនប្រសារ។ នៅឡៅ
តឿសំរាប់ភ្ញៀវឬផ្ទុកពោធន៍ដំឡូងមី។”
ល្វែងកណ្ដាលរបស់ជនជាតិ Lo Lo ជាល្វែងទូលាយបំផុតនិងមានតុសក្ការបូជា
ជីដូនជីតាបានដាក់ជាប់ជញ្ជាំងទល់មុខនឹងទ្វារ។ លើតុសក្ការបូជាមានរូបបដិមារ
ដែលធ្វើដោយឈើឬឬស្សីនិមិត្តរូបឲ្យជំនាន់ជីដូនជីតានានា។ ជាពិសេស ជនជាតិ
Lo Lo បានធ្វើសក្ការបូជាលោកប្រធានហូជីមិញទៀតផង។
“ក្នុងឱកាសពិធីបុណ្យតេត យើងខ្ញុំបានអុធធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធាន
ហូជីមិញ។ ជនជាតិ Lo Lo ចាត់ទុកលោកប្រធានហូជីមិញជាជីដូនជីតារបស់គ្រួសារ។
បើគ្មានលោកប្រធានហូជីមិញគឺគ្មានថ្ងៃនេះឡើយ។”
កំលោះក្រមុំជនជាតិ Lo Lo ច្រើនតែស្វែងយល់គ្នាដើម្បីរៀបការដោយសេរី។
ពេលកំលោះក្រមុំសំរេចចិត្តរៀបអាពាហ៍-ពិពាហ៍នោះ គ្រួសារខាងកំលោះត្រូវពឹង
មនុស្ស៤នាក់ជាមេអណ្ដើក រួមមានបុរស២នាក់នារី២នាក់។ ជនជាតិ Lo Lo ច្រើនតែ
យកគ្រឿងបង្កាប់ការទៅផ្ទះរបស់ប្អូនបុរសម្ដាយកូនក្រមុំ (មារ) មិនយកទៅគ្រួសារ
ឪពុកម្ដាយកូនក្រមុំទេ។ ជនជាតិ Lo Lo គោរពតួនាទីរបស់មារ ពីព្រោះគាត់ជាអ្នក
សំរេចចិត្តលើការរៀបអាពាហ៍-ពិពាហ៍ បែងចែកទ្រពសម្បត្តិ។
ចំណុចមួយក្នុងចំណោមចំណុចស្នូលនៃវប្បធម៍របស់ជនជាតិ Lo Lo គឺក្រុមស្គរ
សំរិទ្ធបុរាណដែលជនជាតិនេះប្រើប្រាស់ក្នុងឱកាសសែនព្រេនទេវតាជីដូនជីតានិង
បុណ្យសព។ ជនជាតិ Lo Lo ចាត់ទុកស្គរសំរិទ្ធជាវត្ថុពិសិដ្ឋដែលជីដូនជីតាបន្សល់
ទុកមក ជានិមិត្តរូបនៃកំលាំងរស់នៃជនជាតិ តភ្ជាប់ពិភពលោកជាមួយពិភពទេវតា។
ជនជាតិ Lo Lo មានពិធីបុណ្យវិសេសវិសាលជាច្រើនដូចជាពិធីបុណ្យលោតឈើ ពិធីបេះពោតន៍ដែលបានរៀបចំក្នុងឱកាសបុណ្យតេតប្រពៃណីប៉ុន្តែលេចធ្លោបំផុតគឺ
ពិធីបួងសួងសូមមេឃភ្លៀង។ លោក Lo Sy Pao ជនជាតិ Lo Lo បានឲ្យដឹងថា៖
“ក្នុងពេលរីងស្ងួតដល់ខែទី៣ដែលគ្មានភ្លៀងនឹងរៀបចំពិធីបួងសួងសូមឲ្យមេឃ
ភ្លៀង។ ពិធីដោយប្រជាជនទាំងអស់រួមចំណែកដែលទើបបានបួងសួងពីព្រោះនេះជា
បំណងប្រាថ្នារបស់ភូមិទាំងមូល។ មានឆ្នាំខ្លះជនជាតិ Lo Lo និងជនជាតិផ្សេងៗក៏
រៀបចំពិធីបួងសួងសូមឲ្យមេឃភ្លៀងពីព្រោះពេលមានភ្លៀងគឺដំបន់ទាំងមូលបាន
ទទួលផល។”
សម្លៀកបំពាក់របស់ជនជាតិ Lo Lo វិសេសវិសាលណាសដោយមានព័ណ៌ចំរុះនិង
តុបតែងក្បូរក្បាច់ម៉ត់ចត់។ សម្លៀកបំពាក់របស់បុរសគឺោខ្មៅអាវខ្មៅដងវែងដល់ជង្គង់។
លើក្បាល់ពាក់កន្សែង។ ចំពោះនារី Lo Lo Den គេស្លៀកពាក់អាវករ៤ជ្រុង មានតុបតែង
ក្បូរក្បាច់រូបបក្សាបក្សីជំវិញដងខ្លួន។ដៃអាវទូលាយដោយផ្សំវង់ក្រណាត់ព័ណ៌ខុសគ្នា។
ខុសប្លែកពីជនជាតិ Lo Lo Den នារី Lo Lo Hoa បានស្លៀកពាក់ខោដោយតុបតែងក្បូរ
ក្បាច់។ អ្នកស្រី Lung Thi Minh ភូមិ Sang Pa A ទីរួមខេត្ត Meo Vac បានឲ្យដឹងថា៖
“ជនជាតិ Lo Lo មានសម្លៀកបំពាក់ពិបាកធ្វើណាស់ បើព្យាហ៍យាមគឺអស់រយៈ
ពេល២ដល់៣ឆ្នាំទើបរួចរាល់។ ព៏ណឥក្រហមមុនបង្អស់ បន្ទាប់នោះដល់ព័ណ៌ស
ព័ណ៌ផ្កាឈូក។ខោរបស់បុរសនិងនារីដូចគ្នា ត្រឹមតែខុសពីគ្នាគឺខោបុរសត្រឹមតែប្រើ
ប្រាស់ខ្សែក្រវ៉ាត់។”
ពីយូរយាមក ជនជាតិ Lo Lo មានអក្សរដោយឡែកនិងច្រើនតែបានសសេរលើ
ស្បែកសត្វឈើ។ ក្រៅពីនោះជនជាតិ Lo Lo មានតំលៃវប្បធម៍ប្រជាប្រិយដ៏សម្បូរ
បែបបង្ហាញតាមរយៈរបាំចង្វាក់ចម្រៀងប្រជាប្រិយរឿងនិទាន។ រឿងនិទានបង្ហាញ
ដ៏រស់រវើកទស្សនាទានរបស់ជនជាតិចំពោះបាតុភូតធម្មជាតិនិងសង្គមរួមជាមួយ
បទចម្រៀងសំនៀងស្ងើចសសើរសេចក្តីស្នេហាជីវភាពរស់នៅធម្មជាតិដល់ឥឡូវ
នេះនៅតែបានរក្សានិងរួមចំណែកក្នុងឃ្លាំងអក្សរសាស្ត្រប្រជាប្រិយវៀតណាម៕